-
កសិកម្មទំនើប ជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់

(ខេត្តកំពង់ធំ)៖ ក្នុងជំនួបជួបសំណេះ សំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប ដេីម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។ សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប…
-
សម្ដេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការបូមទឹក ជួយសង្គ្រោះស្រូវប្រាំងកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)៖ ក្រោយជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានសរសេលើបណ្ដាញសង្គមថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង…
-
បីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ខេត្តរតនគិរីទទួលភ្ញៀវទេសចរជាងប្រាំបីពាន់នាក់

រតនគិរី៖មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេលបីថ្ងៃពីថ្ងៃទី២៩ ដល់ទី៣១ ខែមករា ឆ្នាំ២០២៥ ខេត្តមានភ្ញៀវទេសចរចម្រុះចំនួន ៨ ៤៩៥នាក់បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានាពោលកើនឡើង២.៥៦ភាគរយបើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំទៅមិញ។ក្នុងនេះមានភ្ញៀវទេសចរបរទេសចំនួន ១៥៦នាក់កើនឡើង ១៧.២៩ភាគរយ និងភ្ញៀវទេសចរជាតិ ៨ ៣៣៩នាក់ មកើនឡើង២.៣២ភាគរយ។ របាយការណ៍ដដែលបានបន្ថែមថា ចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវពុំមានការដំឡើងថ្លៃគួរឱ្យកត់សំគាល់ឡើយ។សោភណភាពទីប្រជុំជន និងទីក្រុង និងតាមបណ្តាស្រុកនានាក្រោមការដឹកនាំពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត មានការរៀបចំយ៉ាងស្អាតគួរជាទីគយគន់។ សូមបញ្ជាក់ថា នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕ដោយ៖ គតិ យុត្ត
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ខេត្តកំពង់ធំ

(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព…
-
សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេងពន្យល់ MR.Seth រឿងស្នើសុំតំណែង

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងពន្យល់ MR.Seth រឿងស្នើសុំតំណែង ហ្នឹងសម្រេចមិនស្នើសុំពន្យារពេលរឿងក្ដីបុគ្គលនេះឡើយ ។ តាមរយៈវីដេអូជាសារសម្លេងលើបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ភ្ជាប់ជាមួយសំណេរ នាព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដូច្នេះថា ពាក្យចាស់តែងនិយាយថា កុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយ ប្រហារច្រើនគោលដៅ។ កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿង ក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពី ការសន្យារបស់ខ្លួនហើយ។ បញ្ជាក់កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។ សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យ ច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ»៕ ដោយ ៖ វណ្ណលុក
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រែប្រាំង ជិតមួយម៉ឺនហិកតា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ជំនាញកសិកម្ម និងអាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រែប្រាំងជិតមួយម៉ឺនហិកតា ដែលតំបន់ខ្លះកំពុងជួបបញ្ហាប្រឈមខ្វះទឹក។ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍មានប្រឡាយមេចំនួន១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ ។សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ, សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿង ចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ។ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំ ដែលបូមទឹកចេញពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។ គម្រោងនេះប្រើប្រាស់ថវិកាសរុប ប្រមាណ ៣២ លានដុល្លាអាមេរិក៕ដោយ៖លី ពៅ
-
មន្ទីរអប់រំខេត្តបាត់ដំបង ប្រារព្ធសន្និបាតបូកសរុបការងារប្រចាំឆ្នាំ

បាត់ដំបង៖មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ មានប្រសាសន៍ក្នុងឱកាសបើកសន្និបាត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់អង្គសន្និបាតសូមធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក្នុងការវាយតម្លៃឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់នូវទិសដៅ វិធានការ និងសកម្មភាព ឱ្យបានសមស្រប តាមការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការ រួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។ យោងតាមរបាយការណ៍របស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថាមកដល់បច្ចុប្បន្ន ខេត្តបាត់ដំបងមានសាលារៀនសាធាណៈ គ្រប់ភូមិសិក្សាសរុប ១ ១៧៨សាលា, សាលារៀនឯកជន ៦៨សាលានិងសាលាសហគមន៍ ២៤៣សាលា ។សរុបទាំងអស់ចំនួន១ ៤៨៩សាលា។បើធៀបនឹងឆ្នាំសិក្សា២០២៣-២០២៤ មានសាលារៀនសរុបចំនួន១…
-
សេចក្តីជូនដំណឹង ស្តីពី « ស.ស.យ.ក. នឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួម ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៥»

សូមជម្រាបថា តបតាមការអញ្ជើញរបស់សមាគមប្រជាជនសិង្ហបុរី គណៈប្រតិភូ ស.ស.យ.ក. នឹងទៅចូលរួមសារជាថ្មីម្តងទៀតក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែឈីងហ្គេ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីនាំយកសិល្បៈវប្បធម៌ដ៏សម្បូរបែប និងល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជាបង្ហាញជូនដល់ភ្ញៀវអន្តរជាតិបានទស្សនា ក៏ដូចជាដើម្បីអបអរខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី(១៩៦៥-២០២៥) ផងដែរ។
-
ឆ្នាំនេះទេសចរសម្រុកទៅលេងកោះទន្សាយ ច្រើនជាងឆ្នាំមុន

កែប៖អំលុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរចម្រុះបានធ្វើ ដំណើរទៅកំសាន្ត នៅកោះទន្សាយខេត្តកែបច្រើនជាងឆ្នាំមុន គឺក្នុងរង្វង់ចន្លោះពី២៥ ទៅ៣០ភាគរយ ។នេះបើតាមការបញ្ជាក់ របស់លោក វី រេត អ្នកលក់សំបុត្រទូក នៅផែកោះទន្សាយ ។ ប្រាប់ភ្នាក់ងារអប្សរា លោក វី រេត អ្នកលក់សំបុត្រទូកនៅផែកោះទន្សាយបានបង្ហាញនូវការកត់សម្គាល់ពីកំណើនភ្ញៀវ ទេសចរចម្រុះធ្វើដំណើរពីដី គោកទៅកម្សាន្តនៅកោះទន្សាយដែលទល់មុខនឹងក្រុងកែប ។លោកបានបន្ថែមថាភ្ញៀវ ទេសចរដែលធ្វើដំណើរទៅលេងកោះទន្សាយ មានទឹកមុខសប្បាយរីករាយ ព្រោះឃើញមានផែថ្មី ដែលស្អាតប្រកបដោយអនាម័យ និងបរិស្ថានល្អ។ពិសេសការធ្វើដំណើរមានសុវត្ថិភាព។ ដើម្បីទៅកម្សាន្តនៅកោះទន្សាយដែលមានចម្ងាយប្រមាណបួនគីឡូម៉ែត្រពីដីគោក ភ្ញៀវត្រូវជួលកាណូតជិះ។កាណូតមួយគ្រឿងតម្លៃ២៥ដុល្លារសម្រាប់ ធ្វើដំណើរទៅមក, បើភ្ញៀវខ្មែរអាចជិះបានពីម្នាក់ដល់១០នាក់។ដោយឡែកសម្រាប់ភ្ញៀវបរទេសអាចជិះពីម្នាក់ដល់៦នាក់ ។សម្រាប់ភ្ញៀវ បរទេសដែលទិញភ្លាមចេញភ្លាម ជិះពីម្នាក់ដល់៤នាក់ តម្លៃ២៥ដុល្លារ។ អ្នកលក់សំបុត្របានឱ្យដឹងថា មុនពេលចេញដំណើរ មានអ្នកបច្ចេកទេស ពិនិត្យយ៉ាងហ្មត់ចត់ ។ភ្ញៀវត្រូវបានផ្តល់អាវពោងសុវត្ថិភាព ។ ទាក់ទងនឹងដំណើរកម្សាន្តនេះដែរ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ ខេត្តកែបបានឱ្យដឹងថា ភ្ញៀវដែលមកកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ រយៈពេលពីរថ្ងៃខេត្តកែបទទួលបានភ្ញៀវជិត៥ ម៉ឺននាក់ ពោលគឺនៅថ្ងៃទី២៩ ខែមករាភ្ញៀវចំនួន១៥ ៩៩៦នាក់ ក្នុងនេះភ្ញៀវជាតិ ១៥ ៨៨១នាក់…
-
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ សហការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ។ ការរៀបចំគម្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ។ ក្នុងជំនួបពិភាក្សានោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ។ យោងតាមស្មារតីនៃកិច្ចពិភាក្សា ការលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ គឺ ផ្តោតទៅលើសីលធម៌ សុជីវធម៌របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ…