Category: ព័ត៌មានជាតិ

  • សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

    សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

    (ភ្នំពេញ)៖ តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើបរីករាយយ៉ាងខ្លាំងដែលកម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្តចំនួន ១៧៩គ្រឿង។ លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានបំបែកឯកទគ្គកម្មថ្មីបន្ថែមទៀត ហើយវាគឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា។មេសហជីពរូបនេះបន្ថែមថា៖«ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍ Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ…

  • សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ងប្រគេនអង្ករចំនួន១០តោនសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សនៅវត្តស្វាយរមៀត

    សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ងប្រគេនអង្ករចំនួន១០តោនសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សនៅវត្តស្វាយរមៀត

    សៀមរាប៖លោក ច័ន្ទ ថោងសេរី រស់នៅប្រទេសអាល្លឺម៉ង់កាល​ពី​ល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានប្រគេនអង្ករចំនួន១០តោន សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សចំនួន៥០​អង្គ​ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រនៅវត្ត​បារាយណ៍​មហាន​ទី​រតនារាម ហៅ វត្តស្វាយរមៀត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មាន​ថេរដីកាថា សាលាពុទ្ទិកបឋមសិក្សាវត្តស្វាយរមៀត បានបើក​ដំណើរ​បង្រៀនព្រះសង្ឃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ក្នុងនោះមាន​ព្រះសង្ឃជាច្រើនអង្គបានទទួលចំណេះដឹង និងបាន​ក្លាយជាធនធាន​មនុស្សដ៏ល្អ សម្រាប់សង្គមជាតិ  ដោយអ្នកខ្លះសឹកទៅបានក្លាយជា​មន្រ្តី​រាជការ អ្នកខ្លះជាអ្នកប្រកបមុខរបរ​ស៊ីមាន​ជីវភាពធូធា។បច្ចុប្បន្នមានសាមណសិស្សចំនួន៥០អង្គ បានកំពុងតែសិក្សានៅ​សាលា​ពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ក្នុងនោះមានព្រះសង្ឃ​នៅក្នុងខេត្តសៀមរាបផង និងព្រះសង្ឃនិមន្តមកពីបណ្តាខេត្តផ្សេងៗ​ផង។ សមណសិស្សទាំងនេះ ភាគច្រើន​ជាកូនអ្នកដែលមានជីវភាព​ខ្វះខាត ហើយសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ជាមួយគ្នានេះ ព្រះតេជគុណក៏បានផ្តល់​អាហារូបករណ៍ដល់សមណ​សិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។ លោក ច័ន្ទ ថោងសេរី ទូលប្រគេនថា ដោយមើលឃើញពីតួនាទីមិន​អាចខ្វះបានរបស់ព្រះសង្ឃ​ពោលគឺ​វត្តអារាម​តាំងតែពី​ដើមមក​រហូតដល់បច្ចុប្បន្ន ព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គម​កម្ពុជា​ស្ទើរតែគ្រប់វិស័យ ដូចវិស័យ អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម។លោកបន្តថា ដោយហេតុនេះទើបលោកមាន​សទ្ធា​ជ្រះថ្លាប្រគេនអង្ករសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស។ក្នុងគោលបំណង គឺចងឱ្យសាមណសិស្សបានរៀនសូត្រ ធម៌ បាលី ឱ្យបានជ្រៅជ្រះ ក្លាយជាធនធានមនុស្ស​ដ៏ល្អ​សម្រាប់សង្គមជាតិ៕ដោយ៖​ប៊ុន​រដ្ឋា

  • អភិបាលខេត្តស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលជិះរថយន្តក្រុងមិនបង់ប្រាក់នៅថ្ងៃបញ្ចប់

    អភិបាលខេត្តស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលជិះរថយន្តក្រុងមិនបង់ប្រាក់នៅថ្ងៃបញ្ចប់

    ស្ទឹងត្រែង៖ក្នុងដំណើរចុះជួបសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយវិល​ត្រឡប់​ទៅកាន់​រាជធានីភ្នំ​ពេញវិញបន្ទាប់ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ អភិបាលខេត្តស្ទឹង​ត្រែង ឯកឧត្តម សរ សុពុត្រា នៅព្រឹកថ្ងៃទី៤ ខែ​តុលា បានចាត់ទុក​ដំណើរមកលេងស្រុកកំណើតរបស់កម្មករ និយោជិតនិងប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមតួលេខបង្ហាញថា ការធ្វើដំណើរនៅថ្ងៃបញ្ចប់ការដឹកជញ្ជូនដោយ​មិនបង់ប្រាក់ ខេត្តស្ទឹងត្រែងមាន កម្មករ និយោជិត និង​ប្រជាជន​ប្រមាណ ១ ២២៥ នាក់ ។រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញវិញចំនួន ២០គ្រឿង ចាប់ពី​ថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។ ក្នុងឱកាសនោះឯកឧត្តម សរសុពុត្រា មានប្រសាសន៍ថា នេះជាការ​យកចិត្តទុកដាក់យ៉ាងអស់ពីចិត្តពីថ្លើម ចំពោះបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅធ្វើការងារបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ទោះបីថាពួកគាត់ បម្រើការងារ​នៅក្នុង​រោងចក្រ នៅតាមផ្ទះឬនៅ​ក្រុមហ៊ុនឯកជនក្តី ។ការជិះរថយន្តក្រុងមិនបង់ប្រាក់នេះបានរួម​ចំណែក​សម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាស​មក​ស្រុកកំណើត ឬមកជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ (១តុលា-៣តុលា២០២៤) ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់មរណីយដ្ឋាននានា​ក្នុង​ខេត្តចំនួន…

  • ទីបំផុតកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើនជាងគេបំផុតលើពិភពលោក»

    ទីបំផុតកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើនជាងគេបំផុតលើពិភពលោក»

    ភ្នំពេញ៖ទីបំផុតកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើនជាងគេបំផុតលើពិភពលោក» THE LARGEST DISPLAY OF SUPER CARS / HYPER CARS តាមរយៈព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាពីថ្ងៃទី១៥ ដល់ទី១៧ ខែញ្ញា ឆ្នាំ២០២៤នៅរាជធានី​ភ្នំពេញ និងខេត្តសៀមរាប ។នេះបើយោងតាមការបញ្ជាក់ដោយក្រសួង​ទេសចរណ៍នៅរសៀលថ្ងៃទី៣ ខែតុលានេះ។ គួររំលឹកថា កាលព្រឹកថ្ងៃទី ៣០ ខែកញ្ញា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ទទួល​ជំនួប​សំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមាន​សន្ដិភាព ក្នុងឱកាសនៃជំនួបលោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូន​សម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរ​ពីគណៈ​ប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ”…

  • ក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ស្ពឺអញ្ជើញកាន់បិណ្ឌ១២ នៅវត្តម្រុំខាងជើង

    ក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ស្ពឺអញ្ជើញកាន់បិណ្ឌ១២ នៅវត្តម្រុំខាងជើង

    កំពង់ស្ពឺ៖ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមកពីតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត បាន​អញ្ជើញចូលរួមកាន់បិណ្ឌ ១២ នៅវត្តម្រុំខាងជើងស្ថិតនៅ​សង្កាត់​ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល​ខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការបានប្រគេន​នូវចង្ហាន់ ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ និងមួយចំណែកទៀត​សម្រាប់​កសាងទីវត្តអារាម ឱ្យកាន់តែមានភាពរីកចម្រើន​ក្នុងព្រះ​ពុទ្ធសាសនា៕ដោយ៖ ម៉ុន សំអាត

  • អគ្គស្នងការនគរបាលជាតិ ណែនាំដល់វរសេនាតូចនគរបាល​ការពារព្រំដែនគោក៧០១ ឱ្យពង្រឹងការទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន

    អគ្គស្នងការនគរបាលជាតិ ណែនាំដល់វរសេនាតូចនគរបាល​ការពារព្រំដែនគោក៧០១ ឱ្យពង្រឹងការទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន

    ស្ទឹងត្រែង៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ នាយ នាយរង និងពលនគរបាល វរសេនា​តូច​នគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង ឱ្យយកចិត្តទុកដាក់ និងខិតខំបន្ថែមទៀត ក្នុងការសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងប្រទេសជិតខាង ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមកសំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឱ្យបានទាន់​ពេលវេលា។ នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា ខេត្តមួយចំនួនដែល​នៅ​ជាប់ព្រំដែន ជាពិសេសខេត្តស្ទឹងត្រែង ដែលមានភូមិសាស្ដ្រជាប់​ជាមួយ​បណ្ដាប្រទេសដទៃ ងាយប្រឈមជាមួយបទល្មើស ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសគ្រឿងញៀន​ឆ្លងដែនខុសច្បាប់ ។ ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែង នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ​នាយ​នគរបាល នាយរងនគរបាល និងពលនគរបាលជាតិ នៃអង្គភាពរវសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាននគរ​បាល​ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសនេះនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

  • បាត់ដំបង៖ត្រៀមលក្ខណៈទទួលភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីជំនាញចុះពង្រឹងដល់ធុរកិច្ចបម្រើសេវាទេសចរណ៍

    បាត់ដំបង៖ត្រៀមលក្ខណៈទទួលភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីជំនាញចុះពង្រឹងដល់ធុរកិច្ចបម្រើសេវាទេសចរណ៍

    បាត់ដំបង៖ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ពិសេសថ្ងៃភ្ជុំធំ​ដែលនឹងមក​នៅថ្ងៃពុធនេះ​មន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានចុះ​ពង្រឹងគុណភាពផលិតផល និងការផ្តល់នូវសេវាកម្មទេសចរណ៍​នៅគ្រប់​គោលដៅទេសចរណ៍ក្នុងខេត្តដើម្បីត្រៀមស្វាគមន៍​និងបម្រើដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសដែលអ្នកបំពេញ​ការងារទាំងរដ្ឋនិងឯកជនទទួលការអនុញ្ញាតឈប់សម្រាកស្ទើរតែពេញមួយសប្ដាហ៍។ អនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា ការចុះ​ផ្សព្វផ្សាយនេះក្នុងគោលបំណងសំខាន់ដើម្បីជំរុញឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ចូលរួមអនុវត្តទៅតាមការ​ណែនាំរបស់​ក្រសួង​ទេសចរណ៍ ដូចជា ការពង្រឹងទៅលើគុណភាពនៃផលិត​ផល​សម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវ ការពង្រឹងនូវបដិសណ្ឋារ​កិច្ចល្អ ការរក្សា​តម្លៃសមរម្យនិងការចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើ​យ៉ាងណាឱ្យភ្ញៀវទេសចរ ដែល​បានអញ្ជើញ​មកទស្សនាកម្សាន្ត​នៅក្នុងខេត្តបាត់ដំបងទទួលបាន នូវភាពកក់ក្ដៅ ទំនុកចិត្ត និងសុខសុវត្ថិភាពល្អ។ លោកបន្តថា អ្នកធ្វើសេវាកម្មវិស័យទេសចរណ៍ បានត្រៀមលក្ខណៈ​រួចរាល់ជាស្រេច​ហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មកពីគ្រប់ទិសទី ដែលមកទស្សនាកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង​នៅក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌនេះ។ ដូចគ្នានឹងការអះអាងរបស់លោកអនុប្រធានមន្ទីរទេសចរណ៍ដែរ ម្ចាស់មូលដ្ឋានអាជីវកម្មគោលដៅ ក៏បានបញ្ជាក់ ពីការត្រៀម​លក្ខណៈ​រួចរាល់ផងដែរ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកពីទីជិតឆ្ងាយ។ សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីចំណាស់ មានអគារ ផ្ទះ​បុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង មានប្រវត្តិ​សាស្ត្រ និងទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សិល្បៈ ដ៏ស្រស់ប្រិមប្រិយ ថែមទាំងមានមុខម្ហូបអាហាររបស់អ្នកខេត្តបាត់ដំបង​យ៉ាង​សម្បូរបែប។ ខេត្តបាត់ដំបង ក៏មានរមណីយដ្ឋាន និងគោលដៅទេសចរណ៍​សរុប​១១​៥ទីតាំង។ក្នុងនេះរមណីយដ្ឋានទេសចរណ៍ចំនួន ២២កន្លែង,​សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន៤កន្លែង,តំបន់គោល​ដៅទេសចរណ៍ ចំនួន៥៤កន្លែង​, សារមន្ទីរ​ចំនួន២កន្លែង​,ទេសចរណ៍​បែប​សាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ ចំនួន៤​កន្លែង៕អត្ថបទ-រូបភាព៖…

  • ប្រធានក្រុមការងារ ឃុំសាលាវិស័យអញ្ជើញចូលរួមកាន់​បិណ្ឌ​នៅវត្តចំនួនបីក្នុងឃុំ

    ប្រធានក្រុមការងារ ឃុំសាលាវិស័យអញ្ជើញចូលរួមកាន់​បិណ្ឌ​នៅវត្តចំនួនបីក្នុងឃុំ

    កំពង់ធំ៖លោក ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន​ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ និង លោកស្រី វ៉ន ម៉ាលាភ តំណាងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងលោក​ជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង  និង​ក្រុមការងារដោយ​មានការចូលរួមពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ ព្រមទាំងក្រុមការងារ​ចុះជួយឃុំទាំងមូល បានចូលរួមដាក់បិណ្ឌវេនទី១១ នៅវត្តចំនួន៣  ក្នុងចំណោមវត្តទាំង៧ នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីដាក់បិណ្ឌនេះដែរ លោកប្រធានក្រុមការងារ និងសហការីបាន រាប់បាត្រ ប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួន និងបច្ច័យ​ដល់វត្តទាំងបីក្នុងមាន៖ ១. វត្តវិប្បស្សនាតាឡែកថ្មី ,២.វត្តតាឡែកចាស់ និង៣.វត្តភូមិស្រែ។ ក្នុងមួយវត្តទទួលបាន​ទេយ្យទានមាន អង្ករ ទឹកស៊ីអ៊ីវ , ទឹកត្រី, មី…

  • តំណាងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត សន្យាជួយអភិវឌ្ឍន៍តំបន់តាថាវ

    តំណាងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត សន្យាជួយអភិវឌ្ឍន៍តំបន់តាថាវ

    ព្រះវិហារ៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​សន្យានឹងជួយអភិវឌ្ឍន៍តំបន់តាថាវ ដែលជាអតីតទីតាំងសមរភូមិក្តៅ​ពេលសម័យសង្គ្រាមឱ្យមានសក្តានុពលទាក់ទាញ ភ្ញៀវទេសចរ ដើម្បី​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែល​កំពុង​រស់​នៅទីនេះ។ ការថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញជាតំណាងឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួកបន្ទុកនាយកខុទ្ទកាល័យ​សម្តេច​មហាបវរធិបតី បានដឹកនាំក្រុមការងារខុទ្ទកាល័យសម្តេចធិបតី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារជូនដល់​នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ លោក ហូ សិទ្ធីគុណ បានបន្តថា ក្រោយភ្លៀងចាប់ផ្តើមរាំងស្ងួត លោកនឹង​​ដឹកនាំ ក្រុមការងារចុះមកពិភាក្សា និងសិក្សាឡើង​វិញថា​តើអ្វីដែលយើងអាចធ្វើទៅបាននៅទីនេះ? ដើម្បីផ្សព្វផ្សាយនៅតំបន់នេះ​ឱ្យមានសក្តានុពល ក្រៅពីឈរជើងការពារ​បូរណភាព​ទឹកដី ក៏ប៉ុន្តែយើងមិនអាចចោលបានចំពោះជីវភាពរស់នៅ របស់បងប្អូន​នៅទីនេះបានទេ ក្នុងឱកាសណាមួយដែលយើងអាចផ្សារ​ភ្ជាប់​និងអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ប្រវត្តិសាស្ត្រទេសចរណ៍មួយ ដែលអាចនាំភ្ញៀវទេសចរមកទស្សនានិងផ្តល់ផលប្រយោជន៍ដល់​គ្រួសារកងទ័ព។លោកក៏បានជំរុញដល់ក្នុងក្រុមគ្រួសារកងទ័ព រៀនធ្វើម្ហូប កែច្នៃអ្វីដែលប្លែក។ អ្វីដែលថ្មី ហើយយកទៅផ្សព្វ​ផ្សាយ​តាមរយៈបណ្តាញសង្គមផ្សេងៗ ដើម្បីអូសទាញភ្ញៀវទេសចរ អំឡុងពេលយើងកំពុងឈរជើងការពារព្រំដែនផងដែរ។ សូមជម្រាបថា អំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកផ្តល់ជូននៅពេលនេះរួមមាន ជូនអង្គភាពវរសេ​នា​តូចលេខ​៣៨៥ ថវិកា៥,០០០ដុល្លារ និងជូននាយ…

  • ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

    ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារចុះមូលដ្ឋាន តំណាងក្រសួងស្ថាប័នមួយចំនួន ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ បានដាំកូនត្នោត សរុបចំនួន ២២ ០០០ ដើម នៅតាមមូលដ្ឋាន និងបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង ៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពលរដ្ឋ សរុប ប្រមាណ ១០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន ៧០០០ដើម បន្ថែមទៀត ដើម្បីដាំបង្ហើយ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត…