-
បេក្ខជន ២២៤នាក់ ប្រឡងជាប់មន្រ្តីពន្ធដារ នឹងត្រូវបន្តបណ្តុះបណ្តាលលើជំនាញពន្ធដារក្រមសីលធម៌មុនពេលបំពេញការងារ

(ភ្នំពេញ)៖ ក្រោយពេលប្រឡងធ្វើតេសសមត្ថភាពរយៈពេល ៣ដងក្នុងនោះ វិញ្ញាសារសរសេរលើកទី១ និងជម្រុះមកប្រឡងលើវិញ្ញាសរសេរលើកទី២ ចុងក្រោយគឺ ប្រឡងនៅវគ្គទី៣ សម្ភាសន៍បេក្ខជនផ្ទាល់មាត់ចំនួន ៣៦១នាក់ រយៈពេល ២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ជាលទ្ធក្រសួងមុខងារសាធារណៈ ជ្រើសរើស បានបេក្ខជនចំនួន ២២៤នាក់ ក្នុងនោះស្រ្តីចំនួន ១១៦នាក់ ដែលមានសមត្ថភាពជំនាញ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីរាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខា លើឯកសារប្រកាសលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមការឃ្លាំមើលពីតំណាងក្រសួង សេដ្ឋកិច្ច,តំណាងអគ្គនាយកដ្ឋានពន្ធដារនិងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុក រលួយ រួមទាំងអ្នកសង្កេតការណ៍ជាច្រើនរូប ។ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ឱ្យដឹងថា ដំណើរការនៃការរៀបចំការប្រឡងរបស់គណកម្មការ គឺប្រព្រឹត្តទៅមានលក្ខណៈល្អ ដោយបានជ្រើសរើសបេក្ខជន ប្រកបដោយសមត្ថភាព និងមានទាំងឥរិយាបថនៅក្នុងការបំពេញការងារជាអ្នកផ្តល់សេវា ដល់អ្នកជាប់ពន្ធអនុឡោមទៅតាមច្បាប់ដែលបានកំណត់។ ឯកឧត្តម បន្ថែមថា…
-
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហាជំរុញឱ្យពង្រឹងគុណភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ

ព្រះវិហារ៖ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី២១ ខែមករានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃខេត្តព្រះវិហាររហូតសម្រេចបានលទ្ធផលគួរកត់សម្គាល់។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ពីទស្សនទានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ។ នាយឧត្តមសេនីយ៍បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែម លើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិជាដើម ។ នាយឧត្តមសេនីយ៍ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ។ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ ។ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយទំនាស់ដីធ្លី ។ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តី ប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿង ដោយឈរលើគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន៕ដោយ៖ឡុង សំបូរ
-
អភិបាលខេត្តកែប រំលឹកមន្រ្តីមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធបន្តពិនិត្យគុណភាពចំណីអាហារគ្រប់សាលារៀន

កែប៖ ការការពារសុខភាពកុមារ ឱ្យមានការលូតលាស់ល្អជារឿងចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវគិតគូរ ក្នុងដំណាក់កាលដំបូងនៃការចូលរៀនរបស់កុមារ ដែលត្រូវយកចិត្តទុកដាក់ ក្រៅពីបំពាក់បំប៉ននូវចំណេះដឹងដល់ពួកគេ បញ្ហាសុខភាពរឹតតែសំខាន់ថែមទៀត ។ដូចនេះមន្រ្តីនៃមន្ទីរអប់រំ និងអាជ្ញាធរដែនដី ត្រូវបន្តត្រួតពិនិត្យការលក់ដូរចំណីអាហារទាំងក្នុង និងក្រៅសាលា ជាពិសេសហាមដាច់ខាតការលក់ភេសជ្ជៈផ្អែមដល់កុមារតែម្តង។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែប ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានរំលឹកក្នុងឱកាសបើកកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្រ្តី អាណត្តិទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវវិធានការគន្លឺះ៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ។ក្នុងនោះចំណុចទី៣ គឺការយកចិត្តទុកដាក់ដល់សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ យោងរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកែប បានឱ្យដឹងថា ឆ្នាំសិក្សា២០២៣-២០២៤ នៅទូទាំងខេត្ត មានថ្នាក់មត្តេយ្យចំនួន ២៥កន្លែង និងថ្នាក់រៀនសរុបចំនួន ៥៨ថ្នាក់ ទទួលបានកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំឱ្យទទួលសេវាអប់រំកុមារតូចគ្រប់រូបភាពសរុបចំនួន ១ ៦០៨នាក់ (ស្រី៧៥០នាក់)។ កុមារអាយុ ៣ឆ្នាំ…
-
ប្រធានក្រុមការងារចុះជួយក្រុងសៀមរាប ណែនាំឱ្យសមាជិកបក្សអនុវវត្ត ៧ចំណុច នៃទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥

(សៀមរាប)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សក្រុងសៀមរាប ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ គណបក្សខេត្តសៀមរាប ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ក្រុងសៀមរាប បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ និងសមាជិក សមាជិការគណ បក្សប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ កាលពីឆ្នាំ២០២៣ និងការបោះឆ្នោត ព្រឹទ្ធសភា កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ដែលធ្វើឱ្យគណៈបក្សប្រជាជនកជាឈ្នះភ្លូកទឹកភ្លូកដី ។ ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងារគណបក្សប្រជាជន កម្ពុជាចុះជួយ ក្រុងសៀមរាប និងតាមសង្កាត់ក្នុងក្រុងសៀមរាប ព្រមទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងក្រុងសៀមរាប និងចលនាមហាជន របស់គណបក្ស និងអង្គការមហាជន គណបក្សប្រជាជនកម្ពុជា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អ្នកទទួលជ័យលាភីនាពេលនេះ ជាកុលបុត្រ កុលធីតាឆ្នើម ដែលបានចូលរួមកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចាត់ទុកអ្នកទទួលបានជ័យលាភីនាពេលនេះថាជាកុលបុត្រ កុលធីតាឆ្នើមដែលបានជួយបំពេញបន្ថែមក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ” កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”, កម្មវិធីប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកំសាន្តស្អាត និងកម្មវិធីប្រលងប្រណាំងវីដេអូខ្លី” មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត” ដែលបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យមានការកសាងភាពជាសហគមន៍នៅក្នុងសង្គមជាតិ មានន័យថានិស្សិត ស្ថាបត្យករ ឬអ្នករៀបចំក្រុង អាចផ្តល់មតិយោបល់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដែលតែងតែបើកចំហជានិច្ចក្នុងការទទួលយកគំនិតល្អៗដើម្បីរៀបចំកសាងតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីប្រលងប្រណាំងទាំងនេះមិនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាពដើម្បីជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញសមត្ថភាពទេពកោសល្យដែលខ្លួនមានក្នុងការចូលរួមរៀបចំផ្ទះសម្បែងឬប្រទេសជាតិរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងល្អប្រសើរ ស្របតាមប្រសាសន៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែចង្អុលបង្ហាញថាពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងអោយបានត្រឹមត្រូវល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកកម្មវិធីប្រកួតប្រជែងនេះ ជាការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន…
-
ឯកឧត្តម សូ វិសុទ្ធី បើកកម្មវិធីបណ្ដុះបណ្ដាល Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាអាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្ដុះបណ្ដាល Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ៣៥០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៧សប្ដាហ៍ រៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍមូលធនមនុស្សឌីជីថល ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីល តាមរយៈការបង្ហាត់បង្រៀនជំនាញសហគ្រិនភាព គំនិតច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសជំនាញអភិវឌ្ឍគេហទំព័រ កម្មវិធីទូរសព្ទ និងបញ្ញាសប្បនិមិត្ត។ លើសពីនេះសិស្សានុសិស្សក៏ទទួលបានចំណេះដឹងបន្ថែម ព្រមទាំងបទពិសោធល្អៗ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីរួមចំណែកកសាងមូលធនមនុស្សឌីជីថល និងពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ការងារព័ត៌មាននិងសាធារណៈមតិក្នុងមូលដ្ឋានរាជធានី ខេត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពារប្រយោជន៍សាធារណៈ

ភ្នំពេញ:អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដើម្បីឱ្យមន្ទីរព័ត៌មាន ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត មន្ត្រីមន្ទីរ ត្រូវបន្តខិតខំពង្រឹងបន្ថែមទៀតលើការអនុវត្តវិធីសាស្ត្រច្នៃប្រឌិតក្នុងការទទួល ប្រមូល និងផលិតផ្សាយព័ត៌មានឱ្យកាន់តែល្អប្រសើរ លើកកម្ពស់តួនាទីរបស់មន្ទីរក្នុងការផ្សាយជាសំឡេងក្នុងមូលដ្ឋានរាជធានីខេត្ត ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការពារប្រយោជន៍សាធារណៈ។ នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរចំពោះការបំពេញការងារនាពេលកន្លងមករបស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តកំពត ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលការងារក្នុងខេត្ត ក៏ដូចជារបស់ក្រសួង និងរាជរដ្ឋាភិបាល។ ប៉ុន្តែដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពលើផែនការការងារ ពិសេសពង្រឹងវិធីសាស្ត្រក្នុងការសហការ សម្របសម្រួលការងារព័ត៌មាននិងសាធារណមតិ ជាមួយអាជ្ញាធរក្នុងខេត្ត និងតួអង្គពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមូលដ្ឋាន ពិសេសត្រូវធានាការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់បន្ថែមថា ការអនុវត្តការងារព័ត៌មាននិងសាធារណមតិ ត្រូវធ្វើឡើងជាប្រចាំ ដោយសហការ និងសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញយន្តការនេះ ឱ្យក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកកម្ពស់យន្តការដំណោះស្រាយចំពោះរាល់បញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំថា…
-
អគារសិក្សា ១ ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ភ្នំពេញ)៖ អគារសិក្សា ១ ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា ៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា គោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្ស…
-
តំបន់ភ្នំប្រង់ ដែនជម្រកសត្វព្រៃបឹងពែរ មិនមានការលួចកាប់ព្រៃទន្រ្ទានយកដីជាថ្មីទេ

កំពង់ធំ៖បញ្ជាក់ពីការយកចិត្តទុកដាក់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងសហការីកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខនិងដើម្បីពិនិត្យការងាររបស់កងកម្លាំងចម្រុះដែលកំពុងប្រចាំការការពារ ទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ ដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ លោក ញឹម ចន្ធី មន្ត្រីឧទ្យានុរក្សបរិស្ថាន និងជាប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់ភ្នំប្រង់ បានជម្រាបឧត្តមសេនីយ៍ទោ សោម ស៊ុន ពីស្ថានភាពរួមនៃតំបន់ភ្នំប្រង់ ដែនជម្រកសត្វព្រៃបឹងពែរថាក្នុងយុទ្ធនាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៨ខែកន្លងមកនេះ កងកម្លាំងចម្រុះរបស់ទីបញ្ជាការស្រាល បានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិជាថ្មីទៀតទេ ។កម្លាំងបានចល័តផ្លាស់ប្ដូរតាមសភាពការណ៍ជាក់ស្ដែងក្នុងភូមិសាស្ត្រទាំងក្នុងរដូវប្រាំងនិងក្នុងរដូវវស្សា ។ ចំណែកការស្នាក់នៅនិងរស់នៅវិញ លោក ញឹម ចន្ធីបញ្ជាក់ថា បច្ចុប្បន្នទីបញ្ជាការស្រាលបានរៀបចំកសាងកន្លែងស្នាក់នៅសមរម្យ នៅចំណុចអាភ្លោះ ក្នុងតំបន់ភ្នំប្រង់ ។ចំពោះអាហារទទួលទាន និងការប្រើប្រាស់ប្រេងឥន្ធនៈ បានការជួយឧបត្ថម្ភពីគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់ខេត្ត បានជាបន្តបន្ទាប់បង្កលក្ខណៈឱ្យកងកម្លាំងចម្រុះអាចធ្វើសកម្មភាពបានជាប្រចាំ ។ប៉ុន្តែនៅក្នុងរដូវប្រាំងមានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។នេះជាបញ្ហាប្រឈមមួយដែរ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក.ប.ទ. បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិ រួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជនឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។ ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code…