-
សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ធ្វើឡើងនៅប្រទេសកម្ពុជា

(ខេត្តសៀមរាប)៖ សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំដោយមជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ។ កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និង ការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។ ទស្សនិកជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ ប្រធានបទ”HI, CHINA”។ នៅទីតាំងផ្ទាល់ មានមនុស្សប្រមាណជាង ៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។ ពេលទទួលបទសម្ភាសន៍ ទស្សនិកជននៅទីតាំងផ្ទាល់ បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពីវប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប។” តារាអិនធឺណែតល្បីឈ្មោះនៅប្រទេសកម្ពុជា និង ពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពនេះ…
-
ក្រុមហ៊ុន ចុងភៅ សេងហុកហេង ចូលរួមផ្តល់អាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់ទស្សនកិច្ចខេត្តភាគឦសាន

ភ្នំពេញ៖ លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា បានបញ្ជាក់ពីការចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងព័ត៌មានក្នុងការផ្តល់ កញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃចំនួន៣០០ កញ្ចប់ក្នុងមួយលើកៗជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានរហូតដល់ចប់ដំណើរទស្សនកិច្ច។ ការបញ្ជាក់នេះក្នុងឱកាសជួបឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចខេត្តភាគឦសាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចដោយពុំបង់ប្រាក់ជើងដំបូងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី៧ ខែកញ្ញាស្អែកនេះ ចំនួន២០០ នាក់ទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលបានចូលរួមគាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកលោក ទូច រដ្ឋា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយបានបង្ហាញការគាំទ្រចំពោះដំណើរទស្សនកិច្ចនេះនិងសម្ដែងនូវក្តីរីករាយដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់កញ្ចប់អាហារពេលព្រឹកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ច នៅទិសឦសានដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ” ដោយដំណើរកម្សាន្តនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់…
-
អភិបាលខណ្ឌចំការមន ណែនាំឱ្យផ្សព្វផ្សាយលេខទូរស័ព្ទ របស់រដ្ឋបាលខណ្ឌ កម្លាំងសមត្ថកិច្ចខណ្ឌ ចៅសង្កាត់ មេប៉ុស្ដិ ជូនពលរដ្ឋ

(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០៦កញ្ញា នៅក្នុងវត្តទួលទំពូង ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន រួមទាំងមន្ត្រី កងកម្លាំងប្រដាប់អាវុធខណ្ឌ-សង្កាត់ ក្នុងខណ្ឌចំការមន លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានធ្វើការណែនាំឱ្យក្រុមការងារខណ្ឌ និងសង្កាត់ ធ្វើការផ្សព្វផ្សាយនូវលេខទូរស័ព្ទរបស់គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្ដិជាដើម ទុកជូនបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍រាល់ពេលមានបញ្ហាប្រឈម ឬក៏សំណូមពរនានាដែលកើតមានក្នុងមូលដ្ឋាន ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយបន្ទាន់ ។ សូមជម្រាបថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ឆ្នាំ២០២៤ មានពលរដ្ឋជាច្រើន បានសំណូមពរដល់រដ្ឋបាលខណ្ឌ ទាំងផ្ទាល់មាត់ និងជាលាយល័ក្ខអក្សរ ចំនួន ៣២សំណូមពរ ក្នុងនោះ សរសេរជាលាយលក្សអក្សរ មានចំនួន ២៥ និងសំណួរផ្ទាល់មាត់ មានចំនួន ៧ ពាក់ព័ន្ធនឹងការស្នើសុំប័ណ្ណកម្មសិទ្ធកាន់កាប់ដីនៅតំបន់ប្រឡាយបឹងត្របែក, ការស្នើសុំដាក់បណ្ដាញទឹកស្អាតប្រើប្រាស់, ការសាងសំណង់ថ្មីៗមិនមានរបាំងការពារធ្វើឱ្យប៉ះពាល់ផ្ទះអ្នកជិតខាង ស្នើសុំពង្រឹងបន្ថែមលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ល។ ក្នុងវេទិកាផ្សព្វផ្សាយ…
-
ហេតុអ្វីបានជាត្មាតក្បាលត្រងោល តើត្រងោលពីធម្មជាតិឬយ៉ាងណា?

(ភ្នំពេញ)អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាត្មាតក្បាលត្រងោល? ទីភ្នាក់ងារជំនួយអាមេរិក USAIDបានលើកឡើងពីជីវិតសត្វត្មាត ដោយបាននិយាយពីក្បាលត្រងោលរបស់ពួកវា។តាមពិតការគ្មានរោមក្បាលនេះពុំមែនជាជម្រើសម៉ូតសក់របស់វានោះទេ ប៉ុន្តែវាគឺជាអំណោយផលពីធម្មជាតិសម្រាប់ការរស់នៅរបស់ពួកវាប៉ុណ្ណោះ។ តាមពិតវាក៏ជាអំណោយផលល្អ ដែលនៅពេលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជាជម្រើសដ៏ល្អក្នុងការជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា ។ ការមានរោមលើក្បាលអាចនាំឱ្យមានភាពកខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យរបស់ពួកវាបានល្អប្រសើរ។ លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅក្បាលរបស់ពួកវាឲ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ។ នេះជាការរចនាដ៏ឆ្លាតវៃពីធម្មជាតិ។ ក្រៅពីនេះសត្វត្មាត ទាំងបីប្រភេទរបស់ខ្មែរតែងតែលាតត្រដាងស្លាបយ៉ាងធំ ដើម្បីហាលកំដៅថ្ងៃ។សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សាភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ។ សត្វត្មាតត្រូវបានគេចាត់ប្រដូចទៅនឹង វីរជននៅក្នុងព្រៃដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតបរិស្ថាន ដូចយើងមានអ្នកជួយសម្អាតទីក្រុងរបស់យើងយ៉ាងដូច្នោះដែរ។វាជួយស៊ីសាច់សត្វស្អុយរលួយក្នុងព្រៃដែលមិនមាននរណាអាចដឹងឬសម្អាតបាន។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។ គួរបញ្ជាក់ថាក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួនកាលពីថ្ងៃម្សិលម៉ិញ(ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៤)ឱ្យដឹងថា៖តាមរយៈការ ផ្តួចផ្តើម ផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។ តាមរយៈការផ្តល់ចំណីបន្ថែមនេះ យើងបានធ្វើការតាមដានចំនួនសត្វត្មាត តាមរយៈការធ្វើជំរឿនកម្រិតជាតិ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ចាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។ របាយការណ៍នេះក៏បានឱ្យដឹងដែរថាក្នុងឆ្នាំ២០២៣គេបានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា…
-
យុវជនជិត ១៣០០០នាក់ ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយរបស់ អ.វ.ត.ក.ក្នុងខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)ក្នុងខែសីហា ឆ្នាំ២០២៤ យុវជនចំនួនជិត ១៣០០០នាក់ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយផ្សេងៗគ្នាជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ បើតាមប្រភពពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤នេះថា សកម្មភាពផ្សព្វផ្សាយដែលបានផ្ដោតលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទទួលស្គាល់ និងរៀនសូត្រពីអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួននេះ ត្រូវបានរៀបចំឡើងតាមទម្រង់ និងទីតាំងផ្សេងៗគ្នា ដើម្បីបង្ហាញជារួមអំពីលទ្ធផលរបស់អង្គជំនុំជម្រះ និងយុត្តិធម៌ ការផ្សះផ្សា និងការចងចាំ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់ទុកថាកម្មវិធីផ្សព្វផ្សាយនៅក្នុងខែសីហាកន្លងទៅនេះ ជាការបោះជំហ៊ានឆ្ពុះទៅមុខដ៏សំខាន់មួយរបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់ការយល់ដឹងឱ្យទូលំទូលាយអំពីសមិទ្ធផលរបស់អង្គជំនុំជម្រះ និងប្រវត្តិសាស្ដ្រដ៏ខ្មៅងងឹតរបស់កម្ពុជា។ សកម្មភាពទាំងនេះមានដូចជា៖ មជ្ឈមណ្ឌលធនធានចល័ត ឬរថយន្តក្រុងចល័តរបស់ អ.វ.ត.ក.៖ កម្មវិធីនេះ បានអប់រំអំពីកេរដំណែលរបស់អង្គជំនុំជម្រះដល់យុវជនប្រមាណ ៨២០០នាក់ នៅក្នុងវិទ្យាល័យមួយចំនួនក្នុងខេត្តព្រះសីហនុ។ រថយន្តក្រុង អ.វ.ត.ក. នេះ បានអប់រំសិស្សានុសិស្សអំពីសារៈសំខាន់នៃការជំនុំជម្រះក្ដីក្នុង អ.វ.ត.ក. និងការៀបចំឱ្យមានកិច្ចសន្ទនារវាងយុវជន និងជនរងគ្រោះពីរបបខ្មែរក្រហមអំពីយុត្តិធម៌ និងការផ្សះផ្សាគ្នា។ ឯកឧត្តម ក្រាញ់ តូនី សម្ដែងក្ដីរីករាយចំពោះលទ្ធផលដែលទទួលបាននៅក្នុងសកម្មភាពរបស់មជ្ឈមណ្ឌលធនធាននៅក្នុងខែសីហាកន្លងទៅនេះពីព្រោះថា សកម្មភាពទាំងនេះមានសារៈសំខាន់ណាស់ក្នុងការអប់រំយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់របបឃោរឃៅនោះ ចងចាំប្រវត្តិសាស្ត្រ និងយល់ដឹងពីយុត្តិធម៌អន្ដរកាល។ ឯកឧត្តមបន្ដថា សកម្មភាពទាំងអស់នេះបានឆ្លុះបញ្ចាំងសារៈសំខាន់នៃសមិទ្ធិផលរបស់អង្គជំនុំជម្រះ ក្នុងការផ្តល់នូវការទទួលខុសត្រូវ និងតម្រូវការបន្តសម្រាប់ការអប់រំ និងកិច្ចសន្ទនា…
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

(ភ្នំពេញ)៖ ការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នឹងត្រូវធ្វើឡើងនៅថ្ងទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៦:០០នាទីព្រឹក ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការដង្ហែសពដោយចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថី សម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីឱ្យពិធីដង្ហែសពខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន។ ដូចនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕ ដោយ…
-
នាយករដ្ឋមន្ត្រី ផ្តល់ទស្សនៈ និងអនុសាសន៍មួយចំនួន ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់និតិរដ្ឋ ការពង្រឹងគោរពច្បាប់ និងយុត្តិធម៌សង្គម

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ទស្សនៈ និង អនុសាសន៍ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់និតិរដ្ឋ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងការពង្រឹងគោរពច្បាប់ ខណៈបច្ចុប្បន្ននេះ មេធាវីដែលជាសមាជិករបស់គណៈមេធាវី មានជិត៣ពាន់នាក់ ។ ទស្សនៈ និងអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ១. ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវីគណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពមេធាវី ទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ២. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។…
-
នាយករដ្ឋមន្ត្រី ៖ កម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិការដ្ឋ និងមិនពាក់ព័ន្ធថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនាំប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តជាប់ព្រំដែន ភូមិភាគឦសាន ពោលគឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មិនបានចំណាយថវិកាជាតិ និងមិនពាក់ព័ន្ធថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ ។ ថវិកានេះ ជាថវិកាផ្ទាល់ដោយឡែករបស់សម្តេច និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនមួយចំនួនទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ គឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ ចំពោះរឿងនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំរួចរាល់ហើយ ដោយចេញដំណើរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល ។ សម្តេចធិបតី បានថ្លែងបន្ថែមថា…
-
កម្ពុជា និងកាហ្សាក់ស្ថាន នឹងបន្តគាំទ្រគ្នា នៅក្នុងវេទិកាអន្តរជាតិទៅវិញទៅមកនេះ

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កាហ្សាក់ស្ថាន នៅតែបន្តពង្រឹងទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា គ្មានថ្ងៃផ្លាស់ប្តូរ ។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពជូនសម្តេចតេជោ ដោយឯកឧត្តមប្រធានាធិបតី តែងគោរពកោតសរសើរសម្តេចតេជោ ក្នុងឋានៈជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក បានលះបង់ខ្ពស់ ដើម្បីការពារ សន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរយៈពេល ៣០ឆ្នាំ មកនេះ ដែលមានមូលដ្ឋានលើការទុកចិត្តគ្នា ការគាំទ្រគ្នា និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម បញ្ជាក់ថា កន្លងមកប្រទេសយើងទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម…
-
ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាខេត្តនៅទិសឦសានជូនប្រជាពលរដ្ឋ

(ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច។ ពិធីប្រគល់ទទួលនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនិងដោយមានការចូលរួមពីអ្នកឱកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនភេសជ្ជៈបាកាស។ នេះជាការចូលរួមរបស់ក្រុមហ៊ុនភេសជ្ជៈបាកាសក្នុងការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនិងថ្ងៃបន្តបន្ទាប់ទៀត។ អ្នកឧកញ៉ា សុខ សំណាង បានបញ្ជាក់ថា ជាជំហានដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនភេសជ្ជៈចំនួន ៥០០ កេស ហើយនឹងបន្តគាំទ្រផ្តល់ជូនបន្ថែមទៀតរហូតដល់បញ្ចប់កម្មវិធីដំណើរទស្សនកិច្ចនៅចុងឆ្នាំ២០២៤ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនបាកាសដែលបានចូលរួមគាំទ្រជាភេសជ្ជៈដល់អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ចមួយដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជនបានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា…