Category: ព័ត៌មានជាតិ

  • អំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារ​សពសមាជិកបក្ស និងគ្រួសារបក្ស ដែលមានជីវភាពលំបាក

    អំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារ​សពសមាជិកបក្ស និងគ្រួសារបក្ស ដែលមានជីវភាពលំបាក

    កំពង់ធំ ៖គ្រឿងឧភោគ បរិភោគ ជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែន ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព និងសមាជិកបក្សគ្រួសារ​ដែលមានជីវភាពលំបាកចំនួន១២គ្រួសារតាមរយៈ​ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ​គណបក្សប្រជាជន ចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុមការងារ​គណបក្ស ប្រជាជនចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីចុងសប្ដាហ៍នេះ។ អំណោយមាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងនិងថវិកាមួយចំនួន។ ក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត តែងតែព្រួយ បារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនសមាជិក​បក្ស ក៏ដូចជាប្រជាពល រដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំង អស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បី​ជៀស​ផុតពីជំងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់៕ដោយ៖ប៊ុន រដ្ឋា

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    ភ្នំពេញ៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើក​ទី៩ នៅថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រី​ការបរទេសនៃព្រះរាជាណា​ចក្រថៃ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន” នឹងផ្តល់នូវកាលា​នុវត្ត​ភាពសម្រាប់រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេច​បានក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអ​នុវត្តនូវលទ្ធផល ដ៏សំខាន់ៗនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះ​ស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធី​ឱ្យកាន់តែ ប្រសើរឡើង ដោយផ្អែក​លើផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ចសហប្រតិបត្តិ​ការមេគង្គ-ឡានឆាង ដើម្បីផ្តល់​ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។ ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីការបរទេស ដទៃទៀតនឹងចូលជួបសម្តែង​ការ​គួរសមជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន…

  • ថ្ងៃស្អែក ព្រះមហាក្សត្រកម្ពុជានឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ

    ថ្ងៃស្អែក ព្រះមហាក្សត្រកម្ពុជានឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ

    ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ព្រះសព្វព្រះរាជហឬទ័យនឹងស្តេចយាងបំពេញ​ទស្សនកិច្ច​នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ ចាប់ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤​កន្លងទៅព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះ​អនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជន​រួមជាតិ​ទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤​តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ច​នៅសាធារណរដ្ឋប្រជា​មានិតចិន ។ ព្រះរាជសារបន្តថា នៅក្នុងឱកាសអវត្តមាននៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងទទួលថវិកាជាង ១៣ ម៉ឺនដុល្លារ ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងទទួលថវិកាជាង ១៣ ម៉ឺនដុល្លារ ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម

    កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤​ឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំងបាន​អញ្ជើញចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់និងអាកាស​ធាតុ ” ដែលរៀបចំនៅសាលាខេត្តកំពង់ឆ្នាំង​។ ក្នុងឱកាសនេះឯកឧត្តម អ៊ុក រ៉ាប៊ុន បានរំលឹកពីប្រវត្តិកាកបាទក្រហម​អន្តរជាតិនិងអឌ្ឍចន្ទក្រហមចាប់បដិសន្ធិឡើ នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ១៩៦៣ ក្រោមគំនិតផ្តួចផ្ដើមបង្កើតអង្គការនេះដោយលោក ហង់រី ឌុយណង់ ជនជាតិស្វីសជាពាណិជ្ជករមួយរូប ។ សម្រាប់ប្រទេស​កម្ពុជាកាកបាទក្រហមកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ។ឯកឧត្តម​ទេសរដ្ឋមន្ត្រី​​បានផ្ដាំផ្ញើដល់មន្ត្រី​សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង និងអនុសាខាកាកបាទក្រហម​ទាំងអស់  ត្រូវយកចិត្តទុកដាក់ ធ្វើការងារ​មនុស្សធម៌ប្រកបដោយ​តម្លាភាព​ដោយឈរលើគោលការណ៍គ្រឹះមិនរើសអើង អព្យាក្រឹត ឯករាជ្យ មានឆន្ទៈស្ម័គ្រចិត្តនិងប្រកបដោយក្រម​សីលធម៌ ។ ចំណែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមខេត្តកំពង់ឆ្នាំងបានរាយការណ៍អំពីសកម្មភាព​របស់សាខា និងអនុសាខា ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និង ទិសដៅការងារ ដែលត្រូវអនុវត្តបន្ត ។ជាចុងក្រោយឯកឧត្តមបានប្រកាសពីលទ្ធផលថវិកាដែលទទួលបានពីសប្បុរសជនសរុបចំនួន ១៣៨ ៣៣៤ដុល្លារអាមេរិក ក្នុង​នោះ​អនុសាខា ក្រុង.ស្រុក បានចំនួន ៧២ ២២០ ដុល្លារ…

  • អភិបាលខេត្តកំពង់ចាម ចុះពិនិត្យនិងដោះស្រាយទឹក​ជូនកសិករ​ជាង៣០០ ហិកតា

    អភិបាលខេត្តកំពង់ចាម ចុះពិនិត្យនិងដោះស្រាយទឹក​ជូនកសិករ​ជាង៣០០ ហិកតា

    កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពី​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំ​ក្រុមការងារ​មន្ត្រីជំនាញ ចុះពិនិត្យនិងដោះស្រាយកង្វះទឹកដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋជាង ៣០០ ហិកតា ក្នុងឃុំចំនួនបួន នៃ​ស្រុកជើងព្រៃ រួមមាន ឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ដែលកំពុងជួប​កូនរដូវប្រាំង និង​ខ្វះទឹកស្រោចស្រព។ ឃុំទាំងបួនក្នុងស្រុកជើងព្រៃមាន ស្រូវស្រែចំនួន៣២៧ ហិកតា កំពុងរងផលប៉ះពាល់ខ្វះទឹកស្រោចស្រព។ ក្នុងនោះ ស្រូវខូច​ខាត​ប្រមាណជា ៤០ហិកតា ។ ពាក់ព័ន្ធទៅនឹងកង្វះទឹកស្រោចស្រពដំណាំស្រូវ ឯកឧត្តមអភិបាល​ខេត្តបានសម្រេចឱ្យបើកប្រភពទឹកចេញពីតំបន់ទឹកឆា ក្នុង​ស្រុក​ព្រៃឈរ និងឱ្យធ្វើការស្ដារប្រឡាយចាស់ៗ ដើម្បីសម្រួលឱ្យទឹក​ហូរមកដល់តំបន់ឃុំទាំងបួនខាងលើ។ ចំពោះតំបន់ដែលមាន​ស្រូវ​ខូចខាត អាជ្ញាធរខេត្តបានត្រៀមស្រូវពូជ សម្រាប់ផ្ដល់ជូនប្រជា​ពលរដ្ឋ​ធ្វើការដាំដុះឡើងវិញ។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យ នៅទីតាំងឃុំសណ្ដែក ក្នុងស្រុកបាធាយ ដែលជាតំបន់ខ្វះទឹក​ផងដែរ ៕ដោយ៖លីពៅ

  • កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផល​នៅភូមិកោះកែវ

    កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផល​នៅភូមិកោះកែវ

    កំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានបង្ក្រាបបទល្មើស​នេសាទដោយរុះរើរបាំងសាច់អួន និងរបាំងស្បៃមុងកាលពី​ព្រឹក​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងបឹង ស្ថិតក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។សកម្មភាពនេះ​ដឹកនាំដោយ​លោក អ៊ូ សោភ័ណ នាយរងខណ្ឌជលផលកំពង់ឆ្នាំង ។ សមត្ថកិច្ចបាន រុះរើនិងកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួនប្រាំមួយកន្លែងប្រវែង​៥០០​ម៉ែត្រ, លូស្បៃមុង​ចំនួន១០គ្រឿង, បង្គោលចំនួន២០០ដើម, ចាក់លែងត្រី​ចម្រុះ​ចំនួន១៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ។ មួយករណីទៀតកាប់​បំផ្លាញរបាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៤០០ម៉ែត្រ , លូស្បៃមុងចំនួន១៥គ្រឿង, បង្គោលចំនួន១៥០ដើម, និងចាក់លែងកូនត្រីចម្រុះចំនួន២០គីឡូក្រាម ៕ ដោយ៖សុខ គឹមសៀន

  • ទូតចិន បន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខ័ណ្ឌជាតិ​របស់ខ្លួន

    ទូតចិន បន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខ័ណ្ឌជាតិ​របស់ខ្លួន

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅវិមាន​ព្រឹទ្ធសភា ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ពីការប្តេជ្ញាបន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើស​មាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខ័ណ្ឌជាតិរបស់ខ្លួន ក៏ដូចជា ក្នុងការសម្រេចបាននូវគោល​ដៅឱ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រ​ទេស​​មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ផងដែរ។ នេះបើតាមលទ្ធផលនៃជំនួប បន្ទាប់ពី។ ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ការតែងតាំងឯកអគ្គរដ្ឋ​ទូតថ្មី ក្នុងរយៈពេលដ៏ខ្លីនេះ គឺបានបង្ហាញពីការ យកចិត្តទុដាក់ខ្ពស់ពីសំណាក់មិត្តចិន ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជា មួយកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភាបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង ទ្វេភាគីក៏ត្រូវបានពង្រឹងនិងពង្រីកថែមទៀតតាម រយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម…

  • ក្រុមហ៊ុនវិនិយោគ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់អារម្មណ៍ការវិនិយោគ​នៅកម្ពុជា

    ក្រុមហ៊ុនវិនិយោគ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់អារម្មណ៍ការវិនិយោគ​នៅកម្ពុជា

    (ភ្នំពេញ)៖ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន បានថ្ឡែងដូច្នេះ ក្នុងឱកាសដឹកនាំគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ រួមមាន៖ ១-ក្រុមហ៊ុន Honji Underwear Co., Ltd., ២-ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd., ៣-ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd., ៤-ក្រុមហ៊ុន Intop Intelligent Technology Co., Ltd., ៥-ក្រុមហ៊ុន Taienkang Pharmaceutical Co., Ltd.,…

  • ក្រសួងការងារនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ

    ក្រសួងការងារនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រសួងនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដោយក្នុងនោះក៏នឹងមានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ២០២៤ ជាពិេសសក៏មានការដាក់បម្រើសេវាម៉ាស៊ីនឆុងកាហ្វេរ៉ូបូត (Robbot Coffee) ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ២០៖៣០ នាទីយប់។  ឯកឧត្តមរដ្ឋលេខាធិការកត់សំគាល់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំនេះមានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ២០ ដែលប្រមូលផ្តុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ…

  • ឯកឧត្តម ឌិត ទីណា៖ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ

    ឯកឧត្តម ឌិត ទីណា៖ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ

    (ភ្នំពរញ)៖ ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញ​ពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។នេះជាការថ្លែង​បញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ គួរបញ្ជាក់ថាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះធ្វើឡើងក្នុងពិធីធ្វើ​តេស្ត​រហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការ​ចូលរួម​របស់ថ្នាក់​ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បញ្ជាក់ក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ឌិត ទីណា បានពន្យល់និងណែនាំ​ដល់​ក្រុមការងារធ្វើតេស្តសារធាតុញៀនឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយ​អនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយ​ពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»។ គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន…