-
សកលវិទ្យាល័យស្វាយរៀងរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី ២” ក្រោមការជួយឧបត្ថម្ភថវិកា ពីសហគ្រិនខ្មែរ (Khmer Enterprise)

(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាល ទី២ របស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” វគ្គផ្តាច់ព្រ័ត្រ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ដែលមានការ ចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ អង្គភាពនានាជុំវិញខេត្ត និស្សិតកំពុង សិក្សា អតីតនិស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៤៥០នាក់ ។ លោកសាស្ត្រាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រង នៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា កម្មវិធី ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២ នេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUER) ដែលមាន សហគ្រិ នខ្មែរ ជាប្រតិបត្តិករ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ លោកសាស្ត្រាចារ្យបានបន្តថា កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗ ៥ដំណាក់កាល៖ ទី១. ដំណាក់កាលផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ចាប់ពីខែឧសភា ឆ្នាំ២០២៤ ទី២.…
-
រាជរដ្ឋាភិបាលកម្ពុជា ធានាការពារសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី? ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។ ទី២. ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។ ទី៣. កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។ ទី៤. ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។ ទី៥.…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រចសាងសង់ស្ពានថ្មមួយកន្លែង ឆ្លងកាត់ស្ទឹងសែន ជូនពលរដ្ឋ រស់នៅក្នុងឃុំឈូក និងឃុំស្រើង

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ធ្វើការសាងសង់ស្ពានថ្មមួយកន្លែងប្រវែង១៣០ម៉ែត្រឆ្លងកាត់ស្ទឹងសែនជូនប្រជាពលរដ្ឋឃុំឈូក និងស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនសកិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលក្នុងការឆ្លងទៅមកដើម្បីទៅសិក្សារៀនសូត្រ។ ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូននេះ ជាដំណឹងល្អដែលប្រជាពលរដ្ឋនៅក្នុងឃុំឈូក និងឃុំស្រើង ទន្ទឹងរងចាំជាយូរណាស់មកហើយនោះ និងត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅបរិវរណសាលាស្រុកប្រាសាទាំបូរ។ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ស្ពានដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូននេះមានតម្លៃធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះបានបង្កនូវភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ពិសេសទៀតនោះ ស្ពាននេះ លែងឲ្យសិស្សានុសិស្សយើងលំបាក ត្រូវជិះទូកឆ្លង ទៅរៀនដូចមុនទៀតដែរ ។ លោកជំទាវបណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែនដី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ ព្រោះរដូវវស្សានាឆ្នាំនេះ…
-
កូនត្នោតជាង ៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានមានប្រសាន៍ថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ…
-
ប្រតិភូយុវជនកម្ពុជា ដែលចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវយកចំណេះដឹង មកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្អូនៗ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ មុននឹងចេញដំណើរទៅចូលរួមកម្មវិធី អ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ។ លោកជំទាវបណ្ឌិត បានថ្លែងអបអរសាទរដល់ប្រតិភូយុវជនទាំង ៨ រូប ដែលត្រូវបានជ្រើសរើសចូលរួមនៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា…
-
ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្ម ផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគ លើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សា ជាមួយដៃគូកម្ពុជា ។ សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យ ផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ…
-
ឯកឧត្តម ឈុន សុជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម

(ភ្នំពេញ)៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ របស់ប្រតិភូក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matter- ACCSM និង ACCSM+3) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម ប្រកបដោយជោគជ័យនិងផ្លែផ្កាជាទីមោទនៈ។ នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញលទ្ធផលនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម។ ឯកឧត្តមអគ្គលេខាធិការ ឈុន សុជាតិ បានបង្ហាញពីលទ្ធផលការចូលរួមកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ព្រមទាំងកិច្ចការសម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន 23rd ACCSM & 8th…
-
ប្រធានអាជ្ញាធរអេដស៍អំពាវនាវឱ្យអ្នកសារព័ត៌មានជួយទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍នៅកម្ពុជា

ភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់អ្នកសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ និងជួយផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍។ ថ្លៃងក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៨ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលទទួលបាននូវការទទួលស្គាល់ពីអង្គការយូអិនអេដស៍ថា ឈរនៅលំដាប់កំពូល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។ ឯកឧត្តមបន្តថា ជោគជ័យរបស់កម្ពុជា គឺដោយសារមានសសរស្តម្ភ៣សំខាន់៖ ភាពជា អ្នកដឹកនាំ ឬភាពជាម្ចាស់, ភាពជាដៃគូ និង ការវិនិយោគ។ នៅក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិក្នុងឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប។ ជាពិសេសក្នុងខែមីនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ឯកឧត្តមបន្ថែមថា ចំពោះភាពដៃគូ យើងបានសហការគ្នាជាមួយម្ចាស់ជំនួយដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលបានចូលរួមចំណែកទិញ ឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា តាមរយៈការចូលរួមក្នុងវេទិកាអន្តរជាតិក្នុងខែមិថុនា និងកក្កដាកន្លងទៅថ្មីៗនេះ…
-
សម្តេចរដ្ឋសភាធិបតី ៖ វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅវិមាន រដ្ឋសភាកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនេះសម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាន ការបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសមាគមនៅក្នុងអាណត្តិទី៦នេះ។ជាមួយគ្នានេះសម្តេចបានថ្លែងអំណរគុណដល់ស្ថាបនិក ថ្នាក់ដឹកនាំ សិល្បករសិល្បការី ទំាងអស់ ដែលបានបង្កើត និងដឹកនាំសមាគមសិល្បករខ្មែរ នៅក្នុងបុព្វហេតុមនុស្សធម៌ និងការចូល រួមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ សិល្បៈ ដែលជាដួងព្រលឹងរបស់ជាតិ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានធ្វើសកម្មភាពមនុស្សធម៌ និងការជួយសង្គម ដូចជា កុមារ ស្ត្រីចាស់ជរា ជនពិការ ក៏ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ជាពិសេសការជួយឧបត្ថម្ភគំាទ្រដល់សិល្បករសិល្បការិនី ចាស់ជរា និងមានជំងឺ ដែលសកម្មភាពនេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា មិនត្រឹមជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ថែរក្សានូវមរតករស់ ដែលជាធនធានដ៏មានតម្លៃ ពោរពេញដោយបទពិសោធន៍របស់សង្គមជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើង គ្រប់ជាតិសាសន៍លើសកលលោកកំពុងផ្តោតការយកចិត្តទុកដាក់អំពីវប្បធម៌ ធ្វើជាច្រករបៀងសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនីមួយៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរ។ ក្នុងន័យនេះ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ពិភាក្សាការងារអំពីគម្រោងជីវម៉ាសជាមួយមន្រ្តីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យក្រុមការងារសហការពិនិត្យគម្រោងជីវម៉ាស (Biomass)ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏ បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំណេញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ការលើកឡើងបែបនេះក្នុងឱកាស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលជួបពិភាក្សាការងារអំពីជីវម៉ាស ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាសដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈជាដើម៕ដោយ៖ម៉ាដេប៉ូ