Category: ព័ត៌មានជាតិ

  • ក្រសួងវប្បធម៌នឹងប្រារព្ធព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា” នៅបរិវេណប្រាសាទអង្គរវត្ត

    ក្រសួងវប្បធម៌នឹងប្រារព្ធព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា” នៅបរិវេណប្រាសាទអង្គរវត្ត

    ភ្នំពេញ៖រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈនិងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”​ រយៈពេលពីរថ្ងៃ​នៅខេត្តសៀមរាប​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ រយៈពេលពីរថ្ងៃនេះក៏មាន​ការចូលរួមពិធីបើកដោយលោកជំទាវ ពេជ ចន្ទមុន្នី ។ ប្រភពដដែលបន្តថា ក្រសួងវប្បធម៌​ នឹងរៀបចំព្រឹត្តិការណ៍នេះ​ដោយមាន​ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ​រួមមាន​ ៖ គប្បីជម្រាបជូនថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”លើកទី១ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការ​គាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងទេស ចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរានិង​សហព័ន្ធទេសចរណ៍។ កម្មវិធីនាពេលនោះ មានកម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃ​ផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗ​មួយចំនួនទៀត ៕

  • ហេតុផលដែលខេត្តបាត់ដំបងទាក់ទាញបានភ្ញៀវជាង២១ម៉ឺននាក់ក្នុងចំនួនភ្ញៀវសរុប១លាន៨សែននាក់

    ហេតុផលដែលខេត្តបាត់ដំបងទាក់ទាញបានភ្ញៀវជាង២១ម៉ឺននាក់ក្នុងចំនួនភ្ញៀវសរុប១លាន៨សែននាក់

    បាត់ដំបង៖ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានបញ្ចប់ក្រោមបរិយាកាស​សប្បាយរីករាយកាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០២៤ កន្លង។ក្នុងឱកាស​ឈប់សម្រាកច្រើនថ្ងៃពោលរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋធ្វើ​ដំណើរកម្សាន្តទូទាំងប្រមាណ១លាន៨សែននាក់។ក្នុងនោះខេត្តបាត់ដំបង​ស្រូបយកភ្ញៀវ ជាតិ និងអន្តរជាតិជាង២១ម៉ឺននាក់ ។នេះជាចំនួនដ៏ច្រើន។វត្តមានភ្ញៀវដ៏ច្រើនបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ តែវា​បង្ហាញ​ឱ្យឃើញពីការចូលរួមរបស់អ្នករកស៊ីបម្រើសេវាទេសចរណ៍ សហគមន៍​ទេសចរណ៍ ការរៀបចំផ្សព្វផ្សាយដោយមន្ទីរទេសចរណ៍ ពិសេសរដ្ឋបាល​ខេត្តបាត់ដំបងផ្ទាល់។ អាន៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេស​ចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថានៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌរយៈ​ពេល៣​ថ្ងៃគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ខេត្តបាត់ដំបងទទួល​បានភ្ញៀវសរុបចំនួន ២១៦ ១៧៩ នាក់ កើនឡើង១.៥៩% បើប្រៀប​ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ២១២ ៧៨៦នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ២១៥៥៥៩នាក់ កើនឡើង​១.៥២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣និង​ភ្ញៀវអន្តរជាតិ ៦២០ នាក់ កើនឡើង ៣៥.៦៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន ៤៥៧ នាក់។ លោក ហម អរុណ បានបង្ហាញពីហេតុផលដែលជំរុញឱ្យខេត្តបាត់ដំបង​ទទួលការចូលមកទស្សនាមានការកើនឡើងនេះ គឺ គោលដៅតាម​តំបន់ទេសចរណ៍នីមួយៗក្នុងខេត្តមានការរៀបចំនូវសណ្ដាប់ធ្នាប់ជូនភ្ញៀវបានល្អ។រមណីយដ្ឋាននានាមានការគិតគូរនិងយកចិត្តទុកដាក់ លើសេវាកម្ម ការរក្សាតម្លៃម្ហូបអាហារនិងបដិសណ្ឋារកិច្ចភ្ញៀវបានល្អពុំមានបាតុភាពបង្កការ ថ្នាំងថ្នាក់ដល់ភ្ញៀវទេសចរនោះទេ។…

  • ន.ទ.ក ឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តរាយការណ៍តាមលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីមានការភ្ជាប់គម្រោងស្វ័យប្រវត្តិ

    ន.ទ.ក ឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តរាយការណ៍តាមលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីមានការភ្ជាប់គម្រោងស្វ័យប្រវត្តិ

    (ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រម ជាមុនពីអ្នកប្រើប្រាស់។ ការអនុវត្តនេះ គឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក. និងអាជ្ញាបណ្ណរបស់ ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ របស់ និយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងស្របច្បាប់និង ស្មោះត្រង់ និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតី អំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ ក្នុងការផ្តល់សេវាទូរស័ព្ទចល័ត ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់ មក ន.ទ.ក. តាមលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ឬ តាមរយៈហ្វេសប៊ុក “ និយ័តករទូរគមនាគមន៍កម្ពុជា…

  • សត្វទុងប្រផេះ ជាច្រើនកំពុងរស់នៅនៅតំបនរ៉ាមសារបឹងទនេ្លឆ្មារ

    សត្វទុងប្រផេះ ជាច្រើនកំពុងរស់នៅនៅតំបនរ៉ាមសារបឹងទនេ្លឆ្មារ

    (ភ្នំពេញ)៖តំបន់រ៉ាមសារបឹងទន្លេឆ្មារ ខេត្កកំពង់ធំនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ បច្ចុប្បន្នតំបន់រ៉ាមសារ មួយនេះបានក្លាយជាទីកន្លែងជម្រកសត្វទុងប្រផេះច្រើនកំពុងរកចំណី និង រស់នៅយ៉ាងសុខសាន្ត។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា៖”ដោយមានការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រុមឧទ្យានុរក្សបានធ្វើការល្បាតកត់ត្រាជីវចម្រុះជាប្រចាំ ក្នុងខែនេះឧទ្យានុរក្សយើងបានកត់ត្រាវត្តមានចំនួនសត្វទុកប្រផេះក្នុងចំនួនច្រើនគួឱ្យកត់សំគាល់”។ សត្វទុងប្រផេះគឺជាសត្វងាយរងគ្រោះ នៅកម្ពុជាវាមានវត្តមានតំបន់ដីសើមជុំវិញបឹងទន្លេសាប និងដីសណ្តរទន្លេមេគង្គក្រោម។ គួរបញ្ជាក់ថារដូវកាលបន្តពូជរបស់សត្វប្រភេទនេះមានចន្លោះពីខែសីហា ដល់ឧសភា។ អំឡុងបន្តពូជនេះដែរវាមានខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមមានរូបរាងជាថ្នក់ថង់ ហើយនៅលើចំពុះនិងថង់មានអុជៗខ្មៅពាសពេញ ចំណែកនៅរដូវមិនបន្តពូជ ពុំមានអុជៗខ្មៅនៅលើចំពុះនិងថង់នោះទេ។ ទង់ប្រផេះមានប្រវែងដងខ្លួន ១២៧-១៤០សង់ទីម៉ែត្រ។ សត្វប្រភេទនេះមាន មាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ទីជម្រករបស់ទង់ប្រផេះនៅតាម បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប និងមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់ប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។ ទុងប្រផេះ ជាប្រភេទសត្វដែលស្ថិតក្នុងចំណាត់ថ្នាក់ក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វជិតទទួល រងការគំរាមកំហែង(NT) នៅគ្រាដែលចំនួនសត្វប្រភេទនេះ កំពុងថយចុះនៅលើពិភលោក ដោយសារ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់។ ទុងប្រផេះ មានវត្តមាននៅតាមតំបន់ដីសើមនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់…

  • ពលរដ្ឋជាង ៧ម៉ឺននាក់ បានជិះរថយន្ដក្រុងដោយមិនគិតថ្លៃទៅស្រុកកំណើត ក្នុងឱកាសបបុណ្យភ្ជុំបិណ្ឌ

    ពលរដ្ឋជាង ៧ម៉ឺននាក់ បានជិះរថយន្ដក្រុងដោយមិនគិតថ្លៃទៅស្រុកកំណើត ក្នុងឱកាសបបុណ្យភ្ជុំបិណ្ឌ

    (ភ្នំពេញ)៖ មានបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ប្រមាណជាង ៧ម៉ឺននាក់ ទទួល បានសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពួកគាត់ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញក្នុងរយៈពេល ០៦ថ្ងៃកន្លងមកនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី៤តុលា២០២៤នេះ។ លោកស្រីបន្តថា៖ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា  ឆ្នាំ២០២៤ បងប្អូនកម្មករ កម្មការនី និយោជិកនិងប្រជាពលរដ្ឋ សរុប ចំនួន ៧១.៣៦០នាក់បានទទួលសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងវិលត្រឡប៊មកវិញប្រកបដោយ ផាសុកភាព សុវត្ថិភាពនិង រីករាយ ។ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានី ភ្នំពេញ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ…

  • កម្ពុជាអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីជាប្រវត្តិសាស្ត្រលើកទី១របស់ខ្លួន លើគម្រោងចំនួន ២៣មានតម្លៃ៥,៧៩០លានដុល្លារ ជាថាមពលស្អាត ដើរដោយកម្លាំងខ្យល់

    កម្ពុជាអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីជាប្រវត្តិសាស្ត្រលើកទី១របស់ខ្លួន លើគម្រោងចំនួន ២៣មានតម្លៃ៥,៧៩០លានដុល្លារ ជាថាមពលស្អាត ដើរដោយកម្លាំងខ្យល់

    ភ្នំពេញ ៖ តាមរយៈបាឋកថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម​ពលបានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យ អគ្គិសនី ចំនួន ២៣​គម្រោង មានតម្លៃប្រមាណ ៥,៧៩០លានដុល្លារអាមេរិកដែលគណៈរដ្ឋមន្ដ្រី​ដឹកនាំដោយសម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័ត កាលពីសប្ដាហ៍កន្លងទៅនេះ។ បាឋកថានេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាម​ពលកម្ពុជា» ដែលរៀបចំឡើងដោយក្លិបអ្នក កាសែតកម្ពុជា នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ។ វេទិកាពិភាក្សានេះ ធ្វើឡើងដោយមានការគាំទ្រពីក្រសួងរ៉ែ និងថាមពល និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់​អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងថាមពលស្អាត ឬថាមពលកើត​ឡើងវិញ ។ អញ្ជើញចូលរួមក្នុងវេទិកានេះផងដែររួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា,អ្នកសារព័ត៌មានចំនួន ៤៩នាក់ មកពី៣៥​ស្ថាប័ន ព្រមទាំងសិស្សនិសិត្សជាង៤០០នាក់។ ក្នុងកិច្ចពិភាក្សា បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន បានលើកជាសំណួរ​ពាក់ព័ន្ធនឹងភាពវិវឌ្ឍន៍ថ្មីៗនៃវិស័យអគ្គិសនីនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រី បកស្រាយ និងពន្យល់បន្ថែមទាក់ទងប្រធានបទដ៏មានសារៈសំខាន់នេះ។ នៅក្នុងវេទិកាឯកឧត្តម កែវ រតនៈបានថ្លែងអំពីភាពវិវឌ្ឍន៍ថ្មីៗនៃវិស័យថាមពល​ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែង…

  • ព្រះរតនសោភ័ណ ម៉ន បឿន ចែកជូនទេយ្យទានដល់ មន្ត្រីការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម ៩ក្រុង ស្រុក ខេត្តកំពង់ស្ពឺ ដែលបានចូលរួមជួយ​លើកិច្ច​ការងារធម្មការ និងសាសនានាពេលកន្លងមក

    ព្រះរតនសោភ័ណ ម៉ន បឿន ចែកជូនទេយ្យទានដល់ មន្ត្រីការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម ៩ក្រុង ស្រុក ខេត្តកំពង់ស្ពឺ ដែលបានចូលរួមជួយ​លើកិច្ច​ការងារធម្មការ និងសាសនានាពេលកន្លងមក

    (កំពង់ស្ពឺ)៖ ទោះក្នុងកាលៈទេសៈ ណាក៍ដោយ វិស័យ ពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួម អភិវឌ្ឍន៍ សង្គមជាតិ ។ ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារក្នុងវិស្ស័យការងារសាសនានាពេលកន្លងទៅ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានជូន​ទេយ្យ​ទានដល់ មន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម​ទាំង៩ក្រុងស្រុក ខេត្តកំពង់ស្ពឺ ។ នៅក្នុងឱកាសនេះ ព្រះរតនសោភ័ណ ម៉ន បឿន មានថេរដីកាថា គោរពតាមសង្ឃ ដីការបស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយក ស្ដទី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញដល់មន្រ្តីសង្ឃ សហការជាមួយនិងមន្រ្តី ធម្មការ និងសាសនា ឱ្យបានល្អប្រសើរ ។ បន្ថែមពីនេះ ក៏ជាការជំរុញ និងលើក ទឹកចិត្តដល់ មន្រ្តីដែលបានចូលរួមចំណែកយ៉ាងសំខាន់​នៅក្នុង​​ការបម្រើ នៅក្នុង វិស័យសាសនា នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនាពេល​កន្លងមកនេះផងដែរ។…

  • ត្រៀមឯកសារ សប្ដាហ៍នេះ កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង

    ត្រៀមឯកសារ សប្ដាហ៍នេះ កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង

    (ភ្នំពេញ)៖ បច្ចុប្បន្នកម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យសំខាន់ៗចំនួន ៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញឱ្យខ្សែចង្វាក់ផលិតកម្មដំណើរការទៅរលូន។ ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេរួមមាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានីភ្នំពេញជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និងខេត្តផ្សេងៗទៀតសរុបជាង ១ម៉ឺនកន្លែង។ ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួនជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង…

  • អ.វ.ត.ក ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត

    អ.វ.ត.ក ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត

    (ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត២០២៤ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្តរជាតិបណ្ណសារ (ICA/SPO) ហើយត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិលើកទី៤ ស្តីពីការប្រកួតបណ្ណសារក្នុងទីក្រុងជីរ៉ូណា ប្រទេសអេស្ប៉ាញ។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសាទរចំពោះលទ្ធផលនេះ ដោយបានគូបញ្ជាក់ថា “ការទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី និងការសហការគ្នា។ សមិទ្ធិផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតដ៏ខ្ពស់របស់ក្រុមការងារទាំងមូលរបស់យើងនៅ អ.វ.ត.ក. នេះ។ ប្រាកដណាស់ យើងទាំងអស់គ្នាមិនត្រឹមតែបំពេញការងារជាអ្នកថែរក្សាប្រវត្តិសាស្រ្តរបស់យើងនោះទេ ហើយយើងក៏កំពុងតែរៀបចំឯកសារប្រវត្តិសាស្ដ្ររបស់យើងឱ្យចូលទៅក្នុងយុគសម័យឌីជីថលផងដែរ។” ឯកឧត្តមបន្ថែមថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាដើម្បីបង្ហាញពីជំនាញបណ្ណសារទូរនិម្មិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់បណ្ណសារនុរក្ស ជាពិសេសនៅក្នុងប្រទេសដូចជាប្រទេសកម្ពុជា ដែលវិជ្ជាជីវៈនេះនៅតែមិនទាន់ត្រូវបានស្គាល់ទូលំទូលាយ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតបណ្ណសារទូរនិម្មិតដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្ដរជាតិបណ្ណសារនេះ មានបណ្ណសារជាច្រើនជុំវិញពិភពលោកបានចូលរួម តាមរយៈការតម្រូវឱ្យផលិតវីដេអូខ្លីៗ ដើម្បីបង្ហាញពីសមត្ថភាពជំនាញរបស់បណ្ណសារនុរក្សរបស់ពួកគេក្នុងការគ្រប់គ្រងបណ្ណសារ និងកំណត់ត្រា ហើយចែកចាយវីដេអូទាំងនោះនៅក្នុងបណ្ដាញសង្គមដូច Instagram និងTwitter។ ហើយលទ្ធផលចំណាត់ថ្នាក់លេខមួយដែល អ.វ.ត.ក. ទទួលបាននេះ ត្រូវបានវាយតម្លៃថា ការអនុវត្តការងាររបស់បណ្ណសារនុរក្សរបស់ អ.វ.ត.ក. មានភាពរហ័សរហួន ភាពអត់ធ្មត់ និងការសហការជាក្រុម។ក្រៅពី អ.វ.ត.ក. ក៏មានជ័យលាភីចំណាត់ថ្នាក់លេខមួយផ្សេងទៀតផងដែរ…

  • ពលរដ្ឋជិតមួយម៉ឺននាក់ ជិះរថយន្កក្រុងមិនបង់ប្រាក់ ភ្នំពេញ-បាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ពលរដ្ឋជិតមួយម៉ឺននាក់ ជិះរថយន្កក្រុងមិនបង់ប្រាក់ ភ្នំពេញ-បាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរ​ដោយ​លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្ត​បាត់​ដំបង នៅទៀបភ្លឺថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញសំណេះ​សំណាល ​និងជូនដំណើរកម្មករ និយោជិត និង​ប្រជាពលរដ្ឋ ដែល ធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ដោយជិះរថយន្តក្រុងមិនបង់ប្រាក់ចាក​ចេញពីទីតាំងចំណតផ្សារទំនើប​ភួពុយ ដើម្បីបន្តការងារ បន្ទាប់ពីបាន​ឈប់​សម្រាក និងធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ។( នៅក្នុងឱកាសជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងទៅកាន់រាជធានីភ្នំពេញវិញ ឯកឧត្តម សុខ លូ ក្នុងនាមរដ្ឋបាលខេត្ត និង​តំណាងឱ្យ​ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង បានគោរព​ថ្លែង​អំណរគុណ​ដល់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាដែលបានផ្ដល់​នូវ​រថយន្តក្រុងដល់ប្រជាពលរដ្ឋធ្វើ​ដំណើរ​មក​លេងស្រុកកំណើតដោយ​មិនបង់ប្រាក់ក្នុងឱកាស​នៃពិធី​បុណ្យភ្ជុំបិណ្ឌ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជិតមួយម៉ឺននាក់បានធ្វើដំណើរតាមរថយន្តក្រុង ដោយមិនបង់​ប្រាក់ទាំងទៅ-ទាំងមក ភ្នំពេញ-បាត់ដំបងនិងពីបាត់​ដំបង​-ភ្នំពេញ។ ក្នុងឱកាសនេះដែរលោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានរំលឹកអ្នកបើកបររថយន្តក្រុង​ទាំងអស់ត្រូវបើកបរដោយ​គោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។ ក្នុងបរិយាកាសរីករាយដោយការធ្វើដំណើរមិនបង់ប្រាក់នេះដែរ ប្រជាពលរដ្ឋដែលកំពុងត្រៀមធ្វើដំណើរត្រឡប់​ទៅវិញ ក៏បាន​បង្ហាញនូវអារម្មណ៍រំភើបត្រេកអរក្រៃលែងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះសម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមក បានមកលេង​ស្រុកកំណើត និងជួបជុំក្រុមគ្រួសារញាតិមិត្តប​ងប្អូន ដោយមិនបង់​ប្រាក់​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ឆ្នាំ២០២៤​នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់នូវរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញចំនួន​…