Category: ព័ត៌មានជាតិ

  • នាយឧត្តមសេនីយ៍សៅ សុខា ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម

    នាយឧត្តមសេនីយ៍សៅ សុខា ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម

    ស្វាយរៀង៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធ​ពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃ​ប្រទេស​បានប្រកាសជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន ១៨បន្ទប់​ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។អគារនេះមានតម្លៃជិត២០ម៉ឺនដុល្លារ។ ការប្រកាសជូនអគារនេះក្នុងឱកាសនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចូលរួមពិធីកាន់បិណ្ឌ១១ចំនួន៣វត្ត មាន វត្តព្រៃធ្នង់ វត្តអង្គស្វាយ វត្តកក់ ស្ថិតនៅស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤។ក្នុងឱកាសនេះឯកឧត្តមនាយឧត្តម សេនីយ៍ សៅ សុខា បាននាំនូវការផ្ដាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា,សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវ ពេជ ចន្ទមុន្នី ,សម្ដេចកិត្តិសង្គហ​បណ្ឌិតម៉ែន សំអនអនុប្រធានគណបក្ស ប្រជាជនកម្ពុជានិងជាប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងអស់ដែលបានមកកាន់បិណ្ឌវេនទី១១ ក្នុងទឹកដីស្រុកស្វាយទាបនេះ៕ដោយ៖ នុត នាង

  • អភិបាលខេត្តសៀមរាបជួបសំណេះសំណាលមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    អភិបាលខេត្តសៀមរាបជួបសំណេះសំណាលមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    សៀមរាប៖ ឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀម រាប កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្ដីកិច្ចសន្យា និងហាត់ការ ក្នុងទីចាត់ ការ អង្គភាពទាំង៦ នៃសាលាខេត្តសៀមរាប និងកម្មករក្នុងឱកាសដែល ប្រជាពល រដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។ ក្នុងពិធីដែលប្រព្រឹត្ដនៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងថាការជួបជុំគ្នានាពេលនេះជាលក្ខណៈគ្រួសារតែមួយនៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប។ឯកឧត្តមបន្តថា ឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករសាលាខេត្ត  អស់រយៈពេលមួយ ឆ្នាំមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង។ ឯកឧត្តមក៏បានលើកឡើងទៀតថា ដោយ សារកត្តាសុខសន្តិភាពនេះ ហើយ បានផ្តល់ឱកាស ឲ្យយើងបានប្រារព្ធពិធីបុណ្យ និង ជួបជុំគ្នា ដោយ គ្មានការភ័យខ្លាច…

  • គណៈប្រតិភូក្រសួងការងារចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

    គណៈប្រតិភូក្រសួងការងារចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

    (ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតឈានមកដល់នាពេល ខាងមុខនេះ ឯកឧត្តម ហួត សុីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន។ ជាពិសេស ក្នុងអំឡុងរដូវភ្លៀងនេះ សូមថែទំាសុខភាព និងសុវត្ថិភាព ការពារពីសត្វអសិរពឹសចឹកខាំ និងជំងឺឆ្លងនានា តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល ព្រមទាំងការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង…

  • រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យទី ២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម

    រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យទី ២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី ២៦ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖

  • មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃលើការថែទាំផ្លូវក្រាលល្បាយក្រួស១៣ ខ្សែក្នុងខេត្តកំពង់ធំ

    មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃលើការថែទាំផ្លូវក្រាលល្បាយក្រួស១៣ ខ្សែក្នុងខេត្តកំពង់ធំ

    កំពង់ធំ៖ឯកឧត្តម ផូ ផារិទ្ធរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មកាលពីថ្ងៃទី២៧ ខែកញ្ញា បានអញ្ជើញត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាល​ល្បាយក្រួស​ចំនួន១៣ខ្សែ ប្រវែងសរុប ១១៣ ៩៥០ម៉ែត្រ អនុវត្តដោយមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។ ក្នុងឱកាសនេះឯកឧត្តម ផូ ផារិទ្ធ បានណែនាំដល់មន្ត្រីបច្ចេកទេសនិង​មន្ទីរអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់ជា​ប្រចាំ​ឱ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្នុងការ​ចុះពិនិត្យផ្លូវឯកឧត្តមបានជួបជាមួយនឹងប្រជាពលរដ្ឋនិងអំពាវនាវដល់បងប្អូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់នេះ។ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្ដីទីបានឱ្យដឹងថា​ផ្លូវ១៣​ខ្សែក្នុងខេត្តកំពង់ធំស្ថិតនៅឃុំតាំងក្រសាំង ឃុំទីពោ ឃុំត្បូងក្រពើ ស្រុក​សន្ទុក ,ឃុំស្រើង ឃុំគោល ឃុំតាំងក្រសៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ,ឃុំក្រយា ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ,ឃុំសាន់គរ  ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំត្រពាំងឫស្សី និងឃុំជ័យ ស្រុកកំពង់ស្វាយ ៕ដោយ៖ប៊ុនរដ្ឋា

  • ផ្ដល់ប័ណ្ណសរសើរ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាបឋម​ភូមិនៅអនុវិទ្យាល័យព្រៃព្រាល

    ផ្ដល់ប័ណ្ណសរសើរ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាបឋម​ភូមិនៅអនុវិទ្យាល័យព្រៃព្រាល

    កំពង់ធំ៖លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌល​ខេត្តកំពង់ធំ-ព្រះវិហារ និងលោកជំទាវ លោក ថន ពុទ្ធា អភិបាល​រងស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្ដល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និន្ទេសល្អ ល្អបង្គួរ សិស្សចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ដល់លេខ៥ និងបិទបញ្ចប់ឆ្នាំសិក្សា​២០២៣-២០២៤ ស្ថិតនៅអនុវិទ្យាល័យព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក ម៉ាក់ សានី នាយកអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងពីគោល​បំណងនៃកម្មវិធីនេះគឺដើម្បី លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស​ដែលបានខិតខំសិក្សាពេញមួយឆ្នាំរហូតដល់ទទួលបានលទ្ធផលសិក្សាល្អចំណាត់ថ្នាក់លេខ១ដល់លេខ៥។ ចំណែកឧកញ៉ា តាន់ មុន្នី រំលឹកសិស្សានុសិស្សពីភាពតស៊ូ រៀនសូត្រ ស្គាល់ពីតម្លៃនៃការសិក្សា ។ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។ទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក,ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សូមជម្រាបថាសម្រាប់សិស្សានុសិស្សដែលបានទទួលបណ្ណសរសើរមានចំនួន៣៨នាក់ចាប់ពីថ្នាក់ទី៧ដល់ទី៩។ពួកគេបានទទួលរង្វាន់ជា សៀវភៅ​សរសេរ ប៊ិច និងថវិកាមួយចំនួន៕ដោយ៖ប៊ុនរដ្ឋា

  • ខេត្តកំពង់ធំបិទវគ្គបំប៉នជំនាញតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាល​រដ្ឋបាល

    ខេត្តកំពង់ធំបិទវគ្គបំប៉នជំនាញតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាល​រដ្ឋបាល

    កំពង់ធំ៖បន្ទាប់ពីដំណើររយៈពេល១២ថ្ងៃ វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ​រយៈពេលខ្លីស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាល ការអនុវត្ត​គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍បានបិទបញ្ចប់កាល ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នៅ​សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ​តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ វគ្គបណ្ដុះបណ្ដាលបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញាដោយមានគ្រូឧទ្ទេសនាមចំនួន១០ រូប បង្រៀនលើមេរៀន ចំនួន១០ និងមានសិក្ខាកាមចូលរួម១៥៣នាក់( ស្រី៣៨នាក់ )មកពីការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍​នគរ​បាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នក​បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គោរពអនុវត្ត វិន័យ សីលធម៌ សំដីសំដៅ សុភាពរាបសារ ទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយមានទំនួលខុស​ត្រូវខ្ពស់៕ដោយ៖​ប៊ុន​រដ្ឋា

  • ពិព័រណ៍ត្រីចិញ្ចឹម ដើម្បីជំរុញវារីប្បករ និងការនាំចេញទៅ​កាន់ទីផ្សារ​អន្តរជាតិ

    ពិព័រណ៍ត្រីចិញ្ចឹម ដើម្បីជំរុញវារីប្បករ និងការនាំចេញទៅ​កាន់ទីផ្សារ​អន្តរជាតិ

    សៀមរាប៖ពិព័រណ៍ត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាពព្រម​ទាំងមានដាក់បង្ហាញម្ហូបធ្វើអំពីសាច់ត្រីផង ​បានធ្វើឡើងនៅសួនច្បារ​មាត់ស្ទឹង មុខព្រះរាជដំណាក់ ក្រុងសៀមរាប។ម្ហូបដែលធ្វើអំពីសាច់ត្រី ក៏ផ្តល់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិភ្លក់រសជាតិបានដោយសេរី​និង​​មិនគិតប្រាក់។ កម្មវិធីដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤គឺ​គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម នៅកម្ពុជា ឬហៅកាត់ថា គម្រោងកម្ពុជា (Cast Cambodia) សហការជាមួយ​សហគមន៍វារីវប្បករកម្ពុជា និងដៃគូពាក់ព័ន្ធនានា ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ត្រីចិញ្ចឹម លោក អ៊ុង គឹមលាង អភិបាលរង​ខេត្តសៀមរាប ទាញអារម្មណ៍អ្នកចូលរួមថានៅប្រទេស កម្ពុជាត្រីគឺ​ជាប្រភពអាហាររបស់ប្រជាពលរដ្ឋជាង៨០ភាគរយ។តាមតួលេខ​ប៉ាន់ស្មានក្នុងឆ្នាំ២០១៩ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងមួយឆ្នាំបរិភោគត្រីចំនួន៥៧,៣គីឡូក្រាមបើធៀបទៅនឹងតួលេខបច្ចុប្បន្នក្នុងពិភពលោកដែលទទួលទានត្រឹមតែ ២០.៥គីឡូក្រាមក្នុងម្នាក់ក្នុងឆ្នាំ ។លោកបន្តថា កម្ពុជាមាន​ធនធានត្រីទឹកសាប ច្រើនជាងគេ​នៅក្នុងពិភព​លោក ខណៈដែលវារី វប្បកម្មហាក់ទើបរីកចម្រើនគួរឱ្យកត់សម្គាល់នា​ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះ ជា​ព្រឹត្តិការណ៍​ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែកគឺរួមចំណែកជួយ​ការងារកសិកម្ម ជាពិសេសផ្នែកវារីវប្បកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការ​ផ្សព្វផ្សាយ​និងបង្កើនការយល់ ដឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន អំពីផលិតផលវារីវប្បកម្មចិញ្ចឹមក្នុងស្រុក ។ឯកឧត្តមបន្ថែមថា ពិព័រណ៍នេះក៏ជួយផ្សព្វផ្សាយជំរុញការលក់​ផលិត​ផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ព្រមទាំងផ្សព្វ​ផ្សាយម៉ាកយីហោត្រីខ្មែរសុវត្ថិភាព ដែលបង្កើតដោយសហគ្រាសខ្នាតតូច…

  • ក្រសួងកិច្ចការនារី ប្រជុំត្រៀមកម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន

    ក្រសួងកិច្ចការនារី ប្រជុំត្រៀមកម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន

    (ភ្នំពេញ)៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ទស្សនកិច្ច សិក្សា និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តណ៍ទៅនាពេលខាងមុខ។ កិច្ចប្រជុំត្រៀមនេះ ចូលរួមដោយលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាគណៈប្រតិភូកម្ពុជា មកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា។ កម្មវិធីនេះ គឺជាកិច្ចការមួយ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការសិក្សាស្វែងយល់ និងប្រមូលធាតុចូលបន្ថែម ពីបណ្តាប្រទេសនិងដៃគូពាក់ព័ន្ធ ដើម្បីឈានទៅអនុវត្តន៍កម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ នៅកម្ពុជា ដែលជាអភិក្រមអាទិភាព នៃការងារបញ្ជ្រាបយេនឌ័រ នៅកម្ពុជា ក្នុងដំណាក់កាលអភិក្រមបរិវត្តកម្មយេនឌ័រ ៕ ដោយ ៖ វណ្ណលុក

  • បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពទ័ពស្នូលមួយ ដែលបានចូលរួមក្នុងកិច្ចការពារជាតិ​មាតុភូមិ ការពារប្រជាជន ការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ

    បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពទ័ពស្នូលមួយ ដែលបានចូលរួមក្នុងកិច្ចការពារជាតិ​មាតុភូមិ ការពារប្រជាជន ការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ

    (កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានគូស​បញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមក បានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិ​មាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេស ការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រមុខ​​រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំង​ក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ច ជាច្រើនទៀត ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសបញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ និងចំវេនកាន់បិណ្ឌទី​១១…