Category: ព័ត៌មានជាតិ

  • ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    បាត់ដំបង៖ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន ចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ លើទឹកដី នៃខេត្តបាត់ដំបងដែល ជាគោលដៅទីមួយសម្រាប់ចាក់បញ្ចាំងភាពយន្ត។ ក្រោមកិច្ចសហការ អាជ្ញាធរមន្ទីរខេត្តបាត់ដំបង បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី។ ក្នុងឆ្នាំ២០២៤ លោក តេស ប្រាថ្នា ប្រធានការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង តំណាងលោក ប្រធានមន្ទីរ បានជួយសម្របសម្រួលបញ្ចាំងលើទីតាំងចំនួនទាំង៤៖ ១-នៅសួនយុវ័ន ,២-ចំណតរថយន្តផ្សារណាត់ ,៣-សួនច្បារសម្តេច ក្រឡាហោម ស ខេង និង៤- សួនច្បារមាត់ស្ទឹង ស្រុកមោងឫស្សី។ ហើយការដាក់បញ្ចាំងនេះ មានប្រជាពលរដ្ឋបានចូលរួមទស្សនា រយៈពេល៤ថ្ងៃ ប្រហែល១០០០នាក់ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្រោមស្នាមញញឹម យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ គ្រប់ស្រទប់វណ្ណៈ ទាំងយុវជន យុវតី កុមារា កុមារី លោកយាយ…

  • ផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ពិធីបុណ្យអុំទូក” របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    ផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ពិធីបុណ្យអុំទូក” របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    ហ្វេនៗនៅត្បូងឃ្មុំ! ដឹងទេថា មានការប្រគុំតន្ត្រី របស់ក្រុមហ៊ុនវឌ្ឍនៈ។ ជួបជាមួយតារាចម្រៀងល្បីៗដូចជាលោក G-Devith លោក ហេង ពិទូ កញ្ញា វី ឌីណែត លោក ណាន វីសារ កញ្ញា រ័ត្ន រចនា និងតារាកិត្តិយសជាច្រើនរូបទៀត នៅក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ពិធីបុណ្យអុំទូក” របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទីតាំង៖ សួនច្បារមាត់ទន្លេមុខសាលាខេត្តត្បូងឃ្មុំ។

  • កូនដំរីព្រៃមួយក្បាល​ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ​ក្នុងដែន​ជម្រក​សត្វព្រៃកែវសីមា

    កូនដំរីព្រៃមួយក្បាល​ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ​ក្នុងដែន​ជម្រក​សត្វព្រៃកែវសីមា

    (ភ្នំពេញ)៖ កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់​ប្រជា​សហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។​ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍​នៅទីនោះ​បានឱ្យដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែល​ជិតពី​សប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំណី និងទឹកដោះគោ ដើម្បីអាចឱ្យកូនដំរីនេះមានកម្លាំង និងអាហារគ្រប់គ្រាន់។ តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល ២ឆ្នាំ និងទំងន់ប្រមាណ ៣០០គីឡូក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និង​បណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះ​ត្រូវបានទុក​អោយនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្ត​រង់ចាំ​ពិនិត្យ​មើលពីចម្ងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល ៤ថ្ងៃរួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និង​សម្រេច​ថា មិនអាចបន្តទុកកូនដំរីនេះអោយនៅតែឯងដោយមិនមានមេ​នៅ​ជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការ​សមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការ​ងារ​សង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះ​កូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។ សកម្មភាពសង្គ្រោះកូនដំរីនេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣…

  • ពិធីក្រុងពលី និងសូត្រមន្ត អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ ទៅកាន់វត្តនៅខ្មែរក្រោម

    ពិធីក្រុងពលី និងសូត្រមន្ត អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ ទៅកាន់វត្តនៅខ្មែរក្រោម

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីក្រុងពលី និងសូត្រមន្ត អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីក្រុងពលី និងសូត្រមន្តនេះ ប្រារព្ធធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អញ្ជើញចូលរួមក្នុងកម្មវិធី រួមមាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការជាច្រើនរូប។ ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត…

  • និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើអំបុក

    និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើអំបុក

    (ភ្នំពេញ)៖ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមរៀនសូត្រពីចំណេះជំនាញធ្វើអំបុក មានជាអាទិ៍ ការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេស ការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។ គួរបញ្ជាក់ផងដែរថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕ ដោយ វណ្ណលុក

  • ពិធីប្រណាំងទូកនៅខេត្តតាកែវបញ្ចប់ទៅប្រកបដោយស្នាមញញឹមក្រោមម្លប់នៃសុខសន្តិភាព

    ពិធីប្រណាំងទូកនៅខេត្តតាកែវបញ្ចប់ទៅប្រកបដោយស្នាមញញឹមក្រោមម្លប់នៃសុខសន្តិភាព

    (តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ កាលពីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូក ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរយើង ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព ស្ថិតក្រោមម្លប់សុខសន្តិភាព។ ពិធីនេះដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា យើងអាចរៀបចំពិធីប្រណាំងទូក នៅបានទូទាំងរាជធានី ខេត្ត ឮគឺដោយសារកត្តសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ បើគ្មានសន្តិភាព ទេគ្មានឡើយការរៀបចំពិធីបុណ្យតាមបែបប្រពៃណីផ្សេងៗ ជារៀងរាល់ឆ្នាំនោះទេ ។ ឯកឧត្តម…

  • ឯកឧត្តម ឌិត ទីណា ផ្តល់អនុសាសន៍ ណែនាំឱ្យសាកលវិទ្យាល័យណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម

    ឯកឧត្តម ឌិត ទីណា ផ្តល់អនុសាសន៍ ណែនាំឱ្យសាកលវិទ្យាល័យណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យសាស្រ្តាចារ្យ​នៃ​សា​កលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE ចូលជួប ពិភាក្សាការងារ នៅទី​ស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋ​មន្ដ្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយ​ក្នុងការអភិវឌ្ឍ​ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យណាហ្គោយ៉ា ពិនិត្យ​លទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដោយសិក្សា​ទៅលើគ្រឿងយន្តកសិកម្ម និងជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់ ផ្តល់​នូវ​ការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប ប្រកប​ដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ក្នុងការធ្វើ​កម្មវិធី​ហាត់សិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការ​សិក្សា​​ស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ជាពិសេស​បានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ ។ សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និង​បង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យ​ណា​ហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្មលើកិច្ច​សហ​ប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដើម្បីរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដល់ព្រះបាទជ័យវរ្ម័នទី៧

    ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដើម្បីរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដល់ព្រះបាទជ័យវរ្ម័នទី៧

    សៀមរាប៖ ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយ ឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ ។ ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយបានទទួលការចូលរួមយ៉ាងច្រើនមិនថាមន្រ្តីពាក់ព័ន្ធ អ្នកទេសចរ ពលរដ្ឋ អ្នកសិល្បៈជាដើម ដែលនេះជាការបង្ហាញនូវ ការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើម នៃសម័យនោះផងដែរ ។ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យចុងឆ្នាំ២០២៤នេះដែរត្រូវបានគេពិពណ៌នា ពីភាពជោគជ័យ និង រលូនល្អដែលក្នុងនេះអាកាសធាតុដ៏ត្រជាក់ហាក់ដូចប្រទានពីបុព្វបុរសខ្មែរសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា»ដែលត្រូវបានពលរដ្ឋខ្មែរជំនាន់ក្រោយបានរំលឹកដឹងគុណពីភាពស្នាដៃដ៏អស្ចារ្យនៃយុគសម័យដ៏រុងរឿងរបស់ពួកគាត់។ ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ដែរបានរៀបចំឡើងដោយផ្សារភ្ជាប់នឹងការអបអរខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងក្នុងព្រឹត្តិការណ៍នេះថា «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ…

  • គណៈប្រតិភូមហាអយ្យការអមតុលាការកំពូលកម្ពុជា អញ្ជើញទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១៤ នៅប្រទេសសិង្ហបុរី

    គណៈប្រតិភូមហាអយ្យការអមតុលាការកំពូលកម្ពុជា អញ្ជើញទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១៤ នៅប្រទេសសិង្ហបុរី

    (ភ្នំពេញ)៖ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ មន្ត្រីនៃមហាអយ្យការអមតុលាការកំពូល បានឱ្យដឹងថា ការចូលរួមក្នុងបេសកកម្មផ្លូវការនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែនដូចជា៖ ការសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្ម។ គណៈប្រតិភូប្រទេសកម្ពុជា ដែលមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល, អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍, ព្រះរាជអាជ្ញា និងមន្ត្រីជំនាញ នឹងចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណង ពង្រឹង និងពង្រីកសមត្ថភាព របស់ព្រះរាជអាជ្ញា និងស្វែងរកដំណោះស្រាយ ក្នុងក្របខណ្ឌច្បាប់ ដើម្បីប្រឆាំងនឹងហានិភ័យ និងការគម្រាមកំហែង នៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងនឹងវិវត្តន៍ទៅមុខឥតឈប់ឈរ ។ ស្របជាមួយដំណើរបេសកកម្មផ្លូវការនេះ លោកជំទាវ ជា លាង…

  • ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវ កង កល្យាណ គោរពផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ

    ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវ កង កល្យាណ គោរពផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ

    ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កង កល្យាណ គោរពផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម ជា ចាន់តូ ដែលជា ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ ជាពិសេសជាការបាត់បង់នូវឥស្សរជនថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា…