Category: ព័ត៌មានជាតិ

  • កម្ពុជា-ចិន បង្ហាញពីកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអធិការកិច្ច

    កម្ពុជា-ចិន បង្ហាញពីកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអធិការកិច្ច

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាការងារនៃទំនាក់ទងវិស័យអធិការកិច្ច រវាងប្រទេសទាំង២កម្ពុជា-ចិន នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅទីស្តីការក្រសួង។ ឯកឧត្តម សុខ សូកេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន មកកាន់ទីស្តីការក្រសួងអធិការកិច្ចដើម្បីជួបពិភាក្សាការងារ និងបានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក អំឡុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីបេសកកម្ម ចក្ខុវិស័យ និងផែនការសកម្មភាពសំខាន់ៗ របស់ក្រសួងអធិការកិច្ច ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ

    កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ តែងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុកជារៀងរាល់ឆ្នាំ ។ឆ្នាំនេះពិធីបុណ្យ​អុំទូក​ដែល​នឹងប្រារព្ធនៅថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូក៦៤ ទូក ក្នុងនោះមានប្រភេទទូកង ៩ ទូក ប្រភេទទូកខ្នាតអន្តរជាតិចំនួន៤០ ទូក និងទូកផ្កាចារ១៥ ទូក និងមាន​ការបាញ់កាំជ្រួចនៅមាត់ស្ទឹងសែន ដើម្បីអបអរសាទរ​និងបង្កភាព​សប្បាយរីករាយក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជា​ពលរដ្ឋ។ កាលពីថ្ងៃទី៩ ខែតុលា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កំពង់ធំបានដឹកនាំកិច្ចប្រជុំដាក់ផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋាន​តំបន់ប្រតិ​បត្តិការ​សឹករងកំពង់ធំស្ដីពីការប្រើប្រាស់កម្លាំង និងការបែង​ចែកភារកិច្ចទទួលខុសត្រូវតាមតំបន់នីមួយៗជូនបណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ បណ្ដាកងឯកភាពដែល​មានភារកិច្ចត្រូវសហការអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការ ការពារ​ឱ្យបានសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមក្នុង​ពិធីបុណ្យខេត្តកំពង់ធំ៕ដោយ៖ប៊ុន រដ្ឋា

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចុះពិនិត្យសកម្មភាពរស់នៅប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ( LASED I&II&III ) ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចុះពិនិត្យសកម្មភាពរស់នៅប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ( LASED I&II&III ) ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យសកម្មភាពរស់នៅរបស់​ប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ( LASED ) នៅខេត្តជាប់ព្រំដែនប្រទេសវៀតណាម មាននៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ( LASED I&II ) និងភូមិអូរអណ្ដូង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ( LASED III ) នាថ្ងៃ១០ ខែតុលា ឆ្នាំ២០២៤ ។ គម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) របស់រាជរដ្ឋាភិបាល បានអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ជាប់នឹងប្រទេសវៀតណាម ដែលទទួលបានផលពីគម្រោង កាន់តែមានជីវភាពល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តបន្ថែមទៅដល់ប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោង សូមបន្តខិតខំប្រែងប្រែងក្នុងការដាំដុះដាំណាំ បង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។ប្រជាពលរដ្ឋរស់នៅភូមិស្រែលើសែនជ័យ…

  • ឆមាសទី១ ឆ្នាំនេះ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក មានកំណើន ១,៨ដង ធៀបនឹងឆ្នាំមុន

    ឆមាសទី១ ឆ្នាំនេះ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក មានកំណើន ១,៨ដង ធៀបនឹងឆ្នាំមុន

    (ភ្នំពេញ)៖ ក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើ​ប្រាស់ ប្រាក់រៀល នាមណ្ឌលសិក្សាបច្ចេកទេសធនាគារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ។ ឯកឧត្តម យឹម លាត បានបន្តថា ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការ​ប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់​បានបិទស្លាក​តម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់​តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក ។ ជាមួយ​គ្នានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់​ការប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Cambodiatrade.com គឺជាការបោះជំហានមួយដ៏សំខាន់ ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។ ឯកឧត្តមទេសាភិបាលរង បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងចាប់…

  • នាយករដ្ឋមន្ត្រីកម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ

    នាយករដ្ឋមន្ត្រីកម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ

    (ឡាវ)៖ ខណៈជំនួបពិភាក្សាទ្វេភាគី នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។ ជំនួបរវានាយករដ្ឋមន្ត្រីទាំងពីរ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងជំនួបនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon ជាថ្មីបន្ទាប់ពីជំនួបលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន នៃប្រទេសអូស្រ្តាលី ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាព កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីន នៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់ អាហារូបករណ៍ដល់និស្សិត…

  • អាស៊ាន គួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព

    អាស៊ាន គួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព

    (ឡាវ)៖ ដើម្បីរក្សាអាស៊ាន ជាកម្លាំងចលករ សម្រាប់វិបុលភាពពិភពលោក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាស៊ាន គួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដូចជា៖ សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាន នូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព ។ នេះយោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ាន…

  • អភិបាលខេត្តស្ទឹងត្រែង លើកសរសើរគណកម្មការរៀបចំការប្រឡងនិងបេក្ខជនប្រឡងបានដំណើរការល្អប្រកបដោយសមត្ថភាព លើកស្ទួយវិស័យអប់រំនៅកម្ពុជា

    អភិបាលខេត្តស្ទឹងត្រែង លើកសរសើរគណកម្មការរៀបចំការប្រឡងនិងបេក្ខជនប្រឡងបានដំណើរការល្អប្រកបដោយសមត្ថភាព លើកស្ទួយវិស័យអប់រំនៅកម្ពុជា

    ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសអញ្ចើញកាត់វិញ្ញាសារប្រឡងនៅព្រឹកថ្ងៃទី០៨ តុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងសរសើរដល់គណកម្មការរៀបចំការប្រឡង និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី០៨តុលាឆ្នាំ២០២៤នេះ ដែលប្រព្រឹត្តទៅបានល្អប្រសើរ ហើយធ្វើបានល្អបែបនេះ នឹងបានលើកស្ទួយវិស័យអប់រំនៅតាមបណ្តាខេត្តនិមួយៗ ដើម្បីឈានទៅស្វែងរកសិស្សមានសមត្ថភាពខ្លាំងពូកែ ប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្ទឹងត្រែង ពង្រឹងយន្តការបានល្អ សិស្សមកប្រឡងក៏មានសណ្តាប់ធ្នាប់ល្អ ផ្តល់លទ្ធភាពឱ្យដំណើរការប្រឡងប្រព្រឹត្តទៅបានល្អប្រសើរតាមការគ្រោងទុក ។ ឯកឧត្តមមានប្រសាសន៍បន្តថា វិស័យអប់រំនៅកម្ពុជាត្រូវបានពង្រឹងគុណភាពជាជំហានៗដើម្បីធ្វើឱ្យគោលដៅចំណេះដឹង និងបំនិនរបស់សិស្សកាន់តែមានភាពរឹងមាំ បង្កើនធនធានមនុស្សនៅកម្ពុជាកាន់តែមានបរិមាណ ឆ្លើយតបនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត បានគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍យ៉ាងសំខាន់ៗ សម្រាប់ពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយការកាត់វិញ្ញសារបង្ហាញសិស្សបញ្ជាក់ពីភាពត្រឹមត្រូវដោយឯកសារសម្ភារៈទាំងឡាយរក្សាបានការសម្ងាត់ច្បាស់លាស់ដែលត្រូវប្រឡងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ តុលានេះ ។ លោកប្រធានមន្ទូរអប់រំ សំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែង ឱ្យអស់លទ្ធភាពក្នុងការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ធ្វើយ៉ាងណាគ្រប់វិញ្ញាសារប្រឡងនីមួយៗ ពេលធ្វើសំនេរហើយត្រូវពិនិត្យពិចៃឱ្យបានហ្មត់ចត់ ។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងសម័យប្រឡងឆ្នាំ២០២៤នេះ មានមណ្ឌលប្រឡងចំនួន ២…

  • ក្រសួងមុខងារសាធារណៈ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ក្រសួងមុខងារសាធារណៈ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកប៉ុស្តិ៍ ជ្រើសរើសមន្ត្រីកសិកម្មឃុំ។ ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/agric1000 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា មានដំរីស្រុកប្រមាណជាង ៧០ ក្បាលកំពុងថែរក្សានិងអភិរក្ស ហើយមានដំរីព្រៃ ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងព្រៃធម្មជាតិ

    កម្ពុជា មានដំរីស្រុកប្រមាណជាង ៧០ ក្បាលកំពុងថែរក្សានិងអភិរក្ស ហើយមានដំរីព្រៃ ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងព្រៃធម្មជាតិ

    (ភ្នំពេញ)៖ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ សម្រាប់ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងដំណើរសួរសុខទុកនិងពិនិត្យការងារអភិរក្ស ចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងថា”ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាខ្ញុំបានមកសាកសួរសុខទុក្ខនិងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុក ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដោយបញ្ជាក់ថា៖នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននិងកំពុងថែរក្សានិងអភិរក្សដំរីស្រុកចំនួន ៤ ក្បាលក្នុងនោះឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ។…

  • កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ និងធ្វើឡើងក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

    កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ និងធ្វើឡើងក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”។ កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/ ។ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ ឌីជីថល នៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖ គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជា គឺជាកម្មវិធី ប្រកួតប្រជែង ថ្នាក់ជាតិធំជាងគេបំផុត ក្នុង ព្រះរាជា ណាចក្រកម្ពុជា ដែល ត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីត វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រ ពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕ ដោយ ៖ ង៉ាន់ ទិត្យ