-
ដៃគូអភិវឌ្ឍន៍ ស្វីសខន់ថាក់ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

(រតនគិរី)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្ត ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ដៃគូអភិវឌ្ឍន៍ ស្វីសខន់ថាក់ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ សង្គម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងផលិតអ្នកជំនាញបច្ចេកទេស ដែលមានផលិតភាពខ្ពស់ ដើម្បីបង្កើនផលិតភាពការងារ ចូលទៅក្នុងចង្វាក់ផលិតកម្ម ឧស្សាហកម្ម និង ការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតង ឱ្យឆ្លើយ តបទៅនឹងទិសដៅអភិវឌ្ឍន៍ថ្នាក់ជាតិ និងខេត្ត សំដៅបំពេញនូវតម្រូវការកម្លាំងពលកម្ម និងលើកកម្ពស់ សេដ្ឋកិច្ច-សង្គម ។ ឯកឧត្តមបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និងយន្តការគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) បានជួយសម្រេច បានលទ្ធផលនូវ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់របស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ…
-
កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៦០ ៩០៨ កន្លែង កំពុងរង់ចាំអ្នក!

-
ទូតនេប៉ាល់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង នេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អនេប៉ាល់-កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួល រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ជាការឆ្លេីយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Dhan Bahadur Oli ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំកម្ពុជា និងបានសម្ដែង នូវការពេញចិត្ត ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់ នឹងកាន់តែរីកចម្រើនថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ យន្តការនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជា…
-
កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន៖ ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រើន ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា ធ្វើការកែច្នៃ និងនាំចេញបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡើយ ដែលឯកអគ្គរាជទូតត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ និងស្វែងរកការគាំទ្រនានាដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ដូចនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រ៊ុយណេដារូស្សាឡាម…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅឡាវ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលជោគជ័យជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ។ សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំឡាវសំខាន់ៗ ដូចការគ្រោងទុក ដោយសម្ដេចតេជោ បានជួបជាមួយឯកឧត្តម បណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភាពជោគជ័យ នៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយសារសម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរអំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ ។ ជាមួយគ្នានោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការផ្ទេរអំណាចទៅអ្នកបន្តវេនជំនាន់ក្រោយ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង…
-
អាជ្ញាធរក្រុង និងចៅសង្កាត់ទាំង១០ ខេត្តបាត់ដំបង ចូលរួមពិភាក្សាការផលិតកញ្ចប់ព័ត៌មានជាមួយមន្ត្រីគម្រោង

បាត់ដំបង៖កិច្ចប្រជុំពិភាក្សាក្នុងការផលិតកញ្ចប់ព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយដល់អតិថិជនប្រើប្រាស់ទឹកស្អាតរវាង”អ្នកផ្តល់ និងអ្នកទទួលសេវាទឹកស្អាត” ជាមួយអាជ្ញាធរក្រុងនិងតំណាងអាជ្ញាធរមូលដ្ឋាន នៃសង្កាត់ ទាំង១០ក្នុងក្រុងបាត់ដំបង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីផ្សព្វផ្សាយជូនដំណឹងស្តីពី៖ ការអនុវត្តគម្រោងសកម្មភាព និងការស្នើសុំសហការជ្រើសរើសជនបង្គោលសម្របសម្រួល អ្នកប្រើប្រាស់ទឹកស្អាត នៅតាមឃុំ- សង្កាត់ នៃ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កិច្ចប្រជុំពិភាក្សាខាងលើចូលរួមមន្ត្រីគម្រោង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយលោក សុខ ពុធពណ្ណរាយ និងមន្ត្រីសម្របសម្រួលបច្ចេកទេស របស់ក្រសួង។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានលើកឡើងក្នុងកិច្ចពិភាក្សាថា ការផលិតកញ្ចប់ព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់អតិថិជននិងការស្នើសុំកិច្ចសហការជ្រើសរើសជនបង្គោលសម្របសម្រួលអ្នកប្រើប្រាស់ទឹកស្អាតនៅតាមឃុំ-សង្កាត់នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺដើម្បីជំរុញនិងធ្វើយ៉ាងណាឱ្យការផ្តល់សេវាទឹកស្អាត និងអ្នកទទួលសេវាទឹកស្អាតដែលជាអតិថិជនមានការទំនាក់ទំនងផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតកាន់តែមានប្រសិទ្ធភាព និងទុកចិត្តបានក្នុងក្របខណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាហិរញ្ញប្បទាន សម្បទានរបស់ធនាគារពិពភលោក ជាមួយនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ធនាគារពិភពលោកដោយបានធ្វើការជ្រើសរើសរដ្ឋាករទឹកបាត់ដំបង ដើម្បីអនុវត្តការងារក្នុង «ការចូលរួម របស់ អតិថិជន» សម្រាប់ឆ្នាំ២០២៥។ តាមរយៈការធ្វើបទបង្ហាញពីអ្នកសម្របសម្រួលគម្រោងខាងលើ ក៏បានបង្ហាញថា៖ការអនុវត្តគម្រោងនិងការចូលរួមពីអតិថិជន ក្នុងក្របខណ្ឌជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្នុងក្រុងបាត់ដំបង ត្រូវបានចែកចេញជា ៣ដំណាក់កាល។…
-
អាជ្ញាធរខេត្តកំពតអំពាវនាវដល់អ្នកទិញដីក្រុមហ៊ុនជាសារ៉ន មកដាក់ពាក្យស្នើសុំកាត់ឈ្មោះនៅសប្តាហ៍ក្រោយ

កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញដី និងទិញតូប ពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះចាប់ពីថ្ងៃចន្ទទី១០ ខែកុម្ភៈ ខាងមុខនេះតទៅនៅសាលាខេត្តកំពត ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ ខណៈដែលពាក្យស្នើសុំ ក្រុមការងារ នឹងចែកជូននៅទីតាំងទទួលពាក្យ អគារមហាជននៅសាលាខេត្តតែម្តង។ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្រុមហ៊ុនជា សារ៉ន ស្ថិតនៅក្នុងបរិវេណ វត្តអង្គចន្ទចរិយា ហៅវត្តអង្គល្បើក ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ក្រោយពីបានដោះស្រាយនៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុនជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់។ តុលាការក៏បានបង្កកទ្រព្យ និងបានឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ។ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនិងឯកឧត្តម…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាស និងប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យសុខាភិបាល, កសិកម្ម និងអប់រំ ដែលតាមរយៈបច្ចេកវិទ្យាឌីជីថល អាចតភ្ជាប់គម្លាតនៃការថែទាំសុខភាពរវាងតំបន់ទីក្រុង និងតំបន់ដាច់ស្រយាល ឬតាមរយៈឧបករណ៍ឌីជីថល អាចឱ្យកសិករចាប់យកវិធីសាស្ត្រអនុវត្តកម្មឆ្លាតវៃ, បង្កើនផលិតភាព និងចូលទីផ្សារដោយផ្ទាល់យ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ…
-
ប្រធានបទគន្លឹះចំនួន៧ ត្រូវលើកយកមកបង្ហាញក្នុងសន្និបាតបូកសរុបការងាររបស់រដ្ឋបាលខេត្តបាត់ដំបង

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រារព្ធបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ ។សន្និបាតរយៈពេលពីរថ្ងៃ ថ្ងៃទី៦ និងទី៧ ខែកុម្ភៈ និងបានស្តាប់ការធ្វើបទបង្ហាញនូវប្រធានបទគន្លឹះចំនួន៧ ដែលឆ្លុះពីសកម្មភាព និងបញ្ហាសំខាន់របស់រដ្ឋបាលខេត្តពេញមួយឆ្នាំ២០២៤។ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ បញ្ជាក់ជូនអង្គសន្និបាត ឯកឧត្តម សុខ លូ លើកឡើងថាសន្និបាតដើម្បីបូកសរុបលទ្ធផលការងារនិងដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល ព្រមទាំងរំលេចឱ្យឃើញនៅបញ្ហាប្រឈមនានានូវក្នុងការអនុវត្តតួនាទី ភារកិច្ចដែលមន្ទីរ អង្គភាពសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមក និងរួមគ្នារកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ,ពិនិត្យបំពេញបន្ថែមកែលម្អនូវចំណុចខ្វះខាត សម្រាប់អនុវត្តការងារឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២៥នេះ។ ឯកឧត្តម សុខ លូ បានប្រគល់ភារកិច្ចជូនអភិបាលរងខេត្តទទួលបន្ទុកតាមវិស័យជំនាញ ឱ្យដឹកនាំកិច្ចពិភាក្សាមុន និង ត្រូវធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៧រួមមាន៖ ១. ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។២.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។៣. ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយតាមទីប្រជុំជននិងដីចំណីប្រឡាយអូរស្ទឹងអាង ទំនប់។៤. វឌ្ឍនភាពនៃការអនុវត្តនូវគោលនយោបាយអាទិភាព ការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ ការពង្រីកសេវា ថែទាំសុខភាព និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម។៥. ការគ្រប់គ្រងសំរាម(សំណល់រឹង-រាវ)។៦. ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនិងទី៧. វឌ្ឍនភាព…
-
គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់នៅខេត្តរតនគិរី

រតនគិរី៖គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី។ ជំនួបដែលឡើងនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានការអញ្ជើញចូលរូមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ព្រមទាំងអភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញនានា។ លោកជំទាវ មាន សំអាន ប្រធាគណៈកម្មការទី៨ ព្រឹទ្ធសភា មានប្រសាសន៍ថា គោលបំណង នៃជំនួបគឺ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ព្រមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ។ នៅក្នុងឱកាសនេះ លោក ខ័ណ្ឌ ចំណាន បានជម្រាបជូនគណៈកម្មការទី៨ នៃព្រឹទ្ធសភា…