Category: ព័ត៌មានជាតិ

  • ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីខេត្តបាត់ដំបង ប្រកាសគាំទ្រកិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

    ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីខេត្តបាត់ដំបង ប្រកាសគាំទ្រកិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

    បាត់ដំបង៖ពីខេត្តបាត់ដំបងដែលជាខេត្តប៉ូលសេដ្ឋកិច្ចមួយរបស់កម្ពុជា ក្រុមចលនាម៉ូតូកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ​បាន​មកជួបជុំគ្នាដើម្បីបញ្ជាក់ពីជំហរក្នុងការគាំទ្ររាជរដ្ឋា​ភិបាលយ៉ាង​ពេញ​ទំហឹងចំពោះ​ នូវកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA ខណៈមានជន​អគតិ​ជ្រុលនិយម​មួយចំនួនតូច​ញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំង​នឹង​គម្រោងដែល​បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មក និងបង្កចលាចល​ប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់។ អាន៖លោក ដុស ផល្លា ប្រធានក្រុមកង់បីខ្មែរសន្តិភាពខេត្តបាត់ដំបង តាមរយៈការផ្តល់បទសម្ភាសន៍ដល់បណ្តាញទូរទស្សន៍ក្នុង​​ខេត្ត ដោយបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ពួកគេ ក្នុងការគាំទ្រ​យ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។លោក ដុស ផល្លា បានប្រកាស​ថ្កោលទោសនិងប្រឆាំងយ៉ាងដាច់អហង្ការ​ចំពោះរាល់​សកម្មភាព​ញុះញង់ បង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផល និងដំណើរ​ការអភិវឌ្ឍនៃតំបន់ត្រីកោណ​អភិវឌ្ឍន៍។ សូមបញ្ជាក់ថា ជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា និង សម្ដេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់នូវសារក្នុងការពន្យល់ដល់សាធារណ​ជនជាតិ និងអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍ វាមិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិ​ការនេះ​ដើម្បីអភិវឌ្ឍបណ្ដាខេត្តដែលមានព្រំដែនជាប់គ្នា៕

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងឆ្មប ត្រូវចូល​រួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ និងជឿទុកចិត្តបាន

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងឆ្មប ត្រូវចូល​រួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ និងជឿទុកចិត្តបាន

    (ខេត្តព្រះសីហនុ)៖ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាល​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សំគាល់ និងវាយតម្លៃវិជ្ជមានបំផុតលើ ឆន្ទៈរៀន​សូត្រ​ដោយភាពរីករាយ របស់មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចំពោះ​វគ្គបណ្តុះ​បណ្តាល “ភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍” ដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដឹកនាំបណ្តុះបណ្តាលដោយផ្ទាល់តាំងតែពីដំបូង រហូតពេលបច្ចុប្បន្ន។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៍បានវាយតម្លៃខ្ពស់ និងលើកសសើរ​លើឥរិយាបទ​ល្អ ប្រកបដោយវិជ្ជមានភាពរបស់បុគ្គលិសុខាភិបាលភាគច្រើនលើសលុប តាម​រយៈ​កាយវិការនៃភាពរួសរាយរាក់ទាក់ ជំហររួបរួមសាមគ្គីគ្នាក្នុងពេល​បំពេញ​ការងារ ពិសេសការខិតខំបង្ហាញជាគំរូពីថ្នាក់ដឹកនាំក្នុងនាទីទទួល​ខុសត្រូវ​របស់ខ្លួន។ ជាចុងក្រោយមតិផ្តាំផ្ញើររបស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដល់គ្រប់អ្នក​ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ផ្តោតលើ ប្រាំទិដ្ឋភាព​នៃភាពជាអ្នកដឹកនាំ រួមគ្នា៖១- ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង២- ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅប្រយោជន៍រួមទាំងអស់គ្នា)៣- ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ៤-ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់…

  • ក្រសួងប្រៃសណីយ៍ប្រគល់កុំព្យូទ័រ ចំនួន​ ១៧០ គ្រឿង ជូនក្រសួងកសិកម្ម សម្រាប់ បម្រេីដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន

    ក្រសួងប្រៃសណីយ៍ប្រគល់កុំព្យូទ័រ ចំនួន​ ១៧០ គ្រឿង ជូនក្រសួងកសិកម្ម សម្រាប់ បម្រេីដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ ថ្ងៃទី១៦ សីហា ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់​កុំព្យូទ័រ ចំនួន​ ១៧០ គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រា​ប់បម្រេី​ដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន ដោយមានការអញ្ជើញចូលរួម​ប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​និង​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕ ដោយ ង៉ាន់ ទិត្យ

  • កម្ពុជាបានក្លាយជាប្រទេសការិយាល័យថ្នាក់តំបន់ ហើយប្រទេសមួយចំនួន​បានរៀន​សូត្រ​ពី​កម្ពុជា​ទៅលើយុត្តិធម៌អន្តរកាល

    កម្ពុជាបានក្លាយជាប្រទេសការិយាល័យថ្នាក់តំបន់ ហើយប្រទេសមួយចំនួន​បានរៀន​សូត្រ​ពី​កម្ពុជា​ទៅលើយុត្តិធម៌អន្តរកាល

    (ភ្នំពេញ)៖កន្លងមកកម្ពុជាបានរៀនសូត្រពីគេ តែពេលនេះយើងបានក្លាយជាប្រទេស​ដែល​មាន​ធនធានមនុស្ស មានចំណេះដឹង មាន​បទពិសោធន៍សម្រាប់ចែករំលែក​ដល់ថ្នាក់តំបន់ និងអន្តរជាតិទៀតផង។នាពេលនេះដែរប្រទេសទីម័រខាងកើត និង​ហ្វីលីពីនមករៀនសូត្រពីកម្ពុជាទោលើយុត្តិធម៌អន្តរកាល។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ថោង សុជាតិ រដ្ឋលេខាទីស្ដីការគណៈ​រដ្ឋមន្ដ្រី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រ​ទេសកម្ពុជា (អ.វ.ត.ក)។ បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «យុត្តិធម៌អន្តរកាល​”ការស្វែងយល់ពីឥទ្ធិពលនៃគោលជំនឿ លើការផ្សះផ្សារ និងការចងចាំ» ដែលត្រូវ​បានរៀបចំឡើងនៅសាលពហុបំណង ក្នុងបរិវេណអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលា​ការកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ថោង សុជាតិ បានឱ្យដឹងថា កម្មវិធីនេះបានសហការចំនួន៣ប្រទេសគឺ កម្ពុជា ទីម័រខាងកើត និងហ្វីលីពីន។ សម្រាប់កម្មវិធីនេះដែរគឺបានយកកម្ពុជាជាការិយាល័យថ្នាក់តំបន់ព្រោះដោយសារផ្អែកតាមសមិទ្ធផលដែលសម្រេចបាននៅក្នុងដំណើរការកាត់សេចក្តីរយៈពេល១៦ឆ្នាំ បានធ្វើ​ឱ្យកម្ពុជាគឺជាប្រទេសមួយដំបូងគេក្នុងការកសាងសន្តិភាព ក៏ដូចជាការបង្រួប​បង្រួមជាតិ​និងពិសេសការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះតាមរយៈក្នុងដំណើរការកាត់សេចក្តីនៃសាលាក្តីខ្មែរក្រហមកន្លងមក។ ឯកឧត្តម ថោង សុជាតិ បានថ្លែងដែរថា៖កន្លងមកការដំណើរកាត់ក្តី”យុត្តិធម៌អន្តរកាល”​នេះគឺច្រើនធ្វើឡើងតែទៅលើប្រទេសដែលកាន់សាសនាគ្រិស្ត និងមូស្លីម ហើយសម្រាប់​ព្រះពុទ្ធសាសនាវិញឃើញថាជាលើកដំបូងដែលកើតឡើងនៅកម្ពុជា។ក្នុងនេះភាគី​នី​មួយៗ​បានពន្យល់ពីជំនឿលើសាសនាព្រះពុទ្ធដូចម្តេច? ជំនឿលើសាសនាគ្រិស្តដូចម្តេច និងសាសនាមូស្លីមដូចម្តេចជាដើម។ ទាក់ទិនក្នុងរឿងនេះព្រះភិក្ខុ គូ សុភាព អ្នកជំនាញផ្នែកការនិយាយជា​សាធារណៈ​ដ៏ល្បីល្បាញមួយរូប ក្នុងសង្គមកម្ពុជា បានមានសង្ឃដីកាក្នុងឱកាសនិមន្តជាវាគ្មិន​ក្នុងពិធីនេះថា «យើងត្រូវការយុវជន ដើម្បីរៀនសូត្រពីអតីតកាល ព្រោះការចងចាំ​ខ្លីណាស់។ យើងមិនចង់ឲ្យមានការប្រយុទ្ធគ្នា (សង្គ្រាមស៊ីវិល) កើតឡើងម្ដងទៀតទេ…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូជាន់ខ្ពស់ ព្រមទាំក្រុម​ការងារ​ជំនាញ​បច្ចេក​ទេសសុខាភិបាល បានអញ្ជើញចុះពិនិត្យសេវាថែទាំ ពិនិត្យ និង​ព្យាបាល នៅមន្ទីរ​ពេទ្យខេត្តព្រះសីហនុ ដែលមានបម្រើសេវាសុខភាព ពិគ្រោះ​ជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់​ប្រជាជន​រស់នៅក្នុងតំបន់។ ពាក់ព័ន្ធការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ឯកឧត្តម​សាស្ត្រា​ចារ្យ​រដ្ឋមន្ត្រី បានសំដែងសេចក្តីរីករាយចំពោះទំនុកចិត្ត​បងប្អូន​អ្នក​ជំងឺនិងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលច្រើនកុះករ ដោយមានការជឿជាក់លើការបម្រើសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្រ្តី​សុខាភិបាលទាំងអស់ បន្តសាមគ្គីភាព ការយកចិត្តទុកដាក់កាន់តែខ្លាំង​បន្ថែមទៀតលើសមត្ថភាពថែទាំព្យាបាល ក៏ដូចជាការរក្សាទុកដាក់ឯកសារ​ឱ្យបានត្រឹមត្រូវ ថែទាំសម្ភារៈបរិក្ខារពេទ្យ និងត្រូវបង្កើនការបណ្តុះបណ្តាលអំពី​សមត្ថភាពបច្ចេកទេស ព្យាបាល បន្តពង្រីកសេវា និងដោយប្រកាន់ខ្ជាប់ក្រម​សីលធម៌វិជ្ជាជីវៈ ៕ ដោយ ហេង សម្បត្តិ

  • ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកបទពិសោធ និងទស្សនកិច្ចសាលាបឋមសិក្សាជ័យ​លាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ

    ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកបទពិសោធ និងទស្សនកិច្ចសាលាបឋមសិក្សាជ័យ​លាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ

    (ស្វាយរៀង)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បាន​អញ្ជើញបើកសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការ​ផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតសាលាបឋមសិក្សា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងសាលាបឋមសិក្សា មកពីទូទាំងប្រទេស និង​មន្ទីរមុខងាសាធារណៈ ព្រមទាំងសិក្ខាកាមផ្សេងទៀតចំនួន ៧៤១នាក់ ដើម្បីចែករំលែក​បទពិសោធ ពីអង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ និងទទួលព័ត៌មាន​នានា ឆ្ពោះទៅកាន់ការប្រកួតប្រជែងនាឆ្នាំបន្ទាប់ ។ នាព្រឹកថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញ ទស្សនកិច្ចសាលាបឋម​សិក្សាស្វាយជ្រុំ ដែលជាម្ចាស់ជ័យលាភីលេខ១ ស្ទួន និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ ដែលគាំទ្រ សាលាបឋមសិក្សាស្វាយជ្រុំផងដែរ ។  ក្រោយពីបានទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តមកជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ ខេត្តស្វាយរៀង ដើម្បីជួបផ្ទាល់…

  • អភិបាលរងខេត្តកំពង់ឆ្នាំង និងក្រុមការងារចុះផ្សព្វផ្សាយខ្លឹមសារ ស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​កម្ពុជា ឡាវ និងវៀតណាម

    អភិបាលរងខេត្តកំពង់ឆ្នាំង និងក្រុមការងារចុះផ្សព្វផ្សាយខ្លឹមសារ ស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​កម្ពុជា ឡាវ និងវៀតណាម

    កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ​ថ្នាក់​ខេត្ត,លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង កាលពីថ្ងៃទី១៥ ខែសីហា បាន​ធ្វើការ​ផ្សព្វផ្សាយនូវខ្លឹមសារ​ស្ដីពីសហ​ប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី​កោណ​កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដើម្បីឱ្យប្រជាពល​រដ្ឋមានការយល់ដឹង ច្បាស់​លាស់កុំឱ្យចាញ់ការញុះញង់ពីជនខិលខូច។ លោកអភិបាលរងខេត្តបានលើកឡើងថា​ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា CLVត្រូវ​បានបង្កើតឡើងនៅឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើ សេចក្តីប្រកាសនៅ​ទីក្រុងវៀង​ចន្ទន៍ ស្តីពីការបង្កើតសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវនិងវៀតណាម (CLV-DTA) ក្នុងគោល​បំណង​ធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែននេះ ទៅជាព្រំដែនសន្តិភាព. មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន ១១លើករួចមកហើយ ដោយ​មានការ​ប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយនៅឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី​១២។ លោកបន្តថា ប្រទេសទាំងបីបានសហការគ្នាយ៉ាងជិតស្និទ្ធ…

  • កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

    កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំ រួមមាន ៖ ១-ពិនិត្យ  និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលលកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី គម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាល នៃរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥។៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ចជូនសមាជិក សមាជិកាក្រុមប្រឹក្សា។៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតលេខាធិការដ្ឋាន នៃគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។៨-បញ្ហាផ្សេងៗ ៕ លី ពៅ

  • កម្មករ កម្មការនីចង់បានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីការងារ និងបានប្តេជ្ញា​ចិត្ត​រួមគ្នា​ជាមួយម្ចាស់រោងចក្រ សហគ្រាសធ្វើឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព​នៅតាមរោងចក្រ

    កម្មករ កម្មការនីចង់បានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីការងារ និងបានប្តេជ្ញា​ចិត្ត​រួមគ្នា​ជាមួយម្ចាស់រោងចក្រ សហគ្រាសធ្វើឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព​នៅតាមរោងចក្រ

    (ភ្នំពេញ)៖ កម្លាំងនៃការប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការចេញ​មក​សម្អាតសំរាមប្លាស្ទិកនៅមុខរោងចក្ររួមគ្នារបស់កម្មករ កម្មការនី និយោជក់ និង​ម្ចាស់រោងចក្រ សហគ្រាស គឺជាចលនាដ៏ចម្បងមួយទៀត ដែលជួយ​ឱ្យនៅតាមដង​ផ្លូវរបស់កម្ពុជាយើងកាន់តែស្អាត គ្មានសំណល់ប្លាស្ទិកហើររាយប៉ាយកាត់ផ្លូវ។ ការប្តេជ្ញាចិត្តដែលកើតពីកម្លាំងសាមគ្គីរបស់កម្មករ និយោជិកនេះ គឺឆ្លើយតបនឹងការ​លើក​ឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលថា តើយើងទាំងអស់គ្នាចង់ឃើញសំរាមហើររាយប៉ាយនៅមុខរោងចក្រទេ? ជាចម្លើយ គឺពួកគាត់ចង់បានភាពស្អាត មានភាពបៃតងជារៀងរហូតទៅ។ ការឆ្លងឆ្លើយរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងកម្មករ កម្មការនីដោយភាពរីករាយស្និត​ស្នាលនេះ គឺនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ ក្នុងបរិវេណនៃរោងចក្រ​សាប្រ៊ីណា នៅខេត្តកំពង់ស្ពឺ។ ការដាក់ចេញនូវភាពស្អាត គ្មានសំណល់ប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវរបស់កម្ពុជា​នៅឆ្នាំ២០២៥ខាងមុខឆាប់ៗ នេះ នឹងនាំមកនូវជ័យជំនះ៣ជូនកម្ពុជាយើង ទី១ គឺកម្មករ កម្មការនីឈ្នះ ទី២ គឺបរិស្ថាន និងប្រជាពលរដ្ឋឈ្នះ និងទី៣ គឺម្ចាស់រោងចក្រ សហគ្រាសឈ្នះ ហើយការឈ្នះនេះទៀតសោត…

  • មន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល ២៦ឆ្នាំ របស់សម្តេចតេជោ បានអះអាងថា សម្តេច​តេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ

    មន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល ២៦ឆ្នាំ របស់សម្តេចតេជោ បានអះអាងថា សម្តេច​តេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ

    (ភ្នំពេញ)៖ មន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល២៦ឆ្នាំ របស់សម្តេចតេជោ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ, សម្តេចតេជោ យកចិត្តទុកដាក់​កែប្រែ​តំបន់ធ្លាប់មានជម្លោះ ឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ​ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា រាល់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងភ្ញៀវបរទេស បានអះអាងថារយៈពេល ២៦ឆ្នាំកន្លង​មកនេះ សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ, ប៉ុន្តែ​សម្តេចតេជោ តែងតែយកចិត្តទុកដាក់ ព្យាយាមជំរុញការកែប្រែ​តំបន់ដែលធ្លាប់​មាន​ជម្លោះ តំបន់ដែលធ្លាប់តែកើតសង្គ្រាមឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើង​បន្ទាប់ពី​ការ​ក្រុមចលនាមួយក្តាប់តូចកំពុងធ្វើសកម្មភាពញុះញង់ចេញពីក្រៅប្រទេស អុជអាល​ឱ្យមាន​បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិ​វឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយចោទប្រកាន់ថា…