-
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥

កំពត៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចូលរួមរក្សាបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការការពារផលប្រយោជន៍របស់ជាតិ គឺរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អ ប្រសើរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាព សាខាបក្សក្រុងស្រុក និងនៅតាមឃុំសង្គាត់សូមពង្រឹងការងារសំខាន់ៗមួយចំនួនបន្តទៀត។ សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពតដែលបានបញ្ជូលនៅក្នុងប្រព័ន្ធបញ្ជីឈ្មោះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥មានចំនួន៣១៦ ៤៦១នាក់ (ស្រី ១៧៣១៧៥នាក់) ស្មើ ៧២,៧៥% ហើយជាគោលដៅ ជំរុញឱ្យពង្រីងសមាជិកបន្ថែមឱ្យបានលើសពី៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕ដោយ៖ សិលា សារិន
-
កែច្នៃកសិផលនៅមូលដ្ឋានជួយជំរុញទីផ្សារកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

កំពត៖អ្នកប្រកប របរកែច្នៃកសិផល និងមន្ត្រីបច្ចេកទេសកសិកម្មក្នុងស្រុកទឺកឈូ ខេត្តកំពត បានបញ្ជាក់ថា របរកែច្នៃកសិផលនៅមូលដ្ឋានជារបរមួយសំខាន់ជួយគាំទ្រ និងជំរុញដល់ទីផ្សារកសិផលក្នុងស្រុកឱ្យមាននិរន្តរភាព និងផ្តល់នូវទំនិញដែលមានគុណភាពសុវត្ថិភាព ផ្តល់ផលល្អចំពោះសុខភាព និងជួយបង្កើនប្រាក់ចំណូលនៅក្នុងមូលដ្ឋាន។ អ្នកស្រី នូ សោភា កសិកររស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៣ គាត់និងសមាជិកក្រុម៥នាក់ផ្សេងទៀត បានចូលរួមវគ្គបណ្តុះបណ្តាល គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់អង្គការ រ៉ាចា (RACHA)។ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះអ្នកស្រី ក៏ចេះកែច្នៃចំណីអាហារ និងភេសជ្ជៈជាង១០មុខ រួមមាន ទឹកសណ្តែកសៀង ទឹកសណ្តែកខៀវ ទឹកពោត ទឹកត្នោត ទឹកត្រាវ ទឹកស្ពៅ យ៉ាអួ ម្សៅចង្រិត ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ស្វាយ ជ្រក់ត្រប់ ដំណាប់ស្វាយ ចេកឆាប ស្រាស្វាយជាដើម។អ្នកស្រីក៏យកជំនាញនេះធ្វើជាមុខរបរ រហូតមកដល់បច្ចុប្បន្ន ។ចំណែកអ្នករួមក្រុម៥នាក់ផ្សេងទៀត បានបោះបង់ជំនាញនេះ ដោយងាកទៅធ្វើការងារផ្សេងៗ ដោយសារប្រាក់កម្រៃពីរបរកែច្នៃចំណីអាហារនេះ មិនទាន់មានទីផ្សារល្អ។ ប៉ុន្តែសម្រាប់អ្នកស្រីនៅតែពេញចិត្ត ក្នុងការបន្តមុខរបរកែច្នៃកសិផលនេះ ដោយសារលោកស្រីគិតពីសុខភាពអ្នកទទួលទាន ច្រើនជាងប្រាក់ចំណេញ។ កសិករកែច្នៃកសិផលដដែលបានបញ្ជាក់ថា ជាធម្មតាមួយថ្ងៃអ្នកស្រីធ្វើទឹកសណ្តែក…
-
វត្តប្រាសាទគោកចកទទួលបានបច្ច័យជាង១២លានរៀលពីរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖វត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គី និងទេសនាមហាវេស្សន្តរជាតកដើម្បីប្រមូលបច្ច័យចូលរួមកសាងវិស័យពុទ្ធចក្រក្នុងទីអារាមមួយនេះ ។ ចូលរួមជាព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ កាលពីថ្ងៃសៅរ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ប្រមូលបច្ច័យជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា និងសប្បុរសជនជិតឆ្ងាយបានជាង ១២ លានរៀល ដើម្បីចូលរួមក្នុងបុណ្យផ្កាសាមគ្គី នៅវត្តប្រាសាទគោកចក។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចកមានសង្ឃដីកាឱ្យដឹងថា បច្ច័យដែលប្រមូលបាននឹងយកទៅស្ថាបនាផ្លូវបេតុងប្រវែង ២០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ និងដាក់លូបង្ហូរទឹកប្រវែង ២០០ ម៉ែត្រ។ ការសាងសង់នឹងចំណាយប្រមាណ ៣៩ ២២១ ដុល្លារអាមេរិកឬប្រមាណជាង១៦០លានរៀល ។ព្រះចៅអធិការបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ធបរិស័ទ ដែលតែងតែគាំទ្រពុទ្ធសាសនាតាមរយៈពិធីបុណ្យទាននានា។ ព្រះគ្រូចៅអធិការ បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ…
-
តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម សម តារា ជំរុញឱ្យចិញ្ចឹមមាន់លក្ខណៈគ្រួសារ

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភាបានជូនគំនិតទៅប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងថាគួរតែចាប់អារម្មណ៍លើមុខរបរចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ និងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ។ឯកឧត្តមប្រាប់ថា មាន់មានភាពងាយស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានច្រើន ។ ឯកឧត្តមបណ្ឌិតសម តារា លើកឡើងបែបនេះក្នុងឱកាសឯកឧត្តមបណ្ឌិត ចុះជួបសំណេះសំណាល សួរសុខទុក្ខ ពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៥។ ក្រៅពីការចិញ្ចឹមមាន់ និងសត្វផ្សេងៗ ឯកឧត្តមបណ្ឌិតសម តារា ក៏បានលើកទឹកចិត្តផងនិងជំរុញផងឱ្យកសិករធ្វើការដាំដុះបន្លែសរីរាង្គ ដែលមានតម្រូវការខ្ពស់នៅទីផ្សារ ។ទន្ទឹមនេះក៏ត្រូវចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តភូមិ ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ៕ដោយ៖នុត នាង
-
ប្រពៃណីចាប់ត្រីរួមរបស់អ្នកបាគង ជាការថែរក្សាទំនៀមទម្លាប់ផង បង្កើតចំណូលផងនិងបង្កើនសាមគ្គីគ្នា

សៀមរាប៖ដូចអ្វីដែលគណៈកម្មការរៀបចំបុណ្យបានកំណត់ និងបានព្រមព្រៀងគ្នារួចមកហើយនៅព្រឹកព្រលឹម ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦កន្លះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រាប់រយនាក់ក្នុងដៃមានឧបករណ៍នេសាទបុរាណមានឈ្នាង អង្រុត សំណាញ់ ថ្នង ជាដើម បានមកជួបជុំគ្នានៅមាត់បឹងបង្កោងដ៏ធំល្វឹងល្វើយ។បន្ទាប់ពីអ្នករៀបចំកម្មវិធីឱ្យសញ្ញាចាប់ផ្តើម មនុស្សម្នាក្មេង ចាស់ ប្រុសស្រី ដែលមានសម្លៀកបំពាក់សាមញ្ញចម្រុះពណ៌បានរត់ស្រ ចុះទៅក្នុងបឹង ដែលមានទឹកមិនជ្រៅប៉ុន្មានដើម្បីធ្វើការនេសាទទៅតាមជំនាញរៀងៗខ្លួន។ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាទំនៀមទម្លាប់បន្តតាំងពីដូនតារៀងមក។ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរតែងតែប្រកាន់ខ្ជាប់និងអនុវត្តមិនដែលខកខាន លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ តែប៉ុណ្ណោះ ដែលប្រពៃណីបុរាណមួយនេះត្រូវបំផ្លាញចោល ។ក្រោយថ្ងៃរំដោះមករា ១៩៧៩ ប្រពៃណីពីបុរាណរបស់អ្នកបាគង បានរស់រានឡើងវិញ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថា បឹងបង្កោង មិនត្រូវបានអនុញ្ញាតឱ្យអ្នកភូមិ ឬអ្នកមកទីកន្លែងដទៃនេសាទឡើយ គឺរក្សាទុកនេសាទរួមរបស់អ្នកភូមិសម្រាប់បុណ្យឡើងមាឃតែប៉ុណ្ណោះ។ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាន មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ,មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ,ម្ហូបអាហារ និងចង្ហាន់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យ ។លោកមេភូមិបន្តថា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈគឺអ្នកភូមិមកជួបជុំគ្នាចាប់ត្រី ហើយថ្ងៃទី១០…
-
សម្តេច ម៉ែន សំអន៖ វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។ ការថ្លែងឡើងបែបនេះរបស់សម្ដេចម៉ែន សំអន នៅក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅខេត្តស្វាយរៀង ដែលមានអ្នកចូលរួមចំនួន ៥៥០អង្គ/នាក់ នៅសាលប្រជុំនៃសាកវិទ្យា័យស្វាយរៀង នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេន ថ្វាយដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រី នាំយកថវិកា ១០លានរៀល ជួយដល់ការព្យាបាលមន្ត្រីនគរបាលពន្លត់អគ្គិភ័យដែលមានជំងឺសួតធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ដោយមើលឃើញពីការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈមួយចំនួន ព្រមទាំងថវិកា ១០លានរៀល ជូនចំពោះលោកអនុសេនីយ៍ឯក អ៊ុំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមានជំងឺសួតធ្ងន់ធ្ងរបណ្តាលមកពីផលប៉ះពាល់ដោយសារធាតុអាម៉ូញាក់ខណៈពេលដែលកំពុងប្រតិបត្តិការជួយសង្គ្រោះនិងបាញ់ពន្លត់គ្រោះអគ្គិសភ័យកាលពីពេលកន្លងទៅ និងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយ អ៊ុំ សំណាង សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងស្តាប់តាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។ លោកជំទាវបានលើកឡើងបន្ថែមថា« ក្មួយពិតជាមនុស្សល្អមួយរូបហ៊ានលះបង់អាយុជីវិតខិតខំពុះពារជំនះនូវឧបសគ្គឆ្លងកាត់ធូលីផ្សែងកម្តៅភ្លើងដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន ដើម្បីជួយទប់ស្កាត់និងជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះអគ្គិសភ័យដែលបង្កឡើងពីមនុស្ស និងធម្មជាតិ។ ជាមួយគ្នានេះ លោកជំទាវ…
-
សម្តេច ម៉ែន សំអន ណែនាំដល់ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងណែនាំដល់ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ ការថ្លែងណែនាំរបស់សម្ដេចម៉ែន សំអនបែបនេះ ក្នុងពិធីផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួម ចំនួន ៨៧៩នាក់ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន…
-
កូនដំរី”លំផាត់”គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ មានរយៈពេល ២ខែគត់ដែលត្រូវបានគេសង្រ្កោះ ហើយមករស់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ខានស្អែកនេះ «លំផាត់» បានផ្លាស់លំនៅ មកស្នាក់អាស្រ័យនៅ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បាន២ខែគត់ ។ នេះបើតាមការលើកឡើងពីសំណាក់មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បញ្ជាក់តាមបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ តាមរយៈការថែរក្សា និងព្យាបាលយ៉ាងយកចិត្ត ទុកដាក់ពីមន្ត្រីជំនាញរបស់យើង សហការជាមួយអង្គការដៃគូ របួសជើងរបស់លំផាត់ មានសភាពធូរ ស្រាលជាងមុនច្រើន និងឈានទៅជាសះស្បើយទាំងស្រុងនាពេលខាងមុខដ៏ខ្លីនេះ។ មិនដល់ ២ខែ ស្រួលបួលផង លំផាត់ឡើងទម្ងន់ពី ១៣៨គីឡូក្រាម ដល់ ១៧២គីឡូក្រាម ។ លោកជំទាវបានបន្តឱ្យដឹងថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលសង្គ្រោះសុត្វព្រៃភ្នំតាម៉ៅ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក…
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល និងអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ពិធីដ៏មានអត្ថន័យនោះ មានការចូលរួមពីសមាជិក សមាជិក អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រមាណជាង៣ពាន់នាក់។ ឯកឧត្តម គឹម សន្តិភាព មានប្រសាសន៍ថា ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ។ សម្តេចនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនងប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស បើទោះបីជាមានការរំខានពីក្រុមជ្រុលនិយមមាននិន្នាការនយោបាយប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ…