Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ  ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់វិស័យអធិការកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង នៅទីស្ដីការក្រសួង។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ទំនប់សែនសុខដុម និងសែនមនោរម្យ ខេត្តមណ្ឌលគីរី

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ទំនប់សែនសុខដុម និងសែនមនោរម្យ ខេត្តមណ្ឌលគីរី

    ផ្សាយបន្ដផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤។

  • ធនាគារជាតិនៃកម្ពុជា ពន្យល់ពីបទបញ្ញត្តិឱ្យអតិថិជនយល់

    ធនាគារជាតិនៃកម្ពុជា ពន្យល់ពីបទបញ្ញត្តិឱ្យអតិថិជនយល់

    ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បកស្រាយពីបទបញ្ញត្តិមួយចំនួនដើម្បីឱ្យអតិថិជនអាចមានលទ្ធភាពសងត្រឡប់មកកាន់ធនាគារ និងដើម្បីការពារផលប្រយោជន៍ដល់អ្នកខ្ចី អ្នកដាក់ប្រាក់បញ្ញើ និងភាគីធនាគារ ដោយលោកជំទាវបានភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ជាតិបន្ថែមដែរ។

  • សុវណ្ណាភូមិ ឡាយហ្វ៍ រៀបចំកម្មវិធីជិះកង់ដើម្បីជួយកុមារកម្ពុជា

    សុវណ្ណាភូមិ ឡាយហ្វ៍ រៀបចំកម្មវិធីជិះកង់ដើម្បីជួយកុមារកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទកភាព ប្រកាសពីការបញ្ចប់ព្រឹត្តិការណ៍ «ជិះកង់ដើម្បីជួយកុមារកម្ពុជាឆ្នាំ២០២៤» ប្រកបដោយភាពជោគជ័យនៅទីក្រុងកោះពេជ្រ​ នឹង​ទីក្រុងនរា រាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកថវិកាក្នុងការជួយឧបត្ថម្ភដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំព្រឹត្តិការណ៍ជិះកង់នេះធ្វើឡើងជាលើកទី៣ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញដែលមានទីតាំងនៅខាងមុខអគារ Elysee កោះពេជ្រ​​ និង ទីក្រុងនរា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បង្កឱ្យមានភាពសប្បាយរីករាយ និងមានការចូលរួមគាំទ្រពីវិស័យឯកជន ម្ចាស់ក្រុមហ៊ុន សហគ្រាសជាច្រើន ដើម្បីប្រមូលថវិកាជួយដល់ការសិក្សារបស់កុមារកម្ពុជា។ តំណាងក្រុមហ៊ុនសហការជាច្រើន បានកត់សម្គាល់ដោយសង្កត់ធ្ងន់លើតួនាទីនៃការជិះកង់ក្នុងការលើកកម្ពស់របៀបរស់នៅប្រកបដោយនិរន្តរភាព និងប្រកបដោយសុខភាព «យើងមិនត្រឹមតែមកជួបជុំគ្នានៅទីនេះសម្រាប់ការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្ដែយើងកំពុងចូលរួមដើម្បីជួយដល់កុមារា-កុមារីកម្ពុជា ដើម្បីការសិក្សារៀនសូត្ររបស់ពួកគេ»។ ទិដ្ឋភាពនាពេលព្រឹកព្រលឹមបានបង្ហាញពីវត្ដមានអ្នកចូលរួមជាច្រើននាក់ ទាំងក្មេងទាំងចាស់ពាក់អាវយឺតពណ៌ផ្កាឈូក ដែលមាននិមិត្តសញ្ញា«សុវណ្ណាភូមិ ឡាយហ្វ៍»ដោយបង្កើតបរិយាកាសរីករាយនឹងការជិះរួមគ្នា និងបង្ហាញសាររីករាយទៅកាន់មនុស្សគ្រប់ៗគ្នា។ ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជិះកង់ ប្រមាណជាង ៥០០ នាក់ ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ទីក្រុងកោះពេជ្រ ខុនដូ ដាយមិន បេ ហ្គាដិន មន្ទីរពេទ្យអ៊ីនធ័រឃែរ ទីក្រុងនរា ធនាគារកាណាឌីយ៉ា សណ្ឋាគារតារា សាលាអន្តរជាតិកាណាដាភ្នំពេញ ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី (ice watch) ធនាគារ…

  • ផ្សាយបន្ដផ្ទាល់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”

    ផ្សាយបន្ដផ្ទាល់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”

    ផ្សាយបន្ដផ្ទាល់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” កម្មវិធីបិទ និងបំពាក់មេដាយជូនជ័យលាភីនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។

  • រដ្ឋមន្រ្តីសុខាភិបាលគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន

    រដ្ឋមន្រ្តីសុខាភិបាលគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន

    ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាពនិងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» នៅចុងសប្ដាហ៍នេះ។ ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការបញ្ជូន ឬសង្រ្គោះទារក ឱ្យបានទាន់ពេលវេលាដោយត្រូវសហការគ្នា នៅគ្រប់ផ្នែកបច្ចេកទេស នៅតាមមន្ទីរពេទ្យគ្រប់កម្រិត។ឯកឧត្តមបានលើកឡើងថាមន្ទីរពេទ្យទាំងឡាយដែលមានផ្នែកទារក ត្រូវចាត់ទុកថា កុមារជាសសរស្តម្ភដ៏សំខាន់ និងសូមបង្កើនការយកចិត្តទុកដាក់ ត្រូវពិនិត្យលើបញ្ហាប្រឈមធនធានមនុស្ស សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត។ត្រូវមានចក្ខុវិស័យចំពោះមុខ និងវែងឆ្ងាយ ត្រូវបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញជួយសង្រ្គោះទារក កុមារ និងផ្នែកសង្គមវេជ្ជសាស្រ្ត ដើម្បីធានាបានកុមារ ទារក កើតមកមានសុខភាពល្អ។សូមជម្រាបថាគោលបំណងនៃសន្និសីទខាងលើ រៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈមោះមុត ការវិនិយោគពេលវេលា ចំណេះដឹង ជំនាញ បទពិសោធន៍ មនសិកាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ មិនភ្លេចក្នុងការក្រើនរំលឹកបន្ថែម ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌​បញ្ញាសិប្ប​និម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា”

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌​បញ្ញាសិប្ប​និម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះ​យោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច​និង​សីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ” ក្នុងគោលបំណង ប្រមូលធាតុចូលលើសេចក្តីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ាន​ស្ដីពី​អភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើត​មាតិកា” និងដើម្បីជាការប្រាស្រ័យទាក់ទងជាផ្លូវការលើកដំបូង រវាងតួអង្គអភិបាល​កិច្ច​បញ្ញាសិប្បនិម្មិត វិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងសង្គមស៊ីវិល។ សិក្ខាសាលានេះប្រារព្ធឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា និងមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន សមាគមតាមវិស័យ គ្រឹះស្ថានឯកជន ធុរកិច្ចថ្មី គ្រឹះស្ថាន​សិក្សានិងអប់រំ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ១២០នាក់ ។ សូមជម្រាបជូនថា ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) ចំណុះឱ្យរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន…

  • យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងខេត្តកណ្តាល

    យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងខេត្តកណ្តាល

    (ខេត្តកណ្តាល)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅសាលាស្រុកស្អាង ខេត្តកណ្តាល ។ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានប្រារព្ធយុទ្ធនាការនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវិធានការបង្ការ និងការទប់ស្កាត់ជំងឺឆ្កែឆ្កួតនេះ។ លោកប្រធានមន្ទីរកសិកម្ម សំណូមពរប្រជាពលរដ្ឋទាំងអស់ សូមយកសត្វឆ្កែមកចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ដើម្បីសហគមន៍គ្មានជំងឺឆ្កែឆ្កួត ។ លោកស្រី ម៉ាទីណា ម៉ាយ នាយិកានៃអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិកម្ពុជា បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ក្នុងការចូលរួមសហការធ្វើអោយមានយុទ្ធនាការនេះឡើង និងបានផ្តល់ការចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះជូនដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែ។ លោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការបើកយុទ្ធនាការនេះឡើង…

  • អ្នកជំនាញកំពុងធ្វើការជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសោភ័ណភាពដូចសភាពដើមឡើងវិញ

    អ្នកជំនាញកំពុងធ្វើការជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសោភ័ណភាពដូចសភាពដើមឡើងវិញ

    ភ្នំពេញ៖ គម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញនោះកំពុងបានសម្រុកធ្វើដើម្បីសំដៅធ្វើយ៉ាងណាឱ្យប្រាសាទបុរាណដ៏ល្អឯករបស់ខ្មែរមួយនេះមានសភាពល្អដែលជាទីទាញភ្ញៀវទេសចរ។ អ្នកបុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។ លោកថាក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។ គួរបញ្ជាក់ថារចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងដែរថាចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។ក្នុងនេះឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។ នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ។ នាពេលបច្ចុប្បន្ននេះដែរក្រុមអ្នកជំនាញរបស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រឹងប្រែងលើការងារជួសជុលជាច្រើននៃប្រាសាទបុរាណខ្មែរដែលទទួលរងការខូចខាតដោយសារកត្តាអាយុកាល ធម្មជាតិនាកន្លងមក៕ ដោយ ៖ ម៉ាដេប៉ូ

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តន​បន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖