Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ចៀសការខ្វះទឹកសម្រាប់ស្រូវប្រាំង

    អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ចៀសការខ្វះទឹកសម្រាប់ស្រូវប្រាំង

    កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយបូម​ទឹកព្រែកពោធិ៍ សម្រាប់បញ្ចូលប្រព័ន្ធធារាសាស្ត្រនៃស្រុកស្រីសន្ធរផ្គត់ផ្គង់ទឹក​ដល់​ដំណាំស្រូវ​ក្នុងរដូវប្រាំងនេះ។ ស្ថានីយបូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមចំនួន ៧ គ្រឿង ដែលអាចបូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពដំណាំស្រូវ លើផ្ទៃដីក្នុង​ចំនួន៧ឃុំ ក្នុងស្រុកដែលមានទំហំដីជាង ៨ ០០០ ហិកតា ។បន្ថែមពីលើនេះ ក៏មានឃុំ​មួយចំនួនទៀតរបស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារា​សាស្ត្រ​នេះដែរ ។ ក្នុងសកម្មភាពនៅថ្ងៃទី៣០ ខែមករានេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យដឹងថា ថ្មីៗនេះម៉ូទ័របូមទឹក​នៅ​ស្ថានីយព្រែកពោធិ៍ខូចអស់ ៥ គ្រឿង ជាហេតុធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃប្រឈមនឹងការខ្វះទឹក ។មន្ត្រី​ជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម នឹងចុះមកជួសជុលម៉ូទ័រទាំង ៥ គ្រឿងដែលខូច នៅល្ងាចថ្ងៃដដែលនេះ ឱ្យដំណើរការឡើងវិញ ។ ដូច្នេះចំពោះស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃដែលប្រឈម និងការខ្វះទឹកនោះ គឺអាជ្ញាធរខេត្ត អាចដោះស្រាយបានទាន់ពេលវេលា ៕ដោយ៖លី ពៅ

  • អភិបាលខេត្តកំពង់ចាម ជំរុញសេវាករឱ្យពន្លឿនការងារដើម្បីផ្គត់ផ្គង់​ទឹកស្អាត​ក្នុងដែនរបស់ខ្លួន

    អភិបាលខេត្តកំពង់ចាម ជំរុញសេវាករឱ្យពន្លឿនការងារដើម្បីផ្គត់ផ្គង់​ទឹកស្អាត​ក្នុងដែនរបស់ខ្លួន

    កំពង់ចាម ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះបាន​ជំរុញដល់សេវាករឱ្យពន្លឿនការងារដោះស្រាយឱ្យបានឆាប់រហ័ស ក្នុងការផ្គត់​ផ្គង់ទឹក​ស្អាតដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បានប្រើប្រាស់ ។ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឱ្យដឹងថា សេវាករដល់ទទួលបាន​អាជ្ញា​បណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុង​ឃុំព្រែកដំបូក គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើងនៅឆ្នាំ ២០១៤ រហូត​មកដល់បច្ចុប្បន្ន។លោកបន្តថា នៅក្នុងកំលុងពេលមាន​បញ្ហា​ផ្គត់ផ្គង់ទឹកស្អាត ប្រជាពលរដ្ឋបានប្រើប្រាស់ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះដាច់ទឹករយៈពេលយូរថ្ងៃថែម​ទៀត​ផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់​អភិបាលស្រុកស្រីសន្ធរ ,អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សេវាករទទួលអាជ្ញាបណ្ណ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាត​ដល់ប្រជាពល​រដ្ឋ​បានប្រើប្រាស់ក្នុងដែនរបស់ខ្លួនយ៉ាង​យូរបំផុតរយៈពេល៣ខែទៀត ៕ដោយ៖លីពៅ

  • អភិបាលខេត្តបាត់ដំបងអញ្ជើញបើកការដ្ឋានស្ថាបនាលូប្រអប់ប្រវែងជិតមួយគីឡូម៉ែត្រនៅផ្លូវក្រុង៤០៩

    អភិបាលខេត្តបាត់ដំបងអញ្ជើញបើកការដ្ឋានស្ថាបនាលូប្រអប់ប្រវែងជិតមួយគីឡូម៉ែត្រនៅផ្លូវក្រុង៤០៩

    បាត់ដំបង៖គម្រោងស្ថាបនាលូប្រអប់នៅតាមបណ្តោយផ្លូវក្រុងលេខ ៤០៩ ដែលមានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទទួលតាឯក ក្រុងខេត្តបាត់ដំបង បានប្រារព្ធបើកការដ្ឋានកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណ​​ការ​និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយមានមន្ទីរសាធារណការ​ខេត្ត ជាមន្ទីរជំនាញ​សហការសម្របសម្រួល បានរៀបចំធ្វើពិធីបើកការដ្ឋាននៃគម្រោងស្ថាបនាលូប្រអប់ នៅតាមបណ្តោយផ្លូវក្រុង លេខ ៤០៩ ដែល​មានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងខេត្តបាត់​ដំបង។ សំដៅលើការដ្ឋានដែលបានប្រារព្ធបើក លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ​​ការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានឱ្យដឹងថា គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ មានសារៈសំខាន់សម្រាប់រំដោះទឹកចេញពីក្រុង និងជួយ​សម្រួលដល់ការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។ ព្រោះថាបើតំបន់យើងរស់នៅប្រចាំថ្ងៃជន់លិចដោយទឹកនោះ ធ្វើឱ្យ​យើងពិបាកក្នុងការរស់នៅ លំបាកក្នុងប្រកបអាជីវកម្មនានា និងធ្វើឱ្យបាត់បង់ សោភណភាពទីក្រុងផងដែរ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​ដោយមានវត្តមានរបស់ឯកឧត្តម ចៅ សុភ:ភិបាល អគ្គនាយកនៃអគ្គ​នាយក​ដ្ឋានប្រព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងនូវការគោរពដឹងគុណដ៏ជ្រាល​ជ្រៅ​​បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន…

  • គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម លេចចេញជារូបរាង

    គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម លេចចេញជារូបរាង

    ភ្នំពេញ៖គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧(ជា៤គន្លង)ចាប់ពី​ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់​បានបង្កើន និងធានាវឌ្ឍនភាពតាមការ​គ្រោងទុក។ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹកជញ្ជូនបានឱ្យដឹងថា ​គិតត្រឹម​ដំណាច់​ខែមករានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជា​បួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់​ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេច​បានលទ្ធផលជារួម៣២,០១ភាគរយហើយ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់​នៅថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេល​សាង​សង់៤០ខែ) ដែល​តាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០ភាគរយនៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។ អ្នកនាំពាក្យដដែលឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ, ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំចំនួន៨​(ស្មើប្រវែង​សរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧​ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ សូមជម្រាបថា ផ្លូវជាតិលេខ៧ ជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាម​សេដ្ឋកិច្ចដ៏មានសក្ដានុពល…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម​ ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ​តាមដាននិងសង្គ្រោះស្រូវប្រាំង​ដែលខ្វះខាតទឹក​ឱ្យអស់​ពីលទ្ធភាព

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម​ ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ​តាមដាននិងសង្គ្រោះស្រូវប្រាំង​ដែលខ្វះខាតទឹក​ឱ្យអស់​ពីលទ្ធភាព

    កំពង់ធំ៖ខណៈពេលអញ្ជើញពិនិត្យស្ថានភាពដំណាំស្រូវប្រាំងដែល​ខ្វះទឹកនិងខូចខាតជាង៣០០ហិកតា នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំង​ដែលខ្វះខាតទឹក​ឱ្យអស់​ពីលទ្ធភាព។ នៅវាលស្រែប្រាំងដែលកំពុងខ្វះទឹក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដាស់តឿនដល់អាជ្ញាធរគ្រប់មូលដ្ឋាន​ត្រូវធ្វើការ​តាមដាន និងបូម​ទឹកស្រោចស្រពសង្គ្រោះស្រែស្រូវ​កសិករឱ្យបាន​ទាន់ពេលវេលានៅ​ពេលដែលមាន​ប្រភពទឹកស្រោច​សព្វគ្រប់គ្រាន់ ។មិនត្រូវទុកឱ្យស្រែ​កសិករណាម្នាក់រងខូចខាតដែល​មានប្រភពទឹកហើយអាជ្ញាធរពុំបានដឹងឬ​មិនបានជួយសង្គ្រោះនោះឡើយ។ ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមសោកស្ដាយ​យ៉ាងខ្លាំងជាមួយប្រជាកសិករ ៤ភូមិនៅក្នុងឃុំសំព្រោជ​ដែលមាន​ស្រែសរុបជាង៣០០ហិកតា ដែលកំពុងខ្វះខាតទឹកស្រោចស្រពហើយ​ពុំមាន​ប្រភពទឹកក្នុងការបូម​សង្គ្រោះ​​ឱ្យបានទាន់ពេលវេលាដែល ប្រឈមនឹងការខូចខាតឬស្វិតស្រពោនពុំទទួលបានផល។ ជាដំណោះស្រាយសម្រាប់រយៈពេលវែងឯកឧត្តម គន់ គីម បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបង្កើតគណៈកម្មការ​ចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការស្រោចស្រព។ សូមបញ្ជាក់ថា ស្រូវប្រាំងនៃភូមិចំនួននៅឃុំសំព្រោជ ស្រុកស្ទោង មាន ភូមិពៃ ចំបក់ខ្ពស់ ដូនល្អ និងភូមិអូររំចេក មាន២២៣គ្រួសារ និងស្រែចំនួន ៣៤០ហិកតា ដែលទើបមានអាយុកាល៦០ថ្ងៃ ៕ដោយ៖​ប៊ុន​រដ្ឋា

  • សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

    សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

    លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែម សូមរង់ចាំទស្សនាវីដេអូកិច្ចពិភាក្សា ស្តីពី ការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥…

  • សំណាប ស្រូវ និងទឹក គឺជាតួអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងទស្សនីយភាព ដែលកម្ពុជានឹងនាំយកទៅបង្ហាញក្នុងក្បួនដង្ហែ ឈីងហ្គេ ២០២៥

    សំណាប ស្រូវ និងទឹក គឺជាតួអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងទស្សនីយភាព ដែលកម្ពុជានឹងនាំយកទៅបង្ហាញក្នុងក្បួនដង្ហែ ឈីងហ្គេ ២០២៥

    (ភ្នំពេញ)៖ កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្ពស់ផ្នែកកសិកម្មតាំងពីសម័យបុរាណកាលមក ក្នុងនោះទឹក និងស្រូវ គឺជាចំណុចស្នូលនៃខ្សែសង្វាក់ផលិតកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ ដំណាំស្រូវបានតំណាងឱ្យអត្តសញ្ញាណវប្បធម៌ ស្ថិរភាពសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ និងការរួមចំណែកដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ជនបទផងដែរ។ ដោយឡែកនៅក្នុងទស្សនីយភាព«ជីវិត» តួអង្គសំណាប ស្រូវ និងទឹក គឺជាតួរអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរនៃការលូតលាស់របស់ពូជស្រូវដែលជាប្រភពអាហារចម្បងរបស់កម្ពុជា។ តាមជំនឿខ្មែរត្រូវបានទទួលស្គាល់ថា ស្រូវគឺជាម្តាយ ឬជាអទិទេពដែលបានផ្តល់ជីវិត និងថាមពលសម្រាប់ការរស់រានដល់មនុស្សជាតិទាំងឡាយ។ គ្រាប់ស្រូវ បានប្រែរូបរាងក្លាយទៅជាអង្ករ ដែលមានសណ្ឋានជាគ្រាប់តូចៗ រាងទ្រវែងពណ៌ស ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំង។ ស្រូវ ឬ អង្ករ គឺជាអាហារមូលដ្ឋានរបស់ប្រជាជនខ្មែរដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ទន់រមួត និងមានក្លិនក្រអូបប្រហើរ ជាពិសេសត្រូវបានប្រើប្រាស់ជាអាហាប្រចាំថ្ងៃជាមួយនឹងមុខម្ហូបផ្សេងៗ សម្រាប់ប្រជាជនក្នុងតំបន់។ លើសពីនេះ នៅក្នុងសង្គមខ្មែរគឺមិនត្រឹមតែជាអាហារគោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឿងដង្វាយនៅក្នុងកិច្ចពិធីផ្សេងៗនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីសម័យបុរាណមក។ ដោយឡែក សំណាប គឺតំណាងឱ្យការសាបព្រោះ គឺសំដៅដល់ការជួយជ្រោមជ្រែង យិតយោង និងជួយធ្វើឲ្យដី ស្រែមានភាព ល្អប្រសើរឡើងដោយ មាន សន្ទូង លូត លាស់ ល្អ ប្រសិនបើ សំណាប អន់ ទោះ បី ស្រែ មាន ជី…

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

    (ភ្នំពេញ)៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងដំណើរបេសកកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ តាមរយៈសំណើររបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានទទួលនូវសំណើររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី…

  • ពលរដ្ឋចាស់ក្មេង នាំគ្នា ចាប់កង្កែបអាចម៍គោដើម្បីទុកបរិភោគក្នុងគ្រួសារ និងខ្លះទុកសម្រាប់លក់

    ពលរដ្ឋចាស់ក្មេង នាំគ្នា ចាប់កង្កែបអាចម៍គោដើម្បីទុកបរិភោគក្នុងគ្រួសារ និងខ្លះទុកសម្រាប់លក់

    (ភ្នំពេញ)៖ កង្កែបអាចម៍គោជាឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក និងគល់ច្រាំងស្រូវក្រោយរដូវច្រូតកាត់។ ក្រោយរដូវច្រូតកាត់ចាប់ពីពាក់កណ្តាលខែធ្នូ រហូតមកដល់ចុងខែមករានេះពលរដ្ឋ ក្មេងចាស់ ប្រុសស្រី មួយចំនួនបានបបួលគ្នីគ្នា ដើម្បីឆ្លុះកង្កែបអាចម៍គោ ឬហៅថាត្រឡនតនដើម្បីទុកបរិភោគតាមគ្រួសារ និងមួយចំនួនទៀតបាននាំគ្នាដើរចាប់កង្កែបប្រភេទតូចៗទាំងនេះដើម្បីទុកលក់សម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសាររបស់ពួកគាត់។ ការដើរឆ្លុះកង្កែបអាចម៍គោនេះវាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់ពលរដ្ឋរស់នៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឱ្យតែរដូវច្រូតកាត់រួចរាល់ដែលសម្បូរទៅដោយកង្កែប តាមវាលស្រែ ត្រពាំងទឹក ថ្លុកទឹក និងដងស្ទឹងនៅក្នុងតំបន់នេះ ។ ចាប់ពីព្រលប់ៗស្ទើររៀងរាល់ថ្ងៃពលរដ្ឋមួយចំនួនដែលនិយមដើរឆ្លុះកង្កែបអាចម៍គោ តែងនាំគ្នា ដើរចាប់ ពុំសូវខកខានទេពីព្រោះថាជាអំឡុងពេលកង្កែបអាចម៍គោសម្បូរនៅតាមច្រាំងស្រូវ និងដីបែកក្រហែងក្នុងស្រែ។ កង្កែបទាំងនេះពួកគាត់រកបានយកទៅប្រឡាក់ចៀនបរិភោគ ប្រឡាក់ធ្វើងៀត ធ្វើប្រហិត និងខ្លះទៀតស្លរបរិភោគដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសារជាប់ចិត្ត ។ អ្នកស្រី សាយ គីន ដែលមានកូនតូចៗដើររកចាប់កង្កែបអាចម៍គោសម្រាប់ទុកបរិភោគ និងមួយភាគខ្លះសម្រាប់ទុកលក់នោះបានប្រាប់ថា៖រៀងរាល់ដល់រដូវច្រូតកាត់ កូនៗរបស់គាត់ដែលមានអាយុ ៩ទៅ១២ឆ្នាំចំនួន២នាក់តែងដើរឆ្លុះចាប់កង្កែបពេលយប់មិនសូវអាក់ខានទេ។ក្នុងមួយយប់ៗអាចចាប់កង្កែបបានពី១គីឡូក្រាមទៅ៣គីឡូក្រាម ។ ស្រ្តីដែលរស់នៅភូមិទំនាប ឃុំអមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ រូបនេះបានប្រាប់ឱ្យដឹងដែរថា៖កង្កែបអាចម៍គោនេះនៅពេលចាប់បានមកអ្នកស្រីតែងវះប្រឡាក់អំបិល ប៊ីចេង និងគ្រៀងផ្សំ សម្រាប់ចៀនទុកបរិភោគក្នុងក្រុមគ្រួសារ…

  • មន្រ្តីជំនាញរំពឹងថា បុណ្យចូលឆ្នាំចិននឹងមានភ្ញៀវទេសចរច្រើន​មក​លេងខេត្តកំពត

    មន្រ្តីជំនាញរំពឹងថា បុណ្យចូលឆ្នាំចិននឹងមានភ្ញៀវទេសចរច្រើន​មក​លេងខេត្តកំពត

    កំពត៖អ្នករកស៊ីវិស័យទេសចរណ៍ ពិសេសអ្នកផ្តល់សេវាស្នាក់នៅបាន​បញ្ជាក់​ថា កន្លែងរបស់ខ្លួនទទួលបាន​ការកក់បន្ទប់​ជាបន្តបន្ទាប់ នៅក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយ:ពេល៣ថ្ងៃ ។ចំណែក​មន្ត្រីជំនាញ​រំពឹងថា​ភ្ញៀវនឹងមកកម្សាន្ត​នៅ​ខេត្តកំពតច្រើន។ បុគ្គលិកម៉ូលីរីស៊ត ដែលមានទីតាំងក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងថា ក៏ដូចជាឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ ម៉ូលីរីស៊តបានរៀបចំតុបតែងលម្អ ដើម្បីអបអរសាទរស្វាគមន៍​ទទួល​ភ្ញៀវ​ដែលមកស្នាក់នៅនិងធ្វើដំណើរកម្សាន្ត ឲក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីចិន។ ដោយមិនឱ្យភ្ញៀវមានការសង្ស័យ បុគ្គលិកដដែលបញ្ជាក់ថា មិនមាន​ការដំឡើងតម្លៃបន្ទប់ទេ ផ្ទុយទៅវិញ ម៉ូលីរីសត​មាន​ការបញ្ចុះតម្លៃ ៣០ភាគរយ។ មកដល់ពេលនេះ រីស៊តទទួលការកក់បណ្តើរៗហើយ។ ចំណែកបុគ្គលិករមណីយដ្ឋានដូងទេរបានរៀបរាប់ថា ដើម្បីឆ្លើយតបនឹង​តម្រូវ​ការភ្ញៀវ ពិសេសបងប្អូនជាប់សែស្រឡាយ​ចិន ដែលនឹងមកទស្សនា​ខេត្តកំពត  រមណីយដ្ឋានដូងទេរបានរៀបចំលម្អទីកន្លែងតាមលក្ខណ​:ប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ព្រមទាំងបានរៀបចំពង្រីកទីតាំងរបស់ខ្លួនឱ្យកាន់តែធំទូលាយ និងមាន​សេវាកម្មកម្សាន្តច្រើនជាងមុន។ ក្នុងឱកាសនេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត​កំពតបានមានប្រសាសន៍ថា ដោយមានការយក​ចិត្តទុក​ដាក់ពីឯកឧត្តម​អភិបាលខេត្តក្នុងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈកិច្ចអភិវឌ្ឍន៍ និងជំរុញលើកទឹកចិត្តឱ្យ​បង្កើត​កម្មវិធី​កម្សាន្តសប្បាយផ្សេងៗនោះ បានធ្វើ​ឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព។ លោករំពឹងថា ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ភ្ញៀវនឹងមកកាន់ខេត្តកំពតកាន់តែច្រើន៕ដោយ៖ សិលា សារិន