Category: ព័ត៌មានជាតិ

  • ព្រែកជីកហ្វូណនតេជោ៖ គម្រោងការដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រ របស់កម្ពុជា (Video Inside)

    ព្រែកជីកហ្វូណនតេជោ៖ គម្រោងការដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រ របស់កម្ពុជា (Video Inside)

    គម្រោងបើកការដ្ឋានព្រែកជីកហ៊្វូណន នឹងមកដល់ក្នុងរយៈពេល២៤ថ្ងៃទៅមុខទៀត គិតត្រឹមថ្ងៃទី១២កក្កដានេះ។ ពលរដ្ឋទូទាំងប្រទេស កំពុងទន្ទឹងរង់ចាំថ្ងៃជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ។ អប្សរាណិតមានបទអត្ថាធិប្បាយមួយ ពាក់ព័ន្ធនឹងគម្រោងការដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ

  • ឆ្នេរសមុទ្រកោងកាង ក្លាយជាទីចាប់អារម្មណ៍របស់ ទេសចរជាតិ និងអន្តរជាតិ

    ឆ្នេរសមុទ្រកោងកាង ក្លាយជាទីចាប់អារម្មណ៍របស់ ទេសចរជាតិ និងអន្តរជាតិ

    កែប៖ឆ្នេរសមុទ្រកោងកាងខេត្តកែបជាផ្នែកមួយនៃគម្រោងតំបន់ផ្ទះលំហែធំជាងគេរបស់ខេត្តនេះ ដែលទីនោះមានកន្លែងស្នាក់នៅ អាហាដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ប្រកបបរិយាកាសខ្យល់ បរិសុទ្ធ និងទេសភាពព្រៃកោងកាងបៃតង់ស្រស់។បច្ចុប្បន្នមាន​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនបានមកលំហែ នៅទីនេះ ។ អ្នកគ្រប់គ្រងទូទៅឆ្នេរសមុទ្រកោងកាង កញ្ញា ទីវ ចំប៉ី បាន ឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរនៅក្នុង​ខេត្ត​ឆ្នេរសមុទ្រ​កោងកាងជាផ្នែកមួយនៃគម្រោងផ្ទះលំហែមាត់ សមុទ្រ ធំជាងគេរបស់ខេត្តកែប ។ទីនេះស្ថិតក្នុងសង្កាត់ អូរក្រសារ ក្រុងកែប ។ឆ្នេរ​សមុទ្រ​​កោងកាងមានសេវាកម្ម ទេសចរណ៍ជាច្រើនដូចជា កន្លែងស្នាក់នៅ អាហារដ្ឋាន សួនកម្សាន្ត ស្ពានឈើ​ដើរទស្សនាព្រៃ​កោងកាង កន្លែង បោះតង់ និងស្ទូចត្រីនៅមាត់សមុទ្រជាដើម។ កញ្ញាបន្តថា បន្ទាប់ពីបើកដំណើរការរយៈពេលជាង៦ខែនេះ មានភ្ញៀវជាតិ និងអន្តជាតិមកទស្សនាជិត៦.០០០នាក់។ទេសចរដែលមកកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ ខ្លួនថា ឆ្នេរសមុទ្រកោងកាង ជាកន្លែងមួយ ដែលមាន បរិយាកាសល្អ មានកន្លែងថតរូបអនុស្សាវរីយ៍ច្រើន មានទេសភាពស្អាត ពិសេសដើមកោងកាងដែលជា ជម្រកជីវចម្រុះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានបញ្ជាក់ថា ឆ្នេរសមុទ្រកោងកាងជាកន្លែងទាក់ទាញ ចំណាប់អារម្មណ៍​ទេសចរថ្មីមួយបន្ថែមទៀតរបស់ខេត្តកែប ។កន្លែងនេះជាចំណែកមួយក្នុងជួយទាក់ទាញទេសចរឱ្យមកទស្សនាខេត្តកែប ជំរុញ​ដល់កំណើនភ្ញៀវទេសចរ។លោកបញ្ជាក់ថា ឆមាសទី១…

  • ឆមាសទី១ឆ្នាំ២០២៤ សំណង់ខេត្តកំពតមាន៧៦គម្រោង តម្លៃទុនវិនិយោគជាង៧លានដុល្លារ

    ឆមាសទី១ឆ្នាំ២០២៤ សំណង់ខេត្តកំពតមាន៧៦គម្រោង តម្លៃទុនវិនិយោគជាង៧លានដុល្លារ

    កំពត៖លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឱ្យដឹងថា ខេត្តកំពត​ក្រោម​ការដឹកនាំ​របស់ឯកឧត្តម ម៉ៅ ធនិន វិស័យ​សំណង់នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរ​ខេត្តយក​ចិត្តទុកដាក់ លើការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ​ភាពក្រុង។ លោកស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី បានបន្ថែមថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤  សំណង់ខេត្តកំពតមាន៧៦​គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ២១ ៧៩៨ ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៧ ៣២០ ៦០០ ដុល្លារ ។ក្នុង​នោះគម្រោង​មានលិខិត​អនុញ្ញាត​ចំនួន៦៩​គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង២០ ៧៤៤ ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគ​ប៉ាន់ស្មានស្មើនឹង ៦ ៩៥២ ០៥០ ដុល្លារ។ចំណែកសំណង់គ្មានលិខិតអនុញ្ញាតសាងសាង់សរុប៧គម្រោង ផ្ទៃក្រឡាសរុបស្មើនឹង ១០៥៣ ម៉ែត្រការ៉េ បើគិតជាតម្លៃទុន​វិនិយោគប៉ាន់ស្មានស្មើនឹង ៣៦៨ ៥៥០ ដុល្លារ ។ ពាក់ព័ន្ធនឹងវិស័យសំណង់ លោក យ៉ុន ឡុច វិស្វករប្រចាំការ​ដ្ឋានសំណង់មួយកន្លែងក្នុងក្រុងកំពត ឱ្យដឹងថា បច្ចុប្បន្នវិស័យ​សំណង់​មិនសូវមានសន្ទុះខ្លាំងដូចមុនទេ…

  • ប្រជាជនមានជីវភាពលំបាក២៥ គ្រួសារបានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    ប្រជាជនមានជីវភាពលំបាក២៥ គ្រួសារបានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    កំពង់ធំ៖ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានយក​ទៅ​ជូនប្រជាជនដែលមានជីវភាពលំបាកចំនួន២៥ គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ អំណោយមាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ។ លោក គង់ ឈុំ ក្រុមប្រឹក្សាឃុំដងកាំបិតតំណាងឱ្យក្រុមគ្រួសារ​អតីតយុទ្ធជននិងប្រជាជន បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការីដែលតែងតែគិតគូរដល់ប្រជា​ពល​រដ្ឋជួបការ​លំបាក៕ដោយ៖ប៊ុន រដ្ឋា

  • ផ្ទះថ្មីទី៩៣របស់សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយថែមទាំងពិការនៅស្រុកពួក

    ផ្ទះថ្មីទី៩៣របស់សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយថែមទាំងពិការនៅស្រុកពួក

    សៀមរាប៖ដោយធ្វើដំណើរតាមគោយន្តកាត់តាមផ្លូវលំក្នុង​លង្វែក​ទ្រូងព្រៃ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុ​ប្រធាន​គណៈ​កម្មាធិការ​សាខាខេត្តសៀមរាបនិងមន្រ្តីក្រុម​ការងារបានអញ្ជើញចុះប្រគល់ផ្ទះទី៩៣ ជាអំណោយ​សាខា​កាកបាទក្រហមកម្ពុជា ជូនអ្នកស្រី ឡាច ពៃ ជាស្រ្តីមេម៉ាយ​ពិការជើង មានជីវភាពក្រីក្រ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។ក្នុងឱកាសនេះក៏មានការចែក​អំណោយដល់ចាស់ជរាប្រុសស្រីចំនួន៥០នាក់ផងដែរ។ អាន ក្នុងពិធីកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ អ្នកមីង ឡាច ពៃ អាយុ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយពិការជើង​ខាងស្តាំ រស់នៅ​ជាមួយ​កូនស្រីម្នាក់ឈ្មោះចាន់ តារា អាយុ១៣ឆ្នាំរៀនថ្នាក់ទី៧នៅអនុវិទ្យាល័យប៊ូយ៉ុងដូនកែវ បានឱ្យដឹងថា គ្រួសារអ្នកស្រី​មាន​ជីវភាព​ក្រីក្រ ។ពុំមានដីស្រែ, គ្មានមុខរបរ ។សព្វថ្ងៃរស់នៅដោយ​អង្កររបបរបស់កូន ជា​សិស្សក្រីក្រឧបត្ថម្ភដោយសប្បុរសជនកូរ៉េ ២៥គីឡូ​ក្រាមក្នុង​មួយខែ និងបណ្ណក្រ១ ដែលទទួលបានប្រាក់មូល​និធិសមធម៌ របស់រាជរដ្ឋាភិបាលមួយខែចំនួន១៥៦.០០០រៀល។អ្នកស្រីបន្តថាមុនទទួលបានផ្ទះថ្មី អ្នកស្រីនិងកូនរស់នៅក្នុង​ខ្ទមកម្សត់ផ្ទាល់ដីជាអតីតរោងគោទំហំ៣,៥ម៉ែត្រគុណនឹង៤,៥ម៉ែត្រ ដំបូលប្រក់​កៅស៊ូតង់ ជញ្ជាំងបាំងស្លឹកត្នោតតែមួយជ្រុង ខាងគ្រែសម្រាកតែប៉ុណ្ណោះ ។ ក្នុងឱកាសនៃការប្រគល់ផ្ទះសង់ថ្មីលោកជំទាវ ទុយ ជិ ប្រាក់​សោភ័ណ បានរំលឹកថាដោយមើលឃើញពីការលំបាករបស់​ស្រីពិការនិងបានព្យាយាមឱ្យកូនបានរៀនសូត្រ​ផង សាខាកាក​បាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមការដឹកនាំប្រកប​ដោយ​ការគិតគូរ​និង​អាណិតអាសូរដោយគ្មានការរើសអើងរបស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងសង់ផ្ទះ​ថ្មីទី៩៣ នេះជូនអ្នកស្រី ឡាច…

  • ប្រមុខរដ្ឋវៀតណាម បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ

    ប្រមុខរដ្ឋវៀតណាម បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ

    (ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម (To Lam) ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង…

  • អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននាំទៀនវស្សាប្រគេនដល់វត្តចំនួនពីរ

    អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននាំទៀនវស្សាប្រគេនដល់វត្តចំនួនពីរ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងារ​របស់​រាជរដ្ឋាភិបាលចុះមូលដ្ឋាននិងជា​ប្រធាន​ក្រុមការងាររបស់​រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្ត​កំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បាន​យកទៀន​វស្សាទៅប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា​នៅវត្តចំនួនពីរគឺ វត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ។ ក្នុងឱកាសនេះលោក គង់ ឈុំ ក្រុមប្រឹក្សាឃុំដងកាំបិត បាន​អរគុណឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានជួយ​ដោះស្រាយ​នូវរាល់ការលំបាកខ្វះខាត របស់ក្រុមគ្រួសារ​អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ចូលរួម​កសាង​សមិទ្ធ​ផលនានា ការផ្គត់ផ្គង់ចង្ហាន់នៅវត្ត​ស្រែវាលខាងកើតរហូតមក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរអាជ្ញាធរដែនដី ព្រះតេជគុណ ជុំ ម៉ុត ព្រះចៅអធិការវត្តស្រែវាលខាងកើត និងព្រះ​ចៅអធិការវត្តស្រែវាលខាងលិច ដែលព្រះអង្គបានខិ​ត​ខំដឹកនាំការកសាងសមិទ្ធផលនានា ដែល​កើតឡើងដោយសារ​ប្រទេស​មានសុខសន្តិភាព​ និងមានការឯកភាពជាតិក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ។ ជាមួយនឹងទៀនព្រះវស្សា វត្តទាំងពីរក៏បានទទួលនូវគ្រឿងឧប​ភោគបរិភោគ និងបច្ច័យមួយចំនួនធំផងដែរ៕ដោយ៖ ប៊ុន រដ្ឋា

  • កម្ពុជា និងរុស្ស៊ី បញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយ​ឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច

    កម្ពុជា និងរុស្ស៊ី បញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយ​ឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូមិត្តភាពរវាងកម្ពុជា និងរុស្ស៊ី ឯកឧត្តម រដ្ឋលេខាធិការ និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា អំពី សក្តា នុពល សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច តាម​រយៈ​យន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈ​កម្មការអន្តរ​រដ្ឋាភិ​បាល ។ កិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម ក៏ត្រូវបានលើកយក​មក​​ពិភាក្សាផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • តាមប្រមាញ់រូបភាពតាមព្រៃភ្នំ ថតរូបសត្វកម្រៗ និងជីវចម្រុះ ដើម្បីបង្ហាញ​ពលរដ្ឋខ្មែរ និងពិភពលោកបានស្គាល់

    តាមប្រមាញ់រូបភាពតាមព្រៃភ្នំ ថតរូបសត្វកម្រៗ និងជីវចម្រុះ ដើម្បីបង្ហាញ​ពលរដ្ឋខ្មែរ និងពិភពលោកបានស្គាល់

    (ភ្នំពេញ)៖ ការប្រមាញ់​រូបភាព​ដ៏កម្រ និងបង្ហាញពីភាពស្រស់ស្អាតទាំងសត្វ​ព្រៃ ជីវចម្រុះ និង ទេសភាពព្រៃភ្នំ ទាំងនេះ គឺកើតចេញពីការចង់ឱ្យពលរដ្ឋខ្មែរ​បាន​ស្គា​ល់​ពីរបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបានកំពុងបង្កប់​នៅតាម​ព្រៃភ្នំ ។ ការគាស់រំលើងឱ្យបានឃើញពីសត្វព្រៃកម្រៗ​កន្លងមកគឺត្រូវបាន”​ក្រុមអ្នក​ប្រ​មាញ់​រូបភាពជីវចម្រុះនៅកម្ពុជា” បង្ហោះតាមបណ្តាញសង្គម និងបានដាក់​តាំងបង្ហាញឱ្យឃើញបន្តបន្ទាប់។ រូបភាពទាំងនេះបាន បង្ហាញអំពីសត្វស្លាបដ៏ស្រស់ស្អាត រូបភាពដើមផ្កា ព្រៃប្រឹក្សា និងទេសភាពដ៏ស្រស់ត្រកាលតាមព្រៃភ្នំដែលបាន​បង្ហាញតាមរយៈ​ទំព័រ ហ្វេសប៊ុក ព្រមទាំងបណ្តាញផ្សព្វផ្សាយមួយចំនួនផង។ ក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជាបានឱ្យដឹងថា៖ រូបភាពអស្ចារ្យ និងបង្កប់ទៅដោយអត្ថន័យទាំងនេះមិនមែនបានដោយងាយៗនោះទេ តាមពិតវាត្រូវការតស៊ូ ចូលព្រៃភ្នំ ដេកក្នុងព្រៃ ឆ្លងកាត់ជ្រោះដងអូរ និងពេលខ្លះដេកសម្រាកត្រាំត្រែងក្នុងព្រៃរាប់ថ្ងៃ។ លោក លី សុវណ្ណា សមាជិកនៃក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះដែលបាន​មក​​ចូល​រួមក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថានចាប់ពីថ្ងៃ​ទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ដោយសារតែចិត្ត​ស្រឡាញ់សត្វស្លាប ពិសេសសត្វកម្រៗនៅកម្ពុជាទើបរូបលោក​បានស្ម័គ្រ​ចិត្ត​ចូលរួមថតរូបរយៈពេលជាង២ឆ្នាំមកនេះ ហើយបើគិតពីរូបសត្វ​ស្លាប​ប្លែកៗ​ពីគ្នាមិនតិចជាង ៣០០ទៅ ៤០០ប្រភេទទេ។ សម្រាប់ការថតរូបទៀតសោត​ដែលចង់បានរូបល្អៗក៏ត្រូវការផ្គួបផ្សំបទពិសោធន៍និង រួមផ្សំម៉ាស៊ីនថត និង​ឧបករណ៍ទំនើបៗផងដែរ។ លោក សួង ម៉ារឌី ដែលជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្តដ៏សំខាន់មួយរូបទៀត​ស្ថិតក្នុងក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជានេះដែរបានឱ្យដឹងថា ៖ ក្រុមរបស់លោកមានសមាជិកចម្រុះគ្នាដែលបានបង្កើតក្រុមលើកដំបូងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ដោយដំបូងឡើយមានគ្នា៩នាក់…

  • តើភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់ឧបសគ្គទឹកជំនន់លិចរាជធានី បានលទ្ធផលប៉ុណ្ណាះហើយ? (Video Inside)

    តើភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់ឧបសគ្គទឹកជំនន់លិចរាជធានី បានលទ្ធផលប៉ុណ្ណាះហើយ? (Video Inside)

    រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ នៅក្នុងរយៈពេល ៥ឆ្នាំ។ តើជាច្រើនខែមកនេះ ភាពប្តេជ្ញាចិត្តទាំងនោះ បានសម្រេចអ្វីខ្លះមកហើយ? អប្សរាណិតរាយការណ៍