-
ប្រទះឃើញសត្វក្រៀលចំនួន ២២ ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់ ដែលជាចំនួនបំបែកកំណត់ត្រាច្រើនបំផុតសម្រាប់ឆ្នាំ២០២៤

(ភ្នំពេញ)៖ ខណៈពេលដែលឆ្នាំ ២០២៤ ជិតឈានដល់ថ្ងៃបញ្ចប់នេះ ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបាន ប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល ។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤នេះថា ការរកឃើញនេះបន្ទាប់ពីក្រុមជំនាញ កំពុងធ្វើជំរឿនសត្វស្លាបទាំងនេះនៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ការរកឃើញនេះដែរចាត់ទុកថាជាចំនួននមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបញ្ជាក់បន្ថែមថាការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។ សត្វក្រៀលទាំង ២២ក្បាល រួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។ គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន USAID មរតកបៃតង និង មូលនិធិភាពជាដៃគូសំរាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វក្រៀលទាំងនេះ រួមមានការតាមដានការពារសំបុកសត្វ ការល្បាតព្រៃឈើ កម្មវិធីកសិកម្មដែលមានមេត្រីភាពចំពោះសត្វព្រៃ និងសកម្មភាពជាច្រើនផ្សេងទៀត។…
-
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិញអបអរសាទរនៅព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ធ្នូ២០២៤នេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរ ត្រូវបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានល្អ ។ ពាក់ព័ន្ធសន្តិសុខ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ ។ ពិសេសនាយប់ថ្ងៃ៣១ ធ្នូ២០២៤ មានព្រឹត្តតិការណ៌«សាទរកម្ពុជា»ហើយនៅវេលាយប់ថ្ងៃទី១មករាឆ្នាំ២០២៥ ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកំសាន្តនឹងខ្លះចុះពីលើអគារខ្ពស់ៗព្រមៗគ្នាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំងនិងអាជ្ញាធរយើងត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមការប្រកួតបាល់ទាត់មិត្តភាព និង អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

-
ផ្សាយបន្ដផ្ទាល់ ៖ ពិធីអបអរសាទរ ខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២៤) នៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។

-
ប៊ែលធីគ្រុប រួមគ្នាបរិច្ចាគឈាម ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា និងដឹងគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន ប្រើគោលគារណ៍៣ចំណុច បង្រួបបង្រួមខ្មែរក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ប៊ែលធីគ្រុបបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា។ ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រើគោលគារណ៍៣ចំណុចផ្តើមង្រួបបង្រួមខ្មែរក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ មិនបង្ហូរឈាមមួយតំណក់ ដើម្បីអភិវឌ្ឍន៍ និងកសាងខឿនសន្តិភាពជាតិ បង្កើតទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ខែធ្នូ។ ដើម្បីដឹងគុណដល់ អគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងគុណតម្លៃ នៃសុខសន្តិភាព ស្ថាបនិកប៊ែលធីគ្រុប បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជនស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ សរុបជិត ១,០០០នាក់ ចូលរួមយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា នេះជាលើកទី៧ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកទី៧ នេះមានគណៈគ្រប់គ្រង…
-
ទិវាសន្តិភាពនៅកម្ពុជា ដឹងគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងគុណតម្លៃ នៃសុខសន្តិភាព

ការប្រារព្ធពិធីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” គឺរំលឹកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបំផុសស្មារតីពលរដ្ឋគ្រប់ជំនាន់ ឱ្យយល់ច្បាស់ពី “គុណតម្លៃ នៃសុខសន្តិភាព” ភ្នំពេញ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ឱ្យយល់ច្បាស់ពី “គុណតម្លៃ នៃសុខសន្តិភាព”។ ការរំលឹកគុណដល់ថ្ងៃសន្តិភាពនៅកម្ពុជា ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ឆ្នាំនេះគឺជាការប្រារព្ធខួបលើកទី ២៦ឆ្នាំ អបអរសាទរទិវា នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយការប្រមូលផ្តុំភាគីជម្លោះនៅកម្ពុជា ដើម្បីបញ្ចប់សង្រ្គាម ដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ដោយសារនយោបាយឈ្នះឈ្នះ នេះហើយបានប្រែក្លាយកម្ពុជា ទៅជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ឥតងាករេរបស់រាជរដ្ឋាភិបាល ដែលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន តែងបានចូលរួមធ្វើសកម្មភាពយ៉ាងក្លៀវក្លា…
-
រដ្ឋមន្រ្តីសុខាភិបាល ៖ បង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង និង ពង្រឹងអង្គភាពឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួត នាពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង ហើយដោយត្រូវពង្រឹងអង្គភាព ឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួតនាពេលអនាគត ។ ឯកឧត្តម ឈាង រ៉ា បញ្ជាក់ថា ត្រូវយល់ថា ការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ ហើយមន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក ។ ឯកឧត្តមសាស្រ្តបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រី ចូលរួមថែរក្សាអនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារមានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនោះចំពោះឱសថសារវន្ត ត្រូវថែរក្សាទុកដាក់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត ត្រូវឈរលើគោលការណ៍សន្សំសំចៃ និងត្រូវតាមដានសិក្សាស្វែងយល់ជាប្រចាំ ករណីមានការកើនឡើង ។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីរាជការ…
-
ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាង ២,០០០នាក់

ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ស្តីពី “បទពិសោធន៍ការងារ និងតួនាទី ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,០៥៣នាក់។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន…
-
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យប្រុងប្រយ័ត្នចំពោះជំងឺ Norovirus

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ នៅលើសកលលោក មាន ៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់» ។ ក្រសួងសុខាភិបាល បញ្ជាក់ថា ៖ «រោគសញ្ញា» ជំងឺ Norovirus ដូចជា រាក ក្អួត ចង្អោរ ចុកពោះ អាចក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។កើតច្រើនក្នុងប្រទេសមានរដូវត្រជាក់ ហើយវីរុសនេះ អាចមានផ្ទុកក្នុងអាហារសមុទ្រ ជាពិសេស អយស្ទ័រ។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស ។ ចំពោះរបៀបចម្លង មានដូចជា៖ វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ។ ពិសាអាហារ…
-
ប្រកាសតែងតាំង ឯកឧត្ដម សុខ ពេញវុធ ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្ដម សុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី ជំនួសឯកឧត្ដម នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី១៥ធ្នូឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទៀមទាអោយយុវជនរបស់យើងពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានផ្តាំផ្ញើ ឯកឧត្ដម សុខ ពេញវុធ ត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ គោរពស្រលាញ់ប្រជាពលរដ្ឋ…