Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក.ប.ទ. បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិ រួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជនឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។ ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code…

  • ពលរដ្ឋបានចំណាយថវិកាធ្វើប្រហុករៀងរាល់ឆ្នាំ ពី ១០ម៉ឺន-២០ម៉ឺនរៀល រហូតអ្នកខ្លះដល់ខ្ទង់លានរៀលសម្រាប់ទុកបរិភោគ និង លក់ដូរ

    ពលរដ្ឋបានចំណាយថវិកាធ្វើប្រហុករៀងរាល់ឆ្នាំ ពី ១០ម៉ឺន-២០ម៉ឺនរៀល រហូតអ្នកខ្លះដល់ខ្ទង់លានរៀលសម្រាប់ទុកបរិភោគ និង លក់ដូរ

    (ភ្នំពេញ)៖ ត្រីប្រហុកនៅឆ្នាំនេះ មានតម្លៃចន្លោះ ៥០០រៀល ដល់ជាង ១០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមត្រីត្រូវតិច ឬ ច្រើន និង ពេលខ្លះទៅតាមតំបន់នីមួយៗរបស់អ្នកនេសាទ។ឆ្នាំនេះដែរពលរដ្ឋដែលមកធ្វើប្រហុកភាគច្រើនបានសម្តែងការរីករាយពីព្រោះថាត្រីសម្រាប់ធ្វើប្រហុកថោក ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពអាចធ្វើទុកបរិភោគ និងលក់បានច្រើន។ ចាប់ពីខែមិគសិរ ,បុស្ស រហូតដល់ខែផល្គុន ឬខែចេត្រផង ពលរដ្ឋខ្មែរតែងនាំគ្នាធ្វើដំណើរទៅកាន់ដងទន្លេ ដើម្បីនេសាទឬក៏ទិញត្រីធ្វើប្រហុក។ ក្រៅពីនេះនៅតាមបឹង ព្រែក ត្រពាំង ថ្លុក វាលស្រែ ក៏មានពលរដ្ឋដើរចាប់ត្រីធ្វើប្រហុកដើម្បីទុកបរិភោគដែលជាអាហារដូនតា ខ្វះមិនបាននេះដែរ។ រដ្ឋបាល ជលផល ប្រកាស ២ដង រួចមកហើយពី រដូវត្រីប្រហុកត្រូវឆ្នាំនេះគឺចាប់តាំងពី ជិតពាក់កណ្តាល ខែ ធ្នូ ឆ្នាំ ២០២៤ និង ជិតពាក់កណ្តាល ខែ មករា ឆ្នាំ ២០២៥។ ក្នុងពេលចុះមកធ្វើប្រហុកនៅតំបន់ស្រុកពញាឮ ខេត្តកណ្តាល លោក ចាប វ៉ានថា រស់នៅស្រុកអង្គស្នួលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ៖ ត្រីប្រហុកនាឆ្នាំនេះមានតម្លៃថោកសមរម្យធ្វើឱ្យលោកសប្បាយចិត្តណាស់។គ្រួសារលោកតែងមកធ្វើប្រហុករៀងរាល់ឆ្នាំមិនដែលខានដើម្បីទុកធ្វើជាគ្រឿងផ្សំ និងទុកបរិភោគក្នុងក្រុមគ្រួសារ ។ បុរសរូបនេះបានប្រាប់ថា៖ឆ្នាំនេះលោកចំណាយថវិការប្រមាណជាង…

  • សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ

    សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ

    (ខេត្តស្វាយរៀង)៖ រាជរដ្ឋាភិបាលក្នុងអណាត្តិទី៧ នេះ បានដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ជាច្រើន ដោយផ្ដោតនូវការពង្រឹងគុណភាពវិស័យអប់រំ ការបង្ខិតសាលារៀនឲ្យទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយពេលវេលា និងជួយសម្រួលដល់ការសិក្សា រួមជាមួយនឹងពង្រឹងគុណភាពសាលារដ្ឋនៅគ្រប់កម្រិតផងដែរ ។ ចំណែកឯ វិស័យសុខាភិបាល រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការសម្រេចឲ្យបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេស ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១២ ខែមករា ឆ្នាំ២០២៥។ សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះរួមមាន ៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់…

  • សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ

    សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ

    (ភ្នំពេញ)៖ សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ។រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការណ៍ច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់ថា បន្ទាប់ពីការប្រឡងបានបញ្ចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការចំនួន ១,៦១៦ច្បាប់ របស់បេក្ខជន ៨០៨នាក់ ដែលបានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) កាលពីម្សិលមិញ។ សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:០០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខសម្ងាត់ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ។ គួរបញ្ចាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច គឺបែងចែកជាបីដំណាក់កាលគឺ ដំណាក់កាលវិញ្ញាសាសរសេរលើកទី១(បានប្រឡង…

  • នារីខ្មែរប្រែជាស្រីស្អាតបុរាណចិនត្រឹមវិនាទី! ទស្សនាពិធី”រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ទទួលយកបទពិសោធន៍នៃភាពស្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណីចិន និងខ្មែរ!

    នារីខ្មែរប្រែជាស្រីស្អាតបុរាណចិនត្រឹមវិនាទី! ទស្សនាពិធី”រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ទទួលយកបទពិសោធន៍នៃភាពស្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណីចិន និងខ្មែរ!

    មិនខុសទេ នៅសល់តែ 1 ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍”រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២៥ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសារព័ត៌មានត្នោត និងសហការរៀបចំដោយផ្សារទំនើប ជីប ម៉ុង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា ក្រសួងព័ត៌មានកម្ពុជា ហើយមានចូលរួមគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា។ព្រឹត្តិការណ៍វប្បធម៌អបអរបុណ្យចូលឆ្នាំចិន២០២៥ដ៏អស្ចារ្យនេះនឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីថ្ងៃទី១១ ដល់១២ ខែមករា។ ព្រឹត្តិការណ៍នេះនឹងនាំមកជូនអ្នកនូវកម្មវិធីសម្តែងប្រពៃណីរបស់បុណ្យចូលឆ្នាំថ្មីចិនដ៏សម្បូរបែប មានដូចជាការសម្តែងរបាំនាគ ម៉ុងសាយ សិល្បៈប្តូរមុខ កំសៀវមាត់វែង ពិណបុរាណជាដើម។ព្រឹត្តិការណ៍នេះថែមទាំងមានដាក់នូវ”ជញ្ជាំងអាំងប៉ាវចូលឆ្នាំថ្មីចិន”ឡើងជាពិសេស ជនរួមជាតិចិន និងពលរដ្ឋខ្មែរដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះអាចសរសេរពាក្យជូនពរឆ្នាំថ្មី ហើយអាចប្តូរយកអាំងប៉ាវ(ចំនួនទឹកប្រាក់មិនទៀង អាស្រ័យលើសំណាង~ )។ ជញ្ជាំងពណ៌ក្រហម និងពាក្យជូនពរនាំមកសេចក្តីសុខនិងភាពរីករាយក្នុងឆ្នាំថ្មី សូមស្វាគមន៍ជនរួមជាតិចិន និងពលរដ្ឋកម្ពុជាទាំងអស់ចូលរួម!មានការកម្សាន្តសប្បាយជាច្រើនដោយមិនគិតប្រាក់ មានការធ្វើផ្លិតជ្រលក់ពណ៌ដែលជាវប្បធម៌អរូបីរបស់ចិន ការស្លៀកសំលៀកបំពាក់ក្នុងរាជវង្សហាន ជញ្ជាំងផ្ញើសារជូនពរ ស្តង់លេងអុកបំពាក់ដោយមនុស្សយន្តAI អ្នកក៏អាចលេងអុកជាមួយនឹងមនុស្សយន្តដោយផ្ទាល់ទៀតផង។ ចូលរួមឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ និងឈ្នះម៉ាស្កូតពស់សំណាងដែលធ្វើឡើងដោយសារព័ត៌មានត្នោត ហើយក៏មានអំណោយតូចៗដ៏ប្រណិតផ្សេងទៀតកំពុងរង់ចាំអ្នក!ទស្សនាការសម្តែងប្រពៃណី ទស្សនាទីផ្សារឆ្នាំថ្មី ទទួលយកបទពិសោធន៍ពីបេតិកភណ្ឌវប្បធម៌អរូបី រីករាយជាមួយម្ហូបចិននិងខ្មែរ នៅប្រទេសកម្ពុជាក៏អាចចូលរួមក្នុងសកម្មភាពអបអរឆ្នាំថ្មីបានដែរ! ព្រឹត្តិការណ៍ចិនដ៏រ៉ូមែនទិកកំពុងរង់ចាំអ្នក!សូមអរគុណជាពិសេស ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន E-GetS ក្រុមហ៊ុន Cambodia Securities ក្រុមហ៊ុន PICASSO CITY…

  • បេក្ខសមណនិងបេក្ខជន៣៨៩អង្គ នាក់ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯកនៅវត្តជម្ពូប្រឹក្សា

    បេក្ខសមណនិងបេក្ខជន៣៨៩អង្គ នាក់ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯកនៅវត្តជម្ពូប្រឹក្សា

    ស្វាយរៀង៖ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តមអភិបាលខេត្តនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៥បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូប្រឹក្សាស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនប្រឡងចំនួន ៣៨៩អង្គនិងនាក់។ ពិធីកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, លោក-លោកស្រីជាប្រតិភូក្រសួងធម្មការ និងសាសនា,លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាសនាខេត្ត និងមន្ត្រីរាជការ និងគណៈកម្មការប្រឡងជាច្រើនអង្គ/នាក់ផងដែរ។ ក្នុងឱកាសនោះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគេន និងជូនព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ លោក លោកស្រី ជាគណៈកម្មការប្រឡងនិងសូមជូនពរឱ្យបេក្ខសមណ និងបេក្ខជន ទទួលបានជោគជ័យក្នុងការប្រឡងនេះផងដែរ។ លោកបានបន្ថែមថា នៅក្នុងខេត្តស្វាយរៀង ឆ្នាំនេះ ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យនឹងប្រព្រឹត្តិទៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី៥ ខែមករា មានពីរមណ្ឌល គឺមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងមណ្ឌលវត្តស្វាយជ្រំ…

  • កត្តាសំខាន់៤គឺជាបទពិសោធន៍ បើចង់បាននិទ្ទេសA គួរសាកល្បងអនុវត្ត 

    កត្តាសំខាន់៤គឺជាបទពិសោធន៍ បើចង់បាននិទ្ទេសA គួរសាកល្បងអនុវត្ត 

    សិស្សប្អូនប៊ែលធីជាង ២,៧៩៧នាក់ សួរសិស្សច្បងថា ធ្វើម៉េចបាននិទ្ទេសA? សិស្សច្បងឆ្លើយថា មិនពិបាកទេ!គ្រាន់តែចូលរួមអនុវត្តកត្តាសំខាន់៤ទៅបានហើយ នេះជាសារឆ្លើយតប។ ភ្នំពេញ៖ តំណាង សិស្សនិទ្ទេស A ចំនួន ៥រូប ក្នុងចំណោម ១៩១រូប ផ្សព្វផ្សាយបទពិសោធន៍ជោគជ័យ ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថាមានកត្តាសំខាន់៤ ដែលនាំយើងទៅនិទ្ទេសAនោះគឺ ១-កត្តាខ្លួនឯង   ២-កត្តាគ្រួសារ   ៣-កត្តាសាលា និង ៤-កត្តាសង្គម៖ ១-កត្តាខ្លួនឯង៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា ៣-កត្តាសាលា៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា ៤-កត្តាសង្គម៖ ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…

  • ឯកឧត្តម ជា វ៉ាន់ដេត ៖ រយៈពេលពេញមួយឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានខិតខំសម្រេចសមិទ្ធផល និងស្នាដៃជាច្រើន

    ឯកឧត្តម ជា វ៉ាន់ដេត ៖ រយៈពេលពេញមួយឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានខិតខំសម្រេចសមិទ្ធផល និងស្នាដៃជាច្រើន

    (តាកែវ)៖ រយៈពេលពេញមួយឆ្នាំ២០២៤ បើទោះបីជាមានផលប៉ះពាល់បណ្ដាលមកពីបញ្ហាប្រឈម ស្មុគ្រស្មាញ ក៏ដោយ ក្រសួងស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចបាន រួមសហការគ្នា ហើយខិតខំសម្រេចសមិទ្ធផល និង ស្នាដៃជាច្រើនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម បានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខ សាន្ដរបស់ប្រជាជន ជាពិសេសការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ទន្ទឹមនឹងនេះ ការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង នីតិវិធីបំពេញការងារ របស់ រដ្ឋបាល ថ្នាក់ ក្រោមជាតិត្រូវបានរៀបចំ និងត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌស្ថាប័ន ការលើកកម្ពស់ សមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដ ការងារ ដើម្បីធានាដល់ការលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅ នឹងតម្រូវការ របស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងចំគោលដៅ។ នេះជាប្រសាសន៍ ឯកឧត្តម ជា…

  • ព្រឹត្តិការណ៍”សាទរកម្ពុជា” ប្រជាពលរដ្ឋនិងទេសចរជាតិ អន្តរជាតិ កុះករនៅខាងមុខព្រះរាជវាំងតាំងពីពេលរសៀល

    ព្រឹត្តិការណ៍”សាទរកម្ពុជា” ប្រជាពលរដ្ឋនិងទេសចរជាតិ អន្តរជាតិ កុះករនៅខាងមុខព្រះរាជវាំងតាំងពីពេលរសៀល

    ភ្នំពេញ៖ចាប់តាំងពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ប្រារព្ធ​ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នាខាងមុខព្រះបរមរាជវាំង ពោរពេញទៅដោយប្រជាពលរដ្ឋ ទេសចរ​ជាតិ អន្តរជាតិ មកទស្សនាការតុបតែងរូបភាពល្អប្លែក​ពុំធ្លាប់​មានពីមុនមក ។ ជាមួយការតុបតែង និងរូបភាពដាក់តាំងទាំងឡាយ បានទាក់ទាញ​អ្នកធ្វើដំណើរកម្សាន្ត្ត និងរង់ចាំទស្សនាទស្សនីយភាពនានាដែលនឹង​ចាប់​ផ្តើមនៅពេលថ្ងៃអស្តង្គត រហូតពាក់កណ្ដាល​អធ្រាត្រនៃការប្រារព្ធពិធីឆ្លងឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» ឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែធ្នូ​បានឱ្យដឹង​ថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» មានកិត្តិយសសូម​ជម្រាបជូនសាធារណជននិងបណ្តា ផ្សព្វផ្សាយ​ទាំងអស់​មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា” ឬ “Celebrating Cambodia” នឹងប្រារព្ធឡើងនៅ វេលាអស្តង្គត​ចាប់​ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លង​ឆ្នាំសាកល២០២៥។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរ​ដល់​សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹង​ការបង្ហាញ​វិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្ស​ចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការ​លើកតម្កើង «មោទន​ភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃ​រួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះបណ្តាសមិទ្ធផល​នៃ​ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ…

  • ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងសរុបជាង ៥០០ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង

    ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងសរុបជាង ៥០០ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤កន្លងមកនេះអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានទទួលពាក្យបណ្តឹងសរុបចំនួន៥២០ ពាក្យប្ដឹងក្នុងនោះពាក្យប្ដឹងអានាមឹកមាន ១៤១ ស្មើនឹង ២៧,១២ភាគរយ និងពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុករលួយ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៤២ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងចំណោមពាក្យប្តឹងទាំងជាង៥រយនេះដែរមានពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ ក្នុងនេះ អន្តរាគមន៍ឲ្យជួយដោះស្រាយ ៧ពាក្យប្ដឹង។ ឯកឧត្តមបានលើកឡើដោយបញ្ជាក់បន្ថែមថា៖ចំ”ពោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង ,កំពុងបន្តនីតិវិធីស្រាវជ្រាវ ១៦១ ពាក្យប្ដឹង, រក្សាទុកតាមដាន ២០ ពាក្យប្ដឹង។ក្រៅអំពីនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤៥ពាក្យប្ដឹងផងដែរ” ។ ឯកឧត្តម សយ ច័ន្ទ វិចិត្របានថ្លែងឱ្យដឹងដែរថា៖ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០២៤វិញក្នុងនេះគិតទាំងការប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប២ឆ្នាំ អង្គភាពបានទទួល…