Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាចាប់ផ្ដើមដំណើរ​បំពេញទស្សនកិច្ចនៅឡាវ

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាចាប់ផ្ដើមដំណើរ​បំពេញទស្សនកិច្ចនៅឡាវ

    ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ កម្ពុជា អញ្ជើញ​បំពេញទស្សនកិច្ចនៅរសៀលថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី៦ ខែកុម្ភៈ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងគណៈប្រតិភូ​ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ​ក្ខន្ធនៅស្តូប​អនុស្សាវរីយ៍វីរៈ​ជនពលី ។ នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារ​កិច្ចជាផ្លូវការ ពីសំណាក់​ថ្នាក់ដឹកនាំ​សភាឡាវ ។ តមក សម្ដេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋ​សភានៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានរដ្ឋសភាជាតិឡាវ ។ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភាឡាវ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ​ទស្សនាអគារវិមានរដ្ឋសភាជាតិឡាវ និងបានអញ្ជើញដាំដើមឈើ​ជាអនុស្សាវរីយ៍ ។ សូមជម្រាបថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចនៅប្រទេសឡាវ រួមមាន សម្តេចក្រឡាហោម ស…

  • គុណភាពខ្យល់កម្ពជានៅថ្ងៃទី៥ ខែកុម្ភៈ គិតជាសន្ទស្ទ«ល្អណាស់»

    គុណភាពខ្យល់កម្ពជានៅថ្ងៃទី៥ ខែកុម្ភៈ គិតជាសន្ទស្ទ«ល្អណាស់»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.៩៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីបណ្តារាជធានី ក្រុង ខេត្តមួយចំនួនដូចជា ៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាចក្តីត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តរតនគិរី​ ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ​ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន​…

  • រដ្ឋមន្ត្រីក្រសួងកសិកម្មកោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានកន្លងមក

    រដ្ឋមន្ត្រីក្រសួងកសិកម្មកោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានកន្លងមក

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសសើរគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) និង សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ចំពោះវឌ្ឍនភាពដែលសម្រេចបានមកដល់ពេលបច្ចុប្បន្ននេះ ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មបែបនេះធ្វើឡើងក្នុងពិធីអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហរិញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឌិត ទីណា បានលើកលើកឡើងដោយបញ្ជាក់ថា៖សម្រាប់បទពិសោធជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែអាចលើកកម្ពស់កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃ អនុវិស័យកសិកម្ម និងជលផលរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងដោយបញ្ជាក់បន្ថែមថា៖ «កម្មវិធី ISF ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធអង្កេតដាន គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អៗ ដែលនឹងរួមចំណែកបង្កើនផលិតផលសរុបក្នុងស្រុក (GDP) និងជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាពនិងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នាថ្ងៃនេះ…

  • ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់ រួមគ្នាអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនឱ្យដុតសំរាម គល់ជញ្រ្ជាំង និងព្រៃដែលនាំឱ្យការប្រែប្រួលគុណភាពខ្យល់

    ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់ រួមគ្នាអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនឱ្យដុតសំរាម គល់ជញ្រ្ជាំង និងព្រៃដែលនាំឱ្យការប្រែប្រួលគុណភាពខ្យល់

    (ភ្នំពេញ)៖ មន្រ្តីមកពីក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាមួយដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ ដោយសារការកើនទ្បើងកំហាប់ជាតិពុលក្នុងខ្យល់ដែលនាំជះផលអាក្រក់ដល់សុខភាពសាធារណៈជនពិសេសពលរដ្ឋតាមមូលដ្ឋានផ្ទាល់តែម្តង។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនាសាលាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាអប់រំផ្សព្វផ្សាយ និងទប់ស្កាត់រាល់បញ្ហាដែលនាំឈានដល់ការប្រែប្រួលគុណភាពខ្យល់ និងគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តមមានប្រសាសន៍ថា ៖ ”បញ្ហាខ្យល់គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់បញ្ហាសុខភាពសាធារណៈ ។បើយើងមិនរួមគ្នាទប់ស្កាត់ទេបញ្ហាប្រឈមនឹងសុខភាពមិនអាចចៀសផុតឡើយ”។ ឯកឧត្តមមានប្រសាសន៍ថា បញ្ហាការប្រែប្រួលគុណភាពខ្យល់វាមិនផ្តល់ផលអាក្រក់ភ្លាមៗទេតែវាហុចផលអាក្រក់នាថ្ងៃខាងមុខដល់សុខភាពនាថ្ងៃអនាគត ។ ហេតុនេះយើងចាំបាច់ណាស់ត្រូវចូលរួមថែរក្សា ការពារបរិស្ថានឱ្យស្រស់ស្អាត ខ្យល់បរិសុទ្ធ។អាជ្ញាធរ ឃុំ-ស្រុក ចាំបាច់ណាស់ ត្រូវចូលរួមផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួនមិនត្រូវដុតសំរាម ដុតជញ្ជ្រាំងស្រូវ ដុតព្រៃ ដែលជះផលអាក្រក់ដល់គុណភាពខ្យល់ ហើយវាសុទ្ធសឹងជះផលអវិជ្ជមានដល់សុខភាពរបស់យើង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយបញ្ជាក់បន្ថែមថាខេត្ត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យដែលមានគុណភាពខ្យល់ធ្លាក់ចុះដែលមានថ្ងៃខ្លះធ្លាក់ដល់កម្រិតក្រហម ទឹកក្រូច និង លឿងជាដើម។ ដោយឡែក ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់បានថ្លែងដោយអំពាវនាវដល់អាជ្ញាធរថ្នាក់ឃុំ ស្រុក ត្រូចូលរួមទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋដុតសំរាម ដុតជញ្ជ្រាំងស្រូវ និងព្រៃដែលជាចំណុចមួយនាំឱ្យបង្កើតជាតិខ្យល់ពុល។ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា៖មន្រ្តីមូលដ្ឋានត្រូវមានវិធានការចូលរួម ហើយទប់ស្កាត់ទាំងអស់គ្នាទើបយើងទទួលបានជោគជ័យ។ ឯកឧត្តម…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកនាំបង្ក្រាបបទល្មើសដឹកលៀស៨៣តោនដោយខុសច្បាប់

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកនាំបង្ក្រាបបទល្មើសដឹកលៀស៨៣តោនដោយខុសច្បាប់

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិ​ការ​សឹក​រងកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរង​សហការជាមួយកងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស​៩១១ និងយោធភូមិភាគទី៥ បាន​ប្រតិបត្តិ​ការបង្ក្រាបបទ​ល្មើស​នេសាទលៀសរួមនៅចំណុចផែនេសាទ នៃភូមិឆ្នុកទ្រូ​ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការបង្ក្រាបលើទូកចំនួនបួនគ្រឿង រថយន្តចំនួនបួនគ្រឿង និងលៀសចំនួន ១ ០៣៨ការ៉ុង មានទម្ងន់​ប្រមាណ​ជាង ៨៣តោន ដែលនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្ត​កំពង់ធំ ដឹកឆ្លងកាត់​តាមភូមិផាត់សណ្ដាយ ចូលមកផែនេសាទក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ។ដោយឡែកកាលព្រឹកថ្ងៃទី៤ ខែកុម្ភៈឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាន​ដឹកនាំកម្លាំងដឹក​លៀសដែលបង្រ្កាបបានទៅចាក់លែងចូលក្នុងដែននេសាទវិញ។ ដោយឡែកទូក និងរថយន្ត ដែល​ប្រព្រឹត្តបទល្មើសត្រូវបានប្រគល់​ជូនទៅខាងរដ្ឋបាលជលផល ដើម្បីចាត់ការតាមនីតិ​វិធី​ស្ដីពីច្បាប់​រដ្ឋបាល​ជលផល ៕ដោយ៖សុខ គឹមសៀន

  • ប្រធានគណបក្សប្រជាជនខេត្តកំពតលើកទឹកចិត្តក្រុមយុវជនបន្តវេន ដែល​ចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំ​នៅគ្រប់​កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ

    ប្រធានគណបក្សប្រជាជនខេត្តកំពតលើកទឹកចិត្តក្រុមយុវជនបន្តវេន ដែល​ចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំ​នៅគ្រប់​កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ

    កំពត៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​ការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្ត​កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥  ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពត បានថ្លែងកោតសរសើរសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធ​គណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបាន​ខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតីក្នុងការអនុវត្តការងារកន្លង​មកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ។ ឯកឧត្តម ម៉ៅ ធនិន បានគូសរំលេចការខិតខំប្រឹងប្រែងរបស់សមា​ជិក​ទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះ​របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោត នាពេលកន្លងមក។ ហើយដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស ពិសេសបន្តដណ្តើមយកជ័យ​ជម្នះលើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ  ។ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈចលនាមហា​ជនខេត្តកំពត ក៏បានលើកទឹកចិត្តដល់ក្រុមយុវជន​បន្តវេន ដែលចង់​ចូលរួមចំណែកក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ សូមបន្តខិតខំប្រឹង​ប្រែងអភិវឌ្ឍ​សមត្ថភាព បំពេញកិច្ចការងារ និងតួនាទី​នរបស់​ខ្លួនឱ្យបានល្អប្រសើរដើម្បីធ្វើជាគំរូល្អ (យុវជនគំរូ ពលរដ្ឋគំរូ មន្ត្រី ឬបុគ្គលគំរូ)ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទូទៅ ពេញចិត្ត និងទទួលស្គាល់​សមត្ថភាព…

  • មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាង​ច្បាស់​នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គម

    មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាង​ច្បាស់​នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គម

    រតនគិរី៖ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ខេត្តស្តីពីបរិយាបន្នពិការភាពក្នុង​កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាល​ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់​នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គម ដែលធានាបាននូវ​ប្រសិទ្ធភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ការ​កសាង និងអភិវឌ្ឍមូលធនមនុស្ស ។ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃ​ក្រសួង​សង្គម​កិច្ចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក៏បាន​កំណត់យ៉ាងច្បាស់ នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់​រាជ​រដ្ឋាភិបាល ឈានទៅសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមគូសរំលេចបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានផ្តល់អាទិភាពការងារ​ពិការភាព​ក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជា​បន្តបន្ទាប់ សំដៅពង្រឹង​ពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជន​មានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបប​ឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ នឹងទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែពីរដ្ឋ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធី​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ និងបាន​ចុះ​​ឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការបណ្តុះប​ណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបាន​ប្រាក់​ឧបត្ថម្ភក្នុងអំឡុង​ពេលសិក្សាទៀតផង។ នាសាលប្រជុំសាលាខេត្តដដែល លោក ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្តរតនគិរី បានចាត់ទុកសិក្ខាសាលាថ្នាក់​ខេត្ត​នាពេលនេះ…

  • អាជ្ញាធរជាតិអប្សរាស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់​ផ្តល់ចំណី និង លលេងជាមួយសត្វស្វានៅរមណីយដ្ឋានអង្គរ ដែលអាចបង្ករបួសស្នាមដោយប្រការណាមួយ

    អាជ្ញាធរជាតិអប្សរាស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់​ផ្តល់ចំណី និង លលេងជាមួយសត្វស្វានៅរមណីយដ្ឋានអង្គរ ដែលអាចបង្ករបួសស្នាមដោយប្រការណាមួយ

    ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើង​គួរឱ្យកត់សម្គាល់។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថា៖បច្ចុប្បន្ននេះតាមរយៈ​ការ​ផ្តល់​ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំ​ណង​ផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់​រស់នៅ​បែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានរហូតដល់ការបង្ក​ជារបួសស្នាមទៅលើមនុស្សជាដើម។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះបានឱ្យដឹងថា ក្នុងគោល​ដៅ​ដើម្បី​ស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរ​ជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយ​ស្ថាប័នជំនាញ​នានា​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាល​ព្រៃ​ឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប​ជា​ដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធាន​ការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជា​សេចក្តី​ប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវ​ជា​សាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះអាជ្ញាធរជាតិអប្សរាបានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តា​ជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវ​សកម្ម​ភាព​ណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយ​សត្វស្វា​ជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា…

  • សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តម កែវ រ៉េមី និង ទីប្រឹក្សាទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មា​និត​កូរ៉េ ប្រចាំកម្ពុជា

    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តម កែវ រ៉េមី និង ទីប្រឹក្សាទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មា​និត​កូរ៉េ ប្រចាំកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិ​មនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យ លោក ផាក ធុលជុន ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជា​មានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ គ.ស.ម.ក. នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែវ រ៉េមី បានអបអរសារទរដល់ លោក ផាក ឆុលជុន ដែលត្រូវ បានរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតកូរ៉េ ផ្តល់ការទុកចិត្ត និងបានតែងតាំងជា ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក ផាក ធុលជុន បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងបានកោត សរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ទន្ទឹមនេះ លោក ផាក ធុលជុន បានបញ្ជាក់ថាស្ថានទូតសាធា​រណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ…

  • ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅចិន ក្នុងឱកាសវិស្សមកាលនៅមាតុភូមិ

    ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅចិន ក្នុងឱកាសវិស្សមកាលនៅមាតុភូមិ

    ភ្នំពេញ ៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១០០ រូប ដែលទើបត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ចិន ប្រមាណ ៣០ រូប និងបានប្រព្រឹត្តទៅនៅកោះស្លាកែតស្ទូឌីយោ។ ថ្លែងក្នុងឱកាសនៃពីធីនេះ, ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត ព្រមទាំង លោកជំទាវបណ្ឌិត ពេជ…