-
គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលឥស្សរជន ៤រូប ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល

(ភ្នំពេញ)៖ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានសម្រេចបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីបន្ថែម ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប ។ ឥស្សរជន ៤រូបដែលត្រូវបានបញ្ចូលជាសមាជិកអចិន្រ្តៃយ៍នាពេលនេះរួមមាន ៖ ១៖ សម្តេចមហាមន្ត្រី គុយ សុផល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ២៖ ឯកឧត្តម ធន វឌ្ឍនា អនុប្រធានទី២ នៃរដ្ឋសភា ៣៖ ឯកឧត្តម ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ៤៖ ឯកឧត្តម តាក់ ស៊ុនអ៉ី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ សូមជម្រាបថា រហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មានសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសរុបចំនួន៦២រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលឍ ១៣១២រូប៕ អត្ថបទ ៖ វណ្ណលុករូបភាព…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរ ។ ការប្រកាសរបស់សម្តេចតេជោ ឱ្យមានចលនាប្រើប្រាស់បណ្តាញសង្គម CoolApp នេះ បានធ្វើឡើងនៅក្នុង សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «CoolApp ងាយស្រួលប្រើ ថ្ងៃមុនខ្ញុំបានផ្ញើសារ Forward មានទាំងរូបភាព និងវិដេអូជាង១០០រូប ទៅកាន់មនុស្ស៤២នាក់ ដើររលឿនតែម្តង ប៉ុន្តែ CoolApp យើងអាចផ្ញើដល់មនុស្ស៥០នាក់ឯណោះ ! ដោយឡែកពេល Call និយាយតាម CoolApp ប្រើអ៉ិនធើណែតតិច ហើយច្បាស់ ដូច្នេះមន្រ្តីបក្សរបស់យើងនាំគ្នារបស់ខ្មែរយើង និងបង្កើត Group ដើម្បីទំនាក់ទំនងគ្នា !» សូមជំរាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង…
-
ផ្លូវបេតុងប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក នឹងបើកការដ្ឋាននៅថ្ងៃទី២៨ មករា

អាជ្ញាធរជាតិសំបូរព្រៃគុកបានប្រកាសឱ្យដឹងថា ផ្លូវបេតុងមួយខ្សែប្រវែង ១ ៨០០ ម៉ែត្រ ភ្ជាប់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។ អាជ្ញាធរជាតិសំបូរព្រៃគុក បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ ភ្ញៀវបរទេស សាធារណជនក៏ដូចប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុកថា បច្ចុប្បន្នមានផ្លូវមួយខ្សែ ដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង ១ ៨០០ម៉ែត្រពីភូមិអូរគ្រូកែ ទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយ និងចាក់ដីបង្ហាប់ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។ អាជ្ញាធរជាតិសំបូរព្រៃគុក បន្តថា ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំ អាយ ស៊ី ស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះជាបេតុង។បន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុង ក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ពន្ធ័។ គួររំលឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ លើទូរសព្ទដៃ

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យពង្រឹងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត ដើម្បីធានាប្រើប្រាស់ផ្លូវ និងស្ពានបានយូរអង្វែង និងជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរសព្ទដៃ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំ និងជំរុញដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចធិបតី មានប្រសាសន៍ថា ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួងសាធារណការ គិតគូរនូវយន្តការពង្រឹងការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឲ្យបានជាអតិបរមា សំដៅ ធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង ។ សម្ដេច បញ្ជាក់ថា សូមក្រសួងបន្តជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់ វិស័យអាទិភាពរបស់ក្រសួងដូចជា ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម ។ សម្ដេចនាយករដ្ឋមន្ត្រី…
-
កម្រាលរានទស្សនាថ្មី អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ

(ភ្នំពេញ)៖ ក្រោយពេលចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូង នៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះគឺអាចជួយឱ្យអ្នកទេសចរឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ ។ នេះជាការផ្តល់អំណោយផល និងក៏ដូចជាជួយឱ្យអ្នកទេសចរអាចថតផ្តិតយករូបភាពអង្ករវត្តរបស់ខ្មែរបានយ៉ាងស្រស់ស្អាតមួយផ្នែកទៀតពីប្រសាទអច្ឆរិយៈដ៏ល្បីរន្ទឺលើពិភពលោកមួយនេះ។ លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទអង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។ បើតាមអាជ្ញាធរអប្សរាបានឱ្យដឹងថាកម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ(KHA)។ សូមបញ្ជាក់ថា កន្លងមកនៅរដូវវស្សា ស្រះមានទឹកច្រើន បែកសាចចេញពីស្រះ ធ្វើឱ្យមានការលំបាកការផ្តិតយករូបភាពស្អាតៗ និង ស្រស់ស្អាត៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដើម្បីលើកកម្រិត និងពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ ត្រូវជំរុញការសិក្សា…
-
ស្នងការនគរបាលខេត្ដតាកែវ បញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់

តាកែវ៖បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គមរបស់ស្នងការដ្ឋាន ថាមានល្បែងស៊ីសងខុសច្បាប់នៅតែបន្តលួចបើកនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ដតាកែវកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី បានដាក់បញ្ជាយ៉ាងដាច់ខាត ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវអនុគ្រោះឡើយ លោកស្នងការបញ្ជាក់ដាច់ណាត់ថា ចាប់ពីពេលនេះតទៅ តែបើសិនជាបង្ក្រាបមិនបាន លោកនឹងបញ្ជាកម្លាំងពីខេត្ដចុះឆ្មក់បង្ក្រាប ហើយនាយប៉ុស្តិ៍នៅមូលដ្ឋានត្រូវទទួលខុសត្រូវលើកិច្ចការងារនេះ ។ ជាមួយនឹងការដាក់បញ្ជានេះដែរ លោកស្នងការក៏បានលើកឡើងពីការធ្វើប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អាចជួយទប់ស្កាត់បទល្មើសនានា ជាពិសេសក្មេងទំនើង និងទទួលបានការគាំទ្រសាទរច្រើនពីសំណាក់នប្រជាពលរដ្ឋនៅតាមមូលដ្ឋានគួរជាទីមោទនៈ។ លោកស្នងការបានរំលេចឱ្យឃើញថា បន្ទាប់ពីរៀបចំប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅប៉ុស្តិ៍ត្រពាំងសាប ស្រុកបាទី និងស្រុកត្រាំកក់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានមកអរគុណដល់ក្រុមសមត្ថកិច្ច ដែលបានធ្វើឱ្យស្ថានភាព ក្មេងទំនើង ចោរលួច ចោប្លន់ នៅពេលយប់មានសភាពស្ងប់ស្ងាត់ល្អ៕ដោយ៖តាកែវ
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនកើនឡើងដល់កម្រិតព្រួយបារម្ភឡើយ, ក្រុមការងារបច្ចេកទេសរបស់ក្រសួងតាមដានជាប់ជាប្រចាំ

(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ មិនប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះការចែកចាយនៅតាមបណ្ដាញសង្គមឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បានតាមដានជាប់ជាប្រចាំ។ ការបញ្ជាក់អះអាងបែបនេះរបស់ ឯកឧត្តម ខ្វៃ អាទិត្យ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីមានអ័ព្ទធ្លាក់ចុះដែលធ្វើឱ្យអ្នកលេញបណ្តាញសង្គម និងប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភតៗគ្នាថា នៅរាជធានីភ្នំពេញ មានផ្សែងពុលជាដើម។ ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់ នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង ៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិត នេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ ។ ឯកឧត្តម បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយមានការសង្ស័យ។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបន្ថែមថា «បន្ទាប់ពីក្រុមការងារបច្ចេកទេស បានប្រើរថយន្ត ក៏ដូចជាឧបរណ៍សម្រាប់តាមដានកម្រិតគុណភាពខ្យល់ ដែលត្រូវបានតំឡើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារថយន្តចល័ត ចេញធ្វើការវិភាគទៅលើគុណភាពខ្យល់ បានបង្ហាញថាគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ មិនមានផលអាក្រក់ដល់សុខភាពនោះទេ គឺនៅក្នុងកម្រិតល្អជាប្រក្រតី»។ ជាមួយគ្នានេះផងដែរ…
-
អភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភដល់គ្រួសារសសពម្នាក់ទទួលបានសរុបចំនួន ១៥លានរៀល និង អ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផងសម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានថវិកាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា សុខ គង់ ដោយក្នុង សព ម្នាក់ ទទួលបានសរុបចំនួន ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល ។ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តមឃួង ស្រេង បាននាំយកអំណោយទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ។ លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យឯកឧត្ដមនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ាសុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លានរៀលសម្រាប់ សពម្នាក់និង ២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើតនិងក្ដារមឈូសត្រូវបាន លោក…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ។ សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព…