Category: ព័ត៌មានជាតិ

  • ព្រឹត្តិការណ៍ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ប្រមូលថវិកាបាន ២៤,០៤០ដុល្លារអាមេរិក ដើម្បីកិច្ចការសប្បុរសធម៌

    ព្រឹត្តិការណ៍ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ប្រមូលថវិកាបាន ២៤,០៤០ដុល្លារអាមេរិក ដើម្បីកិច្ចការសប្បុរសធម៌

    ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រមូលថវិកាបានពីការលក់សំបុត្រសរុបចំនួន ២៤,០៤០ដុល្លារអាមេរិក បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា។ ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍រម្លឹកពីការចាប់ផ្ដើមបើកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដំបូងកាលពី ២០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០០៤ ដោយផ្ដើមចេញពីឯកឧត្ដមផ្ទាល់មាន ឆន្ទៈបង្កើតសាលារៀនមួយ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្សក្នុងរាជធានី ភ្នំពេញបានចូលសិក្សារៀនសូត្រ ហើយជាពិសេសសម្រាប់កូនៗរបស់ឯកឧត្ដមផ្ទាល់។ ឯកឧត្ដមឧកញ៉ាបណ្ឌិតក៏បានបន្តទៀតថា តាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានភាព ជោគជ័យយ៉ាងត្រចះត្រចង់…

  • ការបញ្ជូនកូនមករៀន ជាការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិសម្រាប់រយៈពេលវែង

    ការបញ្ជូនកូនមករៀន ជាការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិសម្រាប់រយៈពេលវែង

    (កំពង់ធំ)៖ ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជា ការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ។ នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ពីសំណាក់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ (ដោយឯកឧត្តម បានទទួលមរណៈភាពកាលពីចុងខែតុលាកន្លងទៅ) ដែលក្នុងនោះ មានការកសាងអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដូចដែលមានក្នុងរបាយការណ៍ ខណៈបច្ចុប្បន្ន ក្នុង ១ឃុំ យ៉ាងហោចណាស់ក៏មាន អនុវិទ្យាល័យ ១ដែរ ហើយឃុំខ្លះ មានដល់ទៅ ២ ។ ដូច្នេះ ក្មួយៗ មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះទេ…

  • រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជានេសាទនៅតំបន់មាត់ខ្លា

    រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជានេសាទនៅតំបន់មាត់ខ្លា

    (ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់ ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។ តាមរយៈលទ្ធផលជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួនដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះ ឯកឧត្តមរដ្ឋមន្ដ្រីដាក់គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវ វែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំដល់មន្ដ្រីជំនាញអមដំណើរ ឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។ ការនេសាទ បើតាមឯកឧត្តមរដ្ឋមន្ដ្រី អាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន» ឡើយ…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលនៃការប្រឡង សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលនៃការប្រឡង សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

    (ភ្នំពេញ)៖ លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ( វិញ្ញាសាសរសេរលើកទី២) បេក្ខជនជាប់ជាស្ថាពរសរុប ៦៨នាក់ ក្នុងនោះស្រី ២៣នាក់ ។ ចំណែកលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) សរុបបេក្ខជនជាប់ផ្លូវការមាន ១៨០ នាក់ ក្នុងនោះ ស្រី៥៤ នាក់ បេក្ខជនជាប់បម្រុងមាន ១២៤នាក់ ស្រី២៩នាក់ ។ ដំណើរការប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) បានប្រកាសកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅក្នុងមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងលទ្ធផលស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីបើកពិធីបុណ្យរំលឹកគុណអង្គរលើកទី៤

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីបើកពិធីបុណ្យរំលឹកគុណអង្គរលើកទី៤

    (ខេត្តសៀមរាប) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប ៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩២។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ច…

  • មន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់រាល់​ការ​លបលួច​ដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងសហគមន៍ព្រៃសង្ឃរុក្ខាវន្ត ដែលជាទង្វើល្មើសច្បាប់

    មន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់រាល់​ការ​លបលួច​ដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងសហគមន៍ព្រៃសង្ឃរុក្ខាវន្ត ដែលជាទង្វើល្មើសច្បាប់

    (ខេត្តឧត្តរមានជ័យ)៖ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បានអំពាវនាវតាមប្រព័ន្ធសង្គម និងវិឡុ ស្នើរដល់ប្រជាពល រដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលកំពុងរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រក សត្វ ព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពបទល្មើស នានា​ទាំងឡាយណា ក្នុងការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់​សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត នៃខេត្តឧត្តរមានជ័យ ។ លោក ភួង លីណា បានបន្តថា ការដែលបងប្អូនលបលួចធ្វើសកម្មភាពដា​ក់​អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះ គឺជាទង្វើ​ខុស​ច្បាប់ ហើយក៏ជាទង្វើមួយធ្វើឱ្យសង្គមមានការស្អប់ខ្ពើម។ ដូច្នេះ​គម្បី​ត្រូវតែបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដូចជាការដាក់អន្ទាក់ ការលប​លួចបរបាញ់សត្វព្រៃ ហើយងាកមកជួយអភិរក្ស ថែរក្សាសត្វ​ព្រៃគ្រប់​ប្រភេទ​ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍ដែន​ជម្រក​សត្វព្រៃសង្ឃ​រុក្ខវន្ត ឱ្យបានគង់វង្ស និងប្រកបសុវត្ថិភាព ។ លោកប្រធានមន្ទីរបានបន្តថា សត្វព្រៃគ្រប់ប្រភេទ ក៏ត្រូវការរស់រានមាន​ជីវិតដូចយើងដែរ ដូច្នេះ បងប្អូនប្រជាពលរដ្ឋមិនត្រូវលបលួចបរបាញ់ ឬដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនបើមានករណីបែបនេះ​កើតឡើង​នោះ បងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើក​លែងនោះឡើយ ចំពោះបុគ្គលណាដែលនៅតែលបលួចដាក់អន្ទាក់ចាប់ ឬ បរបាញ់សត្វព្រៃនោះទៀត ។ លោក ភួង លីណា…

  • ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    (កំពង់ធំ)៖ ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកជំទាវ ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ។ លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះសមាជិក-សមាជិកា គណបក្សគ្រប់រូបទាំងអស់នៃខេត្តកំពង់ធំ ពិសេស ឃុំបឹងល្វា ដែលបានបំពេញភារកិច្ចចូលរួមចំណែកបម្រើគណបក្ស និងប្រទេសជាតិ និងបន្តស្មារតីសាមគ្គី លះបង់ និងប្រឹងប្រែងជាប្រពៃណី ដែលជាកត្តាគន្លឹះធ្វើឱ្យគណបក្សរបស់យើងទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ក្រោមម្លប់សុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សយើង រកបានមកដោយលំបាក ដោយយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាព សេរីភាព និងអាយុជិវីតរបស់ប្រជាជន ។ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ជា សិរី ។ លោកជំទាវ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៩១០កន្លែង ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៩១០កន្លែង ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅ ១២ គ្រឹះស្ថានឧត្តមសិក្សា ចំនួន ៩១០កន្លែង ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានដូចខាងក្រោម៖ ១. សាកលវិទ្យាល័យខេមរៈ ២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប ៤. វិទ្យាស្ថានជាតិសង្គមកិច្ច ៥. វិទ្យាស្ថានវីឌីស៊ី ៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ ១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ៕ ដោយ…

  • មន្រ្តីកសិកម្មខេត្តស្ទឹងត្រែង ជំរុញកសិករឱ្យរួមគ្នាបង្កើនការដាំ​ដុះបន្លែសរីរាង្គឱ្យបានច្រើន

    មន្រ្តីកសិកម្មខេត្តស្ទឹងត្រែង ជំរុញកសិករឱ្យរួមគ្នាបង្កើនការដាំ​ដុះបន្លែសរីរាង្គឱ្យបានច្រើន

    ស្ទឹងត្រែង៖ ខណៈបន្លែសរីរាង្គមានទីផ្សារល្អ ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានជំរុញកសិករ​ចូលរួមបង្កើនការដាំដុះបន្លែសរីរាង្គដែលមានលក្ខណៈចម្រុះ ដើម្បីឆ្លើយ​តបតាមការបញ្ជាទិញនិងជៀស វាងកាត់បន្ថយការដាំដុះបន្លែប្រភេទ​ដូច​គ្នានាំឱ្យកកស្ទះពេលនាំយកទៅកាន់ទីផ្សារ និងមានការទម្លាក់ តម្លៃពីឈ្មួញកណ្តាល។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ស្ទឹងត្រែង​​បានឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា ថ្មីៗនេះ​លោក​និងមន្ត្រីជំនាញបានចុះទៅកោះខេ នៃភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង​ស្ទឹងត្រែង ដើម្បីពិនិត្យគុណភាព និងផ្តល់គន្លឹះបែបផ្លាស់ប្ដូរវិធីដាំ​ដុះ​បន្លែ ដែលត្រូវនាំចេញទៅកាន់ទីផ្សារ។ លោកថា នៅទីផ្សារស្ទឹងត្រែង​បច្ចុប្បន្នបន្លែមួយ ចំនួនកសិករនៅក្នុងខេត្តផលិតមិនទាន់បានគ្រប់​គ្រាន់​នៅឡើយទេ។ហេតុដូច្នេះអាជីវករចាំបាច់ត្រូវទទួលយកបន្លែនាំ​ចូលពីបណ្តាខេត្តផ្សេងៗ និងប្រទេសជិតខាងក៏មាន។ លោក ទុំ នីរ៉ូ បានបន្តថា ជាការសង្កេតកសិករ អនុវត្តបច្ចេកទេស​ដាំដុះតាមការណែនាំបានច្រើន តែមិនទាន់បានគិតពីការ បញ្ជា​ទិញរបស់ឈ្មួញ ។ភាគច្រើនកសិករដាំបន្លែដូចៗគ្នា ពេលនាំ​ចេញទៅកាន់ទីផ្សារត្រូវឈ្មួញបន្ទាបថ្លៃ ។ជាទូទៅមន្ទីរ កសិកម្មខេត្ត​បានធ្វើការផ្សព្វផ្សាយក៏ដូចជាការបណ្ដុះបណ្ដាលធ្វើយ៉ាងណាឱ្យកសិករផលិតដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដំណាំដែលមានទីផ្សារ ជាជាងការដាំដុះដំណាំយកទៅកាន់ទីផ្សារពុំសូវមានតម្រូវការដែលប្រឈមខាតបង់លើការ ចំណាយថវិកា និងពេលវេលា ។ កសិករដាំបន្លែនៅកោះខេ លោក ហ្វយ ប៊ុនវី បាននិយាយថា កសិករ​យើងបានព្យាយាមធ្វើការតាមដាន និងមានដៃគូ ប្រមូលទិញ…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារីដឹកនាំប្រតិភូមេគង្គ-ឡានឆាងទស្សន​កិច្ចសិក្សាគម្រោងសាងសង់អណ្តូងទឹកនៅស្រុកអង្គរជ័យ

    មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារីដឹកនាំប្រតិភូមេគង្គ-ឡានឆាងទស្សន​កិច្ចសិក្សាគម្រោងសាងសង់អណ្តូងទឹកនៅស្រុកអង្គរជ័យ

    កំពត៖លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បាន​ដឹកនាំប្រតិភូតំណាងប្រទេសសមាជិកមេគង្គ-ឡានឆាង មាន​ប្រទេសចិន ថៃ និងឡាវ ធ្វើទស្យនកិច្ចសិក្សាគម្រោងសាងសង់អណ្តូង​ទឹកបំពាក់ដោយប្រព័ន្ធសូឡាបូមទឹកដោយស្វ័យប្រវត្តិចំនួន៦​អណ្តូង ស្ថិតនៅឃុំភ្នំកុង ស្រុកអង្គរជ័យខេត្តកំពត។គណៈប្រតិភូក៏បានស្វែង​យល់អំពីស្ថានភាពទូទៅនៅទីនោះផងដែរ។ ក្នុងដំណើរទស្សនកិច្ចកាលពីចុងសប្ដាហ៍កន្លងទៅនេះ គណៈ​ប្រតិភូ​បានស្តាប់របាយការណ៍របស់លោក មួង នឿនអភិបាល ស្រុកអង្គរ​ជ័យ។លោកអភិបាលស្រុកបានជម្រាបគណៈប្រតិភូថា គម្រោងសាង​សង់អណ្តូងទឹកទាំង៦កន្លែងដែលផ្តល់ តាមរយៈមូលនិធិពិសេសនៃ​សហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់រដ្ឋាភិបាលចិនបាន​ចូល​រួមលើកកម្ពស់ ការប្រើប្រាស់សេវាទឹកស្អាតក្នុងស្រុក ខណៈដែល​បច្ចុប្បន្នប្រជាពលរដ្ឋស្រុកអង្គរជ័យមានទឹកស្អាតប្រើប្រាស់(ទឹកម៉ាស៊ីន) ក្នុងរង្វង់ប្រមាណជាង១០ភាគរយ។ស្រុកពិតជាត្រូវការចាំបាច់​គម្រោង​ទ្រទ្រង់ទឹកស្អាតនេះបន្ថែមទៀតព្រោះវាបានជួយ បន្ធូរបន្ថយ​បន្ទុករបស់ស្រីមេផ្ទះ កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងអាចបង្កើនប្រាក់ចំណូលបន្ថែម តាមរយៈការដាំបន្លែផ្សេងៗ សម្រាប់ទទួលទាន និងសល់សម្រាប់លក់។ បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អាជ្ញាធរ  និងប្រជាពលរដ្ឋដែល​ទទួល​​បានផលផ្ទាល់ពីគម្រោង  លោកជំទាវ ស៊ីវណ្ណ បុទុម បានស្នើដល់ប្រតិភូ ពិសេសលោកស្រីតំណាងមូលនិធិពិសេសនៃ​សហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC)របស់រដ្ឋាភិ បាលចិនសូម​ជួយស្វែងរកលទ្ធភាពបន្តគម្រោងសាងសង់អណ្តូងទឹកបំពាក់ដោយប្រព័ន្ធសូឡាបូមទឹកដោយស្វ័យប្រវត្តិបន្ថែមទៀត  ព្រោះគម្រោងនេះ​ពិតជាបានជួយដល់ស្ត្រីក្រីក្ររស់នៅតាមទីជនបទ៕ដោយ ៖សិលា សារិន