Category: ព័ត៌មានជាតិ

  • ឯកឧត្តម គង់ អៀង៖ សមិទ្ធផលសំខាន់ និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសាលារៀន គឺកើតចេញពីកត្តាសន្តិភាព

    ឯកឧត្តម គង់ អៀង៖ សមិទ្ធផលសំខាន់ និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសាលារៀន គឺកើតចេញពីកត្តាសន្តិភាព

    (ភ្នំពេញ)៖ វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានរៀបចំប្រារព្វពិធី “ ទិវាជួបឪពុកម្តាយ ” ប្រចាំឆ្នាំ២០២៤ ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃសិស្សបង្ហាញជូនមាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ បន្ទាប់ពីពួកគេបានរៀនទ្រឹស្តី និងអនុវត្តជាក់ស្តែងក្នុងរយៈពេលមួយឆ្នាំសិក្សាកន្លងមក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ លោក សៅ ចន្ថា បានឱ្យដឹងថា វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ បានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី បានដល់ឆ្នាំទី៧ ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី ដែលវាយតម្លៃ និងផ្តល់ឱ្យដោយ «អនុគណៈកម្មការវាយតម្លៃគុណភាពសាលារៀនជំនាន់ថ្មី» ជាបន្តបន្ទាប់រយៈពេលបីឆ្នាំ។ ក្នុងរយៈពេលជិតប្រាំមួយឆ្នាំនេះសាលាទទួលបានសមិទ្ធផលជាច្រើនដូចជា ការជួសជុលបន្ទប់សិក្សា តុ ទូ កៅអីថ្មី បំពាក់សម្ភារពិសោធន៍ មានបណ្ណាល័យសតវត្សរ៍ទី២១ មានសៀវភៅសិក្សាគ្រប់ប្រភេទ របៀបសិក្សាទំនើប បំពាក់ប្រព័ន្ធអេឡិចត្រូនិច កុំព្យួទ័រ ថេបលេត ការបណ្តុះបណ្តាលគ្រូ មានកម្មវិធីសូហ្វែថ្មីៗ និងប្រព័ន្ធអ៊ិនធ័រណេត…

  • កម្ពុជា-ឥណ្ឌា ពិភាក្សារួមគ្នាស្តីពី បដិវត្តន៍ បង្កើត “ថាមពលបៃតង និងថាមពលស្អាត” ជាមួយបច្ចេកវិទ្យាកោសិកាឥន្ធនៈអ៊ីដ្រូសែនថ្មី

    កម្ពុជា-ឥណ្ឌា ពិភាក្សារួមគ្នាស្តីពី បដិវត្តន៍ បង្កើត “ថាមពលបៃតង និងថាមពលស្អាត” ជាមួយបច្ចេកវិទ្យាកោសិកាឥន្ធនៈអ៊ីដ្រូសែនថ្មី

    (ភ្នំពេញ)៖ ជាមួយនឹងសេដ្ឋកិច្ចធំៗដែលត្រៀមលក្ខណៈដើម្បីបំពេញតាមបទដ្ឋាននៃការបំភាយជាសាកលរៀងៗខ្លួន និងការទទួលយកជម្រើសថាមពលបៃតង និងសុវត្ថិភាព រដ្ឋាភិបាលឥណ្ឌាបានប្តេជ្ញាចិត្ត នូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៧០ ហើយមានស្ថិរភាពក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតដោយ ការសម្រេចបាននូវល្បឿនដ៏លឿនបំផុតនៃការបន្ថែមសមត្ថភាពកកើតឡើងវិញជាមួយនឹងយុទ្ធសាស្រ្តចម្រុះថាមពល រួមទាំងការផ្លាស់ប្តូរកាន់តែធំឆ្ពោះទៅរកជម្រើសថាមពលស្អាត ការបង្កើនសមត្ថភាពផលិត ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការជំរុញគោលនយោបាយសម្រាប់អ៊ីដ្រូសែន រួមទាំងការលើកទឹកចិត្តដែលទាក់ទងនឹងការផលិត។ ក្រុមអ្នកបង្កើតថ្មីរបស់ SRAM បាននិងកំពុងធ្វើការលើបច្ចេកវិជ្ជាដែលរំខានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយឥឡូវនេះបានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យា Hydrogen Fuel Cells ។ ជាក់ស្តែងកាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា-ឥណ្ឌា បានរៀបចំសិក្ខាសាលាពិភាក្សារួមគ្នាស្តីពី បដិវត្តន៍ SRAM & MRAM GROUP បង្កើតថាមពលបៃតងជាមួយនឹងផ្លូវបំបែកបច្ចេកវិទ្យាកោសិកាឥន្ធនៈអ៊ីដ្រូសែនថ្មីដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និង លោក Sailesh Lachu Hiranandani ស្ថាបនិកក្រុមហ៊ុន SRAM & MRAM GROUP នាសណ្ឋាគារសុខាភ្នំពេញ ព្រឹក ។ លោក Satya…

  • ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ៖ សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា

    ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ៖ សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានការចូលរួមពីគ្រប់ស្ថាប័ន, គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានជាច្រើន ដែលមានទាំងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សិស្សានុសិស្ស, យុវជន យុវនារី, កម្មករ កម្មការិនី, សិល្បករ សិល្បការិនី, វិស័យអន្តរសាសនា, ដៃគូជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជនជាច្រើន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាមួយ ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំង ស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន»។…

  • ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ:

    ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ:

    (ភ្នំពេញ)៖ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង ២៧% ។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤ ២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស ។  គិតពីឆ្នាំ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ ពី ២៥% ដល់ ២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី ៤០% ដល់ ៤២% ។ នេះគឺជាការលើកឡើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសតែងតាំងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន…

  • រដ្ឋបាលជលផលប្រាប់ថា សូមប្រយ័ត្នរូបភាពផ្សោត ឬត្រីដូហ្វីនពណ៌ផ្កាឈូកកែច្នៃ

    រដ្ឋបាលជលផលប្រាប់ថា សូមប្រយ័ត្នរូបភាពផ្សោត ឬត្រីដូហ្វីនពណ៌ផ្កាឈូកកែច្នៃ

    ភ្នំពេញៈរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញសង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដោយភ្ជាប់នូវរូបភាពសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) ដែល មានប្រភពមិនច្បាស់លាស់។ ករណីនេះរដ្ឋបាលជលផលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងសមុទ្រ កម្ពុជាមានផ្សោតឃ្លៀចឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin – Sousa chinensis) ដែលហែលជា ហ្វូងជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។ ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រនៃខេត្តកែប កំពត ប្រជុំ កោះរ៉ុង នៃខេត្តព្រះសីហនុ និងខាងមុខពាមក្រសោបនៃខេត្តកោះកុង។ ក្នុងសេចក្តីប្រកាសថ្ងៃទី២២ ខែមិថុនា បានគូសរំលេចថា រដ្ឋបាលជលផលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការចូលរួមផ្សព្វផ្សាយអំពីធនធានជលផលសមុទ្រ ដ៏មានតម្លៃរបស់យើង ដើម្បីទាក់ទាញទេសចរណ៍មកកំសាន្តឱ្យកាន់តែច្រើន។ ប៉ុន្តែរដ្ឋបាលជលផលស្នើសុំបងប្អូនដែល ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវប្រើប្រាស់ព័ត៌មាន និងរូបភាពជាក់ស្តែងក្នុងសមុទ្រយើងផ្ទាល់ កុំប្រើប្រាស់ រូបភាពមិនមានប្រភពច្បាស់លាស់ រូបភាពពីក្រៅប្រទេស ឬរូបភាពកែច្នៃ ដូចករណីផ្សោតឃ្លៀចដែលបាន និងកំពុងចែកចាយតៗគ្នានេះ។ រដ្ឋបាលជលផលសង្កត់ធ្ងន់ថា «ការប្រើរូបភាពដែលមានប្រភពពីក្រៅប្រទេសឬមិនច្បាស់លាស់ នាំឱ្យមានការភ័ន្តច្រឡំ ដូចនេះ សូមអ្នកផ្សព្វផ្សាយ និងចែករំលែក មេត្តាលុបចេញ»៕ដោយ: មុនី

  • លោកជំទាវ ពុំ ចន្ទីនី ៖ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    លោកជំទាវ ពុំ ចន្ទីនី ៖ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    (តាកែវ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាសមាគមជាតិមួយ ដែលមានឋានៈស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បាននិងកំពុងអនុវត្តដោយយកចិត្តទុកដាក់ជាទីបំផុត ចំពោះគោលនយោបាយអាទិភាពចំនួន៦របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសអាទិភាពទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា លើការងារអប់រំសុខភាពល្អ និងការងារកសាងភាពធន់នឹងអាកាសធាតុ ។ ការលើកឡើងនេះក្នុងឱកាសលោកជំទាវ អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិធីប្រកាសតែងតាំងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៥ ព្រមគ្នាជាមួយនិងការប្រារព្ធពិធីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធីទាំងមូលនិងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្មារតី និងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កន្លងមកសម្រេចបាននូវជោគជ័យគួរជាទីមោទនៈ ។ យោងសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ភោជនីយដ្ឋាន និងប្រជាពលរដ្ឋនៅពោធិ៍សាត់យល់ពីគុណតម្លៃរបស់សត្វព្រៃ

    ភោជនីយដ្ឋាន និងប្រជាពលរដ្ឋនៅពោធិ៍សាត់យល់ពីគុណតម្លៃរបស់សត្វព្រៃ

    (ពោធិ៍សាត់)៖ ការផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ដល់ភ្ញៀវពិសាគឺមានម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការបើកយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ មិនលើកលែងរបស់ក្រសួងបរិស្ថាន និងទប់ស្កាត់បទល្មើស តាមរយ:អន្ទាក់សូន្យរបស់ក្រសួង រួមជាមួយអង្គការដៃគូផ្នែកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ និងអំពាវនាវ កុំឲ្យពិសាសាច់សត្វព្រៃ និងបរបាញ់សត្វព្រៃ ដែលចំរុញការលើកកម្ពស់ជីវភាពសហគមន៍ តាញប្រយោជន៍ពីទេសចរណ៍ធម្មជាតិ និងជួយឲ្យធនធានជីវៈចម្រុះ និងធនធានធម្មជាតិបានស្ថិតនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។ លោក អុល អូនចេម អ្នកគ្រប់គ្រងភោជនីយដ្ឋាន ZARA នៅទីរួមខេត្តពោធិ៍សាត់ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត មិនលក់មុខម្ហូបពីសត្វព្រៃ ។ លោបញ្ជាក់បន្ថែមថា ចាប់តាំងពីបង្កើតកំឡុងឆ្នាំ២០១៨មក ភោជនីយដ្ឋានរបស់លោកមិនដែលយកសាច់ព្រៃធ្វើជាមុខម្ហូបលក់ជូនភ្ញៀវនោះទេ។ លោកថា ការចូលរួមមិនយកសាច់ព្រៃសម្រាប់ធ្វើម្ហូបដល់ភ្ញៀវ គឺជាការចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ «គ្មានការបរិភោគគ្មានការជួញដូរ និងបរបាញ់សត្វព្រៃ»។ លោក ឆន សុផាន់ណារ៉េត តំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានម្លប់ស្វាយ ខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើយើងការពារសត្វព្រៃកម្រឱ្យមានវត្តមានកាន់តែច្រើននៅតាមតំបន់ការពារធនធានធម្មជាតិនោះវានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងឱ្យមកលេងកម្សាន្ត ដែលអាចផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកបានបន្តថា៖ «យើងគួរតែចាប់ផ្តើមពីខ្លួនយើង…

  • ទឹកជំនន់ឆ្លងដែន និងគ្រោះរាំងស្ងួត នឹងត្រូវកាត់បន្ថយតាម​​រយៈ​គម្រោង​អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ

    ទឹកជំនន់ឆ្លងដែន និងគ្រោះរាំងស្ងួត នឹងត្រូវកាត់បន្ថយតាម​​រយៈ​គម្រោង​អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និង កាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយ ពីគ្រោះ មហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗ នៅក្នុង តំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាម បណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារ អាង ទឹកចំនួន ៣ កន្លែង…

  • មន្ត្រីជាន់ខ្ពស់ក្រសួងឧហ្សាហកម្ម ៖ ការអនុវត្ត «ស៥» ជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាស ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច

    មន្ត្រីជាន់ខ្ពស់ក្រសួងឧហ្សាហកម្ម ៖ ការអនុវត្ត «ស៥» ជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាស ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច

    (ភ្នំពេញ)៖ ការអនុវត្តកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» គឺជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាស ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច តាមរយៈការបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល ។ នេះជាការលើកឡើងរបស់ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំ២០២៤ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។ «ស៥ ក្នុងនោះរួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ » ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលផលិតភាពជាតិ និងនាយកដ្ឋានជំនាញដ៏ទៃទៀត ឱ្យមានកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលនានា ដល់វិស័យឯកជន និង ស្ថាប័នសាធារណៈថែមទៀតផងដែរ ។ ក្រៅពីនេះ ដើម្បីដំណើរការផលិតកម្ម អាជីវកម្មមាននិរន្តភាព…

  • បន្ទាយមានជ័យ៖ យុវជនគោលដៅ ៩៥០នាក់ បានទទួលបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យា

    បន្ទាយមានជ័យ៖ យុវជនគោលដៅ ៩៥០នាក់ បានទទួលបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យា

    បន្ទាយមានជ័យ៖អ្នកគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមដើមខែមិថុនា យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យ​​ចំនួន៩៥០នាក់បានទទួលការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាដោយ​ទទួល​បាន​ប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។ លោកស្រី សំរិទ្ធ សូជាតិ អ្នកគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យបានប្រាប់​ទូរទស្សន៍អប្សរាកាលពីថ្ងៃទី១៩​ខែមិថុនា ឆ្នាំ២០២៤ថា ទន្ទឹមនឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកពត៌មានវិទ្យា យុវជនទាំងនោះក៏អាច​ជ្រើសរើស​យក​នូវមុខ​ជំនាញផ្សេងទៀតទៀតដែលខ្លួនពេញចិត្ត ក្នុងនោះមានដូចជា ផ្នែកកសិកម្ម ផ្នែកមេកានិច និងយន្តសាស្ត្ររថយន្ត ផ្នែកធុរកិច្ច ទេសចរណ៍ និងភាសាបរទេស ផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ផ្នែកជំនាញអគ្គិសនី និងអេឡិចត្រូនិក ។ លោកស្រីបន្តថា យុវជនដែលទទួលបានការបណ្ដុះបណ្ដាលមុខជំនាញក៏ទទួលបាននូវការស្នាក់នៅ ហូបចុក ការសិក្សាមិនបង់ប្រាក់​និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុងមួយខែពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឱកាសសិក្សាទៀត​ផង ។ លោកស្រី សំរិទ្ធ សូជាតិ បន្ថែមថា ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់យកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហ​គ្រាស គ្រឹះស្ថាននានា ។ដែលធ្វើឱ្យពួកគេមានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារនិងប្រាក់ចំណូលសមរម្យ ៕ ដោយ៖គៀន ច័ន្ទហ៊ីន