Category: ព័ត៌មានជាតិ

  • សាលាក្រុងកំពង់ឆ្នាំងទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដាដល់គ្រប់​ក្រុមហ៊ុនស្រាបៀរទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្ម

    សាលាក្រុងកំពង់ឆ្នាំងទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដាដល់គ្រប់​ក្រុមហ៊ុនស្រាបៀរទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្ម

    កំពង់ឆ្នាំង៖សាលាក្រុងកំពង់ឆ្នាំងបានទុកពេលវេលាចុងក្រោយដល់​គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរ ក្នុងក្រុងកំពង់ឆ្នាំង​ទាំងអស់​ទម្លាក់​ផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាត្រឹមថ្ងៃទី៣១ខែកក្កដា ។នេះបើយោងតាមស្មារតី​នៃកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៤។ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាបានបញ្ជាក់ថា សាលាក្រុងបានប្រជុំជាមួយ​​​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរទាំងអស់ដែលបានលើកផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាពិសេសនៅតាមផ្លូវជាតិលេខ ៥ត្រូវរុះរើផ្លាក របស់ខ្លួនឱ្យរួចរាល់ក្នុង​រយៈពេលមួយសប្តាហ៍។បើមិនអនុវត្តទេចាប់ពីថ្ងៃទី១ ខែសីហាទៅ​សាលា​ក្រុងនឹងមានវិធានការឱ្យម្ចាស់​ក្រុមហ៊ុនទទួលខុសត្រូវដោយ​ខ្លួនឯង។ អភិបាលរងក្រុងកំពង់ឆ្នាំងក៏បានបន្តថា ក្រុមហ៊ុនអាចបិទផ្សាយពាណិ​ជ្ជ​កម្មជាភេសជ្ជៈដូចជាទឹកក្រូចឬទឹកផ្លែឈើបាន ប៉ុន្តែ​មិនអនុញ្ញាតឱ្យ​ផ្សាយពាណិជ្ជកម្មស្រាបៀរនោះទេ ។ សូមជម្រាប​ថា កន្លងមកថ្មីៗនេះផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ​នៅខេត្ត ក្រុង មួយចំនួនត្រូវបាន​ទម្លាក់ចេញ៕ ដោយ៖សុខ គឹមសៀន

  • ប្រជាពលរដ្ឋខេត្តកំពង់ធំទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ

    ប្រជាពលរដ្ឋខេត្តកំពង់ធំទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ

    កំពង់ធំ៖នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយមានការសម្រប​សម្រួល​ពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ឃ្យុង​​សាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ សហការជា​មួយមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាព​ប្រជាជន បានធ្វើការពិនិត្យ​ព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បី​សុខភាពប្រជាជន» ក្រោមគំនិត​ផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាង​រាស្រ្តមណ្ឌលខេត្តកំពង់ធំ។ ក្នុងសកម្មភាពក្រុមគ្រូពេទ្យឯកទេសកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤​ បានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ និងពិនិត្យឈាមដោយឥតគិតថ្លៃ។កម្មវិធីនេះមានរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី២៨ ខែកក្កដានៅមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ។ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា កម្មវិធីអ្នក​តំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើត​ឡើងក្រោម​គំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគម​គ្រូពេទ្យស្ម័គ្រចិត្តខេត្ត​ឃ្យុងសាងប៊ុក​ដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់សុខភាពប្រជាជនតាម​រយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគ​នូវសម្ភារៈ​បរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ ដោយ៖ ប៊ុន រដ្ឋា

  • ជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវជាងមួយពាន់ហិកតានៅខេត្តកំពង់ធំ​រងការ​ខូចខាត

    ជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវជាងមួយពាន់ហិកតានៅខេត្តកំពង់ធំ​រងការ​ខូចខាត

    កំពង់ធំ៖លោក បែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ធំបានឱ្យដឹងក្នុងសប្ដាហ៍នេះថា ទឹកជំនន់​ទឹក​ភ្លៀងបាន​ធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវក្រុង-ស្រុកចំនួនប្រាំពីរ មាន ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុក ស្ទោង និងក្រុងស្ទឹងសែន។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន​១.៧១៣​ហិកតា និងខូចខាតទាំងស្រុងចំនួន១.១៨២ហិកតា។ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានភ្លៀងធ្លាក់នៅផ្នែកខាងលើជាប់ៗគ្នា ជាហេតុធ្វើ​ស្ថានភាពកជំនន់ស្ទឹង​ទាំងបួន​របស់​ខេត្ត​កំពង់ធំបន្ត​កើនឡើង។ លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ស្រុកកំពង់ស្វាយរងផល​ប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេ​ដោយ​ប៉ះពាល់ដំណាំស្រូវ​ចំនួន​១.១០៨ហិកតា និងខូចខាត៩៩៦ហិកតា ។លោកបន្តថា អាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង​នៅឃុំ​កំពង់ស្វាយ ស្រុកកំពង់​ស្វាយ ឃើញថាប្រជាកសិករកំពុងប្រមូលផលស្រូវពីទឹក បើទោះបី​ពុំទាន់ដល់​អាយុប្រមូលផលក៏​ដោយ(ពេលស្រូវដាក់​ម្សៅទុំស្លាបសេក)។ តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំកាលពីថ្ងៃទី២៦ ខែកក្កដា បានឱ្យដឹងថា​ទឹកស្ទឹងសែន​នៅ​ស្ថានីយ​កំពង់ធំទឹកមានកម្ពស់១៣,៤៣ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,០៩ម៉ែត្រ។កម្ពស់​ទឹកដែលត្រូវប្រកាសប្រុង​ប្រយ័ត្ន​១៣,៥០ម៉ែត្រ។ចំពោះស្ថានីយស្រុកសណ្ដាន់ទឹក​មានកម្ពស់១៨,៣៧ម៉ែត្រខ្ពស់ជាង​ថ្ងៃម្សិលមិញ​ចំនួន០,៣៤ម៉ែត្រ​កម្ពស់ទឹក​ដែលត្រូវប្រកាសប្រុងប្រយ័ត្ន​១៨,៥០ម៉ែត្រ។ សូមជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជា​កសិករ​ខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកក្កដាអនុវត្តបានចំនួន១៩៨ ០៥៣ហិកតាស្មើនឹង៩២.៨៥ភាគរយនៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ។ក្នុងនោះ​ស្រូវស្រាលដើមរដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕ ដោយ៖ ប៊ុន រដ្ឋា

  • ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសាទទួលអំណោយយពីសាខាកាកបាទក្រហមខេត្តកំពង់ចាម

    ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសាទទួលអំណោយយពីសាខាកាកបាទក្រហមខេត្តកំពង់ចាម

    កំពង់ធំ៖បន្ទាប់ពីទទួលបានដំណឹងពីអជ្ញាធរមូលដ្ឋានថា មានពលរដ្ឋ​កំពុងខ្វះខាត កាលព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក​ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អមដំណើរដោយលោក ប៉ាង ដានី អនុប្រធាន អចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយ​សប្បុរសជនជាច្រើនរូបបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចែកជូន​ជនមានពិការភាពដែលខ្វះខាតជីវភាពចំនួន ១០ គ្រួសាររស់​នៅ​ភូមិពង្របួនគ្រួសារ និង ភូមិរមូលចំនួនប្រាំមួយគ្រួសារស់នៅក្នុង ឃុំរអាង ស្រុកកំពង់សៀម។ ក្នុងឱកាសនោះលោកជំទាវពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជាដែលជានិច្ចជាកាល​តែងជួយឧបត្ថម្ភដល់គ្រួសារខ្វះខាតមិនឱ្យអត់អាហារនោះទេ៕ដោយ៖លីពៅ

  • រដូវវស្សាឆ្នាំនេះ មន្ទីរបរិស្ថានខេត្តបាត់ដំបង ត្រៀមកូនឈើ ៤៥ ០០០ដើម សម្រាប់ចែកជូនដាំ

    រដូវវស្សាឆ្នាំនេះ មន្ទីរបរិស្ថានខេត្តបាត់ដំបង ត្រៀមកូនឈើ ៤៥ ០០០ដើម សម្រាប់ចែកជូនដាំ

    បាត់ដំបង៖កូនឈើចម្រុះ ជិតបួនម៉ឺនដើម ត្រូវបានមន្ទីរបរិស្ថានខេត្ត​បាត់​ដំបង​ចែកជូនយកទៅដាំក្នុងរដូវវស្សា​ឆ្នាំ២០២៤ ខណៈ​​មន្ទីរបានត្រៀមចំនួន៤៥ ០០០ ដើមសម្រាប់ឆ្នាំនេះ។ លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាន​ប្រាប់ទូរទស្សន៍អប្សរាថា រហូតមកដល់ពេលនេះកូនឈើប្រមាណជិតបួនម៉ឺនដើមត្រូវបាន​មន្ទីរចែកជូនស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និង​ប្រជាពល​រដ្ឋយកទៅដាំលម្អ នៅតាមភូមិឋាន ផ្ទះសម្បែង​ទីធ្លាសាធារណៈនានា ដើម្បីរួមចំណែកបង្កើតធនធានធម្មជាតិនិងសម្រេចបាននូវយុទ្ធនាការ” ផ្ទះមួយខ្នង ឈើមួយដើម”។ លោកបានបន្ថែមថា ក្នុងឆ្នាំនេះដែរ មន្ទីរបានត្រៀមកូនឈើប្រមាណ​៤៥ ០០០ដើម សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ​​ទូទៅ​​តែតម្រូវ​ការកូនឈើ អាចច្រើនជាងនេះ។លោកបន្តថា នៅឆ្នាំ​ក្រោយៗ​មន្ទីរនឹងត្រៀម​បណ្តុះកូនឈើបន្ថែម​ទៀតក្នុងចន្លោះពីប្រាំម៉ឺន ទៅប្រាំមួយម៉ឺនដើម ដើម្បីបំពេញនូវតម្រូវការដាំក្នុងខេត្ត។ តាមរយៈនៃការចែកជូនកូនឈើនេះ លោកប្រធានមន្ទីរបរិស្ថាន​ខេត្តបាត់​ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត សូមឱ្យចូលរួមដាំកូនឈើតាមផ្ទះសម្បែង តាមទីធ្លាមុខផ្ទះ ឱ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងទប់ស្កាត់ការ​បម្រែ​​បម្រួលអាកាសធាតុ ។ ព្រមជាមួយគ្នានេះ លោក កត បូរ៉ាន បានបង្ហាញនូវក្ដីសង្ឃឹមយ៉ា​ងមុតមាំថា នៅក្នុងរង្វង់ឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងទទួល​បានព្រៃឈើប្រមាណ៦០ភាគរយឬលើសពីនេះ ខណៈដែល​ប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងពីអត្ថប្រយោជន៍របស់ព្រៃឈើ និងកំពុងតែចាប់ផ្ដើមដាំស្ដារព្រៃឈើឡើងវិញជាបន្តបន្ទាប់ មកនេះ។ សូមបញ្ជាក់ថា ការចែកជូនកូនឈើរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបង​បានធ្វើឡើងចាប់ពីថ្ងៃទី១១ ខែកក្កដាកន្លងមកដែល​ជាការ​អបអរ​ពិធីរុក្ខទិវា ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបងប្រកាសបាន​បើកយុទ្ធនាការ “ផ្ទះមួយខ្នង…

  • ជម្រកស្នាក់នៅរបស់កម្លាំងប្រតិបត្តិការសឹករងកំពង់ធំបំពេញភារកិច្ច​រងការវាយប្រហារដោយ​ខ្យល់កន្រ្តាក់

    ជម្រកស្នាក់នៅរបស់កម្លាំងប្រតិបត្តិការសឹករងកំពង់ធំបំពេញភារកិច្ច​រងការវាយប្រហារដោយ​ខ្យល់កន្រ្តាក់

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំបន្ទាប់ពីទទួលដំណឹងថា កងកម្លាំងដែលស្នាក់នៅ ប្រចាំការបំពេញបេសកកម្មការពារបង្រ្កាបបទល្មើសធនធានធម្មជាតិនៅតំបន់ត្រពាំងក្រវិល ក្នុងដែនជម្រកសត្វបឹងពែរ ស្ថិតក្នុង​ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងការវាយប្រហារដោយខ្យល់​កន្រ្តាក់ លោកឧត្តមសេនីយ៍ទោ​បានដឹកនាំក្រុម​ការងារទៅសាកសួរ​សុខទុក្ខផ្ទាល់កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ លោកអនុសេនីយ៍ឯក ចាន់ រ៉ន មេបញ្ជាការកងអនុសេនាធំទី៣ កងវរសេនាតូចលេខ២ បានឱ្យដឹងថា នៅយប់ម៉ោង១១ថ្ងៃទី២៤ ខែកក្កដាមានភ្លៀងមួយមេធំ និងមានខ្យល់កន្ត្រាក់ បណ្តាលឱ្យ​បាក់មែកឈើសង្កត់លើរោងស្នាក់នៅរបស់កងកម្លាំង បានធ្វើឱ្យ​ខូចខាតជម្រកស្នាក់នៅ ប៉ុន្តែមិនបណ្តាលឲ្យងរបួសធ្ងន់ធ្ងរ ដល់កងកម្លំាងយោធិនដែលកំពុងសម្រាក នៅក្នុងរោងឡើយ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ​ការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កោតសរសើរកងកម្លាំងនៃបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពុះពាររាល់ការលំបាកទាំងការស្នាក់នៅ ការហូបចុក ប៉ុន្តែបង​ប្អូននៅតែខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជា​របស់ឯកឧត្ដម​អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយ​មួយចំនួន​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនកងកម្លាំងនៃបញ្ជាការ​ដ្ខានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

  • ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់​នូវ​ប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ទេសចរ

    ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់​នូវ​ប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ទេសចរ

    ស្វាយរៀង៖មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់​ឱ្យភ្ញៀវ​ទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើប ដែលហៅថា “បាគងសម្រាប់ទេសចរ” (Bakong Tourists App) ដើម្បីសម្រួល​ដល់ការទូទាត់ចាយវាយនានារបស់ភ្ញៀវទេសចរ។ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជាបានថ្លែង​បន្ត​ទៀតថា ការប្រើការទូទាត់អេឡិចត្រូនិកនេះ នឹងអាចជំរុញ​ឱ្យភ្ញៀវ​ទេសចរបង្កើនការចាយនៅកម្ពុជា និងនៅបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយ មានដូច​ជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀតនាពេលខាងមុខ។ ដោយត្រឡប់ទៅរំលឹកអ្វីដែលធនាគារជាតិកម្ពុជាសម្រេចរួចមកហើយ លោកទេសាភិបាលរងបានគូសរំលេចថា ប្រព័ន្ធទូទាត់​បាគង​ត្រូវបាន​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការ​ឌីជីថលផ្សេងៗ ដូចជាទូទាត់ និង​ផ្ទេរប្រាក់បាន​យ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅ​ប្រទេសជាដៃគូ។ ក្នុងនោះមាន​ប្រទេស​ថៃ វៀតណាម និងឡាវ តាមរយៈ KHQR Code ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា នឹង​អាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការ​តភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក។  ការបញ្ជាក់របស់លោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃ​កម្ពុជា​បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ…

  • លោក ធៀម ពេជ្រវិសាល៖ មហោស្រពបច្ចេកវិទ្យាមេគង្គ នឹងរួមចំណែកជាមួយសកម្មភាពស្នូល នៃយន្តការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា លើបច្ចេកវិទ្យា នវានុវត្តន៍

    លោក ធៀម ពេជ្រវិសាល៖ មហោស្រពបច្ចេកវិទ្យាមេគង្គ នឹងរួមចំណែកជាមួយសកម្មភាពស្នូល នៃយន្តការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា លើបច្ចេកវិទ្យា នវានុវត្តន៍

    (ភ្នំពេញ)៖ មហោស្រពមេគង្គលើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជន ដែលរៀបចំឡើងរយៈពេល ២ថ្ងៃ នឹងរួមចំណែកជាមួយសកម្មភាពស្នូលនៃយន្តការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យបច្ចេកវិទ្យានិងនវានុវត្ដន៍ ដែលជាមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងគោលដៅអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យម ត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ នេះបើយោង តាមការគូសបញ្ជាក់ របស់ប្រធានរៀបចំ មហោស្រពមេគង្គ លើកទី២ លោក ធៀម ពេជ្រវិសាល ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អប្សរា ក្នុងថ្ងៃបើកមហោស្រព មេគង្គលើទី២ នាព្រឹកថ្ងៃទី២៧ ខែ កក្តដា ឆ្នាំ២០២៤ នៅផ្សារទំនើប អូឡាំព្យា ។ អ្នករៀបចំមហោស្រពរូបនេះ បានអះអាងថា មហោស្រពមេគង្គនេះ គឺជាវេទិកាមួយដែលផ្សាភ្ជាប់ភាគីសំខាន់ទាំង៣ រួមមានក្រសួងរដ្ឋាភិបាល សហគ្រិនធំតូច និងយុវជនដែលជាកំលាំង ចលករដ៏ធំក្នុងវិស័យបច្ចេកវិទ្យា ។ លើសពីនេះ វេទិការបច្ចេកវិទ្យាមេគង្គ បានផ្តល់ឳកាស ដល់យុវជនដែលមានគម្រោងបច្ចេកវិទ្យា នវានុវត្តន៍ តាំងបង្ហាញស្នារដៃរបស់ខ្លួន ជូនសាធារណៈជន ជាពិសេសសហគ្រិនធំៗ ដែលជាឱកាសទទួលបានការវិនិយោគនាពេលអនាគត ។ ពិសេស ជាងនេះទៀត មហោស្រពមួយនេះ…

  • ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ កំពុងរីកចម្រើន

    ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ កំពុងរីកចម្រើន

    (កំពត)៖ ប្រទេសជាតិមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើសមិទ្ធផលនានានៅក្នុង វិស័យពុទ្ធចក្រ កំពុងកើតឡើងជាបន្តបន្ទាប់ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងការគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនា។ នេះជាប្រសាសន៍របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ថ្លែងថា សមិទ្ធផលខ្លោងទ្វារថ្មីនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម អាចកើត មានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ដើម្បីទុកជាប្រយោជន៍រួម របស់លោកតាលោកយាយ ពូមីងបងប្អូនទាំងអស់គ្នា។ ការណ៍នេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតាលោកយាយ ពូមីង បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិព្រឹក្សាខារាមទាំងអស់។ លោកជំទាវបណ្ឌិត ជា…

  • ក្រុម២២ មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នា

    ក្រុម២២ មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នា

    ភ្នំពេញ៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២ ប្រមាណ៦០នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបជុំគ្នាពិសាអាហារសាមគ្គីដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិ ងបង្កើនទំនាក់ទំនងគ្នាឲ្យកាន់តែស្អិតរមួតថែមទៀតក្នុងគោលដៅបម្រើប្រជាជន និងប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាព។ នៅក្នុងពិធីជួបជុំបងប្អូនក្រុម២២មកពីជំនាន់ផ្សេងៗគ្នានៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលផ្តួចផ្តើមរៀបចំឡើងដោយលោកឡេង ចាន់វិរៈ នេះពុំមានការថ្លែងអ្វីជាផ្លូវការក្រៅពីថាការជួបជុំគ្នានៅថ្ងៃនេះ ដើម្បីសួរសុខទុក្ខគ្នានិងពិសាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយនិងស្និតស្នាលគ្នាក្រៃលែង។ ពិធីខាងលើនេះឃើញមានវត្តមានឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបងប្អូនមានមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និង មន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត ហើយបងប្អូនបានគាំទ្រនូវការលើកឡើងថាសុំឱ្យមានការជួបជុំគ្នាបែបនេះឱ្យបានមួយឆ្នាំម្តង ។ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា( ក្រុម២២ )នេះ បច្ចុប្បន្នអ្នកខ្លះបាននិងកំពុងកាន់ដំណែងជា រដ្ឋមន្ត្រី ឯកអគ្គរាជទូត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាននៅតាមក្រសួងស្ថាប័ន និង ជាអភិបាល អភិបាលរងរាជធានី-ខេត្ត ប្រធាន-អនុប្រធានមន្ទីរ អភិបាល-អភិបាលរងខ័ណ្ឌ-ស្រុក នៅក្មុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី…