Category: ព័ត៌មានជាតិ

  • អាជ្ញាធរខេត្តកំពត ប្តេជ្ញាអនុវត្តកម្មវិធីចែកដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ឱ្យបានល្អ

    អាជ្ញាធរខេត្តកំពត ប្តេជ្ញាអនុវត្តកម្មវិធីចែកដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ឱ្យបានល្អ

    កំពត៖ការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព”  របស់រាជរដ្ឋាភិបាល នឹងចាប់ផ្តើមនៅ​ថ្ងៃទី១ខែកុម្ភៈនេះដែលមានរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ខេត្ត។ទន្ទឹមគ្នានេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ផ្សព្វផ្សាយ និងធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង។ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់គណៈកម្មការ​ចំពោះ​កិច្ចនៅតាមមូលដ្ឋានឃុំសង្កាត់ សូមយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ  ដើម្បីរួមគ្នាអភិវឌ្ឍ​ប្រកប​ដោយចីរភាព” របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា មិនលម្អៀង។ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបញ្ជាក់ថា ការ​អនុវត្ត​កម្មវិធី “ចែកដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និង​ទទួល​ពាក្យចាប់​ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ ។ដំណើរការនីតិវិធីប្រើរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរ​មូលដ្ឋាន​​ឃុំ​សង្កាត់ ដែលស្ថិតនៅក្នុងគណៈកម្មការចំពោះកិច្ច…

  • រដ្ឋមន្ដ្រីអប់រំចាត់ទុកបេសកកម្ម”កាយរឹទិ្ធជាតិកម្ពុជា” ឆ្លើយតបជាវិជ្ជមាន​ទៅនឹងអនុសាសន៍សម្តេច​ធិបតីនាយករដ្ឋមន្រ្តី

    រដ្ឋមន្ដ្រីអប់រំចាត់ទុកបេសកកម្ម”កាយរឹទិ្ធជាតិកម្ពុជា” ឆ្លើយតបជាវិជ្ជមាន​ទៅនឹងអនុសាសន៍សម្តេច​ធិបតីនាយករដ្ឋមន្រ្តី

    បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា”បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបជាវិជ្ជមាន​និងមាន​ប្រសិទ្ធភាព​បំផុត ទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី៖ ការលើកកម្ពស់ គុណភាពអប់រំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ដូចនេះកាលពីថ្ងៃ​ទី៣០ ខែមករា ក្នុងឱកាសអញ្ជើញជា​អធិបតី​ក្នុងពិធីសច្ចា​ប្រណិធាន និង បំពាក់កន្សែងជូនមេដឹកនាំកាយរឹទ្ធិនៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB) ចំនួន១៥៥នាក់ (ស្រី៤៦នាក់ )។ ក្នុងពិធីដែលមានការចូលរួមពីឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ,តំណាងប្រធាន​មន្ទីរអប់រំ​យុវជន និងកីឡាខេត្តបាត់ដំបង​,មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការ​កាយរឹទិ្ធ​និងអង្គភាពពាក់ព័ន្ធផង ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្តថា អនុសាសន៍របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ” ស្តីពីការ លើកកម្ពស់គុណភាព​អប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់​មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដោយការបញ្ចូលសកម្មភាពកាយរឹទិ្ធ ចូលរួមការពង្រឹងសកម្មភាពក្រៅម៉ោងសិក្សា​ការពង្រឹងនូវវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌…

  • សាលារៀនជាង ៤០ នៅហុងគ្រី រងការគំរាមបំផ្ទុះគ្រាប់បែក

    សាលារៀនជាង ៤០ នៅហុងគ្រី រងការគំរាមបំផ្ទុះគ្រាប់បែក

    ប៊ុយដាប៉េស ៖ ប៉ូលិសជាតិហុងគ្រីបានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះថា រលកថ្មីនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយសាលារៀនចំនួន ៤៤កន្លែង បានទទួលសារអ៊ីមែលគំរាមកំហែង។ ក្នុងចំណោមស្ថាប័នអប់រំ ដែល ទទួល រង ផល ប៉ះ ពាល់ពីសារអ៊ីមែលនោះ មាន ១៣កន្លែង នៅ ទីក្រុង ប៊ុយដាប៉េស ខណៈដែល ៣១កន្លែងផ្សេងទៀតនៅ តំបន់ ជនបទ។ ក្រោយទទួលបានដំណឹង ភ្លាមៗប៉ូលិស បាន ឆ្លើយតប គ្រប់ ទីតាំង និងអនុវត្តវិធានការសន្តិសុខចាំបាច់នានា។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នមិនទាន់រកឃើញគ្រឿងផ្ទុះ ឬឧបករណ៍ដែលមានសមត្ថភាពបំផ្ទុះនៅក្នុងអគារសាលារៀន ដែលត្រូវបានត្រួតពិនិត្យនៅឡើយទេ។ យ៉ាងណាមិញ ការិយាល័យស៊ើបអង្កេតជាតិ នៃក្រុមប៉ូលីសឆ្លើយតបរហ័ស កំពុងបន្តការស៊ើបអង្កេតរបស់ខ្លួនលើការគំរាមកំហែងនេះ។ ការគំរាមកំហែងបំផ្ទុះគ្រាប់បែកចុងក្រោយនេះកើតឡើងបន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នាកាលពីសប្តាហ៍មុន នៅពេលដែលសាលារៀនយ៉ាងតិច ២៩២កន្លែងនៅទីក្រុងប៊ុយដាប៉េស និងតំបន់ជុំវិញបានជម្លៀសប្រជាជនចេញ ដោយសារតែការគំរាមកំហែងដូចគ្នានេះ ត្រូវបានរាយការណ៍៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

  • ស្ពានយោលឆ្លងស្ទឹងបវេលអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសាងសង់រួចរាល់នៅខែកុម្ភៈនេះ

    ស្ពានយោលឆ្លងស្ទឹងបវេលអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសាងសង់រួចរាល់នៅខែកុម្ភៈនេះ

    បាត់ដំបង៖ស្ពានយោលថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងបវេល ស្ថិតក្នុងភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងដែល កំពុងដំណើរសាងសង់​យ៉ាងមមាញឹក និងប្រកបដោយទំនួលខុសត្រូវដោយក្រុមអ្នកជំនាញនឹងរួច​រាល់ក្នុងខែកុម្ភៈនេះ ។សមិទ្ធ​ផលនេះជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំនួសស្ពាន យោលចាស់​ដែលមានអាយុជិត២០ឆ្នាំនិងទ្រុឌទ្រោមខ្លាំង។ ក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាពការងាររបស់ក្រុមជាងកំពុងតែសាងសង់ស្ពានយោលមួយខ្សែ​ប្រវែង​៧៥​ម៉ែត្រ និងទទឹង១,៥០ម៉ែត្រ ឆ្លងកាត់ស្ទឹង​បវេលនៃភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ក្នុងសប្ដាហ៍នេះឯកឧត្តម ព្រួញ រិទ្ធថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំឃ្លាំងមាស និងឃុំក្តុល​តាហែន ស្រុកបវេល ខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមានសំណូមពរ​យ៉ាងទទូច ពីបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក្នុងឃុំក្តុល​តាហែន និងអ្នកភូមិដែលកំពុងរស់នៅក្នុងភូមិផ្ទាល់ទីនេះ បានស្នើសុំឱ្យក្រុមការងារ​ជួយសាងសង់ស្ពានយោលនៅទីនេះ តាមរយៈអង្គវេទិកាទើបថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់នូវស្ពាន​យោលថ្មីជំនួសស្ពានយោល​ចាស់ និងបានណែនាំដល់​ក្រុមការងារឱ្យសាងសង់ តាមរយៈរូបលោកផ្ទាល់​ជាប្រធាន​ក្រុមការងារនៅទីនេះ។ សូមជម្រាបថា កន្លងទៅមានស្ពានយោលមួយខ្សែដែរ ប៉ុន្តែដោយ​សារស្ពានមានអាយុជិត២០ឆ្នាំចាស់ទ្រុឌទ្រោមខ្លាំងមិន​អាច​ប្រើ​ប្រាស់​សម្រាប់ឆ្លងកាត់ទៅមកបានប្រជាពល និងអាជ្ញាធរក្នុងមូលដ្ឋាន បានសំណូមក្នុងវេទិកាសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះនូវស្ពានថ្មីមួយខ្សែ។ លោក រស់ ឈាន តំណាងឱ្យអាជ្ញាធរឃុំក្តុលតាហែន និងប្រជាពលរដ្ឋ​រស់នៅក្នុងភូមិពាម បានលើកឡើងថា​ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិមួយនេះ បានពឹងផ្អែកទាំងស្រុងលើស្ពានយោលមួយខ្សែនេះ សម្រាប់ធ្វើដំណើរទៅ​ប្រកបមុខការងារ​ស្រែចម្ការ ដឹកកសិផល ទៅកាន់ទីផ្សារ…

  • ចូលឆ្នាំខ្មែរខាងមុខ ផ្លូវពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្ដាលសាង់សង់រួចរាល់

    ចូលឆ្នាំខ្មែរខាងមុខ ផ្លូវពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្ដាលសាង់សង់រួចរាល់

    ភ្នំពេញ៖ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈាន​ចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ អ្នកនាំពាក្យបានគូសរំលេចថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពាន​កោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាព​សម្រាប់​សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ ឯកឧត្តមបន្តថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០ភាគរយហើយ៕ដោយ៖មុនី

  • ថ្ងៃ៣១ ខែមករា ក្រសួងធនធានទឹកបានអន្តរាគមន៍បូមទឹក​ទៅជួយសង្គ្រោះ​ស្រូវរដូវប្រាំង និងដំណាំរួមផ្សំនៅខេត្តចំនួន ៩ បានចំនួន ២ ៨៦៣ហិកតា

    ថ្ងៃ៣១ ខែមករា ក្រសួងធនធានទឹកបានអន្តរាគមន៍បូមទឹក​ទៅជួយសង្គ្រោះ​ស្រូវរដូវប្រាំង និងដំណាំរួមផ្សំនៅខេត្តចំនួន ៩ បានចំនួន ២ ៨៦៣ហិកតា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញ​លទ្ធផល​ការងារ​របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ដែលបានអន្តរាគមន៍បូមទឹក​ទៅជួយសង្គ្រោះ​ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២ ៨៦៣ហិកតា។ ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន៖ ទី១. ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២.ខេត្តព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១ ១៧១ហិកតា, ទី៣. ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤.ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥.ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦. ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា,…

  • ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា របស់អ្នកស្រុកអង្គរ

    ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា របស់អ្នកស្រុកអង្គរ

    ភ្នំពេញ៖ អមដោយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានលើកយកពិធីជាទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គតែងប្រារព្ធគឺ ពិធីឡើងមាឃ ឬឡើងអ្នកតា ។ បើតាមអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ឡើងមាឃ ឬឡើងអ្នកតាទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពី​ការបិទបញ្ចប់វដ្តនៃរដូវកសិកម្មជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែ​ប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹក​គគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិ​ទទួលបានភោគផលច្រើន សត្វចៀស​ផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ក្រៅពីលក្ខណៈ​រួម​ខាងលើ ទំនៀមបុរាណ​មួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូប​អាហារចំណី​ចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់។ ឯខ្លះទៀតពុំមាននោះ​ឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់។នេះជាអធិប្បាយនៅចុងបញ្ចប់អត្ថបទរបស់អាជ្ញាធរជាតិអប្សរា៕ដោយ៖មុនីរូបថត៖អាជ្ញាធរជាតិអប្សរា

  • នគរបាលខេត្តបន្ទាយមានជ័យបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស

    នគរបាលខេត្តបន្ទាយមានជ័យបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស

    បន្ទាយមានជ័យ៖នគរបាលខេត្តបន្ទាយមានជ័យ បានបន្តធ្វើការផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ជាប្រចាំតាមដងផ្លូវជាតិ គ្រឹះស្ថាន​​អប់រំនានានិងបានដាក់​កម្លាំងទូទាំងខេត្តជួយសម្រួលចរាចរណ៍តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយដល់សិស្សានុសិស្សជាប្រចាំ។ លោកវរសេនីយ៍ត្រី ង៉ាន់ចិន្ដា ស្នងការរងទទួលផែនផែនការងារសណ្តាប់​ធ្នាប់បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ថាក្នុងន័យ រួមចំណែកកាត់​បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំបផុត ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញ​នូវផែនការដល់កងកម្លាំងនគរបាលគ្រប់ស្រុក/ក្រុង ឱ្យបន្តពង្រឹង បន្តចុះ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រឹះស្ថានសិក្សា និងតាមដងផ្លូវជាតិ​ក្នុងទីប្រជុំជន។ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ​តាម​ដងផ្លូវសាធារណៈ ឱ្យមានស្មារតីយក​ចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបាន​ច្បាស់លាស់ ដើម្បីគេចផុតពីការល្មើសច្បាប់ ការពិន័យ និងគ្រោះថ្នាក់ជាយ​ថា​ហេតុ៕ដោយ៖ឃិន គន្ធា

  • ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកបាធាយនឹងសម្ពោធឱ្យប្រើប្រាស់នៅដើមខែមីនា

    ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកបាធាយនឹងសម្ពោធឱ្យប្រើប្រាស់នៅដើមខែមីនា

    កំពង់ចាម៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង​ប្រាំគីឡូម៉ែត្រស្ថិតឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមនឹងសម្ពោធ​ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមីនា រួមជាមួយសមិទ្ធផលនានា​នៅវត្តភ្នំព្រះវិហារ​ផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្រ្តីក្រុម​ការងារនៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥​បានអញ្ជើញ​ពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ៥ ៥០០ ម៉ែត្រ និងសមិទ្ធផលនានានៅវត្តព្រះវិហារ នៃឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទៅ៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ផ្លូវកៅស៊ូមួយខ្សែ ដែល​បាន​ស្ថាបនា​រួចរាល់ដោយភ្ជាប់ពីទី​ប្រជុំជន ឃុំតាំងក្រសាំង ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស”ក” ភូមិក្រដាស”ខ” ។ នេះជាសមិទ្ធិថ្មីរបស់ខេត្តកំពង់ចាមក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀតនៅដើមឆ្នាំ២០២៥ ខណៈការដ្ឋានផ្លូវជាតិលេខ៧ពីទីប្រជុំជនស្គន់​មក​កាន់​ក្រុង​កំពង់ចាមក៏កំពុងលេចចេញជារូបរាង៕ដោយ៖លី ពៅ

  • ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលលួចបង្ហូរសំណល់រាវ មានពណ៌ចូលស្ទឹងព្រែកត្នោត

    ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលលួចបង្ហូរសំណល់រាវ មានពណ៌ចូលស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល  ខេត្តកណ្តាល។ ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។  នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។ ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។…