Category: ព័ត៌មានជាតិ

  • មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥

    មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥

    ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល។ «គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែង លះបង់ អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល គ្រាប់ពូជនៃអនាគតកម្ពុជា ។មហាព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដំណាលគ្នាស្របតាមពេលវេលា និងទម្រង់ដូចគ្នានៅខេត្ត ដែលមានសក្តានុពលធំៗចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលស្របជាមួយឱកាសនៃការខិតជិតមកដល់ នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ ។  លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តកំពង់ស្ពឺ  មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នា នៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តសៀមរាប, តាកែវ,…

  • បន្ទាប់មានផ្លូវបេតុង អ្នកឃុំបវេល កាន់តែប្រែមុខមាត់ថ្មី

    បន្ទាប់មានផ្លូវបេតុង អ្នកឃុំបវេល កាន់តែប្រែមុខមាត់ថ្មី

    បាត់ដំបង៖មិនយូរប៉ុន្មានប្រជាពលរដ្ឋរស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនឹងទទួលបានផ្លូវក្រាល បេតុង​ប្រវែង​១៨៨៣ម៉ែត្រ,ខ្នងផ្លូវទទឹង៦ម៉ែត្រនិងតួផ្លូវទទឹង៥ម៉ែត្រ។ការ​សាងសង់នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។បច្ចុប្បន្ននៅ​សល់តែ​ការ​បំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ និងដាំដើមឈើអមសងខាង​ផ្លូវតែ​ប៉ុណ្ណោះ។ ទៅពិនិត្យសមិទ្ធផលថ្មីសន្លាងមួយនេះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន​ជំរុញ​ដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ឱ្យចុះណែនាំប្រជាពលរដ្ឋដែលរស់នៅ​តាមសងខាងដងផ្លូវ មិនត្រូវលក់ដូរឬសង់សំណង់ រំលោភលើ​ដងផ្លូវនិងចំណីផ្លូវដែលអាជ្ញាធរបានផ្សព្វផ្សាយកំណត់ណែនាំរួចមកហើយនោះឡើយ។ទន្ទឹមនេះត្រូវចូលរួម ថែរក្សាសមិទ្ធផលថ្មីនៅ​ទីនេះហើយក៏ត្រូវមានវិធានការទប់ស្កាត់កុំឱ្យរថយន្តធុនធ្ងន់ផ្ទុកលើសទម្ងន់បើកបរនៅលើផ្លូវនេះជា។ ជាមួយនឹងវត្តមានចុះផ្ទាល់ដល់មូលដ្ឋានរបស់ឯកឧត្តមអភិបាល ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំនៅទីនោះសម្ដែងនូវទឹកចិត្តរំភើបរីករាយ និងអរគុណរដ្ឋបាលខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ពិសេសនៅពេលមានផ្លូវបេតុងមួយខ្សែនេះការរស់នៅ របស់ពួកគាត់​នឹងកាន់​តែប្រសើរឡើង ដោយសារការធ្វើដំណើរកាន់តែមមាញឹក។ ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់​អាជ្ញាធរ​ស្រុក ឃុំ ភូមិ បំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ និងថែទាំ​រុក្ខជាតិដែលដាំរួចតាមសងខាងដងផ្លូវឱ្យបានដុះលូតលាស់ល្អ។ឯកឧត្តមក៏បានប្រាប់ប្រជាពលរដ្ឋនៅទីនោះក្រោយមានផ្លូវ​បេតុង​រួចរាល់នឹងមានបំពាក់អំពូលសូឡាបំភ្លឺផ្លូវនិងសំណូមពរឱ្យចូលរួមថែទាំដើម្បីសោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ​ និងសម្រេច​ផ្តល់​ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការ​មនុស្សធម៌​

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ​ និងសម្រេច​ផ្តល់​ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការ​មនុស្សធម៌​

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជួយដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។ សូមជម្រាបជូនថា ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះកាកបាទក្រហមវៀតណាម គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។ ក្នុងសារលិខិតរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួនប្រមាណ ១២៤នាក់…

  • អភិបាលខេត្តស្ទឹងត្រែងកោតសរសើរ អង្គការអភិរក្សសៀមប៉ាង​និងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក ក្នុងការអភិរក្សធនធានធម្មជាតិ

    អភិបាលខេត្តស្ទឹងត្រែងកោតសរសើរ អង្គការអភិរក្សសៀមប៉ាង​និងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក ក្នុងការអភិរក្សធនធានធម្មជាតិ

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រាអភិបាលខេត្តបានកោត​សរសើរ​អង្គការដៃគូជាពិសេសអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុនរ៉ាយ​ស៊ីងហ្វូនិក ដែលបានរួមសហការយ៉ាងល្អជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិក្នុងស្រុកសៀមប៉ាង ។ការកត់សម្គាល់ដោយសរសើរនេះបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបលោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង​បាន​ធ្វើសេចក្តីរាយការណ៍ពីសកម្មភាពរបស់អង្គការនិងសុំការ ណែនាំបន្ថែមពីឯកឧត្តមអភិបាលខេត្តដើម្បីបង្កើនប្រសិទ្ធភាពនិងសមិទ្ធផលលើការងារអភិរក្សផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។លោក​បញ្ជាក់ថាសកម្មភាពអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះនិង សត្វ​ព្រៃ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍សកម្មភាពទេស​ចរណ៍​ធម្មជាតិ ផ្សារភ្ជាប់នឹងទឹកដីដោយឈរលើគោល ការណ៍”សមធម៌​សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាសហគមន៍ក្នុងមូល​ដ្ឋាន”៕ បន្ថែមទៅលើការកោតសរសើរឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់អង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ ជាពិសេសត្រូវ​មានកិច្ច​សហការជាមួយអាជ្ញាធរពាក់ព័ន្ធនិងរៀបចំ របាយការណ៍​ពាក់ព័ន្ធនានាដាក់ចូលអាជ្ញាធរខេត្តដើម្បី ឱ្យអាជ្ញាធរបានដឹង​ពីដំណើរបេសកកម្ម ផែនការសកម្មភាព ចក្ខុវិស័យ ដើម្បីមានកិច្ចសហការល្អជាមួយគ្នា ៕អត្ថបទនិងរូបភាព៖ដេង ម៉ាវិន

  • ជប៉ុនចាប់អារម្មណ៍វិនិយោគលើការកែច្នៃសំរាមសំណល់ប្លាស្ទិក ឱ្យទៅជាប្រេងឥន្ធនៈ

    ជប៉ុនចាប់អារម្មណ៍វិនិយោគលើការកែច្នៃសំរាមសំណល់ប្លាស្ទិក ឱ្យទៅជាប្រេងឥន្ធនៈ

    បាត់ដំបង៖តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន​បានធ្វើបទបង្ហាញពីម៉ាស៊ីនកម្ទេចសំរាមដ៏ទំនើបដែលជប៉ុន គ្រោងនឹងនាំយកមកវិនិយោគដើម្បីធ្វើការកែច្នៃសំណល់សំរាមប្លាស្ទិកឱ្យទៅជាប្រេងឥន្ធនៈ។បទបង្ហាញបានធ្វើឡើងក្នុង​ពិភាក្សា​ការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង។ ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុន ស៊ូហ្គោ តាតេម៉ូណូ សឺវីស អ៊ីង (Sougo Tatemono Service Inc.)បង្ហាញពីឧបករណ៍​កម្ទេចកាកសំណល់ប្លាស្ទិកឱ្យទៅជាប្រេង។តាមអ្នកជំនាញ​ជប៉ុន បានបញ្ជាក់ថា ម៉ាស៊ីនដ៏ទំនើបនេះមាន សមត្ថភាពកែច្នៃ​និងធ្វើការ​កម្ទេចសំរាមប្លាស្ទិកសុទ្ធក្នុង១តោន អាចបម្លែងទៅ​ជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។ដោយឡែក​សំរាមចម្រុះវិញក្នុង១តោនអាចបម្លែងចេញជាប្រេងបាន២០០លីត្រទៅ៣០០លីត្រ។ចំពោះប្រេងដែលបម្លែងចេញ ពីសំណល់​ប្លាស្ទិក​អាចយកទៅប្រើប្រាស់ជាប្រេងឥន្ធនៈ ក្នុងការបញ្ឆេះ​ដំណើរ​ការម៉ាស៊ីនកម្ទេចសំរាមនោះវិញ។មិនតែប៉ុណ្ណោះ វាអាចបម្លែងទៅជា ប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងៗ​បន្ថែមទៀតបាន។ ក្រុមអ្នកជំនាញក្រុមហ៊ុនជប៉ុនបានជម្រាបឯកឧត្តមអភិបាលខេត្តថាម៉ាស៊ីនបម្លែងសំរាមនេះអាចដុតសំរាមបាន៣០តោនក្នុង១ថ្ងៃ។គុណភាពនៃម៉ាស៊ីនវិញអាចប្រើប្រាស់បានពី២០ ទៅ៣០ឆ្នាំ ។ ឯកឧត្តម សុខ លូ បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះ​ម៉ាស៊ីនកែច្នៃ បម្លែងកាកសំណល់សំរាមប្លាស្ទិកនេះ។ឯកឧត្តមអភិបាលខេត្តរំពឹងនិងសង្ឃឹមថាម៉ាស៊ីនដ៏ទំនើបនេះនឹងមានដំណើរការនៅទីលានចាក់សំរាមក្នុងខេត្តបាត់ដំបងនាពេលឆាប់ៗខាងមុខនេះ ។ឯកឧត្តម សុខ លូ ក៏បានបង្ហាញពីការគាំទ្រ និងបានថ្លែង​អំណរគុណចំពោះតំណាងទូតជប៉ុនយ៉ាងពេញទំហឹងនិងរង់ចាំជានិច្ច សហការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងនៅ​ពេលក្រុមហ៊ុនចាប់ផ្ដើមវិនិយោគលើការកែច្នៃសំរាមប្លាស្ទិកបម្លែងទៅជាវត្ថុរាវ(ប្រេងឥន្ធនៈ) ខណៈនៃការរៀបចំទុកដាក់​និងគ្រប់​គ្រង​សំរាម ក៏ជាផ្នែកមួយ ដែលអាចជួយដល់​ក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត (SmartCity) នៅពេល​​អនាគត។ សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានទីលានទុកដាក់សំរាម​ខ្នាតធំកម្រិតស្ដង់ដារមួយ ស្ថិតនៅភូមិប៉ោយស្វាយឃុំតាគ្រាម…

  • ប្រទេស នៃមហាអនុតំបន់មេគង្គ បានប្តេជ្ញារួមគ្នា ទប់ស្កាត់ការបំពុលដោយសំណល់​ប្លាស្ទិក

    ប្រទេស នៃមហាអនុតំបន់មេគង្គ បានប្តេជ្ញារួមគ្នា ទប់ស្កាត់ការបំពុលដោយសំណល់​ប្លាស្ទិក

    (ភ្នំពេញ)៖ ប្រទេសចំនួន6 រួមមានចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម នៃមហាអនុតំបន់ទន្លេមេគង្គ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គ​ដោយ​សំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់​ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោយពីបានជជែកពិភាក្សាចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានគាំពារ និងគាំទ្រដោយតំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។ តាមសេចក្តីថ្លែងការណ៍រួម, រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង៦នៃមហាអនុតំបន់មេគង្គ (GMS)នៅថ្ងៃនេះ បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង១.០០០លានដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។ ក្របខ័ណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ (GMS)២០៣០ថ្មីសម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួនបួន៖១. ការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី,…

  • អ្នកនាំពាក្យ៖ដំណើរទស្សនកិច្ចប៉ែកឦសានលើកទី២ មានអ្នកចូលរួមប្រមាណ២០០នាក់

    អ្នកនាំពាក្យ៖ដំណើរទស្សនកិច្ចប៉ែកឦសានលើកទី២ មានអ្នកចូលរួមប្រមាណ២០០នាក់

    ភ្នំពេញ៖ដំណើរទស្សនកិច្ចទៅកាន់បណ្ដាខេត្តប៉ែកឦសាន​លើក​ទី២ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ២០០នាក់បានធ្វើដំណើរតាមរថយន្តចំនួន១៣គ្រឿងចេញពីរាជធានីភ្នំពេញនៅម៉ោង ៥ព្រឹក ថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះតាម តម្រាយផ្លូវ​ដែល​បានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះនិង​ខេត្តមណ្ឌលគិរី។សកម្មភាពនេះសម្របសម្រួលនិងដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្ទាល់។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងព័ត៌មានបានប្រាប់ឱ្យដឹងតាមសារអេឡិចត្រូនិក​នៅព្រឹកថ្ងៃទី១៤ខែកញ្ញាថាដំណើរទស្សនកិច្ចជើងទីពីរនេះបានទៅដល់ទីតាំងទី១នៅវេលាម៉ោង៨:៣០នាទីព្រឹកគឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ចព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការ អភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។ អ្នកនាំពាក្យដដែលបន្តថាក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួចក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុកក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំ​ពេញ​វិញនាល្ងាចនៃសៅរ៍ដដែល។ សូមរំលឹកជូនថាទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយៗបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយ​ត្រូវ​បំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយ​អនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកា​សម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតីនិង​លោកជំទាវ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។ទស្សនកិច្ចលើកទី១បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ខែកញ្ញា។ទស្សនកិច្ចនេះនឹងរៀបចំរៀងរាល់ចុងសប្ដាហ៍ដល់ដំណាច់ឆ្នាំ២០២៤៕ដោយ៖មុនី

  • ក្រុមហ៊ុនរ៉ែមាសមួយនៅខេត្តក្រចេះ ត្រូវបានផ្អាកដំណើរការជាបណ្តោះ​អាសន្ន ក្រោយការស្លាប់កម្មករម្នាក់

    ក្រុមហ៊ុនរ៉ែមាសមួយនៅខេត្តក្រចេះ ត្រូវបានផ្អាកដំណើរការជាបណ្តោះ​អាសន្ន ក្រោយការស្លាប់កម្មករម្នាក់

    ក្រចេះ៖ ក្រុមហ៊ុនរ៉ែមាសឈ្មោះ “សឹងយន្តគ័ងយិក” ដែលមានអាជ្ញា​បណ្ណ​ឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ ត្រូវបានផ្អាកដំណើរការ ជា​បណ្ដោះអាសន្នដើម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធាន​ការពី អគ្គនាយកដ្ឋានធនធានរ៉ែ បន្ទាប់ពីថ្មបានធ្លាក់​សង្កត់​ធ្វើឱ្យកម្មករ​ម្នាក់​ស្លាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។នេះបើតាមការបញ្ជាក់​របស់លោក រ័ត្ន តុលា ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ​កាលពីថ្ងៃទី១២ ខែកញ្ញា។ ហេតុការណ៍បាក់ថ្មធ្លាក់សង្កត់កម្មករស្លាប់នេះកើតឡើងនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ជនរងគ្រោះ​​ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង។ជនរងគ្រោះដំបូង រងរបួសធ្ងន់ និងបាន​ស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។ ជុំវិញករណីនេះលោក រ័ត្ន តុលា ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពល​ខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន និង​ក្រុមហ៊ុនធានារ៉ាប់រង កំពុងតែចរចា ដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបាត់បង់ជីវិត ក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។ លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្ម​អាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ…

  • គណៈប្រតិភូអន្តរក្រសួង ចុះប្រគល់-ទទួលផ្លូវក្រួសក្រហម ថែទាំ​ចំនួន៨ខ្សែប្រវែងជាង១១៤គីឡូម៉ែត្រ

    គណៈប្រតិភូអន្តរក្រសួង ចុះប្រគល់-ទទួលផ្លូវក្រួសក្រហម ថែទាំ​ចំនួន៨ខ្សែប្រវែងជាង១១៤គីឡូម៉ែត្រ

    បាត់ដំបង៖ផ្លូវក្រាលក្រួសក្រហមថែទាំប្រចាំឆ្នាំ២០២៤ ចំនួន៨ខ្សែ ប្រវែងជាង១១៤គីឡូម៉ែត្រក្នុងស្រុកចំនួន៤របស់ខេត្ត​បាត់ដំបង ត្រូវបានគណៈប្រតិភូអន្តរក្រសួងដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះប្រគល់ និងទទួល។​ផ្លូវទាំងនេះស្ថិតនៅស្រុកសំពៅលូន ភ្នំព្រឹក កំរៀងនិងស្រុកសំឡូត ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យប្រគល់និងទទួលផ្លូវទាំង៨ខ្សែឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លូវជនបទទាំងនេះ។ឯកឧត្តមបន្តថា បន្ទាប់ពីការកែលម្អរួចរាល់ហើយនេះ គមនាគមន៍ជន​បទដែលសម្រេចបាននាពេលនេះ​ពិតជាជួយសម្រួលដល់​ការរស់​របស់ប្រជាពលរដ្ឋ ,ការធ្វើចរាចរទៅមកមានសុវត្ថិភាពបានឆាប់រហ័ស ។ពិសេសបានផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់ដល់​សហគមន៍​មូលដ្ឋាន និងការលើកស្ទួយជីវភាពប្រជាជន។ នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ​​នៅតាមដងផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល,ថ្នាក់ដឹកនាំក្រសួង ។ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូល​ដ្ឋានគ្រប់ថ្នាក់ជាពិសេសប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវផ្ទាល់ត្រូវអប់រំកូនចៅឱ្យបើកបរគោរពច្បាប់ចរាចរណ៍,ត្រូវពាក់មួកសុវត្ថិភាព,ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែទាំផ្លូវនិងទប់ស្កាត់នូវរាល់ការដឹកជញ្ជូនលើសទម្ងន់ហួសកម្រិតកំណត់ដែលបង្កការបំផ្លិចបំផ្លាញផ្លូវជនបទ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • គណៈកម្មការអន្តក្រសួងវាយតម្លៃនិងប្រគល់-ទទួល លើការងារថែទាំ​ខួបផ្លូវក្រាលកៅស៊ូ២ខ្សែនៅខេត្តកំពង់ធំ

    គណៈកម្មការអន្តក្រសួងវាយតម្លៃនិងប្រគល់-ទទួល លើការងារថែទាំ​ខួបផ្លូវក្រាលកៅស៊ូ២ខ្សែនៅខេត្តកំពង់ធំ

    កំពង់ធំ៖គណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យវាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវចំនួន២គម្រោងដែលស្ថិតនៅស្រុកស្ទោង ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញ​ចុះពិនិត្យមើលផ្លូវចំនួន២គម្រោងរួមមាន ៖គម្រោងទី១ . ការងារថែទាំ​ខួបផ្លូវចំនួនមួយខ្សែក្រាលកៅស៊ូ DEST បន្ថែមពីលើប្រវែងជាង​៧គីឡូ​ម៉ែត្រ, ទទឹង ៥ម៉ែត្រ ព្រមទាំងគូស​គំនូស​ចរាចរណ៍ទំហំ១.៤៥៤ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ និងភូមិល្អង ឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ។ គម្រោងទី២. ការងារថែទាំខួបផ្លូវចំនួន១ខ្សែ មាន ៧​កំណាត់ ដោយក្រាលកៅស៊ូ DEST ចំនួន៦កំណាត់ ប្រវែង​ជាង៤​គីឡូម៉ែត្រ, ទទឹង៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន​១កំណាត់​ប្រវែង២០០ម៉ែត្រទទឹង៧ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍​ទំហំ​៨៥៤ម៉ែត្រ ស្ថិតនៅ ឃុំគោល…