Category: ព័ត៌មានជាតិ

  • នាយករដ្ឋមន្ត្រី ថ្លែងសារពិសេសស្តីពីកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

    នាយករដ្ឋមន្ត្រី ថ្លែងសារពិសេសស្តីពីកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

    ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នឹងទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ នេះបើតាមសេចក្ដីថ្លែងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។ តាមរយៈសារពិសេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលកម្ពុជា នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ សម្តេចបវរធិបតី បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ ។ សម្តេចធិបតី បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន…

  • រយៈពេលជាង៦ខែនៃយុទ្ធនាការ «ពន្លកបៃតង»ក្រសួងបរិស្ថាន​បណ្តុះកូន​ឈើបានជាង៩សែនដើម

    រយៈពេលជាង៦ខែនៃយុទ្ធនាការ «ពន្លកបៃតង»ក្រសួងបរិស្ថាន​បណ្តុះកូន​ឈើបានជាង៩សែនដើម

    ភ្នំពេញ៖គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបន្ត​បណ្តុះកូន​ឈើសរុបចំនួន ៩១៣ ២៦៧ ដើម ក្នុងនោះកូនត្នោតចំនួន ៦០៧ ០៣៦ ដើម, កូនឈើព្រៃ ២៨៣ ៩៤២ ដើម និង​កូនឈើហូបផ្លែចំនួន ២២ ២៨៩ ដើម ។នេះបើតាម​ប្រភពក្រសួងបរិស្ថានបញ្ជាក់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៨។ ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមករា​ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តព្រះសីហនុ ខេត្តកំ​ពង់ចាម និងខេត្តកំពត បាននាំកូនឈើដែលបានបណ្តុះសរុបចំនួន ១ ១២៣ ដើម ដើម្បីត្រៀមទុក​សម្រាប់​ចែកជូន​អាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានរបស់​ខ្លួន។ គួររំលឹកថា ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ក្នុងឱកាសពិព័រណ៍​ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» កន្លងមកក្នុងគោលបំណង​បណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រឡាញ់ដើមឈើ។ តាមរយៈយុទ្ធនាការនេះ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើ​ប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើ​ព្រៃលិចទឹកនិងកោងកាង ត្រូវបានចែកជូនប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ។យុទ្ធនាការ​នេះគឺដើម្បី​ធានាឱ្យ​បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ…

  • បុណ្យទេសនាមហាវេស្សន្តរជាតក នៅវត្តព្រះព្រហ្មរ័ត្ន

    បុណ្យទេសនាមហាវេស្សន្តរជាតក នៅវត្តព្រះព្រហ្មរ័ត្ន

    សៀមរាប​៖វត្តព្រះព្រហ្មរ័ត្ន នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានប្រារព្ធ​ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក​ និមន្ត​និងចូលរួមដោយព្រះគ្រូចៅ​អធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទក្នុងវត្ត។ពិធីនេះត្រូវបាន​រៀបចំជាប្រវត្តិ​សន្សំ​កុសលតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ព្រះសាសនសត្ថា តង់ តន បានសង្ឃដីកាថា ការប្រារព្ធទេសនាមហា​វេស្សន្តរជា​​តកគឺជាបុណ្យ​ប្រពៃណីដ៏សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ដែលបាននាំយកប្រវត្តិរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបាន​បំពេញទានបារមីដ៏វិសេសវិសាល ដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ប្រវត្តិរឿងមហាវេស្សន្តរជាតករៀបរាប់ពីសក្ដានុពលនៃការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាពិសេសដើមដំរីបច្ច័យ នាគ គេន្រ្ដ សត្វសតក សេះ រាជរថ និងទីបំផុត គ្រឿងស្នាព្រមទាំងគ្រួសារគ្រប់គ្នា។ រឿងនេះបានបង្ហាញពី​ចិត្តសទ្ធាដ៏​ជ្រះថ្លា​របស់ព្រះអង្គក្នុងការធ្វើបុណ្យទានដល់សត្វលោក។ការប្រារព្ធបុណ្យទេសនាមហាវេស្សន្តរជាតកនៅវត្តព្រះព្រហ្មរ័ត្នមិនត្រឹមតែជាពិធីបុណ្យសាសនាបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏​វិសេស​សម្រាប់បងប្អូនពុទ្ធសាសនិកក្នុងការធ្វើបុណ្យ ដើម្បីនាំមកនូវសេចក្តី​សុខ និងសិរីមង្គល។ដោយ៖​ប៊ុន​រដ្ឋា

  • ស្ពានភ្ជាប់និស្ស័យ អ្នកស្រុកលំផាត់ និងស្រុកកូនមុំ

    ស្ពានភ្ជាប់និស្ស័យ អ្នកស្រុកលំផាត់ និងស្រុកកូនមុំ

    រតនគិរី៖អ្នកធ្វើដំណើរតាមមធ្យោបាយនានាបានបង្ហាញនូវទឹកញញឹមញញែម ខណៈកំពុងឆ្លងស្ពានដែកបាឡេដែលទើបនឹងសាងសង់ហើយថ្មីៗ។អ្នកត្រេកអរ និងទទួលផលមុនគេពីសមិទ្ធផលថ្មីសន្លាងនេះគឺប្រជាពលរដ្ឋរស់នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ។កន្លងទៅពួកគេទោះបីស្រុកមានទឹកដីជាប់គ្នា តែត្រូវបានខ័ណ្ឌចែកដោយអូរធំបង្គួរមួយ។ ស្ពានដែកបាឡេដែលសាងសង់ឆ្លងកាត់អូរមួយកន្លែងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ប្រធាននាយកដ្ឋានផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក គង់ ភឿន និងឧត្តមសេនីយ៍ទោ សោម សុដេត កងវិស្វកម្ម ក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេ របស់កងវិស្វកម្មក្រសួងការពារជាតិ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក អៀម អឿន បានឱ្យដឹងថា ក្រៅពីការងារសាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្មបានធ្វើការជួសជុលផ្លូវមួយខ្សែថែមទៀត ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ។ ជា​លទ្ធផលទាំងស្ពាន និងផ្លូវ សម្រេចរួចរាល់ ១០០ភាគរយ។ ស្ពានដែលបាឡេនេះមានប្រវែង ២៧ម៉ែត្រ និងទទឹង…

  • បិទបញ្ចប់ការស្តារពង្រីកផ្លូវកៅស៊ូប្រវែង៥គីឡូម៉ែត្រ លើកំណាត់ផ្លូវខេត្ត​ទៅកាន់ប្រាសាទបាណន់

    បិទបញ្ចប់ការស្តារពង្រីកផ្លូវកៅស៊ូប្រវែង៥គីឡូម៉ែត្រ លើកំណាត់ផ្លូវខេត្ត​ទៅកាន់ប្រាសាទបាណន់

    បាត់ដំបង៖ក្រុមការងារ​វិស្វកម្ម​​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបង បានបិទបញ្ចប់ការ​កែលម្អស្តារពង្រីក​តួផ្លូវបន្ថែមកំណាត់ផ្លូវ​ខេត្តលេខ១៥៧១ជំហានទី១ ប្រវែង៥គីឡូម៉ែត្រ ក្នុងខែមករាឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវខេត្តលេខ១៥៧១ ពីចំណុចភ្លើងស្តុបផ្លូវវាងក្រុងឆ្ពោះទៅកាន់តំបន់​ទេសចរណ៍​មានសក្តានុ​ពលនា​នា និង​ប្រាសាទបាណន់ ខេត្តបាត់ដំបង​មានប្រវែងជិត២០គីឡូម៉ែត្រ ។កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅក្រុមការងារ​​វិស្វកម្ម​​​នៃ​មន្ទីរសាធារណការ​និងដឹកជញ្ជូន​ខេត្ត​បាត់ដំបង បានអនុវត្តគម្រោង​កែលម្អស្តារពង្រីកលើតួផ្លូវបន្ថែមទំហំ១០ម៉ែត្រ ដោយ​ចាក់​ក្រាលកៅស៊ូពីរជាន់​(DBST)ប្រវែងជិត៥គីឡូម៉ែត្រ មានគូសគំនូសខ័ណ្ឌចែកទ្រូងផ្លូវ២គន្លងទៅ-មក​និងគន្លង​ផ្លូវ​យានជំនិះម៉ូតូនៅសងខាង​ផ្លូវ ។ក្រោយគូសគំនូសនៅ​លើទ្រូង​ផ្លូវរួចរាល់ និងត្រូវបិទបញ្ចប់ការសាងសង់​ជំហានទី១របស់ខ្លួន ក្នុងខែមករា ឆ្នាំ២០២៥នេះ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារសាងសង់កែលម្អស្តារ​និងពង្រីកផ្លូវ​ដ៏​មានសារៈសំខាន់នេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើនក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនសព្វ​សារពើនិង​ជួយ​សម្រួល​ដល់ការ​ធ្វើ​ចរាចរយានជំនិះគ្រប់ប្រភេទ។ការដ្ឋាននេះក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការដ្ឋានក្នុងសប្ដាហ៍នេះលោកប្រធានមន្ទីរសាធារការខេត្តបាត់ដំបង​ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ដង​ផ្លូវមួយនេះសូមបើកបរគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការ​ប្រុងប្រយ័ត្ន។ ក្រោយពីបិទបញ្ចប់ជំហានទី១នេះលោក ព្រួញ រិទ្ធថា បញ្ជាក់ថា មន្ទីរនឹងចាប់​ផ្តើមការដ្ឋានកែលម្អស្តារពង្រីកតួផ្លូវ​ជំហាន​ទី២បន្តនៅដើមខែកុម្ភៈខាងមុខ លើកំណាត់ដដែលប្រវែង៥គីឡូម៉ែត្របន្ថែមទៀត៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • Smart Axiata ពង្រឹងវិសាលភាពនៃបណ្ដាញសេវាទូរស័ព្ទ និងជំរុញការអភិវឌ្ឍផ្នែកឌីជីថល ដោយបន្ថែមអង់តែនជាង ៤០០ ក្នុងឆ្នាំ ២០២៤

    Smart Axiata ពង្រឹងវិសាលភាពនៃបណ្ដាញសេវាទូរស័ព្ទ និងជំរុញការអភិវឌ្ឍផ្នែកឌីជីថល ដោយបន្ថែមអង់តែនជាង ៤០០ ក្នុងឆ្នាំ ២០២៤

    ភ្នំពេញ ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន ៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។ ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀត ដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា…

  • គណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តយ៉ាងសកម្ម នូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន ៤

    គណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តយ៉ាងសកម្ម នូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន ៤

    (ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន ៤ ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។ ចូលរួមក្នុងសន្និបាត រួមមាន សមាជិក…

  • គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗ នៅឆ្នាំ២០២៥ ដើម្បីសម្រេចនូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត

    គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗ នៅឆ្នាំ២០២៥ ដើម្បីសម្រេចនូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត

    (ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អមដោយអនុប្រធានទាំង៥រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្ស ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣៥៥៥រូប ។ អង្គសន្និបាត បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅ តែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និង លទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណ…

  • គណបក្សប្រជាជនកម្ពុជា វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ

    គណបក្សប្រជាជនកម្ពុជា វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ

    (ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជនក្រោមម្លប់នៃសន្តិភាព ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អមដោយអនុប្រធានទាំង៥រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រី ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣៥៥៥រូប ។ អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព ។ ក្នុងអំឡុងពេលនេះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម…

  • គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥

    គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥

    (ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។ ចូលរួមក្នុងសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជា សមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្ស ក្រសួង…