-
អ្នកជំនាញលើវិស័យអប់រំ ៖ គុណភាពនៃការសិក្សារបស់សាលារដ្ឋ និងសាលាឯកជន មិនអាចវាយតម្លៃបាននោះទេ

(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអប់រំនៅកម្ពុជា បានលើកឡើងថា ការសិក្សានៅសាលារដ្ឋ មិនសូវមានគុណភាព និងសាលាឯកជន មានគុណភាពនោះ គឺយើងមិនអាចវាយតម្លៃបាននោះទេ ព្រោះថា ពេលខ្លះសាលារដ្ឋ មានគុណភាព នៃការសិក្សាល្អជាងសាលាឯកជនទៀតក៏ថាបាន ដែលនេះវាអាស្រ័យទៅការគ្រប់គ្រងរបស់នាយកសាលានីមួយៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ហើយក្រសួងអប់រំ ក៏បាននឹងកំពុងតែពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ដោយកែប្រែសាលារៀនរបស់រដ្ឋ ឱ្យក្លាយទៅជាសាលាជំនាន់ថ្មី ។ នេះជាការការគូសបញ្ជាក់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងឱកាសដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីបន្ថែម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សាខាចោមចៅ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីការពង្រីកសាខាបន្ថែមនាពេលនេះថា ដើម្បីបំពេញតម្រូវការ នៃកំណើនសិស្សានុសិស្ស ក៏ដូចជាឪពុកអ្នកម្ដាយ និងអាណាព្យាបាលសិស្ស ដែលមានភាពកក់ក្ដៅ និងជឿជាក់លើការសិក្សារបស់កូនៗគាត់ នៅសាលា AIS និង…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំដល់វិស័យឯកជន ឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក»

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសអបអរសាទរខួប ១ឆ្នាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងណែនាំដល់វិស័យឯកជន ឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ហើយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក» ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី «វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ» ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ឯកឧត្តមអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តមអគ្គនាយកទីផ្សារមូលបត្រកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកតំណាងក្រុមហ៊ុន អ្នកជំនាញ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០០នាក់។ ឯកឧត្តម…
-
ទូតថៃប្រចាំកម្ពុជា នឹងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ទូតថៃប្រចាំកម្ពុជា នឹងផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជាអាហារូបករណ៍ដល់មន្រ្តី និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ។ ការថ្លែងរបស់ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញាតិឱ្យចូលជួបសំណេះសំណាល និងជម្រាបលា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗ និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានរយៈពេល ៧៤ឆ្នាំ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងអាណត្តិឯកឧត្តម ឈើតកៀត អត្ថាករ ជាឯកអគ្គរាជទូតថៃប្រចាំកម្ពុជា តាមរយៈការជំរុញញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការចូលរួម និងតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជាអាហារូបករណ៍ដល់មន្រ្តី និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកនូវកិច្ចសហការក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្នុងនោះរួមមានការសម្របសម្រួលដំណើរទស្សនកិច្ច របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣ រួមជាមួយបេក្ខភាពជ័យលាភី ទៅព្រះរាជាណាចក្រថៃ កាលពីខែឧសភា…
-
សម្តេចមហារដ្ឋសភាធិការ ឃួន សុដារី ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនោះមន្ត្រីត្រូវធ្វើការឲ្យចំជំនាញ ដើម្បីឆ្លើយតបនឹងការប្រែក្លាយ ជារដ្ឋសភាឌីជថល

(ភ្នំពេញ)៖ រដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ រយៈពេល១ឆ្នាំ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភាក្រៅពីតាមបម្រើ គាំទ្រឱ្យការបំពេញបេសកកម្មទាំងអស់របស់អ្នកតំណាងរាស្ត្រយ៉ាងសកម្ម ក៏បានចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលជាអាទិ៍ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមបានបន្តក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង បានជំរុញឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាពង្រឹងសមត្ថភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពខណៈដែលរដ្ឋសភាបាននិងកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័នដោយផ្តោតលើអភិបាលកិច្ចល្អ និងធ្វើទំនើបកម្មស្ថាប័នឈានទៅរករដ្ឋសភាឌីជីថល ពោលគឺមន្ត្រីរដ្ឋសភាត្រូវតែមានសមត្ថភាពក្នុងការបំពេញការងារ។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការបម្រើឱ្យរដ្ឋសភាទាំងមូល ដូច្នេះត្រូវតែខិតខំអភិវឌ្ឍន៍សមត្ថភាពអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនោះមន្ត្រីត្រូវធ្វើការឲ្យចំជំនាញ ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល ។ សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្ត គាំទ្រការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារបច្ចេកទេសលើការងាររដ្ឋបាល។ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងទៀតថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលវត្ថុបុរាណខ្មែរ នៅវិមានសន្តិភាព

ភ្នំពេញ៖ ផ្តើមពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែលព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំកសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន ៩ អង្គ ដ៏រស់រវើក និង ស្កឹមស្ពៃ ដែលពិពណ៌នាអំពីឈុតឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្របាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត។ តំបន់ប្រាសាទ កោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ ៧០ រហូតដល់ ៩០ នៅពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល និង អសន្តិសុខ។ នេះជាការបញ្ជាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «ការស្វែងរក និង ការវិលត្រឡប់មកវិញនៃទេពរបស់វង្សក្សត្រទាំងពីរ បានប្រព្រឹត្តទៅអស់ជាង ១០ ឆ្នាំមកហើយ តាំងពីជំនាន់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំការងារនេះ ដោយស្វិតស្វាញបំផុត ហើយទទួលបានរូបបដិមាចំនួន ៥ រូប មកកម្ពុជាវិញនាឆ្នាំ…
-
កូនក្រពើភ្នំ ជាសត្វកម្របំផុត ១៤ក្បាល បានញាស់ដោយជោគជ័យនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង

(ភ្នំពេញ)កូនក្រពើភ្នំឬហៅថា ក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ថា ៖ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ បើតាមUSAIDបានឱ្យដឹងដែរថា ៖ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសំបុកមួយក្នុងចំណោមសំបុកចំនួន៥ ខណៈដែលសំបុកចំនួន ៤ទៀតមិនបានជោគជ័យនោះទេ។ គួរបញ្ជាក់ថាក្រពើភ្នំ គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ…
-
កូនក្រពើភ្នំ ជាសត្វកម្របំផុត ១៤ក្បាល បានញាស់ដោយជោគជ័យនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង

(ភ្នំពេញ)កូនក្រពើភ្នំឬហៅថា ក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ថា ៖ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ បើតាមUSAIDបានឱ្យដឹងដែរថា ៖ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសំបុកមួយក្នុងចំណោមសំបុកចំនួន៥ ខណៈដែលសំបុកចំនួន ៤ទៀតមិនបានជោគជ័យនោះទេ។ គួរបញ្ជាក់ថាក្រពើភ្នំ គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ…
-
ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣ពាន់នាក់ ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីកន្លងទៅ ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួន ៣ ៤២៤ នាក់ (ស្រី ១៨៧៤នាក់)។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុនចូលរួមសរុប ចំនួន ២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាសដែលចូលរួមទទួលបាន CV ចំនួន ៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួន សរុប ១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារនៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣ សាខា។…
-
ក្នុងរយៈពេល ១ឆ្នាំនៃអាណត្តិថ្មី៖វិស័យឯកជនទទួលស្គាល់ពីគុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលដែលបានឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុន

(ភ្នំពេញ)៖ វិស័យឯកជនបានបង្ហាញការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជនមានជំនាញច្បាស់លាស់ ផ្តល់ភាពងាយស្រួល និងផលចំណេញច្រើនសម្រាប់វិស័យឯកជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ថ្លែងថា ការជំរុញលើកកម្ពស់យុវជនឱ្យមានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុនក្នុងការស្វែងរកអ្នកជំនាញមកបំពេញការងារ ពោលគឺទទួលបានធនធានថ្មីដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន។ លោកថ្លែងថា ៖ «វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុនវាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិកគឺយើងពិបាករកអ្នកជំនាញ អាចនិយាយថាពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នកដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច»។ លោក វិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។ ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ…
-
ឈឹម សុផល

ក្រសួងសុខាភិបាល៖ក្មេងស្រីអាយុ១៥ឆ្នាំបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននារាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ១៥ឆ្នាំ ចំនួនមួយករណីទៀតដែលមានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែងនិងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ ៕សូមជូនសេចក្តីប្រកាសព័ត៌មាន៖