-
ទោះជាខេត្តជាប់មាត់សមុទ្រ ក៏អភិបាលខេត្តនៅតែរំលឹកឱ្យយកចិត្តទុកដាក់លើបញ្ហាទឹក

កែប៖ ខណៈអញ្ជើញចុះពិនិត្យស្ថានភាពបណ្តាទំនប់ទឹក ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ប្រាប់មន្រ្តីជំនាញដែលរួមដំណើរអំពីការធ្វើយ៉ាងដើម្បីធានាការផ្តល់ទឹកបានគ្រប់ គ្រាន់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការបង្កបង្កើនផលស្រូវប្រាំង និងដំណាំរួមផ្សំដទៃទៀត។ ក្នុងសកម្មភាពកាលពីថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តមអភិបាលខេត្តបានពិនិត្យទំនប់រនេស ដែលមានប្រវែង២ ៥០០ ម៉ែត្រ។ទំនប់នេះអាចស្តុកទឹកបានប្រមាណជាង ៦លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន ៣០០ហិកតា និងដំណាំរួមផ្សំចំនួន ១៥០ហិកតា ។ទំនប់នេះ ក៏ជាកន្លែងស្តុកទឹកមួយដ៏មានសារៈប្រយោជន៍សម្រាប់ប្រជាពលរដ្ឋចំនួនពីរឃុំ គឺ ឃុំពងទឹក និង ឃុំអង្កោល។ទំនប់នេះបម្រុងទុកប្រើប្រាស់ក្នុងរដូវប្រាំងដែលអាចជួយផ្គត់ផ្គង់បានភូមិចំនួន៧ រួមមាន ភូមិរនេស ភូមិអូរដូង ភូមិព្រៃតាកុយ ភូមិភ្នំលាវ ឃុំពងទឹក និងភូមិកោះសោម ភូមិអំពេង ភូមិអង្កោល ឃុំអង្កោល នៃស្រុកដំណាក់ចង្អើរ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពដំណាំជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ សម្រាប់ការស្រោចស្រព ហើយមិនត្រូវឱ្យស្រូវ និងដំណាំ របស់ប្រជាពលរដ្ឋខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកែបឡើយ។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករទាំងអស់ ដែលធ្វើស្រែប្រាំង ឬដាំដុះដំណាំផ្សេងៗសូមប្រើប្រាស់ដោយសន្សំសំចៃ…
-
កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

(ភ្នំពេញ)៖ កម្ពុជានិងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់និងសម្រាប់មនុស្សជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យការឆ្លើយតបនឹង ការប្រែប្រួល អាកាសធាតុសកល តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។ នៅក្នុងផងនោះ គឺសំរាមប្លាស្ទិកនេះឯង ហើយសកម្មភាពរួមគ្នា របស់ប្រទេស ទាំង២ នឹងធ្វើឱ្យតំបន់អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេស ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាម របៀងទេសចរណ៍…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

(ភ្នំពេញ)៖ ដោយមើលឃើញពីកំណើននៃការវាយប្រហារនិងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រលើក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល ក.ប.ទ. ក្នុងនាមជាក្រសួងអភិវឌ្ឍនិងគ្រប់គ្រងវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានគតិយុត្ត ការគាំទ្រលើការអភិវឌ្ឍធនធានជំនាញ និងបានកំពុងរៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងនានាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបអ្នកចូលរួម ៨៣នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការបង្ហាញ (Demo) និងសំណួរចម្លើយទាក់ទងនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ ការគ្រប់គ្រង និងការឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល។ វាគ្មិនកិត្តិយស បានលើកឡើងក្នុងបទបង្ហាញថា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលដល់អាជីវកម្ម ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចាំបាច់ត្រូវយកចិត្តទុកដាក់លើសន្តិសុខសាយប័រដោយផ្អែកលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ ការគ្រប់គ្រងដំណើរការនិងអភិបាលកិច្ច (Process)៖…
-
ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ បើតាម ឯកឧត្តមរដ្ឋលេខាធិការ បេសកកម្មនេះមានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរបណ្តុះបណ្តាលការប្រឈម និងសំណូមពររបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ក្នុងនោះក៏មានការជួបប្រជុំជាមួយ នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្រ្តីរាជការ, និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាននីមួយៗផងដែរ។ ការចុះបេសកកម្មរបស់ថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី១ នេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថានេះជាសកម្មភាពមួយទៀតក្នុងការយកចិត្តទុកដាកពង្រីកការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពោលនាពេលកន្លងមក ឯកឧត្តម ហេង សួរ…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

( ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបប្រមាណ ៨៣នាក់ ។ សិក្ខាសាលានេះ រៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការអនុវត្តផ្ទាល់ (Demo) និងកិច្ចពិភាក្សាសំណួរចម្លើយ ទាក់ទងនៅនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលសមស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យ ទីតាំងបាក់ច្រាំងចំនួន ៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងបូមខ្សាច់ចាក់ទប់ បង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀត

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កុម្ភៈនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ ទីតាំងបាក់ច្រាំងចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដីនិងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀតមានភាពយូរអង្វែង។ ក្រោយពិនិត្យជាក់ស្តែងឃើញថា ទីតាំងទី១ បាក់ស្រុតច្រាំង ទន្លេមេគង្គ ប្រវែង ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលបានបាក់ស្រុត កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ កុម្ភៈ ម្សិលម៉ិញ។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង និង ទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញរាជធានីភ្នំពេញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ និងនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជាបន្ទាន់ ។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង…
-
លោកជំទាវ គីម សុភ័ក្រ្ត ត្រូវបានប្រកាសជា ប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកព្រឹទ្ឌសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គញភាពជុំវិញខេត្តចំនួន ៦១៩នាក់ នាថ្ងៃព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម អភិបាលខេត្តព្រះស៊ីហនុ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តបានបង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុង រចនាសម្ព័ន្ធដឹកនាំនៃរដ្ឋបាលខេត្ត ក្រុង់ ស្រុក និងមន្ទីរ-អង្គភាព ព្រមទាំងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅ ក្នុងគ្រួសារ តាមរយៈការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ ទប់ស្កាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីនិងអំពើហិង្សាទាក់ទង នឹងយេនឌ័រ អំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់ជាពិសេសបានចាត់ វិធានការក្នុងការទប់ស្កាត់និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ…
-
ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅកម្ពុជាគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “មធ្យម”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦០.៨៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 ។ សម្រាប់គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index)វិញ គឺ “មធ្យម”ក្នុងនេះមានដូចជា៖-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តកែប និងខេត្តត្បូងឃ្មុំ-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ-ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន-ពណ៌ទឹកក្រូចៈ ខេត្តឧត្តរមានជ័យ ខេត្តកោះកុង និងខេត្តពោធិ៍សាត់៕ ដោយ ៖ ម៉ាដេប៉ូ
-
ស៊ុយអែតបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងយោធាជាលើកដំបូង

ហែលស៊ិនគី ៖ ក្រសួងការពារជាតិស៊ុយអែតទើបតែបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ស៊ុយអែតបានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងយោធាជាលើកដំបូងកាលពីឆ្នាំមុន។ ក្នុងនាមជាផ្កាយរណបយោធាដំបូងបង្អស់របស់ប្រទេសស៊ុយអែតនៅក្នុងលំហ ផ្កាយរណប GNA-3 ត្រូវបានបាញ់បង្ហោះកាលពីខែសីហាឆ្នាំមុន ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែការបាញ់បង្ហោះនោះ នៅតែរក្សាការសម្ងាត់រហូតមកដល់បច្ចុប្បន្ន។ ក្រសួងការពារជាតិស៊ុយអែតបាននិយាយថា ផ្កាយរណបនេះកំពុងដំណើរការដោយកងកម្លាំងប្រដាប់អាវុធស៊ុយអែត ហើយវាបម្រើជាគម្រោងសាកល្បង និងការពិសោធន៍សម្រាប់ការបាញ់បង្ហោះផ្កាយរណបនាពេលអនាគត។ ជាក់ស្តែង ផ្កាយរណប Bifrost របស់ស៊ុយអែត និងដាណឺម៉ាក គ្រោងបាញ់បង្ហោះនៅរដូវក្តៅឆ្នាំ ២០២៥ ដើម្បីបង្ហាញពីយុទ្ធសាស្ត្រឈ្លបយកការណ៍ និងការឃ្លាំមើលពីលំហអាកាស ដោយប្រើប្រាស់ដំណើរការទិន្នន័យដែលគាំទ្រដោយបច្ចេកវិទ្យា AI។ រីឯផ្កាយរណប Heimdall ក៏គ្រោងនឹងបាញ់បង្ហោះក្នុងឆ្នាំ ២០២៧ ឬ ២០២៨ ផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
-
ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ ប្រគល់អណ្ដូងទឹកស្អាតជូនអង្គភាពកងវរសេនាតូចលេខ ៤៤៨

កំពង់ធំ៖ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាធិបតីភាពក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតមួយកន្លែងជូនដល់យោធិន កងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិនសម្រាប់ប្រើប្រាស់ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ អណ្ដូងទឹកនេះមានតម្លៃជាង២ពាន់ដុល្លារ។ ឯកឧត្តមបណ្ឌិតបានថ្លែងថា ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននានា និងដៃគូអភិវឌ្ឍន៍ អណ្តូងទឹកស្អាតនៃ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ បានកសាងអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមសាលារៀន តាមសហគមន៍តាមជនបទ និងនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសបានចំនួនជិត ៧០០ អណ្ដូងរួចមកហើយ នៅ២៤ខេត្តនៃប្រទេសកម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានជួយស្ថាបនាអណ្ដូងទឹកស្អាតចំនួនពីរ នៅលើដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រើប្រាស់នាពេលកន្លងមកដែរ។ឮ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធាន…