Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដើម្បីលើកកម្រិត និងពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ ត្រូវជំរុញការសិក្សា…

  • ស្នងការនគរបាលខេត្ដតាកែវ បញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់​ប្រភេទឱ្យអស់

    ស្នងការនគរបាលខេត្ដតាកែវ បញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់​ប្រភេទឱ្យអស់

    តាកែវ​​៖បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋតាមរយៈបណ្ដាញស​ង្គម​របស់​ស្នងការដ្ឋាន ថាមានល្បែងស៊ីសង​ខុសច្បាប់​នៅតែបន្តលួចបើកនៅ​តាម​មូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ដតាកែវកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិ​បត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ខែកុម្ភៈ​ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី បានដាក់បញ្ជាយ៉ាងដាច់ខាត ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវ​អនុគ្រោះ​ឡើយ លោកស្នងការបញ្ជាក់ដាច់ណាត់ថា ចាប់ពីពេលនេះតទៅ តែបើសិន​ជាបង្ក្រាបមិនបាន លោកនឹងបញ្ជាកម្លាំងពីខេត្ដចុះ​ឆ្មក់បង្ក្រាប ហើយនាយប៉ុស្តិ៍នៅមូលដ្ឋានត្រូវទទួលខុសត្រូវលើកិច្ចការងារនេះ ។ ជាមួយនឹងការដាក់បញ្ជានេះដែរ លោកស្នងការក៏បានលើកឡើងពីការធ្វើ​ប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អាចជួយទប់​ស្កាត់បទល្មើសនានា ជាពិសេសក្មេងទំនើង និងទទួលបានការគាំទ្រសាទរច្រើនពីសំណាក់​នប្រជាពលរដ្ឋនៅតាម​មូលដ្ឋានគួរជាទីមោទនៈ។ លោកស្នងការបានរំលេចឱ្យឃើញថា បន្ទាប់ពីរៀបចំប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅប៉ុស្តិ៍ត្រពាំងសាប ស្រុកបាទី និងស្រុកត្រាំកក់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ បានមកអរគុណដល់ក្រុមសមត្ថកិច្ច ដែលបានធ្វើឱ្យស្ថានភាព ក្មេងទំនើង ចោរលួច ចោប្លន់ នៅពេលយប់​មានសភាពស្ងប់ស្ងាត់ល្អ៕ដោយ៖តាកែវ

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនកើនឡើងដល់កម្រិតព្រួយបារម្ភឡើយ, ក្រុមការងារបច្ចេកទេសរបស់ក្រសួងតាមដានជាប់ជាប្រចាំ

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនកើនឡើងដល់កម្រិតព្រួយបារម្ភឡើយ, ក្រុមការងារបច្ចេកទេសរបស់ក្រសួងតាមដានជាប់ជាប្រចាំ

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ មិនប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះការចែកចាយនៅតាមបណ្ដាញសង្គមឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បានតាមដានជាប់ជាប្រចាំ។ ការបញ្ជាក់អះអាងបែបនេះរបស់ ឯកឧត្តម ខ្វៃ អាទិត្យ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីមានអ័ព្ទធ្លាក់ចុះដែលធ្វើឱ្យអ្នកលេញបណ្តាញសង្គម និងប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភតៗគ្នាថា នៅរាជធានីភ្នំពេញ មានផ្សែងពុលជាដើម។ ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់ នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង ៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិត នេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ ។ ឯកឧត្តម បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយមានការសង្ស័យ។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបន្ថែមថា «បន្ទាប់ពីក្រុមការងារបច្ចេកទេស បានប្រើរថយន្ត ក៏ដូចជាឧបរណ៍សម្រាប់តាមដានកម្រិតគុណភាពខ្យល់ ដែលត្រូវបានតំឡើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារថយន្តចល័ត ចេញធ្វើការវិភាគទៅលើគុណភាពខ្យល់ បានបង្ហាញថាគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ មិនមានផលអាក្រក់ដល់សុខភាពនោះទេ គឺនៅក្នុងកម្រិតល្អជាប្រក្រតី»។ ជាមួយគ្នានេះផងដែរ…

  • អភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភដល់គ្រួសារសសពម្នាក់ទទួលបានសរុបចំនួន ១៥លានរៀល និង អ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល

    អភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភដល់គ្រួសារសសពម្នាក់ទទួលបានសរុបចំនួន ១៥លានរៀល និង អ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផងសម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានថវិកាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា សុខ គង់ ដោយក្នុង សព ម្នាក់ ទទួលបានសរុបចំនួន ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល ។ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តមឃួង ស្រេង បាននាំយកអំណោយទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ។ លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យឯកឧត្ដមនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ាសុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លានរៀលសម្រាប់ សពម្នាក់និង ២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើតនិងក្ដារមឈូសត្រូវបាន លោក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ។ សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព…

  • ស.ស.យ.ក. តែងតែចូលរួមលើកតម្កើងកិត្តិនាម និងអត្តសញ្ញាណជាតិ

    ស.ស.យ.ក. តែងតែចូលរួមលើកតម្កើងកិត្តិនាម និងអត្តសញ្ញាណជាតិ

    (ភ្នំពេញ)៖ ក្បួនដង្ហែ ឈីង ហ្គេ គឺជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយ នៅ អាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយ សមាគមប្រជាជន នៃសាធារណរដ្ឋ សិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើម ដោយ អតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណង បង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និង ភាព សម្បូរបែប នៃ វប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រា នេះ នឹងមានការចូលរួមសម្តែង ដោយ ក្រុមសិល្បៈជាតិ និង រួមបញ្ចូល ជាមួយបណ្តាសិល្បករ សិល្បការិនី មកពីជុំវិញពិភពលោករួមគ្នា បង្ហាញពីសិល្បៈ វប្បធម៌ នៃ ជាតិសាសន៍ រៀងៗ ខ្លួន ។ ជារៀងរាល់ឆ្នាំក្បួនដង្ហែ «ឈី ង ហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលអាចទាក់ទាញវិសាលភាព ផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជន…

  • គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាបបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥

    គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាបបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥

    សៀមរាប៖គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប ខេត្តសៀមរាបកាលពី​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២៥​បាន​ប្រជុំបូក​សរុបលទ្ធផលការងារបក្ស​ប្រចាំឆ្នាំ​២០២៤និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមការអញ្ជើញចូល​រួមពី​ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារ​គណបក្ស​ចុះជួយក្រុង​សៀមរាប ឧញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា ប្រធានគណៈ​កម្មាធិការ​គណបក្សក្រុងសៀមរាប ។ ក្នុងកិច្ចប្រជុំនៅសាលប្រជុំគណបក្សខេត្តសៀមរាបឯកឧត្តម ឥត សារ៉ាត់ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាក​សួរសុខទុក្ខរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យ​សេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារគណបក្សចុះជួយខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា សមាជិកគណៈ​អចិន្ត្រៃយ៍ នៃគណៈ​កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ជូនចំពោះ​សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប ។ ឯកឧត្តម ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អ​ប្រសើរ​នៅឆ្នាំ២០២៥ និងផ្តល់នូវទិសដៅការងារដែលត្រូវអនុវត្ត​បន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់ជាចម្បងលើការងារ​អប់រំសតិអារម្មណ៍​ឱ្យប្រជាពលរដ្ឋ​ចូលរួមអនុវត្តរាល់​គោល​នយោបាយ​របស់គណបក្ស​និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី…

  • សាលា”សហគមន៍អូរច្រកថ្លាង” នៅឃុំព្រៃត្រឡាច បានទទួលអណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃ

    សាលា”សហគមន៍អូរច្រកថ្លាង” នៅឃុំព្រៃត្រឡាច បានទទួលអណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃ

    បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានប្រគល់នូវ​សមិទ្ធផល​ថ្មី​ដែលទើបកសាងរួចមាន អណ្តូងស្នប់ មួយកន្លែង, ស្ថានីយ​លាងដៃមួយកន្លែង, បង្គន់អនាម័យថ្មីមួយខ្នង មានពីបន្ទប់ត្រូវបានប្រគល់ជូន លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស ក្នុងសាលា”សហគមន៍អូរច្រកថ្លាង” ។ជាមួយគ្នានេះប្រជាពលរដ្ឋដែល​ងាយរងគ្រោះចំនួន ១០០គ្រួសារ នៅក្នុង​ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក៏បានទទួលអំណោយផងដែរ ។ ពិធីប្រគល់សមិទ្ធផលថ្មីខាងលើបានប្រព្រឹត្តទៅនៅក្នុងបរិវេណ”សាលាសហគមន៍អូរច្រកថ្លាង”នៃ​ភូមិ​រូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក្រោមអធិបតីភាព​ឯក​ឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តបាត់​ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ និងជាអនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្ត។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្ដម សុខ លូ បាននាំនូវការផ្ដាំផ្ញើ​សួរសុខ​ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះ​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ​គ្រប់ៗ​រូប ។ឯកឧត្តមបន្ថែមថា”កាកបាទក្រហមកម្ពុជា គឺមាននៅគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា-ដោយមិនទុកនរណាម្នាក់ចោល” នោះឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្តល់នូវអណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃ”ទាំងនេះ មាន​សារៈ​ប្រយោជន៍​សម្រាប់ក្មួយៗដែល​ជាសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋដែល​រស់នៅក្នុង​មូលដ្ឋានក្បែរ​នេះផងដែរ​ដើម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ រួមចំណែ​ក​ក្នុងការទប់ស្កាត់ពីការឆ្លងជំងឺរាតត្បាតផ្សេងៗ និង​និងដើម្បីលើកកម្ពស់​សុខភាព អនាម័យនៅជនបទនិងដល់ក្មួយៗសិស្សានុសិស្សទីនេះផងដែរ  ។ នៅក្នុងឱកាសនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​ខេត្ត និងលោកជំទាវនិង​ថ្នាក់ដឹកនាំចូលរួម…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងអស់ផ្តោតលើ “ការកសាងមូលធនមនុស្សឌីជីថល”

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងអស់ផ្តោតលើ “ការកសាងមូលធនមនុស្សឌីជីថល”

    (តាកែវ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលមានការវិវត្តយ៉ាងលឿននៅលើពិភពលោក គ្រប់ប្រទេសទាំងអស់ កំពុងតែប្រឹងប្រែងយ៉ាងសកម្មលើកិច្ចការនេះ ក្នុងការបង្កើនការអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីភាពសុខដុមរមនា របស់សង្គមរៀងៗខ្លួន ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងអស់ផ្តោតលើ “ការកសាងមូលធនមនុស្សឌីជីថល” ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ សំដៅប្រែ ក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ លើកឡើងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីចែកសញ្ញាបត្រ និងបើកបវេសនកាលឆ្នាំសិក្សា២០២៤ ២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល…

  • ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំ ឱ្យអាជ្ញាធររាជធានី​ភ្នំពេញ ផ្តោតយកចិត្ត ទុកដាក់ ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំ ឱ្យអាជ្ញាធររាជធានី​ភ្នំពេញ ផ្តោតយកចិត្ត ទុកដាក់ ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តោតយកចិត្តទុកដាក់ ទប់ស្កាត់ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។ បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ តាមការវាយតម្លៃផ្ទាល់របស់ ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ ៦០ម៉ែត្រ ដែលមាន ២ ទៅ ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតផងដែរ ។ ការស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោត ឯកឧត្តម ស សុខា ចាត់ទុកថា…