Category: ព័ត៌មានជាតិ

  • ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យនាំយកអំណោយទៅផ្តល់ជូន​មណ្ឌល​សង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

    ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យនាំយកអំណោយទៅផ្តល់ជូន​មណ្ឌល​សង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

    បន្ទាយមានជ័យ៖លោក រ៉េត រ៉ន ប្រធានសម្ព័ន្ធស្រលាញ់​សន្តិភាព​ខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី ស្ថិតភូមិឬស្សីក្រោក ឃុំប្ញស្សី​ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។មណ្ឌលនេះមានកុមារស្នាក់នៅ ១១២នាក់និងបុគ្គលិក ១៧នាក់ ។ ក្នុងពិធីដែលមានការចូលរួមពីលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋានផងនោះ លោក រ៉េត រ៉ន បាននាំនូវ​ការផ្ដាំ​ផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ក្រុង​ប៉ោយប៉ែត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជូនដល់ប្អូនៗដែល​កំពុងតែរស់នៅក្នុងមណ្ឌល និងលោក​នាយកគ្រប់គ្រងមណ្ឌល និងបុគ្គលិកនៅក្នុងមណ្ឌលទាំងអស់។ អំណោយរួមមាន ដូចជា អង្ករចំនួនមួយតោន ត្រីខប្រាំកេសធំ ទឹកស៊ីអ៊ីវប្រាំកេសធំ មីពីរកេសធំ និងថវិកាមួយលានរៀល។​ចំណែក​បុគ្គលិកបម្រើការងារនៅមណ្ឌលចំនួន១៣នាក់ក៏បានទទួលថវិកាមួយចំនួនផងដែរ៕ដោយ៖ឃិន គន្ធា

  • សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បើកសិក្ខាសាលា​ចែក​រំលែក​ដើម្បីអាជីវកម្មរីកចម្រើន

    សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បើកសិក្ខាសាលា​ចែក​រំលែក​ដើម្បីអាជីវកម្មរីកចម្រើន

    សៀមរាប៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្ម​មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានការគាំទ្រ ដោយ​សហគ្រិនខ្មែរបានប្រារព្ធសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អាទិភាពក្នុងការវិ​និយោគ​ក្នុងខេត្តសៀមរាប» ដល់សមាជិក​សមាជិកាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ  ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពាណិជ្ជករ និង អាជីវករនៅក្នុងខេត្តសៀមរាប នៅសណ្ឋាគារអង្គរសេនជូរីខេត្ត​សៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។ សិក្ខាសាលាត្រូវបានអញ្ជើញជាវាគ្មិនពីឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ។   ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបញ្ជាក់ថា សិក្ខាសាលាចែករំលែក​ដើម្បីអាជីវកម្មរីកចម្រើននាពេលនេះ ក្នុងគោលបំណងឱ្យបាន​ជួបជុំផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកព្រមទាំងធ្វើការចែករំលែកបទពិសោធន៍ល្អៗដើម្បីទទួលបានគំនិត ថ្មីៗយកទៅអភិវឌ្ឍន៍​អាជីវកម្មរបស់ខ្លួន ។ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បន្តថា វិបត្តិកូវីដ-១៩ ជារបត់បញ្ហាពិភព​លោកទី១ ដែលបង្កឱ្យក្រុមហ៊ុនអាជីវកម្មជាតិ និងអន្តរជាតិ​ជាច្រើន​ផ្អាកដំណើរការ និងបិទទ្វារទាំងស្រុងនៅទូទាំងសកលលោក។ បន្ទាប់ពីកូវីដ ,បញ្ហាអ៊ុយក្រែនជាមួយរុស្ស៊ី ក៏បានជះឥទ្ធិពល ជា​ខ្លាំងមិនថាតែតំបន់អឺរ៉ុប និងតំបន់ផ្សេងៗ ដូចជា អាស៊ីជាដើម សុទ្ធតែទទួលរងឥទ្ធិពលទាំងអស់ ដោយធ្វើឱ្យមានវិបត្តិដល់វិស័យ​ទេសចរណ៍។ ក្នុងនាមជាអ្នកមានបទពិសោធន៍ក្នុងអាជីវកម្ម ឯកឧត្តមបណ្ឌិត តាន់…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប Asad Yaqub ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដែលយើងបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលលោក Asad Yaqub ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ លោក Asad Yaqub អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ សីហាកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមានចិត្តរបស់សម្ដេចដែលបានចំណាយពេលវេលាទទួលជួប លោកនិងសហការី នៅពេលនេះ។ លោក Asad Yaqub…

  • ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាព​និងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្កក្តចេះ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាល​ជូនប្រជាពលរដ្ឋបានល្អប្រសើរ

    ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាព​និងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្កក្តចេះ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាល​ជូនប្រជាពលរដ្ឋបានល្អប្រសើរ

    (ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួម​ធ្វើ​​ឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។ រទេះរុញដែល​ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបាន​គូស​បញ្ជាក់​ថា នឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈ​បន្ថែមដើម្បី​បម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួល​សម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។ នេះជាលើកទី៣ ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រុមការងារ​បានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព​ក្នុង​ខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេស​សម្រាប់ជនពិការភាព។ ការគិតគូរនិងផ្តល់រទេះរុញនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខា​ភិបាល​ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីកសេវាសុខភាពឆ្ពោះទៅការ​គ្របដណ្តប់សុខភាពជាសកលដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាកម្មវិធីនយោបាយអាទិភាព ១ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថារទេះរុញទាំង ១៦៨ នេះដែលត្រូវបានចែក​ដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពនៅទូទាំងខេត្តក្រចេះនេះជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យការ​បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។​ ជាមួយគ្នានេះ ឯកឧត្តម…

  • អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីលទ្ធផលសម្រេចបាន ក្នុងខែកក្កដា ឆ្នាំ២០២៤

    អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីលទ្ធផលសម្រេចបាន ក្នុងខែកក្កដា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ក្នុងខែកក្កដា កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និង អន្តរជាតិ ជាដើម។ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុកនារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះដោយបានប្រាប់ទូរទស្សអប្សរាថា៖ការងារប្រកាស​ទ្រព្យសម្បត្តិ និងបំណុលនៅក្នុង ខែ កក្កដា ឆ្នាំ ២០២៤នេះមានមន្ត្រីចំនួន ២.៩៨១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល​បានការ តែងតាំងថ្មីចំនួន ១.៤៤៧រូប និងមន្ត្រី ១.៥៣៤រូបទៀត បានមកប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ជា លើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ឯកឧត្តមបាននិយាយផងថា​៖សម្រាប់ការងារពាក្យប្ដឹងរបស់អង្គភាពប្រឆាំង​អំពើពុក​រលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមាន​ក្នុង​ខែនេះ សរុបចំនួន ៤៨ ពាក្យប្ដឹង ។ ឯកឧត្តម សយ…

  • ខេត្តរតនគិរីរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    ខេត្តរតនគិរីរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    រតនគិរី៖កាលព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋខេត្តរតនគិរីបានរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណនតេជោនៅបរិវេណរង្វង់មូលនាគព័ន្ធ ក្រុងបានលុង ដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មួង ប៉យ សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ខាំ ខឿន និងលោក ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លំាងទាំងបី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនិងប្រជាពលរដ្ឋជាងមួយពាន់នាក់។ សូមជម្រាបថា ដើម្បីអបអរសាទរពិធីជាប្រវត្តិសាស្ត្រនេះ នៅខេត្តរតនគិរី នាតាមបណ្តាគ្រឹះស្ថានសិក្សា មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង៩ វត្តអារាមនានា បានធ្វើការវាយគង ទូងស្គរ ព្រមៗ គ្នានៅវេលាម៉ោង៩:០៩នាទី ព្រឹកយ៉ាងមហោឡារឹក៕ដោយ៖ គតិ យុត្ត

  • អភិបាលរងខេត្តកំពង់ធំនិងមេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ធំអញ្ជើញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

    អភិបាលរងខេត្តកំពង់ធំនិងមេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ធំអញ្ជើញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

    កំពង់ធំ ៖ លោកអភិបាលរងខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំង​កងកម្លាំង​ចំនួន៣៥នាក់ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែល​បានជន់លិចស្រូវរបស់ប្រជាពលរដ្ឋ ស្រូវជាង​បីពាន់ហិកតា គឺជាការ​ជន់លិចធ្ងន់ធ្ងរក្នុងឆ្នាំ២០២៤នេះ ខណៈស្រូវកំពុងតែប្រមូលផល នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងមួយផ្នែករបស់ស្រុក​កំពង់​ស្វាយ ។ ក្នុងសកម្មភាពកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោក ឆេង បូរ៉ា តំណាងប្រជាកសិករបានបញ្ជាក់ថា ដំណាំស្រូវប៉ែក​ខាងក្រោម នៅក្នុងសង្កាត់ស្រយ៉ូវ ប្រមាណបីពាន់ហិកតា ដែលកំពុងប្រមូលផល ត្រូវបានទឹកជន់លិចរយៈ​ពេលជិតមួយ​សប្តាហ៍​កន្លងមកហើយ ។បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវដណ្ដើមពីជំនន់ទឹកភ្លៀង ដើម្បីបានផលខ្លះសម្រាល​នូវការខូចខាតបាត់បង់ថវិកា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា អាជ្ញាធរ និងកង​កម្លាំងកំពុងតែរិះរកវិធី ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលបាន​រងផល​ប៉ះពាល់ និងខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀង និងចូល​រួមសោក​ស្តាយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងការខូច​ខាតជាងបីពាន់​ហិកតា ដែលបងប្អូន បានចំណាយថវិកាយ៉ាងច្រើន ដើម្បីបង្កបង្កើន​ផលស្រូវ។ ក្នុងនោះកងកម្លាំងត្រៀម តាមការចាំបាច់​នានា ដែលប្រជាជនត្រូវការ ក្នុងការបម្រើប្រជាជនដោយអស់​ពីចិត្ត​ពីថ្លើម៕ដោយ៖ ប៊ុន រដ្ឋា

  • ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ចុះអនុស្សរណៈដើម្បលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

    ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ចុះអនុស្សរណៈដើម្បលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា  ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀតព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះគឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នារវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា។ លោក វីលៀម ខន់ឃ្លីន នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័នជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។…

  • ក្រសួងព័ត៍មានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

    ក្រសួងព័ត៍មានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចាប់ពីពេលនេះតទៅ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពី គ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បានបិទបញ្ចប់។ ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយ មានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា។ មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាព សារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។ ក្រសួងព័ត៌មានសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានមកចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ៕ ដោយ ង៉ាន់ ទិត្យ

  • ការចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោបង្ហាញពីការជឿជាក់របស់ពលរដ្ឋ

    ការចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោបង្ហាញពីការជឿជាក់របស់ពលរដ្ឋ

    កំពត៖អាជ្ញាធរស្រុកទឹកឈូ បានបញ្ជាក់ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពល​រដ្ឋខ្មែរ​គ្រប់រូបត្រូវ​ចងចាំចាប់ពីថ្ងៃនេះទៅ។ ទី១.ជាថ្ងៃបើកការ​ដ្ឋានព្រែកជីក​ហ្វូណន​តេជោ ដែលជាមរតកដ៏មហាសាលសម្រាប់អ្នកជំនាន់ក្រោយ និងទី២ គឺជាថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពកម្ពុជា។ លោកថា ការចូលរួមអបអរសាទររបស់ពលរដ្ឋនៅគ្រប់ទិស បាន​បង្ហាញពីគោលជំហរគាំទ្រ និងជឿជាក់មកលើរាជរដ្ឋាភិបាល។ អភិបាលស្រុកទឹកឈូ លោកអ៊ឹម ច័ន្ទសោធន បានប្រាប់ក្នុងកម្មវិធី​អបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅល្ងាច​ថ្ងៃទី៥ ខែសីហាថា  សម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ទាំងមន្ត្រីរាជការ កងកម្លាំង យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋ ព្រះសង្ឃ និងសាសនិក​ផ្សេងៗទូទាំងខេត្ត បានបង្ហាញនូវទឹកចិត្តរំភើបរីករាយក្រៃលែង ក្នុងការ​ចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ។ លោកបានបញ្ជាក់ មិនថាខេត្តកំពត  ឬស្រុកទឺកឈូទេ នៅទូទាំង​ប្រទេស  គ្រប់ទិសទីមាន​រៀបចំកម្មវិធី​អបអរសាទរយ៉ាងឱឡារឹកបំផុត  ។ទាំងនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ យល់ច្បាស់អំពីគុណតម្លៃ នៃគម្រោងព្រែកជីកហ្វូណន​តេជោ បង្ហាញគោលជំហរគាំទ្រ និងជឿ​ជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដោយឡែកក្រុមយុវជនស្រឡាញ់សន្តិភាពស្រុកទឹកឈូ  ក៏បានបង្ហាញ​ពីការមើលឃើញ​របស់ខ្លួនថា ប្រជាពលរដ្ឋគ្រប់ទិសទី​នៅក្នុងខេត្តកំពត បានចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោយ៉ាងផុសផុល  និងប្រកបដោយទឹក​ចិត្តរំភើប​រីករាយ។ សូមជម្រាបថា…