Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធនៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱននិងសន្តិភាពលើកទី១១

    សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធនៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱននិងសន្តិភាពលើកទី១១

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាពលើកទី១១(IPTP11) ក្នុងឱកាសពិធីបើកសម័យប្រជុំពេញអង្គ IPTP11 នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ។ ក្នុងសុរន្ទកថា និងបាថកថាពិសេស បើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិត គឺជាភ័ព្វសំណាងដែលកម្ពុជា មាន សម្តេចព្រះ នរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ ។ ប្រជាជនកម្ពុជា បានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខាន ដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី ។ សម្ដេចតេជោ…

  • ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម នឹងកាន់តែស្អិតរមួត ស្របនឹងដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាម

    ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម នឹងកាន់តែស្អិតរមួត ស្របនឹងដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាម

    ភ្នំពេញ៖ ដំណើរទស្សនកិច្ចជាមិត្តភាពរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា  ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា។ តាមគម្រោង អំឡុងពេលទស្សនកិច្ច ឯកឧត្តម ត្រាន់ ថាញមេន (Trần Thanh Mẫn)និងគណៈប្រតិភូ នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក ប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ហើយធ្វើឡើងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាព ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។ លើសពីនេះ ឯកឧត្តម ត្រាន់…

  • កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀតជាមួយឥណ្ឌូនេស៊ី

    កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀតជាមួយឥណ្ឌូនេស៊ី

    (សៀមរាប)៖ កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀតជាមួយឥណ្ឌូនេស៊ី ដែលមានសារៈសំខាន់សម្រាប់ការកសាងភាពទុកចិត្តរវាងគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍រួម ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI Executive Committee) នៅខេត្តសៀមរាប ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ព្រមទាំងកត់សម្គាល់នូវសក្ដានុពលជាច្រេីន ដែលប្រទេសទាំងពីរ អាចបំពេញឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កេតឃើញថា ប្រទេសកម្ពុជា មានការគោរព ក៏ដូចជាយកចិត្តទុកដាក់ចំពោះសហគមន៍មូស្លីម។ បន្ថែមពីលើទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋនិងរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគោរពស្នើសម្ដេចបវរធិបតី ពិនិត្យលទ្ធភាពឱ្យបង្កើនច្រក សម្រាប់ការទំនាក់ទំនងគ្នាបន្ថែមទៀតផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ…

  • ហ្វីលីពីន សរសេីរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា

    ហ្វីលីពីន សរសេីរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា

    (សៀមរាប)៖ ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។នេះជាលើកឡើងរបស់ឯកឧត្ដម Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) បានយ៉ាងល្អប្រសើរ និងកោតសរសេីរភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ ឯកឧត្តមប្រធានសភា បានបង្ហាញក្តីសោមនស្សរីករាយចំពោះការលូតលាស់នៃទំនាក់ទំនងហ្វីលីពីន-កម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលជ្រើសរើសមកធ្វើការ និងមកទស្សនាប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងថែមទៀត។ ក្នុងន័យនេះ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.  សម្តេចបវរធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន…

  • ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

    ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

    (សៀមរាប)៖ ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម André Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ក្នុងឱកាសដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ IDC-CDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានអង្គការ IDC-CDI បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំប្រទេសសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ។ ឯកឧត្តមប្រធានអង្គការ IDC-CDI ក៏បានកោតសសើរប្រទេសកម្ពុជាដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ ព្រមទាំងបានជម្រាបជូនសម្តេចបវរធិបតីបន្ថែមថា គណៈប្រតិភូជាច្រើន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ មានគោលបំណងរួមមួយ គឺការកសាងសន្តិភាព។ គណៈប្រតិភូទាំងអស់សង្ឃឹមថា នឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាពដ៏មានសារៈសំខាន់នេះ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានអង្គការ…

  • អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប

    អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប

    ដោយ ៖ វណ្ណលុក

  • ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ នៅព្រះពន្លាជ័យ នៃព្រះរាជពិធីបុណ្យអុំទូក

    ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ នៅព្រះពន្លាជ័យ នៃព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ នៅព្រះពន្លាជ័យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នាថ្ងៃបិទបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្តេចសព្វព្រះរាជហឬទ័យ ​ប្រទានរង្វាន់ដល់ទូកជ័យលាភីផងដែរ ។ លទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានដូចតទៅ៖ ឈរលេខ១ ទូកឈ្មោះ តេជោកែវវិជ័យបារមីចៅសែន មកពីខេត្តពោធិ៍សាត់ ។ ឈរលេខ២ ទូកឈ្មោះ សារាយតេជោសែនជ័យ មកពីខេត្តកណ្តាល ។ ឈរលេខ៣ ទូកឈ្មោះ កោះកេរធិបតី មកពីខេត្តព្រះវិហារ…

  • ព្រះករុណាព្រះមហាក្សត្រប្រទានរង្វាន់ដល់ទូកជ័យលាភីក្នុងថ្ងៃផ្តាច់ព្រ័ត្រនៃព្រះរាជពិធីបុណ្យអុំទូក

    ព្រះករុណាព្រះមហាក្សត្រប្រទានរង្វាន់ដល់ទូកជ័យលាភីក្នុងថ្ងៃផ្តាច់ព្រ័ត្រនៃព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃបិទបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា ស្តេចសព្វព្រះរាជហឬទ័យ​ប្រទានរង្វាន់ដល់ទូកជ័យលាភី ។លទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានដូចតទៅ៖

  • មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ រីករាយនឹង​ព្រឹត្តិការណ៍​ពិធីបុណ្យអុំទូកឆ្នាំនេះ

    មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ រីករាយនឹង​ព្រឹត្តិការណ៍​ពិធីបុណ្យអុំទូកឆ្នាំនេះ

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះ ឈ្នះតាម​បណ្ដោយ​ដងស្ទឹងភូមិព្រះពន្លា ក្រុងសិរីសោភ័ណ ក៏បានប្រារព្ធពិធីអុំទូក និងតាំងពិព័រណ៍ផលិតផលនានា ដើម្បីអបអរសាទរព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ចាប់តាំងពីដើមសប្ដាហ៍ ក្នុងក្រុងសិរីសោភ័ណ បានតុបតែងលំអ​នៅ​តាមដងវិថីនានា ពិសេសនៅសួនតេជោឈ្នះ ឈ្នះជាប់​ដងស្ទឹង ភូមិព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីចូលរួមអបអរសាទរព្រះរាជ​ពិធី​បុណ្យអុំទូក។នៅពេលរសៀលមានពិធីប្រណាំងទូក​និង​ពេលរាត្រីមាន​ការបណ្ដែតប្រទីបគួរជាទីគយគន់ ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រៅពីបណ្តែតប្រទីប និងបង្ហោះគោម ក៏មានការបាញ់​កាំជ្រួចផងដែរ។ ចំណែករដ្ឋបាលខេត្តបានឱ្យដឹងថា ប្រទីបរបស់មន្ទីរ ស្ថាប័ន និង​រដ្ឋបាល​ក្រុង ស្រុក ដែលចូលរួមបណ្ដែតមានចំនួន ៣៩ប្រទីប រយៈ​ពេលបីសប្ដាហ៍ចាប់ពីថ្ងៃទី២៦ ខែតុលាដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក។ ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តក្នុងក្រុងសិរីសោភ័ណ បានបង្ហាញ​ពីទឹកចិត្តរីករាយចំពោះទិដ្ឋភាពដែលពួកគេបានឃើញនៅឆ្នាំនេះ។ការរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ រដ្ឋបាលខេត្ត​មិន​ត្រឹមតែដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋក្រោមម្លប់​សន្តិភាពប៉ុណ្ណោះទេ តែក៏ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ជាតិ និងទាក់ទាញទេសចរជិតឆ្ងាយផងដែរ៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • ផ្សាយបន្ដផ្ទាល់៖​​​ ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    ផ្សាយបន្ដផ្ទាល់៖​​​ ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    ផ្សាយបន្ដផ្ទាល់៖​​​ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។