-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាំយកថវិកាចំនួន ១៥០លាន និង ៣៧៥ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាចំនួន ១៥០,០០០,០០០ (មួយរយហាសិបលាន) រៀល និង ៣៧៥ (បីរយ ចិតសិបប្រាំ) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺន រៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ។ ប្រគល់ និងទទួល ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ពីសំណាក់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រ សួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិង កំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ប្រជាពលរដ្ឋដ៏ច្រើនត្រៀបត្រានៅតាមព្រំដែនខេត្តក្រចេះ រង់ចាំការនិមន្តមកដល់របសព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី

ក្រចេះ៖នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីសុខាភិបាលរួមទាំងប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម នៃស្រុកស្នួល ខេត្តក្រចេះ យ៉ាងច្រើនកុះកររង់ចាំស្វាគមន៍ការនិមន្តមកដល់ របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាម ខ្សែបន្ទាត់ព្រំដែន នៃខេត្តជាប់ប្រទេសវៀតណាម មួយនេះ។ ប្រជាពលរដ្ឋបានអង្គុយយ៉ាងត្រៀបត្រា ជាមួយនឹងទឹកបរិសុទ្ធ ក្រមួន ធូបទៀនផ្កា ក្នុងទឹកមុខញញឹមស្រស់ស្រាយ បើទោះបីរងនឹងកំដៅថ្ងៃខ្លះៗយ៉ាងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមព្រំដែន នៅតែស្វែងរកការចង់ជួប ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ដើម្បីប្រោះព្រំសុំសេចក្តីសុខក្សេមក្សាន្តពីព្រះអង្គ ជ្រកក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា ដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ទៅកាន់ខេត្តចំនួនបួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែសីហានិងបញ្ចប់នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង…
-
រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូង ចាប់ផ្តើមសាងសង់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា ឯ.ក កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤ នៅស្រុកក្រគរខេត្ត ពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា ជិតមួយឆ្នាំ នៃការចូលកាន់តំណែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ការអភិវឌ្ឍត្រូវបានជំរុញ ។ក្នុងនោះ ក៏មានខេត្តពោធិ៍សាត់មួយផងដែរ ដែលទទួលបាននូវសមិទ្ធផលថ្មីជួយលើកកម្ពស់សេដ្ឋកិច្ច ។ការទាក់ទាញអ្នកវិនិយោគមកបោះទីតាំងរោងចក្រដំឡើង និងផលិតជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកក្រគរ ដែលផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងសមិទ្ធិថ្មីដែលកំពុងចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសនិងក្រុមហ៊ុន ឯកជនមានចំនួន៣១៥កន្លែង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តបានយ៉ាងច្រើនកន្លែង ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ក្រុមហ៊ុនហ្សូម៉ូធ័រមួយនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ជាមួយខេត្តពោធិ៍សាត់ ដើម្បីជួយលើកម្ពស់សុខមាលភាព និងជីវភាពប្រជាពលរដ្ឋបានមួយចំណែកថែមទៀត ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។បន្ថែមទៅលើអ្វីដែលឯកឧត្តម ខូយ រីដា បានលើកឡើង ឯកឧត្តម កែវ រតនៈ បានបន្តថា រោងចក្រដំឡើងរថយន្តអគ្គិសនីដែលកំពុងបុកគ្រឹះសាងសង់នៅលើទឹកដីខេត្ត…
-
គណៈមេធាវីកម្ពុជា និងរដ្ឋបាលខេត្តកំពត សហការគ្នាផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងសមាជិកប្រតិភូគណៈមេធាវីប្រចាំខេត្តកំពត នាយករដ្ឋបាលសាលាខេត្ត ស្រុកទាំង៩ អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះក្រុងស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ លោកមេឃុំ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ អនុភូមិ ប្រជាការពារ និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន ។ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ឯកឧត្តមលី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ…
-
គណៈមេធាវីកម្ពុជា និងរដ្ឋបាលខេត្តកំពត សហការគ្នាផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងសមាជិកប្រតិភូគណៈមេធាវីប្រចាំខេត្តកំពត នាយករដ្ឋបាលសាលាខេត្ត ស្រុកទាំង៩ អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះក្រុងស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ លោកមេឃុំ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ អនុភូមិ ប្រជាការពារ និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន ។ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ឯកឧត្តមលី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ…
-
រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ៖ “ភាពជាអ្នកដឹកនាំ គឺត្រូវផុសចេញពីបេះដូង ដឹកនាំដោយទឹកចិត្ត ដឹកនាំក្នុងភាពញញឹម និងក្តីរីករាយ”

(កោះកុង)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព ។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកសសើរ អំពី អកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពខ្ពស់ក្នុងការគិតគូររបស់អ្នកដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលមានបំណិនប្រសប់ នាំការចូលរួមយ៉ាងសកម្មពីបុគ្គលិកសុខាភិបាលក្រោមឱវាទ លើកស្មារតី លើកតម្កល់ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ។ ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមលើការបន្តខិតខំរក្សាភាពគំរូ-ជ័យលាភី និងបន្តដណ្តើមបានភាពគំរូ និងជ័យលាភីបន្តបន្ទាប់ទៀត តាមរយៈការបង្កើនសមត្ថភាពបណ្តុះបណ្តាលទាំងបច្ចេកទេស…
-
បណ្ឌិត គិន ភាៈកុំចាញ់ កុំចូល កុំជឿតាមការញុះញង់ឬល្បិចកលនយោបាយរបស់ជនទ្រូសជាតិ

ភ្នំពេញៈ«ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យនិងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល, ខ្វាយខ្វល់មិនយល់ការ, តវ៉ាមិនយល់សាច់រឿង, សឿងបឿងទាំងងងឹតងងល់, វិលវល់តាមឧបាយគេបំពុលយើង, ស៊ើងមមើងដូចទើបភ្ញាក់ពីដេក»។ អ្វីដែលខ្ញុំខំប្រឹងនិយាយនិងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាពនិងនិរន្តរភាពជាតិ, ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹងនិងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។ មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយនិងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរសនិងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យ ឬមុខតំណែងអ្វីពីការនិយាយឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន, ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់។ អ្វីដែលដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការនិងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម, ប្រជាជនខ្លាំង សង្គមខ្លាំង, ប្រជាជនខ្សោយ សង្គមក៏ខ្សោយដែរ។ យើងប្រាថ្នាចង់ឃើញប្រជាជនយើងមានជំនឿដោយផ្អែកលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម, ជឿលើសមត្ថភាព…
-
វេជ្ជបណ្ឌិតថៃផ្តល់ការពិគ្រោះយោបល់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាឥតគិតថ្លៃ

ភ្នំពេញ៖ CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យវេជ្ជថានី (Vejthani) ប្រទេសថៃ នៅថ្ងៃទី១៧ ខែសីហានេះ បានរៀបចំកម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ ទៅលើបញ្ហាសុខភាពស្តីពី ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ និងត្រគាក និងការព្យាបាលបញ្ហាខួរក្បាលដោយការវះកាត់។ កម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ បានប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជនទូទៅ។ កម្មវិធីនេះ វេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីមន្ទីរពេទ្យវេជ្ជថានី(Vejthani)ប្រទេសថៃ ចំនួនពីររូប បានធ្វើបទបង្ហាញលើប្រធានបទពីរផ្សេងគ្នាដោយនៅពេលព្រឹក លោកវេជ្ជបណ្ឌិត ព្រីមស្ទៀន ស៊ីរីថាណាភីផាត(PREMSTIEN SIRITHANAPIPAT) ឯកទេសវះកាត់ផ្លាស់ប្ដូរទ្រនាប់ជង្គង់ និងត្រគាក ធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបង្អស់ នៃការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ និងត្រគាក និងនៅពេលរសៀល លោកវេជ្ជបណ្ឌិត ផុងសាកន ផុងសាផាស (PONGSAKORN PONGSAPAS) វេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាល ធ្វើបទបង្ហាញអំពីការព្យាបាលបញ្ហាខួរក្បាលដោយការវះកាត់។ កម្មវិធីនេះបានផ្ដល់ជូនអ្នកចូលរួម នូវការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ជាមួយវេជ្ជបណ្ឌិតឯកទេសទាំងពីរដោយផ្ទាល់ផងដែរ។ នេះជាលើកទី២ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសថៃ ដើម្បីបង្ហាញនូវបច្ចេកវិទ្យានៃការព្យាបាលថ្មីៗ ក៏ដូចជាផ្តល់នូវកម្មវិធីពិគ្រោះយោបល់បញ្ហាសុខភាពដោយឥគិតថ្លៃដល់ប្រជាជនកម្ពុជា។…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំដល់មន្ត្រីរាជការឱ្យ យល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ចសរុប ចំនួន ៤០០នាក់ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីពន្យល់ឱ្យយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កុំឱ្យធ្លាក់ក្នុងឧបាយកលរបស់ក្រុមឧទ្ទាមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជានាពេលខាងមុខ។ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញការប្តេជ្ញាចិត្ត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច បានរៀបចំឧបាយកលអាក្រក់ និងណែនាំពលរដ្ឋឱ្យលង់តាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីប៉ុនប៉ងបង្កើតសកម្មភាពបាតុកម្ម និងចលនាគ្រប់រូបភាព ដោយចោទប្រកាន់ទាំងងងឹតងងុលមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រើប្រាស់រូបភាពបាតុកម្មនេះ ជាបដិវត្តពណ៌ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។…
-
ដើមឈើ ២ពាន់ដើម ត្រូវបានដាំតាមដងផ្លូវក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ធរ ដើម្បីសហគមន៍បៃតង

(ព្រៃវែង)៖ ដើមឈើចំនួន ២ពាន់ដើម ដែលដាំតាមដងផ្លូវលេខ384B ត្រូវបាន ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លីប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្វាយអន្ធរ ខេត្តព្រៃវែង និងលោក លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា និងលោកស្រី រួមជាមួយ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សាជាច្រើនបានចូលរួមដាំដើមឈើ ដើម្បីសហគមន៍ស្រស់បំព្រង ព័ណ៌បៃតង ស្ថិតនៅក្នុងភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានលើកឡើងថា ការដែលបានបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដាំដើមឈើនាថ្ងៃនេះ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាការពារបរិស្ថានក្នុងសហគមន៍ឲ្យស្រស់បំព្រងពណ៌បៃតងអមសងខាងផ្លូវ ។ ឯកឧត្តម សាស្រ្តាចារ្យ បានបញ្ជាក់ដែរថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ពិធីដាំដើមឈើ ដែលបានប្រារឰនាពេលនេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ…