-
មជ្ឈមណ្ឌលតម្បាញសូត្រពួក បើកឡើងវិញ បន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ១៩

សៀមរាប៖មជ្ឈមណ្ឌលតម្បាញសូត្រពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាបដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងសៀមរាបកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤បានបើកដំណើរការឡើងវិញបន្ទាប់ពីអាក់ខានសកម្មភាពដោយសារវិបត្តិជំងឺកូវីដ១៩ ។ពិធីបើកឡើងវិញក្រោមវត្តមានចូលរួមពីលោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បកម្មអង្គរ ។ មជ្ឈមណ្ឌលតម្បាញសូត្រពួក បានបើកដំណើរការនៅឆ្នាំ១៩៩៤ ក្នុងរូបភាពតូចរហូតបានបង្កើតជាក្រុមហ៊ុនដែលមានលក្ខណៈដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានវិវឌ្ឍចេញពីគម្រោងអប់រំមួយឈ្មោះថា ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និង រដ្ឋាភិបាលសាធារណរដ្ឋបារាំង និង កម្មវិធីរបស់សហគមន៍អឺរ៉ុប ដែលផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ និងផ្តល់ការងារដល់សិប្បករ ដែលបានទទួលការបណ្តុះបណ្តាលនឹងហ្វឹកហាត់រួច ។ ម៉្យាងវិញទៀត មជ្ឈមណ្ឌលនេះបានទ្រទ្រង់ និង ថែរក្សាកេរ្ត៍ដំណែលវប្បធម៌ និង សិប្បកម្ម បុរាណរបស់ប្រទេសកម្ពុជា និង មានឥទ្ធិពលជាវិជ្ជាមានដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាលមូលដ្ឋានទៀតផង ។ ក្នុងពិធីបើកឡើងវិញនេះដែរ លោក កាយ ឡូត បានបញ្ជាក់ថា នេះជាការជួបជុំមហាគ្រួសារនៃមជ្ឈមណ្ឌលតម្បាញសូត្រពួករបស់ក្រុមហ៊ុនសិប្បករអង្គរ ។លោកបន្តថា ក្រោយពេលជំងឺកូវីដ១៩ បានសាបសូន្យទៅ បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំបុគ្គលិកបម្រើការងារ និង ក្រុមសិប្បករ ទាំងជំនាញចម្លាក់ឈើ ,ចម្លាក់ថ្ម និងផ្នែកតម្បាញសូត្រ ចំនួន១៨០នាក់ ។ …
-
លេខាធិការដ្ឋានភូមិ១ ផលិតផល១ ខេត្ត បើកកិច្ចប្រជុំប្រចាំឆមាសទី១ ក្នុងខេត្តកំពង់ចាម

ភ្នំពេញៈលេខាធិការដ្ឋាននៃចលនាភូមិ១ ផលិតផល១ ខេត្តកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២បន្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្ត ជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន មន្ត្រី មកពីមន្ទីរ អង្គភាព លោក លោកស្រីអភិបាលក្រុង ស្រុក លោកនាយ នាយករងរដ្ឋបាលក្រុង/ស្រុក និងមន្ទីរពាក់ព័ន្ធ ជាច្រើននាក់ទៀត ។ កិច្ចប្រជុំមានគោលបំណង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាប្រឈម ឲ្យមានផ្លែផ្កា ឈានទៅអនុវត្តការងារភូមិមួផលិតផលមួយ ឲ្យបានកាន់តែមានភាពប្រសើរឡើង ថែមទៀត ។ ក្នុងឳកាសនេះលោក អភិបាលរងខេត្តបានសំណូមពរ ដល់អាជ្ញាធរក្រុង/ស្រុក និងមន្ទីរអង្គភាព ពាក់ព័ន្ធ យកចិត្តទុកដាក់ ក្នុងការចុះបញ្ជីទៅលើ ការងារភូមិ១ផលិតផល១ ដើម្បី ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ទៅតាមគោលការណ៍…
-
ប្រទេសឥណ្ឌូនេស៊ីមានបំណងបង្កើនការនាំអង្ករពីកម្ពុជាឱ្យច្រើនជាងឆ្នាំ២០២៤

កំពង់ស្ពឺ៖ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាឯកឧត្តម Santo Darmosumarto បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី បាននាំអង្ករចូលពីបណ្តាប្រទេសនានាជាងបីលានតោនជារៀងរាល់ឆ្នាំ ។ក្នុងនោះ អង្ករប្រទេសកម្ពុជាមានតិចតួចប៉ុណ្ណោះ។ ក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម Santo Darmosumarto ឯកអគ្គរាជទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា ជំនួបនេះគឺក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសផ្តោតលើវិសយ័ កសិកម្ម និង កសិឧស្សាហកម្ម និងទំនាក់ទំនងរវាងប្រជាជននៃខេត្តកំពង់ស្ពឺពិសេសប្រជាជនកម្ពុជាទាំងមូលនិងប្រជាជននៃប្រទេសឥណ្ឌូនេស៊ីប្រមាណ២៧១លាននាក់។ ឯកឧត្តមបន្តថា ទន្ទឹមនឹងចំនួនប្រជាជនដ៏ច្រើននេះ ប្រទេសឥណ្ឌូនេស៊ីបាននាំចូលនូវអង្ករប្រមាណជាងបីលានតោនក្នុងមួយឆ្នាំ ពីតាមបណ្តាប្រទេសនានាដើម្បីបំពេញនូវការហូបចុក។ក្នុងនោះក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជាផងដែរ។ប៉ុន្តែក្នុងចំណោមជាង៣លានតោននេះគឺអង្ករដែលនាំចេញពីកម្ពុជាក្នុងឆ្នាំ២០២៣ត្រឹមតែ១៥០០តោននិងក្នុងឆ្នាំ២០២៤បានត្រឹមតែ២៣០០តោនប៉ុណ្ណោះ។ ជុំវិញការលើកឡើងរបស់ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានេះអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់ពីសក្តានុពលនៃខេត្តកំពង់ស្ពឺផងដែរ ដែលក្នុងនោះខេត្តកំពង់ស្ពឺគឺមានផ្ទៃដីធំដែលបំពេញដល់តម្រូវការដល់អ្នកវិនិយោគផ្នែកកសិកម្ម និងកសិឧ្សាហកម្ម ហើយជាងនេះផ្នែកឧស្សាហកម្មក៏កំពុងមានការលូតលាស់ខ្លាំងផងដែរ ដែលគិតមកទល់ពេលនេះមានរោងចក្រ សហគ្រាសជាង៤០០កន្លែង។ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានសុំឱ្យឯកអគ្គរាជទូតឥណ្ឌូនេស៊ីជួយគៀងគរអ្នកវិនិយោគនៃប្រទេសឥណ្ឌូនេស៊ីដែលមានបំណងចង់រកស៊ីនៅកម្ពុជាឱ្យងាកមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ឯកអគ្គរាជទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជាក៏បានសន្យាថានឹងនាំអ្នកវិនិយោគពិសេសផ្នែកកសិកម្ម(ស្រូវ អង្ករ)នៃប្រទេសឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ហើយក្នុងនោះក៏សន្យាបង្កើនការនាំចេញអង្ករពីកម្ពុជាពិសេសនាំចេញអង្ករពីខេត្តកំពង់ស្ពឺឱ្យកាន់ច្រើនតោនបន្ថែមទៀតខណៈការផលិតស្រូវ អង្កររបស់កសិករកម្ពុជាមានគុណភាពល្អ៕ដោយៈម៉ុន សំអាត
-
អភិបាលខេត្តកំពង់ស្ពឺចូលរួមរំលែកទុក្ខ និងនាំអំណោយជូនគ្រួសារឆក់ខ្សែភ្លើងស្លាប់បីនាក់

កំពង់ស្ពឺៈឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីក្រុមការងារនៅថ្ងៃទី៦ ខែកក្កដា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសពរងគ្រោះដោយឆក់ខ្សែភ្លើងស្ថិតនៅវត្តសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ហេតុការណ៍ដែលបណ្តាលឱ្យស្លាប់បុរសស្ត្រី ជាប្តីប្រពន្ធ និងកុមារជាចៅ ដោយឧបទ្ទវហេតុឆក់ចរន្តអគ្គិសនីខាងលើ គឺជាសោកនាដកម្មដ៏អាក្រក់មួយសម្រាប់ក្រុមគ្រួសារ ។ហេតុការណ៍ឆក់ចរន្តអគ្គិសនីសម្លាប់ជនរងគ្រោះបីនាក់ខាងលើនេះ គឺជាសារដាស់តឿនមួយដល់ប្រជាពលរដ្ឋទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការតបំបែកខ្សែភ្លើងដោយខ្លួនឯងដែលមិនមានជំនាញច្បាស់លាស់ ឱ្យបញ្ឈប់ហើយងាកទៅរកមន្ត្រីបច្ចេកទេស ដែលគេមានជំនាញច្បាស់លាស់វិញ ៕ដោយៈ ម៉ុន សំអាត
-
ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបង្ហាញសំណេរលើកដំបូងលើបណ្ដាញសង្គម

ភ្នំពេញ៖ឯកឧត្តម វ៉ាង វេនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤លោកបានបង្ហាញនូវចំណាប់អារម្មណ៍ថ្ងៃដំបូងនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជា។ អមដោយរូបថតចំនួនពីរសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វេនប៊ីន នៅរសៀលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤ លោកបានសរសេរថា”ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា”។ លោកបន្ថែមនៅចុងបញ្ចប់ថា “ខ្ញុំនិងសហការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីបន្តមរតកនៃចំណង មិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូដល់ប្រជាជននៃប្រទេសទាំងពីរ!”។ សូមជម្រាបថា ឯកឧត្តម Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅកាលពីរាត្រីថ្ងៃទី៥ ខែកក្កដាដើម្បីបំពេញ បេសកកម្មការប្រមុខការទូតប្រទេសចិនប្រចាំកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តម Wang Wenbin ថ្លែងសារខ្លីបានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលមានជាប្រវត្តិសាស្រ្ត និងការប្តេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងផ្នែកការទូតរវាងប្រទេសទាំងពីរ។សូមរំលឹកថា ថា មុននឹងទទួលតំណែងជាអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯកឧត្តមក វ៉ាង វេនប៊ីន ធ្លាប់ជាអ្នកនាំពាក្យ ក្រសួងការបរទេសចិននាឆ្នាំ២០២០។ លោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស ទុយនេស៊ីពីឆ្នាំ ឆ្នាំ២០១៨ ដល់២០២០៕ដោយៈមុនី
-
អបអរសាទរខួប៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤គឺជាខួប៧ឆ្នាំ (៨កក្កដា២០១៧-៨កក្កដា២០២៤) ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង ក្រាកូវី(Cracovie) ប្រទេសប៉ូឡូញ។ ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។សមិទ្ធផលជាប្រវត្តិសាស្រ្តនេះជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ។ ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២។ ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក…
-
ព្រះរាជសារព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ០៧ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបិតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤គឺជាខួប៧ឆ្នាំ (៨កក្កដា២០១៧-៨កក្កដា២០២៤) ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង ក្រាកូវី(Cracovie) ប្រទេសប៉ូឡូញ។ ក្នុងឱកាសនេះដែរព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ០៧ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបិតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ -០៨ កក្កដា ២០២៤)ខ្លឹមសារនៃព្រះរាជសារមានដូចតទៅ៖
-
ព្រះរាជសារព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះជាខួប១៦ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា២០២៤) ដែលប្រាសាទព្រះវិហារ ដែលមរតកដ៏ មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា។បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihearទាំងជំនួយថវិកានិងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ។ ក្នុងឱកាសនេះព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៤)។ព្រះរាជសារមានខ្លឹមសារដូចខាងក្រោម៖
-
អបអរសាទរខួប១៦ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះជាខួប១៦ឆ្នាំ(៧ កក្កដា ២០០៨-៧ កក្កដា ២០២៤) ដែលប្រាសាទព្រះវិហារដែលមរតកដ៏មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍក្នុងតំបន់ប្រាសាទព្រះវិហារ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ ដែលប្រាសាទព្រះវិហារនេះត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាបនិងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។ គេអាចចងចាំបានថាក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស នៅឆ្នាំ២០០១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាពនៃគោលនយោបាយបរទេសរបស់កម្ពុជា។ មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។នៅឆ្នាំ២០០៦គណៈកម្មការបេតិកភណ្ឌពិភពលោក…
-
សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ធនាគារ វឌ្ឍនៈក្រុង បាវិត សាខាទី៤០

(ខេត្តស្វាយរៀង)៖ សម្ពេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការធនាគារវឌ្ឍន: សាខាទី ៤០ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានកម្ពស់ ១០ជាន់ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ បានលើកឡើងថា ធនាគារ វឌ្ឍន: គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកមួយមានស្តង់ដារអន្តរជាតិ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ។ ធនាគារ វឌ្ឍនៈបានផ្តល់ជូននូវផលិតផល និង សេវាកម្ម ផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែលមានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេស ឆ្លុះបញ្ចាំង ពីនិន្នាការដ៏ទំនើប ដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ ។ អ្នកឧកញ៉ា ឈុន លាង បន្តថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន…