Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តរតនគិរីលែងកូនត្រី និងត្រីមេពូជចម្រុះបីម៉ឺនក្បាលនៅទំនប់អាងវារីអគ្គិសនីអូរជុំ

    រដ្ឋបាលខេត្តរតនគិរីលែងកូនត្រី និងត្រីមេពូជចម្រុះបីម៉ឺនក្បាលនៅទំនប់អាងវារីអគ្គិសនីអូរជុំ

    រតនគិរី៖ កូនត្រីចម្រុះ និងត្រីមេពូជចម្រុះជាច្រើនប្រភេទចំនួនបីម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តរតនគិរីនិងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី យកទៅលែងនៅក្នុងបឹងធម្មជាតិនៃទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា បានឱ្យដឹងថា កូនត្រីចម្រុះ និងត្រីមេពូជជាច្រើនប្រភេទទៀត ដែលត្រូវលែងនៅក្នុងបឹងធម្មជាតិ ក្នុងថ្ងៃប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា មានដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្តែង ដើម្បីធ្វើឳ្យអាងទឹកនេះសម្បូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកម្សាន្តផង និងបម្រើសេចក្តីត្រូវការហូបចុករបស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។ លោក សយ សូណា…

  • ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    (ភ្នំពេញ)៖ ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផ្នែកទេសចរណ៍ទាំងផ្នែករដ្ឋ និង ផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ១០០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ ១). តាមដានវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមការងារផ្នែកទេសចរណ៍ ២). ពិភាក្សានិងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីបន្ថែមរបស់វិស័យឯកជនដែលបានស្នើទ្បើងដោយសភាពាណិជ្ជកម្ពុជា និង៣). បូកសរុបរបាយការណ៍ឆ្លើយតបទៅគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។ អង្គប្រជុំបានបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩បានប្រគល់ភារកិច្ចជូនក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នូវវិធានការចំនួន២២ចំណុច ដោយគិតមកដល់បច្ចុប្បន្ន ក្រុមការងារ “ខ” បានដោះស្រាយសម្រេចបានពេញលេញចំនួន ១១ចំណុចស្នើនឹង ៥០% និងវិធានការ ១១ចំណុចទៀតកំពុងត្រូវបានជំរុញការអនុវត្តបន្ត។ ដោយទ្បែក សភាពាណិជ្ជកម្មកម្ពុជាក៏បានបញ្ជូនសំណើសុំដំណោះស្រាយបន្ថែមចំនួន ១០ចំណុច ស្នើនឹង១៩សំណូមពរ មកក្រុមការងារ “ខ” ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបន្ថែមក្នុងការជំរុញកំណើនទេសចរណ៍ថែមទៀត។ អង្គប្រជុំក៏បានបើកកិច្ចពិភាក្សាដោយមានការចូលរួមយោបល់ពីអន្តរស្ថាប័ន និងការបកស្រាយរបស់វិស័យឯកជន ដើម្បីសម្រេចបាននូវការកំណត់បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ក្នុងយន្តការក្រុមការងារផ្នែកទេសចរណ៍…

  • ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    (ភ្នំពេញ)៖ ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផ្នែកទេសចរណ៍ទាំងផ្នែករដ្ឋ និង ផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ១០០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ ១). តាមដានវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមការងារផ្នែកទេសចរណ៍ ២). ពិភាក្សានិងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីបន្ថែមរបស់វិស័យឯកជនដែលបានស្នើទ្បើងដោយសភាពាណិជ្ជកម្ពុជា និង៣). បូកសរុបរបាយការណ៍ឆ្លើយតបទៅគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ អង្គប្រជុំបានបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩បានប្រគល់ភារកិច្ចជូនក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នូវវិធានការចំនួន២២ចំណុច ដោយគិតមកដល់បច្ចុប្បន្ន ក្រុមការងារ “ខ” បានដោះស្រាយសម្រេចបានពេញលេញចំនួន១១ចំណុចស្នើនឹង៥០% និងវិធានការ១១ចំណុចទៀតកំពុងត្រូវបានជំរុញការអនុវត្តបន្ត។ ដោយទ្បែក សភាពាណិជ្ជកម្មកម្ពុជាក៏បានបញ្ជូនសំណើសុំដំណោះស្រាយបន្ថែមចំនួន១០ចំណុច ស្នើនឹង១៩សំណូមពរ មកក្រុមការងារ “ខ” ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបន្ថែមក្នុងការជំរុញកំណើនទេសចរណ៍ថែមទៀត។ អង្គប្រជុំក៏បានបើកកិច្ចពិភាក្សាដោយមានការចូលរួមយោបល់ពីអន្តរស្ថាប័ន និងការបកស្រាយរបស់វិស័យឯកជន ដើម្បីសម្រេចបាននូវការកំណត់បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ក្នុងយន្តការក្រុមការងារផ្នែកទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនទៀតសូមគោរពស្នើសុំការសម្រេចក្នុងកម្រិតរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត អង្គប្រជុំក៏បានសម្រេចកំណត់នូវតួនាទី និងភារកិច្ចរបស់អន្តរស្ថាប័ន ដើម្បីទទួលបន្ទូកដោះស្រាយបញ្ហាប្រឈមក្រោមសមត្ថកិច្ចរបស់ខ្លួន…

  • ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

    (ភ្នំពេញ)៖ ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផ្នែកទេសចរណ៍ទាំងផ្នែករដ្ឋ និង ផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ១០០រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ ១). តាមដានវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមការងារផ្នែកទេសចរណ៍ ២). ពិភាក្សានិងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីបន្ថែមរបស់វិស័យឯកជនដែលបានស្នើទ្បើងដោយសភាពាណិជ្ជកម្ពុជា និង៣). បូកសរុបរបាយការណ៍ឆ្លើយតបទៅគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ អង្គប្រជុំបានបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩បានប្រគល់ភារកិច្ចជូនក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នូវវិធានការចំនួន២២ចំណុច ដោយគិតមកដល់បច្ចុប្បន្ន ក្រុមការងារ “ខ” បានដោះស្រាយសម្រេចបានពេញលេញចំនួន១១ចំណុចស្នើនឹង៥០% និងវិធានការ១១ចំណុចទៀតកំពុងត្រូវបានជំរុញការអនុវត្តបន្ត។ ដោយទ្បែក សភាពាណិជ្ជកម្មកម្ពុជាក៏បានបញ្ជូនសំណើសុំដំណោះស្រាយបន្ថែមចំនួន១០ចំណុច ស្នើនឹង១៩សំណូមពរ មកក្រុមការងារ “ខ” ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបន្ថែមក្នុងការជំរុញកំណើនទេសចរណ៍ថែមទៀត។ អង្គប្រជុំក៏បានបើកកិច្ចពិភាក្សាដោយមានការចូលរួមយោបល់ពីអន្តរស្ថាប័ន និងការបកស្រាយរបស់វិស័យឯកជន ដើម្បីសម្រេចបាននូវការកំណត់បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ក្នុងយន្តការក្រុមការងារផ្នែកទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនទៀតសូមគោរពស្នើសុំការសម្រេចក្នុងកម្រិតរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត អង្គប្រជុំក៏បានសម្រេចកំណត់នូវតួនាទី និងភារកិច្ចរបស់អន្តរស្ថាប័ន ដើម្បីទទួលបន្ទូកដោះស្រាយបញ្ហាប្រឈមក្រោមសមត្ថកិច្ចរបស់ខ្លួន…

  • ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនចុះ​អនុស្សរណៈ​លើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា

    ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនចុះ​អនុស្សរណៈ​លើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា

    ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈនិងលោក ហ្វូគូហារ៉ា គូជី(FUKUHARA KOJI) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC)បានចុះអនុស្ស​រណៈ​យោគយល់គ្នាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការ​ចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះអនុស្សរណៈដែលធ្វើឡើងនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនេះមានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាពនិងការ ផ្លាស់​ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជន​គោលដៅ​ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់​ចំណូល​សមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះ​កម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជា​គុណ​ប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាពផលិតភាពដើម្បី បម្រើ​ទីផ្សារការងារនៅកម្ពុជា។ លោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនបាននិយាយថាការចុះអនុស្សរណៈនេះនឹងបើកផ្លូវ ឱ្យមាន​ការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្រប​ជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។ ចំណែក ឯកឧត្តម ហេង សួរ បានសង្ឃឹមថាការចុះកម្មសិក្សានេះ មិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ​សហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។ គប្បីជម្រាបថាការចុះអនុស្សរណៈរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននា​ពេលនេះ ជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពី​ក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជ​កម្ម​កម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែ​វិច្ឆិកាឆ្នាំ២០២៣កន្លងទៅដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដក​ស្រង់បទ​ពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕ដោយ៖ ង៉ាន់ ទិត្យ

  • គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តន៍ផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខណ្ឌទួលគោកជាទីតាំងទី១ នៃយុទ្ធនាការ

    គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តន៍ផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខណ្ឌទួលគោកជាទីតាំងទី១ នៃយុទ្ធនាការ

    (ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្តើមដាក់ចុះឱ្យអនុវត្តន៍ផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋាន នៅក្រោយពេលប្រកាស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក និងបានចាប់ផ្តើមពីខណ្ឌទួលគោក រាជធានភ្នំពេញ ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការនេះ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី នៃគម្រោងមេធាវីដល់មូលដ្ឋាន របស់គណៈមេធាវី ដោយសហការជាមួយនិងរដ្ឋបាលខណ្ឌ័ទួលគោក និងដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយប៉ុស្តន៍រដ្ឋបាលខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ជាច្រើនរូប ។ ឯកឧត្តម បន្តថា ការរៀបចំនូវគម្រោងមេធាវីដល់មូលដ្ឋាននេះ មានទឹសដៅ ៤ សំខាន់ៗ ក្នុងនោះ៖ ទី១ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ទី២ សេវាកម្មរបស់មេធាវី ដែលពាក់ព័ន្ធជាមួយនិងការការពារក្តីដល់ជនក្រីក្រ ទី៣ ការផ្សព្វផ្សាយជួយទៅដល់ជនក្រីក្រជាលក្ខណៈទូលំទូលាយរបស់គណៈមេធាវី ទាំងនៅក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជារឿងព្រហ្មទណ្ឌ, និងទី៤ ជាការផ្សព្វផ្សាយនូវច្បាប់គោលមួយចំនួន…

  • ក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម ឯកភាពគ្នាប្រើ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការ​តភ្ជាប់​​អ៊ីនធឺណិត

    ក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម ឯកភាពគ្នាប្រើ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការ​តភ្ជាប់​​អ៊ីនធឺណិត

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពី​រសៀថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះ​ហត្ថលេខា​​លើអនុស្ស​រណៈ​នៃការយោគយល់ ស្តីពីកិច្ចសហ​ប្រតិបត្តិការ​ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និងការ​តភ្ជាប់អ៊ីនធឺណិត និងការបណ្តុះ​បណ្តាល​ជំនាញឌីជីថលជូនមន្ត្រីរាជការ នៅទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ដោយ៖ ង៉ាន់ ទិត្យ

  • សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ចកម្ពុជា-ហ្វីលីពីន រួមគ្នាបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតឱ្យមានប្រសិទ្ធភាពខ្ពស់

    សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ចកម្ពុជា-ហ្វីលីពីន រួមគ្នាបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតឱ្យមានប្រសិទ្ធភាពខ្ពស់

    ភ្នំពេញ៖ ក្នុងឱកាសអនុញាតិឱ្យលោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នាដើម្បីបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតកន្លងមកតែងចល័តទៅមកក្នុងចំណោមប្រទេសអាស៊ាន និងបានធ្វើឱ្យខូចឈ្មោះប្រទេសកម្ពុជា-ហ្វីលីពីន។ ដូច្នេះសម្តេចបានគាំទ្រនិងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរត្រូវខិតខំធ្វើការរួមគ្នាដើម្បីបង្រ្កាបនិងទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ បានជម្រាបសម្តេចថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការជាមួយកម្ពុជាក្នុងការបង្កើតគណៈកម្មការរួមកម្រិតខ្ពស់ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលបញ្ហានេះជាកង្វល់រួមនៃប្រទេសយើងទាំងពីរ។ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកតែងបានគាំទ្រនិងការពារប្រជាជនហ្វីលីពីនដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។ លោកជំទាវក៏បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន បន្តជួយគាំទ្រនិងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីនដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជាដែលភាគច្រើនពួកគេជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន…

  • សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី បន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

    សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី បន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៨ ខែកក្កដាលោក Geoffroy Roux De Bézieux សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី(APF)បានជម្រាបជូនសម្ដេចធិបតីអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ។តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជា ណាចក្រកម្ពុជាបន្ថែមទៀត។ លោកប្រធានAPF ក៏បានរំឭកអំពីជំនួបរបស់លោកជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង ។លោកក៏បានបញ្ជាក់ផងដែរថាទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកប្រធាន APF ក៏បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ។ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំកំពូលនេះនឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន

    ឧត្តរមានជ័យ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យជំនួសឯកឧត្តម ប៉ែន កុសល្យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំម២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្រតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ដែលយល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។ ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធន៍ដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត…