-
សន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៩ នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម សាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៩ នៅខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សន្និសីទអន្តរជាតិនេះក៏មានចូលរួមពីលោកសាស្ត្រាចារ្យ ហ្វីលីព រ៉ូប៊ីនសុន(Philip Robinson) ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ ម៉ៃឃើល ហ្រ្គូជឺ( Michael Grotzer) អនុប្រធានមូលនិធិគន្ធបុប្ផាស្វីស,ថ្នាក់ដឹកនាំខេត្ត, ថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ។ ក្នុងសន្និសីទអន្តរជាតិបានបង្ហាញនូវមេរៀនបទពិសោធន៍ អំពីបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងការថែទាំព្យាបាលកុមារនិងស្ត្រីមាន ផ្ទៃពោះដែលមានបញ្ហាមុននិងក្រោយសម្រាល,ជំងឺមហារីកកុមារដូចជា មហារីកគ្រាប់ឈាមស ,មហារីកខួរក្បាល, មហារីកឆ្អឹង និងមហារីកដុំសាច់ផ្សេងៗទៀត, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ,ជំងឺរលាកសសៃឈាម ,ការព្យាបាលជំងឺវះកាត់ដោយបច្ចេកទេស ,ការវះកាត់ជំងឺវៀចឆ្អឹងខ្នងពីកំណើត,ការព្យាបាលប្រព័ន្ធទឹកមូត្រត្បៀត ,ការព្យាបាលជំងឺដុំសសៃរឈាម,ការមើលថែទាំ កុមារដែលមានផលវិបាកលើប្រព័ន្ធប្រសាទក្រោយពីជាសះស្បើយជំងឺ និងក្រោយគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ,ការព្យាបាលកុមារ ដែលមានបញ្ហាផ្លូវចិត្ត ,ការថែទាំ និងសង្រ្គោះទារកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ,ជំងឺស្វាយលើម្តាយ និងទារក ។ល។ តាមរយៈបទបង្ហាញទាំងនេះបានដកស្រង់ចេញពីការថែទាំព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងនៅមន្ទីរពេទ្យកុមារប្រទេសស្វីស ដែលជាបច្ចុប្បន្នភាពនៃបច្ចេកទេសផ្នែកសល្យសាស្ត្រកុមារ។ ក្នុងឱកាសនេះឯកឧត្តម យីត…
-
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យនឹងបញ្ចប់នៅដើមឆ្នាំ២០២៦

បន្ទាយមានជ័យ៖មន្រ្តីជំនាញនៃខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិត មកដល់បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់ បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ ៦០ភាគរយខណៈគម្រោងនឹងបញ្ចប់នៅដើម ឆ្នាំ២០២៦ ខាងមុខ។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារា សាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ បានអនុវត្តចាប់ពីឆ្នាំ២០២១។ រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងសម្រេចបាន៦០ភាគរយ ហើយនឹងបញ្ចប់នៅដើមឆ្នាំ២០២៦ ។សេចក្តីរាយការណ៍ពីលទ្ធផលនៃការដ្ឋាននេះ ក្នុងឱកាសក្រុមការងារទីប្រឹក្សាបច្ចេកទេសកូរ៉េនិងក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តកាលពីសប្ដាហ៍មុន។ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ដែលកំពុងអនុវត្តនាពេលនេះ មានអាងទឹកចំនួនបីកន្លែង និងប្រឡាយមេ៦ខ្សែ ប្រវែង៩២គីឡូម៉ែត្ររួមទាំង សំណង់សិល្បការ្យមួយចំនួន ។គម្រោងគ្របដណ្ដប់លើភូមិសាស្រ្ត៤ក្រុង ស្រុក រួមមាន ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តដ៏ធំមានតម្លៃរាប់លានដុល្លារនឹងផ្ដល់ផលប្រយោជន៍ច្រើនឥតគណនាដល់ប្រជាពលរដ្ឋពិសេសប្រជាកសិករ។ គម្រោង នឹងជួយរំដោះទឹកជំនន់រដូវវស្សានិង ស្តុកទឹកទុកប្រើប្រាស់ ក៏ដូចផ្ដល់ទឹកសម្រាប់ផលិតទឹកស្អាតរួម ទាំងផ្ដល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម។មិនតែប៉ុណ្ណោះគម្រោងមួយនេះ ក៏ផ្ដល់សក្ដានុពល ដល់វិស័យទេសចរណ៍ និងគមនាគមន៍ផងដែរ ៕ អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន
-
ផ្តល់សម្ភារសិក្សា និងកង់ដល់សិស្សជាង៤០០នាក់នៅសាលាកម្រងអង់ឃ្លាំ ស្រុកស្ទោង

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងតំណាងអង្គការកូហ្វាពកាលពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមចែកសម្ភារសិក្សា និងកង់ដល់សិស្សនៅកម្រងអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនេះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកូហ្វាពដែលជានិច្ចជាកាលតែង តែគិតគូរនិងឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ជាពិសេសជួយដល់កុមារនិងសិស្សានុសិស្សតាមសាលាបឋមសិក្សានានា ។លោកបានសំណូមពរសូមបន្តកិច្ចសហការជាបន្តទៀតជាពិសេសការ “ការអប់រំបែបឌីជីថល ” ។ សូមបញ្ជាក់ថាកុមារនិងសិស្សានុសិស្សដែលទទួលបានសម្ភារសិក្សានិងកង់នៅក្នុងឱកាសនេះមានចំនួន៤២៩នាក់៕ដោយ៖ប៊ុនរដ្ឋា
-
អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបឹង តម្លៃជាងប្រាំមួយម៉ឺនដុល្លារត្រូវបានសម្ពោធ

សៀមរាប៖អគារសិក្សាថ្មីមួយខ្នងមានបីបន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបឹង ភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានសម្ពោធកាលពីចុងសប្ដាហ៍កន្លងទៅនេះក្រោមព្រះវត្តមានព្រះអនុគណស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សប្បុរសជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ សមិទ្ធផលនេះជាអំណោយរបស់គ្រួសារMark Ou Group រួមជាមួយសប្បុរសជននៅប្រទេសសិង្ហបុរី តាមរយៈលោក លី រិទ្ធី ដោយចំណាយលើសាងសង់ និងបំពាក់សម្ភារៈបរិក្ខារចំនួន៦៥ ០០០ដុល្លារអាមេរិក។ក្នុងនោះដូចជាតុសម្រាប់សិស្សចំនួន ៨៤,កៅអីសម្រាប់គ្រូ៣ឈុត,ក្តារខៀនកញ្ចក់ចំនួន៣,កង្ហារ១៥គ្រឿង,ភ្លើងបំភ្លឺបង្គោលសូឡា៨ដើម,កែលំអសួនច្បារមុខអគារថ្មី សម្ភារ:សិក្សា កាបូបសិស្សក្រីក្រចំនួន១២០ សម្ភារ:បណ្ណាល័យ អង្ករចំនួន២តោន សៀវភៅអំណានចំនួន៣០០ក្បាល ។ លោក លី រិទ្ធី តំណាងសប្បុរសជន បានរម្លឹកថា គិតចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ គ្រួសារ ម៉ាក អៅ(Mark Ou Group)រួមជាមួយរូបលោកផ្ទាល់បានកៀរគរជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភលើវិស័យអប់រំ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប សរុបចំនួន ១៣២ 000 ដុល្លារអាមេរិក។ ក្រៅពីជួយដល់មូលដ្ឋានស្រុកជីក្រែងសប្បុរសជនពីមកប្រទេសសិង្ហបុរី បានចងគ្នាជាក្រុមដើម្បី កៀរគររកថវិកាជួយដល់កុមារ និងប្រជាជនកម្ពុជា គឺចូលរួមជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ឋវិស័យអប់រំនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ នៃស្រុកបន្ទាយស្រី…
-
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជួបសំណេះសំណាលសមាជិកថ្មីជាង១០០នាក់

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការ បក្សខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាមបានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់សកម្មជនដែលមកពីគណបក្សផ្សេងៗ មកពី ៩ក្រុង/ស្រុកចំនួន ១៦០នាក់ (ស្រី៦៤នាក់ )។ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត និងគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី។ឯកឧត្តមបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សសម្តេច ជាអនុប្រធានគណបក្ស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹក នាំប្រទេសឱ្យមានសុខសន្តិភាពពេញបរិបូរណ៍និងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែលពុំមានគណបក្សណាអាចធ្វើបាន៕ដោយ៖លី ពៅ
-
ក្រសួងបរិស្ថាន-ក្រសួងកសិកម្ម៖ កិច្ចសហប្រតិបត្តិល្អជាមួយអង្គការ WCS បាននាំមកនូវកិច្ចអភិរក្សធនធានធម្មជាតិ និងជលផល

ភ្នំពេញ៖តាមរយៈភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើនពិសេសការអភិរក្សធនធានធម្មជាតិ ការការពារសត្វព្រៃ ការអភិរក្សជលផលជាដើម។ កាលពីចុងសប្ដាហ៍កន្លងទៅអង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើនិងធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។លោក រ៉ូបឺត មេនហ្សី (Robert Menzi)ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានថ្លែងក្នុងពិធីនេះថា រយៈពេល២៥ឆ្នាំនេះWCS បានចូលរួមជាដៃគូអភិវឌ្ឍន៍សហការជាមួយក្រសួង បរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ។អង្គការបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការ ដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានកត់សម្គាល់លើភាពជាដៃគូរវាងក្រសួងបរិស្ថានជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ។ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាក្រសួង កសិកម្មបានសហការជាមួយអង្គការ WCS ចាប់តាំងពីឆ្នាំ២០០០មកនៅក្នុងអនុវិស័យសំខាន់ចំនួន២គឺអនុវិស័យព្រៃឈើ និងជលផល។ក្នុងនេះអនុផលព្រៃឈើចាប់ពីឆ្នាំ២០០០ដល់២០១៦ ។ក្រសួងកសិកម្មបានចាប់ផ្តើមសហការជាមួយ អង្គការ WCSដោយចាប់ផ្តើមពីការសិក្សាស្រាវជ្រាវព្រៃឈើ និងសត្វព្រៃដើម្បី បង្កើតតំបន់ព្រៃការពារ…
-
រដ្ឋមន្រ្តីក្រសួងការងារ៖អង្គការវិជ្ជាជីវៈចំនួន ៦ ៤៩១ ត្រូវបានចុះបញ្ជិកាសម្រាប់ការធ្វើសកម្មភាព

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្ត លើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីពនិងលិខិតបទដ្ឋានការងារអន្តរជាតិ នានា។គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០,សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២។ ឯកឧត្តមបន្តថា ដោយឡែកចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាលចំនួន៣ ៥៣៦,សមាគម ជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះសម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត, សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ឯកឧត្តម ហេង…
-
ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ហ៊ុន ម៉ានី ទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ក្នុងឱកាសគណៈប្រតិភូដែលអញ្ជើញចូលរួម ក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ប្រធានគណៈប្រតិភូដែលជាតំណាងសមាគមអ្នកនិពន្ធ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈប្រតិភូបានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបគណៈប្រតិភូថា “អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព”។ សំដៅទៅលើការចូលរួមរបស់គណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះជាឱកាស ដែលប្រតិភូអាចចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកពីភាពដូចគ្នា ,ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នានៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី គូសរំលេចថា “សកម្មភាពដែលយើងទាំងអស់គ្នា កំពុងធ្វើនាពេលនេះជាការជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យកាន់តែចាប់អារម្មណ៍…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជានេសាទក្នុងថ្ងៃត្រីត្រូវដំបូង នៅខេត្តកណ្ដាល

ភ្នំពេញ៖នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញទៅពិនិត្យ ដោយផ្ទាល់នូវការប្រមូលផលនេសាទរបស់ប្រជានេសាទនៅថ្ងៃត្រីត្រូវដំបូង។ តាមរយៈរូបភាពវិដេអូរយៈពេលជាងមួយនាទី សម្ដេចធិបតីដែល អមដំណើរដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា “ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាលនិងមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល”។ សម្ដេចធិបតីបានបញ្ជាក់ថា”តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើនបើប្រៀបធៀបជា មួយនៃផលនេសាទនៅឆ្នាំកន្លងទៅ”។ គួររំលឹកថា ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានអធិប្បាយថា “ដោយសារតែ នៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨-១៣ ខែធ្នូ ។ដូច្នេះសូមប្រជាពលរដ្ឋ អញ្ជើញមកទិញត្រីតាមពេលវេលា និងទីកន្លែងដូចជម្រាបជូន ហើយសូមអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយសម្រប សម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕ដោយ៖វណ្ណលុក
-
រយៈពេល ២៥ឆ្នាំ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតានៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងរយៈពេល ២៥ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតា។ តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់សត្វដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្ស សត្វអណ្តើកហ្លួង និងសត្វត្រយ៉ងចង្កំកស ដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការ WCS និងត្រូវបានជំរុញឱ្យមានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ ។ នៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៤នេះអង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប ២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា នាសណ្ឋានគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ អ៊ឹមរចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ ចាប់តាំងពី ឆ្នាំ១៩៩៩មក អង្គការ WCS បានការពារជីវៈចម្រុះនៅតាមតំបន់ទេសភាពចំនួន៥ ដោយរួមមានទាំងតំបន់ទេសភាពបឹងទន្លេសាបដែលជាទីកន្លែងអង្គការ WCS បានជួយបង្កើតតំបន់អភិរក្សដំបូងគេនិងមានតែមួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប ។ ពិធីប្រារព្ធខួបនេះជាចំណែកនៃសមិទ្ធិផលជាសកលក្នុងរយៈពេល ១២៥ឆ្នាំកន្លងមករបស់អង្គការ WCS ជាមួយនឹងការចូលរួមចំណែករបស់បុគ្គលិកជាង១ ០០០នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សចាប់តាំងពីកម្មវិធីអភិរក្សបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា។ លោក អាលីសស្ទែរ…