-
ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំបំផុតទី២ នឹងសម្ពោធបើកការដ្ឋាននៅក្នុងពេលឆាប់ៗខាងមុខនៅក្នុងឧទ្យានព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»

(ភ្នំពេញ)៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ទំហំ ១០ហិចតា និងអាចមានសមត្ថភាពផលិតកូនឈើ ៣លានដើម ក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប ។ ប្លង់គោលសាងសង់ថ្នាល«បណ្តុះកូនឈើ»នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដ៏ធំមួយនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាក្រសួបរិស្ថាន រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំសម្រាប់បង្កើនគម្របព្រៃឈើតាមផែនការរបស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង ដែលក្រសួងបានកំពុងជំរុញ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន…
-
កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយ និងអភិវឌ្ឍលើវិស័យទេសចរណ៍

(ភ្នំពេញ)៖ រាជរដ្ឋាភិលបាលនិងវិស័យឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍វប្បធម៌ក្វាងស៊ី ឆ្នាំ២០២៤ ដើម្បីបន្តរឹតចំណងមិត្តភាព ស្វែងរកការអភិវឌ្ឍរួម និងលើកស្ទួយវិស័យទេសចរណ៍ប្រទេសទាំង២ឱ្យកាន់តែរីកចម្រើន ជាពិសេសកិច្ចសហការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី។ សន្និសីទនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកស្រី ចិន អ៉ីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ក៏មានការចូលរួមសម្ដែងសិល្បៈ និងចម្រៀងរបស់ព្រះនាង នរោត្តម ជេណា និងសិល្បករ-សិល្បការនីរបស់កម្ពុជានិងចិនផងដែរ។ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ និងការចិត្តទុកដាក់ខ្ពស់រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរបស់ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ីក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ហើយក៏ផ្នែកមួយនៃការអនុវត្តដោយសកម្មភាព…
-
សិស្សប៊ែលធី ២,៣២៨នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៩ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២,៣២៨នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពីធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ” រៀបចំឡើង ក្រោមអធិបតី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប នៅសណ្ឋាគារ Hyatt Regency Phnom Penh ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទរបស់ ក.ប.ទ. ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំកម្មវិធី ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរនិងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរជូនដល់ក្រុមហ៊ុនជ័យលាភីចំនួន៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យសរុបចំនួន ៦៤ក្រុមហ៊ុន និងពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំដល់បេក្ខនារីចំនួន…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការរៀបចំឡើង ជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ ។ ការបោះជំរំនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨…
-
ក្រសួងទេសចរណ៍ សហការ ជាមួយ សកលវិទ្យាល័យបារាំង ផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឈនភាពរបស់គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ខាងមុខ រួមទាំងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ជាមួយសកលវិទ្យាល័យបារាំងផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ ព្រមទាំងប្រតិបត្តិករទេសចរណ៍បារាំងទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយដែលមាននាពេលកន្លងមក ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជូនដល់ប្រជាជនបារាំង និងសហគមន៍និយាយភាសាបារាំង ជាពិសេសយុទ្ធនាការ ”ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង”ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា” ៕ អត្ថបទ ៖ ហេង សម្បត្តិរូបភាព ៖ សួង ពិសិដ្ឋ
-
ឧត្តមសេនីយ៍ឯក ពៅ សុខា ៖ សិក្ខាកាមបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំ២០២៤ ត្រូវយកចំណេះដឹងទៅបម្រើជាតិមាតុភូមិ

(ខេត្តកំពង់ឆ្នាំង)៖ សិក្ខាកាមចំនួន ១០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក បានបញ្ចប់ដោយជោគជ័យ និងបានប្រារព្ធពិធីបិទក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកាភ្លើងធំ ខេត្តកំពង់ឆ្នាំង ។ ឧត្តមសេនីយ៍ឯក ពៅ សុខាបានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបម្រើអង្គភាពខ្លួន និងផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពឲ្យមានការីកចម្រើនក្នុងអង្គភាព សំដៅរួមចំណែកកសាងជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោកបានប្រគល់ជូន ។ ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ថា ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាជ្រុងអាទិភាពមួយនៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ…
-
ពិធីប្រគល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ពិធីបានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។ សូមជម្រាបថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ទី១-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង ទី២- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ។ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតក្រសួងដែនដី

-
សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដឹកនាំជំនាន់មុន ខិតខំស្វែងរកសន្តិភាព ឯអ្នកដឹកនាំជំនាន់ក្រោយ ជាអ្នកថែរក្សាសន្តិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកបន្តវេនជំនាន់ក្រោយ មិនបានឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសថ្លែងសុន្ទរកថា និងបាឋកថាពិសេស នៃពិធីបើក និងធ្វើប្រកាសពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី IPTP 11 ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស្ដីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នាឱកាសនេះ សម្ដេចតេជោ បានចែករំលែកបទពិសោធដឹកនាំផ្ទាល់ ក្នុងការកសាងកម្ពុជាឡើងវិញ, ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម, ជាពិសេស ក្នុងការរំដោះជាតិ, ការផ្សះផ្សាជាតិ, ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព, ដែលរំដោះប្រទេសដ៏កំសត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា, ការថែរក្សាបាននូវចីរភាពនៃសន្តិភាព…