-
ទេសរដ្ឋមន្រ្តី៖អាជ្ញាធរថ្នាក់ក្រោមជាតិអាចបំពេញតម្រូវការពលរដ្ឋគ្រប់យ៉ាង ឱ្យតែមិនខុសរដ្ឋធម្មនុញ្ញនិងច្បាប់

កំពត៖ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ការផ្ទេរមុខងារ សិទ្ធអំណាចនេះ អាជ្ញាធរថ្នាក់ក្រោមជាតិអាចធ្វើអ្វីក៏បានឱ្យតែជាតម្រូវការរបស់ពលរដ្ឋ ហើយស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់តួយ៉ាងដូចជាខេត្តកំពតជាគំរូស្រាប់។ ឯកឧត្តម សក់ សេដ្ឋា បានថ្លែងបែបនេះក្នុងឱកាសបិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលធ្វើឡើងនៅខេត្តកំពតនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ឯកឧត្តមបានគូសរំលេចពីវេទិកាដែលទើបបញ្ចប់នេះថា ក្នុងគោលបំណងបង្ហាញពីការតាំងចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញដំណើរការកំណែទម្រង់សំដៅរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០ ។ដើម្បីសម្រេចទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលទាមទារឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ។ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើអ្វីក៏បាន ឱ្យតែជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធររាជធានី ខេត្ត យកបទពិសោធន៍ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរខេត្តកំពតដែលបានអនុវត្តកន្លងមក។ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន…
-
លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន នាំយកនំ សម្ភារៈសិក្សា និងថវិកាទៅផ្ដល់ជូនបុរីកុមារកំព្រាខេត្តកំពង់ធំ

កំពង់ធំ៖លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្តកំពង់ធំ បានអញ្ជើញសួរសុខទុក្ខកុមារកំព្រាដែលកំពុងរស់នៅបុរីកុមារខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ វត្តមាននៅពេលនោះលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បាននាំយកនំធុង នំកញ្ចប់ សម្ភារៈសិក្សានិងថវិកាមួយចំនួនទៅផ្ដល់ជូនដល់កុមារកំព្រា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ។ លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ បានឱ្យដឹងថា បុរីកុមារកំព្រាខេត្តមាន កុមារកំព្រាចំនួន៤៦នាក់ និងបុគ្គលិកបម្រើការនៅមណ្ឌលចំនួន៦នាក់ ។លោកបានថ្លែងអំណរគុណដល់លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកស្រី លំ គន្ធារីនិងក្រុមការងារខេត្តដែលបានគិតគូដល់បុរីកុមារខេត្តកំពង់ធំពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕ ដោយ៖ប៊ុនរដ្ឋា
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិតទៅផ្តល់ជូនគ្រួសារកងទ័ពក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ទៅចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រប់បណ្តាកងឯកភាព ការិយាល័យ ផ្នែកចំណុះ និង គ្រួសារកងទ័ពក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។ ក្នុងពិធីដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមមេបញ្ជាការបាននាំអំណោយមាន អង្ករចំនួន១,៦៧៥គីឡូក្រាម មី២៥កេស ត្រីខ២៥យួរ ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥យួរ និងថវិកាមួយចំនួន។ ក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតចំពោះនាយទាហាន ពលទាហានទាំងអស់៕ដោយ៖សុខ គឹមសៀន
-
ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងស្រុកចិត្របុរី

ក្រចេះ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី កិត្តិសង្គហបណ្ឌិត គន់ គីម អមដំណើរដោយ លោក ហេង សុថា អភិបាលរងខេត្ត និង លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អាជ្ញាធរស្រុកចិត្របុរី និងមន្ទីរជំនាញកសិកម្មខេត្ត បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពតាឃីន នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងសកម្មភាពនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានរំលឹកដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងគ្រួសារដែលប្រឈមរងផលប៉ះពាល់ ដោយរបបទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយត្រូវហូបស្អាត រស់នៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជំងឺរាតត្បាតផ្សេងៗ។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងរាយការណ៍មកអាជ្ញាធរខេត្តភ្លាមៗ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពី៥ឆ្នាំមុន…
-
ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង អនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនោះ រួមមាន៖ ១. សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធី នៃការប្តឹងនិងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម, ២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម និង ៣. សេចក្តីព្រាងប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមលទ្ធកម្ម ។ គោលបំណង នៃការៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងនេះ ឱ្យកាន់តែមានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ជាមួយលិខិតបទដ្ឋានគតិយុត្តជាធរមាន ដទៃទៀត ។ ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ ដំណាក់កាលទី៤ ដែលត្រូវបានប្រសិទ្ធនាមថា “គណនេយ្យភាពសមិទ្ធកម្ម” ដែលមានគោលដៅឆ្ពោះទៅរក “ការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធ…
-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានការរីកចម្រើនច្រើន ក្រោយសម្រេចបាននូវសុខសន្តិភាព

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា ។ លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានរំលឹកពីជំនួបជាមួយសម្តេច កាលពីជាង ២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យ ដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ លោកស្រី បញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ…
-
មន្រ្តី៖កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្រីក្រឱ្យល្អប្រសើរ

កំពត៖មានប្រសាសន៍នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តកម្មវិធីអាហារូបករណ៍សិស្ស ក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពត ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតប បានគ្រប់ជ្រុងជ្រោយទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព ។ជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឱ្យមានភាពធន់ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឱ្យល្អប្រសើរ។ ឯកឧត្តម ស៊ឹម សុធន បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំជំរុញការអនុវត្តកម្មវិធីមូលនិធិជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតបបានគ្រប់ជ្រុងជ្រោយ ទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលមានភាពងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឱ្យមានភាពធន់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបន្តថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានអនុវត្តជាផ្លូវការនៅខែមេសា ឆ្នាំ២០២៤ ហើយបានដំណើរការចុះឈ្មោះផ្តល់ប្រាក់ឧបត្ថម្ភគោល សម្រាប់គ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ…
-
មន្ត្រីសង្ឃសង្ឃឹមវត្តគីរីរុក្ខារាម ថ្មរមៀល ក្លាយជារមណីយដ្ឋានធម្មជាតិ

បន្ទាយមានជ័យ៖មន្ត្រីសង្ឃបានបង្ហាញនូវការជឿជាក់ថា ពុទ្ធបរិស័ទនឹងចូលរួមកសាងវត្តគីរីរុក្ខារាម ថ្មរមៀលឱ្យក្លាយជារមណីយដ្ឋានធម្មជាតិ និងជាកន្លែងទេសចរណ៍ក្រោយពីសម្រាកបំពេញភារកិច្ច ព្រោះថាក្នុងបរិវេណទីអារាមមួយនេះ ពោរពេញទៅដោយព្រៃព្រឹក្សាលតាវល្លិ៍ គួរជាទីគយគន់ នាជើងភ្នំដងរែក ចែកខ័ណ្ឌសីមារវាងកម្ពុជា និងថៃ ការបញ្ជាក់នេះកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ក្នុងពិធីបុណ្យកាន់បិណ្ឌ៨ នាភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈមានវត្តមានលោក កែ សួន សុភាព អភិបាលរងខេត្ត និងក្រុមគ្រួសារ សមាជិក សមាជិការ ឧកញ៉ា អ៊ឹង វ៉ាន់ម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រីជិតឆ្ងាយយ៉ាងច្រើនកុះករ៕ដោយ៖ ឃិន គន្ធា
-
យុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅខេត្តរតនគិរី

រតនគិរី៖សាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី រួមជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តរតនគិរីចំនួន១២គ្រឹះស្ថាន បានរៀបចំយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីបាគង និងគណនីធនាគារដែលជាសមាជិកបាគង។កម្មវិធីនេះបានប្រារព្ធនៅសួនច្បារសម្តេចតេជោ ស្រុកកូនមុំនៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកនេះ ក្នុងគោលបំណង ទី១- ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធ្វើឱ្យ សាធារណជន ឬុយុវជន ជំនាន់ក្រោយ ស្រលាញ់ ពេញចិត្ត ប្រាក់រៀល យើងធ្វើការផ្សព្វផ្សាយតាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាសប្រាក់រៀលថ្មី ការប្រើប្រាក់រៀល ដើម្បីលើកតម្កើងមោទកជាតិ។ ទី២- ជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង លើកកម្ពស់ការទូទាត់ឌីជីថល និងជំរុញបរិញ្ញាបត្រហិរញ្ញវត្ថុ ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងទី៣ – ដើម្បីបង្កើតគណនីបាគង និងគណនីធនាគារជូនសាធារណជនដោយមិនគិតកម្រៃសេវា នៅតាមស្តង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ សូមជម្រាបថា ប្រព័ន្ធបាគង បានដាក់ឱប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង…
-
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ៤៥០គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីប្រមុខរាជរដ្ឋាភិបាល

ស្ទឹងត្រែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយសង្គ្រោះបន្ទាន់តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែងជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក៏ដូចប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិ ។ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងតំណាងអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋ ទាំង៤៥០គ្រួសារតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទាមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងភួយ៕ដោយ៖ឡុង សំបូរ