Category: ព័ត៌មានជាតិ

  • របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា

    របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា

    ភ្នំពេញៈ«របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា »គឺជាចំណងជើងអត្ថបទរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក។ សំណេរបានលើកឡើងចំនួនប្រាំមួយចំណុចៈ ១. កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាងដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។ ២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួចដើម្បីធ្វើជាខ្សែក្រវាត់ទី២បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែននិងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ។ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ ៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។ ៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើងដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។ ៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។…

  • ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារនៅភូមិម្រេច ទទួលបានអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារនៅភូមិម្រេច ទទួលបានអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    ព្រះវិហារៈ អំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ។ ពិធីនេះក៏មានអញ្ជើញចូលរួម ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឧត្តមសេនីយឯក ស្រឹ ឌឹក មេបញ្ជាការកងពលធំទី៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពល ធំទី២ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តជាច្រើនរូប។ អំណោយ ដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ មានចំនួន ៣៤មុខ រួមជាមួយថវិកាមួយចំនួន។ ក្នុងឳកាសនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី…

  • ទីអារាមតាមមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបងអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    ទីអារាមតាមមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបងអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    បាត់ដំបងៈ ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងខេត្តបាត់ដំបង បានត្រៀមខ្លួនជាស្រេចរួចរាល់ហើយអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ដោយការចងបដាពាក្យស្លោក ការតុបតែងទង់ជ្វាលា ការដាក់ទង់ជាតិ នៅតាមរបង តាមមុខអគារ ស្ថាប័ន មន្ទីរអង្គភាពរបស៎ខ្លួន ។ខ្លះទៀតបានជួបជុំមន្ត្រីរាជការដោយនាំគ្នាធ្វើការហាត់សមទូងស្គរ គ្រវីទង់ជាតិ ស្រែកជ័យឃោស ។ខ្លះទៀតក៏ត្រៀមស្គរ ត្រៀមត្រដោកឫស្សី សម្រាប់គោះ បន្លឺសំឡេង។(រាយការណ៍ដោយ រ័ត្ន ចរិយា)។ តាមរយៈថេរៈដីការព្រះសង្ឃ មហាជននានា អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា៖”ព្រែកជីកហ្វូណនតេជោ”នឹងផ្ដល់នូវផលប្រយោជន៍ដ៏មហាសាល ដល់សង្គម សេដ្ឋកិច្ចកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោកើតឡើងបាននៅពេលនេះគឺដោយសារកត្តាសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនិងអនុវត្តបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ប្រសិនបើគ្មានសុខសន្តិភាពទេ កម្ពុជាក៏មិនអាចមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះបានឡើយ។ ទាំងព្រះសង្ឃ មន្ត្រីរាជការ និងមហាជនទូទៅក្នុងខេត្តបាត់ដំបងបានបង្ហាញពីការប្តេជ្ញាចិត្តនិងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីក ជាប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យទំនើប តាមរយៈការជួបជុំទូងស្គរ គោះរគាំង គោះត្រដោកនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក ៕

  • ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេច​តេ​ជោ ហ៊ុន សែន នៃថ្ងៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

    ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេច​តេ​ជោ ហ៊ុន សែន នៃថ្ងៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានសារលិខិតជូន​ពរ​គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃបុណ្យខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងសារលិខិត ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ សូម​សម្តែង​នូវអំណរសាទរយ៉ាងក្លៀវក្លាជាទីបំផុត និងសូមបួងសួង​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយថែ​រក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចតេជោ ប្រធាន​ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រ​ឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នៅតែចងចាំជានិច្ចនូវ​គុណូប​ការៈ​ដ៏ថ្លៃថ្លារបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានបូជា អស់កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះជាតិ ផ្សះផ្សាជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។…

  • ក្រុមអ្នកអភិរក្សថតឃើញសត្វផ្សោតឃ្លាច និងផ្សោតក្បាលត្រឡោកនៅភូមិសាស្ត្រ ព្រែកត្នោត ខេត្តកំពត

    ក្រុមអ្នកអភិរក្សថតឃើញសត្វផ្សោតឃ្លាច និងផ្សោតក្បាលត្រឡោកនៅភូមិសាស្ត្រ ព្រែកត្នោត ខេត្តកំពត

    (ភ្នំពេញ)៖សត្វផ្សោតទឹកប្រៃដ៏កម្រ២ប្រភេទគឺ ផ្សោតឃ្លាច (Sousa chinensis) និង ផ្សោតក្បាលត្រឡោក (Orcaella brevirostris) ត្រូវបានអង្គការអភិរក្ស សមុទ្រកម្ពុជា (MCC) ថតបាន ក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពតកាលពីអំ ឡុងចុង ខែកក្កដា ឆ្នាំ២០២៤កន្លងមក។ គួរបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ អភិរក្ស សមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍ នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិត​កន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួលបានផលពីការនេសាទប្រសើរជាងមុន។ អ្នកអភិរក្សបានឱ្យដឹងនាកន្លងមកថាសត្វផ្សោតដែលកំពុងមានវត្ដមាននៅក្នុងតំបន់អភិរក្សសហគន៍ព្រែកត្នោត ខេត្តកំពតមានយ៉ាងហោចណាស់ ៤០ក្បាល។កន្លងមក​នេះ​ដែរការ ទម្លាក់ថ្មសិប្បនិម្មិតមានចំនួន ២០ដុំ ដោយក្នុងមួយដុំៗមានទម្ងន់ ២តោន​ក្នុង ហើយថ្មទម្ងន់ក្រោម២តោន ជាង១០០ដុំ ត្រូវបានទម្លាក់ចូលជាបន្ដ​បន្ទាប់គ្នាតាំងពីឆ្នាំ២០០៧ ដើម្បីធ្វើជារនាំងកាត់បន្ថយទប់រលកទឹកសមុទ្រ និងជាជម្រកដ៏សំខាន់សម្រាបសត្វផ្សោតទឹកប្រៃ៕ ដោយ៖ម៉ាដេប៉ូ

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន

    (ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» ” Advanced Cardiovascular Management in Digital Transformation” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងដៃគូ។ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានឲ្យដឹងថាសមាគមគ្រូពេទ្យបេះដូងកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាសមាគមវិទ្យាជីវៈវេជ្ជសា ស្ត្រ មិនរកប្រាក់កម្រៃ បង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបា លក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យខ្មែរយើងដើម្បីធានាអោយបាននូវប្រសិទ្ធភាពក្នុងការពារនិង ព្យាបាលប្រជាពលរដ្ឋយើងប្រកបដោយប្រសិទ្ធិភាព។ ចាប់តាំងពីបង្កើតឡើង សមាគមបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលនិស្សិតនិងរួម ចំណែកក្នុងការបណ្តុះបណ្តាលបន្តដល់គ្រូពេទ្យខ្មែរយើងតាមរយៈសកម្មភាពផ្សេងៗជាច្រើនកន្លមក។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំឱ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាយើង…

  • ធនាគារជាតិ នៃកម្ពុជា សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍​ក្រដាសប្រាក់ដុល្លារអាមេរិក

    ធនាគារជាតិ នៃកម្ពុជា សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍​ក្រដាសប្រាក់ដុល្លារអាមេរិក

    (ភ្នំពេញ)៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជានូវវិធានការបន្ទាន់ដូចខាងក្រោម៖ ១/- តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររក កម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់ អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន និង ២/- តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួស ដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូ ដែលមានសិទ្ធិផ្ទាល់ ឬដោយប្រយោលជាមួយធនាគារកណ្តាលអាមេរិក និងជាគ្រឹះស្ថាន ដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។ ចំពោះការដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង…

  • កូរ៉េខាងត្បូងចង់ផ្តល់ជំនួយទឹកជំនន់ ដល់កូរ៉េខាងជើង

    កូរ៉េខាងត្បូងចង់ផ្តល់ជំនួយទឹកជំនន់ ដល់កូរ៉េខាងជើង

    បរទេស៖ កូរ៉េខាងត្បូងបានអះអាង កាលពីថ្ងៃសុក្រថា ខ្លួនមានឆន្ទៈក្នុងការបញ្ជូនជំនួយសង្គ្រោះទឹកជំនន់ ដល់កូរ៉េខាងជើង ប៉ុន្តែ មិនទាន់មានការឆ្លើយតបពីកូរ៉េខាងជើង នៅឡើយទេ។ លោកស្រី Kim In-ae អ្នកនាំពាក្យរង នៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថាក្រុងសេអ៊ុលបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីទឹកជំនន់ នាពេលថ្មីៗនេះ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទេ។ លោកស្រី Kim In-ae បញ្ជាក់ថា «យើងទន្ទឹងរង់ចាំការឆ្លើយតបភ្លាមៗ (ពីខាងជើង) ចំពោះសំណើរបស់យើង»។ កូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បាននិយាយថា «ភ្លៀងធ្លាក់ដ៏ខ្លាំងបំបែកកំណត់ត្រា» បានវាយប្រហារតំបន់ព្រំដែនភាគខាងជើង បណ្តាលឱ្យមានវិបត្តិធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន, អគារសាធារណៈ, សម្ភារៈបរិក្ខារ, ផ្លូវថ្នល់ និងផ្លូវដែក រួមទាំងផ្ទះជាង ៤១០០ខ្នង និងដីស្រែជិត ៣ពាន់ហិចតា ត្រូវបានជន់លិច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយ ថ្មីៗនេះថា មេដឹកនាំ គីម ជុងអ៊ុន បានស្នើឱ្យដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះមន្ត្រីដែលបានធ្វេសប្រហែសភារកិច្ច លើការការពារទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ ឬ របួស…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្តូរប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស

    សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្តូរប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅដឹព្រីមមៀ សេនធើ សែនសុខ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចឱ្យប្តូរ ប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស ខណៈសម្ដេចក៏លើកទឹកចិត្ត ឱ្យចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានច្រើនផងដែរ ។ សម្ដេចធិបតី បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកលក់ដូរ នៅខេត្តសៀមរាប ពិសេសពាក់ព័ន្ធការចាយក្រដាស់ប្រាក់ដុល្លារ សម្ដេច បានណែនាំទៅលោកជំទាវ ជា សិរី ទេសាភភិបាលធនាគាតិនៃកម្ពុជា ឱ្យធ្វើការជូនសម្ដេចភ្លាម ពាក់ព័ន្ធនឹងការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬរហែកតិចតួច គឺត្រូវកាត់ទឹក ។ សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពីបានដាក់ឱ្យសាកល្បង ការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក នៅខេត្តសៀមរាបដោយមិនកាត់ទឹក មានការលើកឡើងជាសំនួរថា ហេតុអ្វីបានជាលុយចាស់ ឬរហែកខ្លះ អាចចាយនៅតែសៀមរាប ដោយមិនកាត់ទឹក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះការទទួលប្រាក់ដុល្លារ មានសភាពចាស់ ឬរហែក នៅខេត្តសៀមរាប

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះការទទួលប្រាក់ដុល្លារ មានសភាពចាស់ ឬរហែក នៅខេត្តសៀមរាប

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងអំណរគុណ ដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្ត នូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានឆ្លើយតប ចំពោះចម្ងល់ របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្ត នៅទូទាំងប្រទេសតែម្ដង? សម្តេច បញ្ជាក់ជាមួយវីដេអូ ដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, ដោយមានខ្លឹមសារទាំងស្រុង ដូច្នេះថា សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក។ មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិ មិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ។…