Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងធម្មការអញ្ជើញជួបមន្ត្រីរាជការនៃមន្ទីរធម្មការខេត្តស្វាយរៀង

    រដ្ឋមន្រ្តីក្រសួងធម្មការអញ្ជើញជួបមន្ត្រីរាជការនៃមន្ទីរធម្មការខេត្តស្វាយរៀង

    ស្វាយរៀង៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ​បន្តចុះ​សំណេះ​សំណាលនិងសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក សុខារ៉ាម អភិបាល​រងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។  ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៅកាន់មន្រ្តីចូលរួមថា ការជួបនាពេលនេះ​ដើម្បីស្វែងយល់នូវសកម្មភាព​ការងារ​របស់មន្រ្តីរាជការ នៃមន្ទីរធម្មការ​ខេត្តស្វាយរៀង ដែលបានអនុវត្តកន្លងមកនិងជំរុញការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋា​ភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា មន្ទីរធម្មការនិងសាសនា ដែលជាសេនា​ធិការរបស់ក្រសួងធម្មការដូចនេះចាំបាច់​ពង្រឹងនូវសមត្ថភាព​របស់មន្រ្តី​ក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ ធ្វើយ៉ាងណា​មានសុខដុមភាពសាសនាដែលមានស្រាប់។ជាពិសេស​​ការខិត​​ជិត​មកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំសម្រាប់អ្នកាន់ព្រះពុទ្ធសាសនា ដែលជាសាសនា​របស់រដ្ឋដូចនេះមន្ទីរធម្មការនិងសាសនា​ខេត្ត ត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ អាជ្ញាធរ​មូលដ្ឋានរៀបចំទីអារាម​ឱ្យ​បានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវ​ទំនៀម​ទម្លាប់ ប្រពៃណីរបស់ខ្មែរយើង។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី សាយ បូរិន បានអំពាវនាវ​ដល់​ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋនិមន្តនិងអញ្ជើញ ទៅលេងកម្សាន្ត​និង​មើលដោយផ្ទាល់ពីការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ក្នុង​ខេត្តភាគឦសាន៕ដោយ៖ នុត នាង

  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដស.ស.យ.ក ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដស.ស.យ.ក ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន

    កំពង់ចាម៖ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ឃុំកោះសូទិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជន​កម្ពុជា(ស.ស.យ.ក) ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក​ ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ​ជាង៤.០០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន។ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងក្នុងឱកាស​បំពេញការងារតាមការចាត់តាំងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា​ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ នាពេលនេះ គឺដើម្បីលើកម្ពស់កម្រិត​សុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ ពីព្រោះបើយើងមានជំងឺតម្កាត់ យើងត្រូវទៅកាន់​ពេទ្យ​ឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែពិធី​នៅថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។ ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចទៀតថា ស្របពេលប្រទេសជាតិ​មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន, ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា…

  • ទេសាភិបាលធនាគារជាតិ៖ សាមគ្គីផ្ទៃក្នុងជាតិបានរឹងមាំ គឺដើម្បីការពារសន្តិភាពបានគង់វង្ស, មានសន្តិភាព ទើបប្រទេសជាតិ រីកចម្រើន និងរស់នៅបានសុខសាន្ត

    ទេសាភិបាលធនាគារជាតិ៖ សាមគ្គីផ្ទៃក្នុងជាតិបានរឹងមាំ គឺដើម្បីការពារសន្តិភាពបានគង់វង្ស, មានសន្តិភាព ទើបប្រទេសជាតិ រីកចម្រើន និងរស់នៅបានសុខសាន្ត

    (កំពង់ធំ)៖ ការសាមគ្គីផ្ទៃក្នុងជាតិឱ្យបានរឹងមាំ ដើម្បីការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ។ បើគ្មានសន្តិភាព ប្រទេសជាតិ ក៏មិនមានអាចរីកចំរើន និងរស់នៅបានសុខសាន្តដែរ ។ នេះជាការគូសបញ្ជាក់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងឱកាសអញ្ជើញចែកអំណោយជូនដល់គ្រួសា ខ្វះខាតស្បៀងចំនួន ២០០គ្រួសារ រស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តតាំងក្រសាំង ។ លោកជំទាវ បណ្ឌិត ជា សិរី បានស្នើឲ្យបងប្អូនប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនារដូវវស្សានេះផងដែ ព្រោះរដូវនេះងាយរងការញ៉ាំញ៉ីពីជម្ងឺឆ្លងផ្សេងៗ ពិសេសលើកុមារតូចៗ ។ លោកជំទាវបណ្ឌិត បានស្នើប្រជាជនយើងត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណ្ណាត្តិទី៧ និង គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យ ខណៈកន្លងមកនេះ ថ្នាក់ដឹកនាំប្រទេស តែងតែរស់នៅរួមសុខរួមទុក្ខជាមួយយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោកជំទាវ បានបន្តថា ជាក់ស្ដែង រាល់សមិទ្ធផលក្នុងខេត្តកំពង់ធំ…

  • អភិបាលខេត្តកំពង់ធំបញ្ជាក់ពីសារៈសំខាន់ក្នុងការការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ

    អភិបាលខេត្តកំពង់ធំបញ្ជាក់ពីសារៈសំខាន់ក្នុងការការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្តកំពង់ធំ បានលើកឡើងពី សារៈសំខាន់នៃការការពារបរិស្ថាន និងការគ្រប់គ្រងធនធាន​ធម្មជាតិ។ ក្នុងជំនួបជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ កាល ពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ជាមួយនឹងការគូសបញ្ជាក់ពីសារៈសំខាន់លើវិស័យបរិស្ថាន និងធនធានធម្មជាតិដែលកម្ពុជាមាន ​ឯកឧត្តម​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកំពង់ធំ ដែលបាន ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារ​បរិស្ថាន ដែលជាឧត្តម ប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ប្រកប​ដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។ឯកឧត្តមបានជំរុញឱ្យបង្កើនការដាំដុះកូនឈើ លើដី​ដែលបានដក ហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេង ជំនាន់ក្រោយបានស្គាល់ ។ឯកឧត្តមរំលឹកឱ្យ​បន្តរួមគ្នាទប់ស្កាត់បទ​ល្មើសលើធនធានធម្មជាតិនិងការពារធនធានធម្មជាតិតំបន់វាលលើឱ្យមានប្រសិទ្ធភាព។ ទាក់ទងនឹងសកម្មភាពបរិស្ថាននៅខេត្តកំពង់ធំ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរបាន​ផ្សព្វផ្សាយ​​ច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តី​ពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងច្បាប់ស្តីពី​ក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយគ្រប់រូបភាព។ បានពង្រឹង​ការចុះល្បាតទប់ស្កាត់…

  • អភិបាលខេត្តកំពង់ធំប្រាប់មន្ត្រីរដ្ឋបាលស្រុកសន្ទុក សូមកុំពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ

    អភិបាលខេត្តកំពង់ធំប្រាប់មន្ត្រីរដ្ឋបាលស្រុកសន្ទុក សូមកុំពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ

    កំពង់ធំ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរំលឹកដល់ មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុកសន្ទុក សូមកុំឱ្យមានពាក់ព័ន្ធ​នឹង បទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ការពារ បទល្មើស ធនធានធម្មជាតិនៅតំបន់វាលលើ (ក្នុងដែនជម្រកសត្វព្រៃ និងព្រៃ សហគមន៍) និងតំបន់វាលក្រោម (តំបន់៣) ឱ្យមាន ប្រសិទ្ធភាព។ ប្រសាសន៍នេះនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកសន្ទុកកាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសនេះដែរឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរនូវការខិតខំ ប្រឹងប្រែងចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងមន្ត្រីក្រោម​ឱវាទ ទាំង អស់ដែលកសាងនូវសមិទ្ធិផលជាច្រើន ជាពិសេសពាក់ព័ន្ធ នឹងការ ចុះបញ្ជីដីធ្លី រវាងដីរដ្ឋ និងដីរាស្ត្រ ស្ទើរតែបញ្ចប់បាន​មួយ រយភាគរយ។ ឯកឧត្តម អភិបាលខេត្តបានលើកទឹក ចិត្តដល់ មន្ត្រីរាជការនៃរដ្ឋបាល ស្រុកសន្ទុក បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ គោរពឋានានុក្រម វិន័យការងារ និង ក្រមសីលធម៌វិជ្ជាជីវៈ៕ដោយ៖ ប៊ុន រដ្ឋា

  • អភិបាលរងខេត្តកំពង់ធំ និងកម្លាំងជំនាញនៅតែបន្តចុះ​បង្ក្រាប​បទល្មើសនេសាទបឹងទន្លេសាប

    អភិបាលរងខេត្តកំពង់ធំ និងកម្លាំងជំនាញនៅតែបន្តចុះ​បង្ក្រាប​បទល្មើសនេសាទបឹងទន្លេសាប

    កំពង់ធំ៖ លោក អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ដៀប ពិសិដ្ឋ អនុប្រធាន​មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំកម្លាំងមន្រ្តីខណ្ឌមន្រ្តីផ្នែក  សង្កាត់  កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាប​បទល្មើសនេសាទបឹងទន្លេសាប ឈរជើង​នៅចំណុចផាត់សណ្តាយ និងពាមបាងបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស​នេសាទចាប់ពីចំណុច កោះតាបរ ដល់បាទាល់ និងពីបាទាល់ ដល់បាឡត ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។   លទ្ធផលអនុវត្តបាន២ករណី ដោយរុះរើបំផ្លាញចោលឧបករណ៍​នេសាទ​ខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន២៦របាំងប្រវែង៨ ០០០ម៉ែត្រ ,ឡុកចំនួន២៦គ្រឿង,លបចំនួន​៣៥មាត់ ,បង្គោលចំនួន៦ ០០០ដើម ចាក់លែងត្រីស្រស់​ចម្រុះទម្ងន់​៧០០គីឡូក្រាមចូលទន្លេវិញ៕ដោយ៖ប៊ុន រដ្ឋា

  • ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា

    ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា

    ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះផងដែរ ក៏នឹងមានកម្មវិធី ដូចជា៖(១) ការប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បករខ្មែរល្បីៗ រួមជាមួយតារាល្បីៗលំដាប់ពិភពលោករបស់Gumball 3000(២) ព្រឹត្តិការណ៍គៀរករថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និង(៣) ព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ចាន់ វិចិត្រ

  • កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

    កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

    (ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ឯកឧត្តម​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតី បានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងត្រៀមធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រី​ការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។ សម្ដេចធិបតី និង…

  • រដ្ឋលេខាធិការក្រសួងសុខាភិបាល ៖ បញ្ហានៃការធ្វើអត្តឃាតបានក្លាយ ទៅជាការប្រឈមនៃសុខភាពសាធារណៈមួយថ្មីទៀត

    រដ្ឋលេខាធិការក្រសួងសុខាភិបាល ៖ បញ្ហានៃការធ្វើអត្តឃាតបានក្លាយ ទៅជាការប្រឈមនៃសុខភាពសាធារណៈមួយថ្មីទៀត

    (ភ្នំពេញ)៖ ការធ្វើអត្តឃាត គឺជាសោកនាដកម្មផ្ទាល់ខ្លួន ប្រកបដោយលក្ខណៈស្មុគស្មាញ ដែលបុគ្គលម្នាក់ៗ បានបញ្ចប់ជីវិតរបស់ខ្លួនមុនអាយុ និងបានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។ ជារៀងរាល់ថ្ងៃ យើងបានបាត់បង់ធនធានដែលមានសក្តានុពលសម្រាប់សង្គម និងប្រទេសជាតិ ហើយ បានបន្សល់ទុក្ខនូវភាពសោកសៅ និងសំណួរដែលគ្មានចម្លើយ សម្រាប់មនុស្សជាទីស្រឡាញ់របស់ យើង ដោយសារគ្មានកត្តាទោល (Single factor) ណាមួយគ្រប់គ្រាន់ដើម្បីពន្យល់ពីមូលហេតុដែល បុគ្គលម្នាក់ស្លាប់ដោយសារការធ្វើអត្តឃាតនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្តួចផ្តើមកម្មវិធីបង្ការការធ្វើអត្តឃាត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ព្រមទាំងមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត Jaana Marianna Trias ។ យោងតាមចំណាប់អារម្មណ៍របស់ លោកជំទាវវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបង្ហាញថា បញ្ហានៃការធ្វើអត្តឃាតបានក្លាយ ទៅជាការប្រឈមនៃសុខភាពសាធារណៈមួយថ្មីទៀត ដែលអត្រានៃការធ្វើអត្តឃាត មានកម្រិតមួយ គួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវខិតខំផ្តួចផ្តើមរិះរកវិធីសាស្ត្រ…

  • វគ្គបំប៉នជំនាញស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ

    វគ្គបំប៉នជំនាញស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ​កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះបាន​បើកវគ្គបំប៉ន​ជំនាញស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់​ចរាចរណ៍ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍​ចំនួន៤២ នាក់។ ពិធីបើកវគ្គបានប្រារព្ធក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ខែកញ្ញាដល់ថ្ងៃទី៩ ខែកញ្ញា​ដោយមានសិក្ខាកាមចូលរួមចំនួន៤២នាក់ មកពីតាមបណ្តា​ការិយា​ល័យ​នគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរ​បាល​ក្រុងស្រុកទាំង៩៕ ដោយ៖ឃិន គន្ធា