Category: ព័ត៌មានជាតិ

  • ជំនាញជលផលខេត្តកំពង់ចាមបង្ក្រាបបទល្មើសនេសាទ, ចំណែកជនល្មើសគេចខ្លួនបាត់

    ជំនាញជលផលខេត្តកំពង់ចាមបង្ក្រាបបទល្មើសនេសាទ, ចំណែកជនល្មើសគេចខ្លួនបាត់

    កំពង់ចាម៖ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវបិទនេសាទ ខណ្ឌ​រដ្ឋ​បាលជលផលកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ខែកក្ដដា ឆ្នាំ២០២៤​សហការជាមួយអា​ជ្ញាធរស្រុក​កំពង់សៀម កម្លាំង​អធិការដ្ឋាននគរបាលស្រុក និងកម្លាំងសហគមន៍នេសាទ​វិហារធំ បានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ជាក់ស្ដែង​ចំនួនបីករណី ដោយធ្វើការរុះរើនិងកាប់បំផ្លាញ​ចោលវត្ថុតាង នៃបទល្មើសជលផល នៅនឹងកន្លែងកើតហេតុ ។ ប្រភពបញ្ជាក់ថា ការបង្រ្កាបស្ថិតនៅចំណុចកំពង់ខ្លាញ់​ ,ចំណុចបឹងអញ្ចាញនិង ចំណុច​ជ្រោយតាព្រោង នៃ​ស្រុកកំពង់សៀម​ ។ឧបករណ៍ដែលបង្ក្រាបបាន​រួម​មាន​លូ​ស្បៃមុងសរុប ចំនួនប្រាំបួនមាត់, របាំងស្បៃមុងសរុបប្រវែង ៣១៤ម៉ែត្រ ,បង្គោល​​សរុប ចំនួន១០៥ដើម ,ទូកស្មាច់មួយ និងចាក់លែងកូនត្រីចម្រុះទម្ងន់​  ៣,៥គីឡូ។ ក្រោយបង្ក្រាបកម្លាំងជំនាញជលផលបានដឹកជញ្ចូន​ឧបករណ៍នេសាទខុសច្បាប់ទាំងនេះមកដុតបំផ្លាញចោល​ ។រីឯជនសង្សយ័ បានដឹងខ្លួនជាមុន​រត់គេចខ្លួន​បាត់៕ដោយ៖លី ពៅ

  • ជួបចៃដន្យជាមួយជាងទុំ អ្នកធ្វើ “ត្រដោក” សម្រាប់អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ

    ជួបចៃដន្យជាមួយជាងទុំ អ្នកធ្វើ “ត្រដោក” សម្រាប់អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ

    បាត់ដំបង៖ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនក្រុងបាត់ដំបង ប្រមាណជា៥-៦គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ក្នុងដំណើរ​ដោយ​ចៃដន្យ​បានមកពើបជួបប្រទះ “ជាងទុំ” ដែលកំពុងតែ កាន់កាំបិតបន្ទោះផលិត”ត្រដោកឫស្សី” ដោយផ្ចិតផ្ចង់យ៉ាង ប៉ិនប្រសប់​នៅក្នុងលំនៅដ្ឋានផ្ទាល់ របស់លោកស្ថិតនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាង ទុំ មានសម្បុរស្រអែម និងរាងស្តើងខ្ពស់។លោកពុំ​មានក្បាលពោះទេ​។ជួបប្រាស្រ័យជាមួយយើង ដោយការ​សួរនាំ​បណ្តើរជា​មួយ”ជាងទុំ” ជាឈ្មោះដែលអ្នកភូមិទីនេះ​ទម្លាប់ហៅលោក​ជាប់មាត់​ងាយស្រួលចាំ និងបានហៅ តៗតាមគ្នា។តែឈ្មោះពិត របស់លោក គឺ ហែម ភារម្យ ។ ស្ថិតក្នុងពាក់កណ្តាលវ័យទៅ​​ហើយ”ជាងទុំ”បានរៀបរាប់​ត្រួសៗ​ប្រាប់ទូរទស្សន៍អប្សរាថា​ “ត្រដោកឫស្សី” ដែល​កំពុងតែ​ផលិត​នៅពេលនេះគឺមិនមែនជាអាជីពឬក៏មុខរ​បរ​ប្រចាំថ្ងៃរបស់លោកនោះទេ តែនេះជាការពឹងពាក់ម្តងម្កាល​និងធ្វើជូនមិត្តភក្តិដែលមក​ពឹងពាក់តែប៉ុណ្ណោះ ហើយក៏ជា​តម្រូវការចាំបាច់ផងដែរ ទើបលោកឆ្លៀតចំណាយពេលវេលា​ធ្វើវា។ លោក ហែម ភារម្យ ហៅ “ជាងទុំ” បានបន្ថែមថា តាមពិត​មុខរបរពិតប្រាកដរបស់លោក គឺជាជាងឈើធ្វើផ្ទះ តុ ទូ កំប៉ិកកំប៉ុក​ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ​តែប៉ុណ្ណោះ។ លោកបន្តថា ការធ្វើត្រដោកនេះទៀតសោត ក៏ជាការពឹងពាក់​ពីលោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច​ខេត្តបាត់ដំបងដែលជាមិត្តភក្តិ។លោក ភួង សិទ្ធ បានយក​ដើមឫស្សី៣-៤​ដើម មកពឹង​ពាក់ឱ្យលោកជួយធ្វើ ត្រដោក…

  • ប្រធានតុលាការកំពូល ចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ នៅវៀតណាម

    ប្រធានតុលាការកំពូល ចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ នៅវៀតណាម

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ គណៈប្រតិភូមន្ត្រីតុលាការកំពូល, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ និងប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន ដើម្បីចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី ៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។ សន្និសីទនេះ ផ្ដោតទៅលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ ១-ការវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួម នៃសន្និសីទ លើកទី៦ ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ, ២-ការចែករំលែកបទពិសោធន៍ក្នុងការជំនុំជម្រះលើបទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ជាដើម, ៣-ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់រវាង តុលាការនៃប្រទេសទាំងបី និង ៤-ការចែករំលែកបទពិសោធន៍លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។ សន្និសីទនេះ គឺជាការចូលរួមលើកកម្ពស់ការអនុវត្តន៍ច្បាប់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីការលើកកម្ពស់…

  • ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

    ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។ ប៉ុន្តែ វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សមួយក្រុមបែរជាងប់ងល់នឹងមនោគមន៍វិជ្ជាប្រឆាំងជ្រុលនិយមហើយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្លូវខុសដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុលសង្គមទៅវិញ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ស្ថានភាពបែបនេះ ទាមទារឱ្យពួកយើងទាំងអស់គ្នាត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គមយើងនិងប្រជាជនយើងចេញពីគ្រោះថ្នាក់នៃការបំពុលដោយសារព័ត៌មានមិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះពីព្រោះជាការងារដ៏សំខាន់ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…

  • អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

    អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

    កំពង់ធំ: នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ ។  ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព និងសុំបន្តនិរន្តរភាពការងារនេះ ឱ្យបានល្អប្រសើថែមទៀត ។   ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅ ដោយក្នុងមួយគោលដៅ ទទួលបានថវិកាចំនួនមួយលានរៀល ប្រេងសាំងចំនួន ១០០លីត្រ អង្ករ ៣០០គីឡូក្រាម ភេសជ្ជចំនួនប្រាំកេស ។ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរាគមន៍ បន្ថែមនូវអង្ករចំនួន ៥០០គីឡូក្រាម។ បន្ថែមលើនេះទៀតទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ ចំនួន៧គោលដៅ ឯកឧត្តមអភិបាលបានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ជួយឧបត្ថម្ភម៉ូតូចំនួនពីរគ្រឿង ក្នុងមួយគោលដៅបន្ថែមទៀត៕ដោយៈ ប៊ុន រដ្ឋា

  • ផ្លូវលំប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកកំពង់ស្វាយត្រូវបានជួសជុលឡើងវិញ

    ផ្លូវលំប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកកំពង់ស្វាយត្រូវបានជួសជុលឡើងវិញ

    កំពង់ធំ: លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថា ផ្លូវលំមួយខ្សែមានប្រវែងជាងប្រាំគីឡូម៉ែត្រ តភ្ជាប់ពីឃុំក្តីដូង ទៅឃុំកំពង់គោ ស្រុកកំពង់ស្វាយត្រូវបានជួសជុលឡើងវិញ។ លោកអភិបាលស្រុកបន្តថា ផ្លូវនេះមានសារៈសំខាន់ដើម្បីកាត់បន្ថយការរំខានដល់លំហូរចរាចរណ៍ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ។  ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវមួយខ្សែនេះពេលមានភ្លៀងធ្លាក់ៗម្តង គឺពិបាកក្នុងការធ្វើដំណើរព្រោះជាផ្លូវដីស្អិតខ្លាំង។ពួកគាត់សប្បាយចិត្តណាស់ដោយបានឃើញអាជ្ញាធរ និងមន្ត្រីជំនាញបាននាំយកគ្រឿងចក្រជួសជុលឡើងវិញ៕ដោយៈប៊ុនរដ្ឋា

  • បេឡាជាតិសន្តិសុខសង្គមផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស

    បេឡាជាតិសន្តិសុខសង្គមផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស

    រតនគិរីៈរដ្ឋបាលខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម(ប.ស.ស.)ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ក្រោម អធិបភាពលោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.សតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាតំណាង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ លោក ឌុច ចាន់តូ បានលើកឡើងថា គោលបំណងនៃពិធីផ្សព្វផ្សាយនេះដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ី ជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ន្ធកូនក្នុងបន្ទុក ព្រមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន ប្តី ប្រពន្ធ និង កូន របស់មន្ត្រីសាធារណៈ ដែលពួក គាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ (ប. ស. ស) តាមរយៈការប្រើប្រាស់បណ្ណ (ប.ស.ស) និងការទទួលបានប្រាក់បំណាច់មាតុភាព ពី (ប.ស.ស) ផងដែរ។ ថ្លែងក្នុងពិធីនេះលោក…

  • រដ្ឋបាលខេត្តនិងក្រសួងការងារចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល

    រដ្ឋបាលខេត្តនិងក្រសួងការងារចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល

    បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបង និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយស្ដីពី “ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ”នាសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីតំណាង និង ថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រមាណ ៤០០នាក់។ ថ្លែងក្នុងឳកាសនេះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាតាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រ ចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យនិយោជន៍និងអ្នកនៅក្នុង បន្ទុកសមាជិក ប.ស.ស.ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស.បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នានឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព…។ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស…

  • សេចក្ដីជូនដំណឹង ស្ដីពី ការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

    សេចក្ដីជូនដំណឹង ស្ដីពី ការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
  • រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នឹងបន្តគាំទ្រសកម្មភាព​កំចាត់មីនកម្ពុជា

    រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នឹងបន្តគាំទ្រសកម្មភាព​កំចាត់មីនកម្ពុជា

    សៀមរាប៖ប្រតិភូរដ្ឋសភាជប៉ុនដឹកនាំដោយ ឯកឧត្តម យ៉ាម៉ា​ហ្គឹឈិ ណាត់ស្សឹអុ (Yamaguchi Natsuo) សមាជិក​រដ្ឋសភា​​ជប៉ុន បានចុះបំពេញទស្សនកិច្ចផ្លូវការនៅ​មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) ក្នុងស្រុកប្រាសាទបាគង ខេត្ត​សៀមរាប ដើម្បីសិក្សា​ស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា និងពិនិត្យ​វឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋា​ភិបាល​ជប៉ុនផ្ដល់ជូនអង្គភាពស៊ីម៉ាក់​តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសនេះប្រធានប្រតិភូ​ជប៉ុន​បានបញ្ជាក់ថា រាជរដ្ឋា​ភិបាលនិងប្រជាជនជប៉ុន នឹងបន្តគាំទ្រសកម្មភាព​កំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ​នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជម្រាបជូនភ្ញៀវ​កាល​ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤បានបញ្ជាក់ថា សង្រ្គាម​នៅកម្ពុជាបានបន្សល់ទុកនូវគ្រាប់មីន យុទ្ធភណ្ឌមិនទាន់​ផ្ទុះយ៉ាងច្រើន ។សកម្មភាពបោសសំអាតមីន កំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់យុទ្ធភណ្ឌសល់ពី​សង្គ្រាម បានដំណើរការជាបន្ត​បន្ទាប់​ពិសេស ក្រោយ​សង្គ្រាមត្រូវបានបញ្ចប់។ទន្ទឹមនេះកម្ពុជាក៏បានចែករំលែកបទ​ពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព​ស៊ីម៉ាក់​ទៅដល់បណ្តាប្រទេសមួយចំនួនលើសកលលោកផងដែរ។ ល្បឿននៃការបោសសំអាតគ្រាប់មីននៅកម្ពុជា មានភាព​ជឿនលឿនខ្លាំង និងមានប្រសិទ្ធ​ភាពដោយសារតែទទួល​បាននូវ​អំណោយ​ទាំងសម្ភារៈ បច្ចេកទេស និងគ្រឿងចក្ររបស់​ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ផ្តល់ការគាំទ្រដល់អង្គភាព​ស៊ីម៉ាក់ ។ បើគ្មានគ្រឿង​ចក្រ និងឧបករណ៍ទំនើបទេមកដល់​ពេលនេះ កម្ពុជាមិនអាចសម្រេចជោគជ័យ និងកាត់បន្ថយ​អត្រាគ្រោះថ្នាក់ដែល​មាន​ជាង ៤.២០០នាក់ នៅឆ្នាំ១៩៩៥ ហើយធ្លាក់មកនៅ ៣២នាក់ នៅឆ្នាំ២០២៣ និង៦ខែដើម​ឆ្នាំ២០២៤ មាន ៣២នាក់ដែរ។ ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស្សឹអុ កោតសរសើរ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់…