-
ស្នងការនគរបាលខេត្តឧត្តរមានជ័យអញ្ជើញសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនិងមន្ត្រីក្រោមឱវាទកាលពីថ្ងៃទី៧ ខែកុម្ភៈ បានអញ្ជើញសួរសុខទុក្ខ និងបាននាំយកអំណោយ រួមទាំងថវិកាមួយចំនួនរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត ជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនឧត្តមសេនីយ៍ទោ ខូវ លី បានជួបសួរសុខទុក្ខ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចុងព្រិច នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់សម្ភារៈប្រើប្រាស់អាវុធ គ្រាប់ និងណែនាំឱ្យបំពេញបន្ថែម នូវការងារចាំបាច់មួយចំនួនទៀត។ ដោយឡែកអំណោយរបស់នាយឧត្ដមសេនីយ៍ ស ថេត មានថវិកាមួយចំនួន មី ភេសជ្ជៈ និងការ៉ុងច្រកដី៕ដោយ៖ឡុង សំបូរ
-
ថ្ងៃអាទិត្យនេះ អ្នកស្រុកប្រាសាទបាគង ប្រារព្ធពិធីចាប់ត្រីរួមសម្រាប់ធ្វើពិធីបុណ្យឡើងមាឃ

ភ្នំពេញ៖ ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុកប្រាសាទបាគង ដែលជាទំនៀមទម្លាប់មួយតាំងពីបុរាណមក នឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦កន្លះព្រឹក ស្ថិតក្នុងបឹងបឹងបង្កោង ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ យោងតាមគេហទំព័រក្រសួងទេសចរណ៍បានអធិប្បាយថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕ដោយ៖ មុនីរូបថត៖ក្រសួងទេសចរណ៍
-
សសយក រាជធានីភ្នំពេញ ចែករំលែកក្តីស្រលាញ់ដល់កុមារ និងពលរដ្ឋក្រីក្រចំនួន ៣០០នាក់

(ភ្នំពេញ)៖ កុមារ និងប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០នាក់ ក្នុងខណ្ឌជ្រោយចង្វារ បានទទួលការចែករំលែកនូវក្តីស្រលាញ់ និងយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងការអបរំពីថ្នាក់ដឹកនាំសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ ។ ការបង្ហាញក្តីស្រឡាញ់នេះ បានធ្វើឡើងក្នុងពីធីជួបសំណេះសំណាលមួយ ក្រោមការអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវ ឌិត នីតា នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវត្តវារិន្ទព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ គោលបំណងនៃការរៀបចំជំនួបនេះឡើង គឺដើម្បីបង្កើតភាពស្និតស្នាល ផ្តល់ការយកចិត្តទុក្ខដាក់ និងជំរុញអាណាព្យាបាលពង្រឹងការគិតគូរពីសុខភាពផ្លូវការ ផ្លូវចិត្ត និងប្រាជ្ញាស្មារតីការអប់រំរបស់កុមារ នៅក្នុងខណ្ឌជ្រោយចង្វារ ។ លោកជំទាវ ឌិត នីតា នៅក្នុងឱកាសនោះ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានសហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅកាន់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលចូលរួមនៅថ្ងៃនេះ ។ លោកជំទាវ បានថ្លែងទៀតថា សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សង្គម និងតែងរៀបចំកម្មវិធីចុះជួបសំណេះសំណាល ផ្តល់នូវអំណោយមនុស្សធម៌ជាញឹកញ៉ាប់ ។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រុមការងារបានរៀបចំកម្មវិធីសួរសុខទុក្ខនេះទ្បើង ក៏ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រ…
-
អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឥណ្ឌាកំពុងជួសជុលរោងទងទី៣ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទារឱ្យមានការជួសជុល។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ អមដោយរូបភាពជាច្រើនសន្លឹកប្រភពដដែល បានស្រង់សម្ដីលោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាមកបញ្ជាក់ថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។អ្នកជំនាញដដែលបន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ។ សូមជម្រាបថា ប្រាសាទតាព្រហ្មស្ថិតនៅខេត្តសៀមរាប ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ៕ដោយ៖មុនីរូបថត៖អាជ្ញាធរជាតិអប្សរា
-
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨”នឹងប្រារព្ធនៅខេត្តសៀមរាប

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនឹងរៀបចំ”ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨”ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ។កាលពីឆ្នាំ២០២៤នៅខេត្តសៀមរាបដដែល ក្រសួងពាណិជ្ជកម្មបានទទួលជោគជ័យខ្លាំងក្នុងការរៀបចំ”ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ “នាខែកុម្ភៈដូចគ្នា។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង៖ ១-ជំរុញផលិតកម្មក្នុងស្រុក,២-បន្តគាំទ្រផលិតផលខ្មែរ ,៣-អភិវឌ្ឍន៍វិស័យឯកជន និង៤-បង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ស្របតាមផែនការសកម្មភាពការងាររបស់ក្រសួងពាណិជ្ជកម្ម និងស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋានអ្នកដាំដុះបន្លែផ្លែឈើ ចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីឈានទៅការចុះកិច្ចសន្យាទិញ-លក់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។ ប្រភពដដែលបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួម សូម ធ្វើការទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ ទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន៖ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមទូរសព្ទលេខ៖ ០៧៧ ៣៣…
-
អ្នកធ្វើដំណើរទៅកម្សាន្តឧទ្យានជាតិគិរីរម្យ នឹងកាន់តែធូរចិត្ត បន្ទាប់ពីស្ពានបេតុងពីរកន្លែងធ្វើរួចរាល់

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងជួយឱ្យដំណើរកម្សាន្តឡើងគិរីរម្យកាន់តែប្រសើរ។បើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ” នៅថ្ងៃទី១៥-១៦ ខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ។ អមដោយរូបភាពជាច្រើនសន្លឹក ប្រភពដដែលបញ្ជាក់ថា គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់៩៦ភាគរយហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕ដោយ៖មុនី
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល”

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល” ជូនដល់អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក.ប.ទ. សហការជាមួយដៃគូអន្តរជាតិ ESCAP-APCICT រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងឱ្យកាន់តែស៊ីជម្រៅអំពី៖ ទន្ទឹមនេះ តាមរយៈការសិក្សាលើក្របខណ្ឌគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ អន្តរជាតិ និងបណ្ដាប្រទេសនានា គឺជាការប្រមូលធាតុចូលយ៉ាងសំខាន់សម្រាប់ការតាក់តែងលើសេចក្តីព្រាងបឋមនៃគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ដែលកំពុងពិភាក្សាកម្រិតផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្មបានដាក់ចេញការងារស្នូលចំនួន ១១ចំណុច លើការវិភាគមុខងាររួមមាន៖ (១)វិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ (២)ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល (៣)តម្រង់ទិសសម្រួលខ្សែច្រវាក់តម្លៃ (៤)ការស្រាវជ្រាវធាតុចូលកសិកម្ម (៥)ការគ្រប់គ្រងធាតុចូលកសិកម្ម (៦)ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ (៧)ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្មផ្សេងៗ (៨)ការផ្តល់បច្ចេកទេសកែច្នៃបឋម (៩)ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធនធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន (១០)ការស្រាវជ្រាវ និងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម (១១)ការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសេចក្តីព្រាងអនុក្រឹត្យនេះនឹងចេញជាផ្លូវការ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត និងជាគំរូមួយដ៏ល្អសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី០៧…
-
គណបក្សប្រជាជនកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៥ រវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថងលុន ស៉ីសូលីត ក្នុងនាមប្រធានគណបក្ស

-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
