Category: ព័ត៌មានជាតិ

  • កម្ពុជា អាចនឹងចាកចេញពីចំណាត់ថ្នាក់ប្រទសអភិវឌ្ឍន៍តិចតួចមកជាប្រទេសកំពុងអភិវឌ្ឍន៍ឆ្នាំ២០២៩

    កម្ពុជា អាចនឹងចាកចេញពីចំណាត់ថ្នាក់ប្រទសអភិវឌ្ឍន៍តិចតួចមកជាប្រទេសកំពុងអភិវឌ្ឍន៍ឆ្នាំ២០២៩

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ បានលើកឡើងថា កម្ពុជា និងត្រៀមខ្លួនចាកចេញពី ប្រទេសកម្រិតអភិវឌ្ឍន៍តិចតួច និងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០២៩ ខាងមុខនេះ ។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យបានលើកឡើងថា កម្ពុជាបច្ចុប្បន្ននេះនៅជាប្រទេសអភិវឌ្ឍន៍តិចតួច ខណៈដែលថៃ វៀតណាម និងម៉ាឡេស៊ី គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសសាំងហ្គារពួរ សហគមន៍អឺរ៉ុ សហរដ្ឋអាមេរិក គឺជាប្រទេសអភិវឌ្ឍន៍ ។ ការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាថិការការផ្តល់យោបល់លើ គោលនយោបាយពាណិជ្ជកម្ម ក្នុងឱកាធ្វើសន្និសីទស្តីពី លទ្ធផលនៃការចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ដឹកនាំសកល អបអរសាទរខួបលើកទី៦០ នៃសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា បន្ថែមថា សំរាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួនេះ និងផ្តល់នូវការប្រែប្រួលនូវសេដ្ឋកិច្ចមួយចំនួន កម្ពុជាត្រូវធ្វើយ៉ាងណាត្រូវស្វែងរកប្រភពនៃការជំរុញឱ្យមានកើនសេដ្ឋកិច្ចថែមទៀត តាមរយៈការធ្វើពិពិធភាពសេដ្ឋកិច្ច ក្នុងការពង្រឹងនូវគោលនយោបាយជាច្រើន ជាពិសេសគោលនយោបាយពាក់ព័ន្ធទៅនិងវិស័យឌីជីថល ដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងវិវត្តន៍ទៅជាប្រព័ន្ធឌីជីថល ការធ្វើបដិវត្តន៍ឧស្សាហកម្ម៤.០ក៏ជាចំណុចមួយសំខាន់ផងដែរ។…

  • កម្ពុជា-កូរ៉េ សហការគ្នាគ្រប់គ្រងកាកសំណល់

    កម្ពុជា-កូរ៉េ សហការគ្នាគ្រប់គ្រងកាកសំណល់

    ភ្នំពេញ៖ ចំនួនកាកសំណល់ត្រូវបានកើនឡើងជាលំដាប់អាស្រ័យដង់ស៊ីតេប្រជាជន នៅតាមបណ្តាក្រុងនានា នៃប្រទេសកម្ពុជា។ កាកសំណល់បានចែកជា រឹង រាវ និងឧស្ម័ន ដែលអាចជាបញ្ហាប្រឈមរបស់សហគមន៍រស់នៅ នៃមនុស្ស។ ភាពប្រាកដប្រាជាក្នុងការគ្រប់គ្រងកាកសំណល់ និងការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងរោងចក្រធំៗ លើការគ្រប់គ្រងកាកសំណល់ គឺជាប្រធានបទដែលត្រូវបានពិភាក្សាគ្នាក្នុងសិក្ខាសាលា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សណ្ឋាគារ Hyatt Regency Phnom Penh ក្រោមការរៀបចំនិងសហការរវាង Korean Development Institute (KDI) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយគម្រោង Knowledge Sharing Program (KSP) 2023-2024។ ទម្លាប់បោះ​ចោលសំរាមពាសវាលពាសកាលរបស់ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន យ៉ាង​អនាធិបតេយ្យ​ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​ អាចថាមិនមែនជារឿងប្លែក។ មិនប្លែងត្រង់ថា ​ម្ចាស់​រថយន្ត​ប្រណីត​ខ្លះ ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល មួយចំនួនតូចបោះចេញពីកញ្ចក់រយន្តក៏មាន ជាហេតុធ្វើអោយ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ដូចគ្នា។ បើតាមលោក Mr. Namsoo BAEK, អតីតអនុប្រធាននៃក្រុមផែនការ…

  • ពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅកាន់យុគសម័យសន្តិភាព (Video Inside)

    ពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅកាន់យុគសម័យសន្តិភាព (Video Inside)

    ៤៧ឆ្នាំមុននេះ មិនមានការនឹកស្រមៃថា កម្ពុជាអាចមានសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះឡើយ។ ៤៧ឆ្នាំមុននេះ អំពើធ្វើទុក្ខបុកម្នេញកាប់សម្លាប់ប្រជាជនខ្មែរ ដោយរបបកាប់សម្លាប់ក្រុមខ្មែរក្រហម បានជំរុញឱ្យសមមិត្ត ហ៊ុន សែន ចាកចោលភរិយាជាទីស្រឡាញ់ ដែលកំពុងពរពោះក្នុងផ្ទៃ៥ខែ ត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែនចូល មកកសាងកម្លាំងរំដោះជាតិ ក្នុងទឹកដីវៀតណាម។ បើគ្មានការលះបង់កាលពី ៤៧ឆ្នាំមុននេះទេ, សន្តិភាព និងការរីកចំរើនដូចបច្ចុប្បន្នក៏មិនមានដូចពេលនេះដែរ។ សូមទស្សនាបទវិចារណកថារបស់អប្សរាណិត

  • លើកកម្ពស់សមត្ថភាព និងនវានុវត្តន៍របស់សហគ្រិន ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើន នៃសេដ្ឋកិច្ច

    លើកកម្ពស់សមត្ថភាព និងនវានុវត្តន៍របស់សហគ្រិន ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើន នៃសេដ្ឋកិច្ច

    (ភ្នំពេញ)៖ លើកកម្ពស់សមត្ថភាព និងនវានុវត្តន៍របស់សហគ្រិនពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយនិរន្តភាពក្នុងបណ្តាប្រទេសនីមួយៗ ជាពិសេសប្រទេសកម្ពុជាផ្ទាល់។ ការជួយជំរុញគាំទ្រដល់ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម ត្រូវបានផ្តល់ជាអាទិភាព និងបានចាត់បញ្ចូលជាជ្រុងមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ ដើម្បីជាការរួមចំណែកដល់ការសម្រេចបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។ នេះគឺជាការលើកឡើងរបស់ លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្នុងជំនួបអតីសិក្ខាកាម និងចែកវិញ្ញាបនបត្រនៃវគ្គបណ្តុះបណ្តាល ដល់ម្ចាស់អាជីវកម្មចំនួន ២១៦នាក់ ដែលបានទទួលវិញ្ញាបនបត្របណ្តុះបណ្តាលជំនាញសហគ្រិនភាព គាំទ្រដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីសិក្ខាកាមបានបញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាលសហគ្រិនភាព ពីជំនាន់ទី២១ ដល់ទី២៩។ លោក ឃឹម លាង បន្តថា ២០ឆ្នាំមកនេះ CJCC បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យឯកជន និងអង្គការនានា តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកសហគ្រិនភាព ការគ្រប់គ្រងធុរកិច្ច និងការផ្គូរផ្គងដៃគូរអាជីវកម្មជាដើម ។ លោក ង៉ន ម៉ អតីតប្រធានក្លឹបសហគ្រិនភាព នៃ CJCC បានឱ្យដឹងថា សហគ្រិននេះ…

  • សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ី ដែលកំពុងខ្វះកម្លាំងពលកម្ម ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថា ឯកឧត្តមអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ សម្ដេចតេជោក៏សូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម Datuk Mutang Tagal ដែលជាប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ ។ សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម…

  • “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”

    “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”

    ភ្នំពេញៈឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាបភិបាល-ផ្នែកឯកជនលើកទី១៩”ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១៧, តំណាងសភាពាណិជ្ជកម្មកម្ពុជា, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ៩០រូប។ កិច្ចប្រជុំដែលប្រព្រឹត្តិទៅនីទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្ដាហ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពីក្រសួង ស្ថាប័ន ព្រមទាំងតួអង្គពាក់ព័ន្ធ ទៅលើរបៀបវារៈការងារសំខាន់ៗចំនួនពីរ។ទី ១)-សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និង ទី ២)-លទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការជារួមតាមវិស័យគន្លឹះសំខាន់ៗ ដែលក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុក ដូចបានកំណត់ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីសំដៅធ្វើយ៉ាងណាជំរុញដល់កិច្ចការងារខាងលើ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនដែលមានសភាពាណិជ្ជកម្មកម្ពុជាជាតំណាងដោយបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារជាផ្លែផ្កា ព្រមទាំងបានផ្តល់ធាតុចូល និងលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរសំខាន់ៗមួយចំនួនផងដែរ។លទ្ធផលដែលប្រសូត្រចេញពីកិច្ចប្រជុំនេះ នឹងត្រូវបានឆ្លុះបញ្ចាំងតាមរយៈរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ជា…

  • មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើភ្នំ «គីរីរម្យ» នឹងក្លាយជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ពុទ្ធសាសនា និងទេសចរណ៍

    មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើភ្នំ «គីរីរម្យ» នឹងក្លាយជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ពុទ្ធសាសនា និងទេសចរណ៍

    ភ្នំពេញ:មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» កំពុងក្លាយជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ ពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្តុះនូវគុណធម៌ សីលធម៌ ចរិយាធម៌ និង បដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងជាតិ និងអន្តរជាតិ។ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌល និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា មណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៣ ក្រោមការឧបត្ថម្ភ ពីសម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក៏ដូចជាពុទ្ធបរិស័ទនៅទីជិតទីឆ្ងាយផ្សេងៗ រហូតមកដល់ពេលនេះមជ្ឈមណ្ឌលពុទ្ធសាសនាមួយនេះបានសម្រេចនូវសមិទ្ធផលជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផង រួមចំណែកបណ្ដុះ បណ្ដាលអប់រំផ្លូវចិត្ត ធនធានមនុស្សផង ពិសេសរក្សានូវសន្តិភាព ព្រោះទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាគឺផ្ដល់សេចក្តីសុខផ្លូវចិត្ត ទៅមនុស្សទាំងអស់គ្នា ពេលមនុស្សគ្រប់គ្នាមានសេចក្តីសុខផ្លូវចិត្ត ចេះអធ្យាស្រ័យ ឲ្យគ្នានោះនឹងរួមចំណែកថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិ។ មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលបានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានជ្រើសរើសទីតាំង ដែលសម្បូរដោយធនធានធម្មជាតិ សម្រាប់សាងសង់ ចំណែកសំណង់ក្នុងមជ្ឈមណ្ឌល ក៏ជ្រើសរើសយករចនាបថខ្មែរដ៏ល្បីល្បាញ មកបញ្ចូលដើម្បីសាងសង់ផងដែរ។ សូមបញ្ជាក់ថា…

  • ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និង គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ច នៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និង គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ច នៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា

    (ភ្នំពេញ)៖នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូនជាន់ខ្ពស់ក្រសួងអធិការកិច្ច បានធ្វើមាតុភូមិនិវត្តន៍មកដល់ រាជធានីភ្នំពេញវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងតបតាមការ អញ្ជើញរបស់ឯកឧត្តម ឌ័ន ហុង ហ្មង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអធិការកិច្ច ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់ ដែលស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់នូវលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភា ភាគីដែលជាការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាដែលមានស្រាប់ និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ នឹងកាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចឈានមួយកម្រិតបន្ថែមទៀតជាមួយគ្នានេះដែរ វិស័យឯកជន នឹងជួយជំរុញចំណងទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសកម្ពុជា-វៀតណាម និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចផ្លូវការនេះ រួមចំណែកពង្រឹង…

  • ប្រជាពលរដ្ឋ សហគមន៍វាលស្បូវចំនួន ៧៨គ្រួសារ ទទួលអំណោយមនុស្សធម៍

    ប្រជាពលរដ្ឋ សហគមន៍វាលស្បូវចំនួន ៧៨គ្រួសារ ទទួលអំណោយមនុស្សធម៍

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៧៨គ្រួសាររស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៍ ដែលសប្បុរសជនឧបត្ថម្ភតាមរយៈអាជ្ញាធរខណ្ឌ ។ សកម្មភាពនាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ និង លោក ម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងជាអធិការនគរបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។ លោកអភិបាលខណ្ឌ បានថ្លែងថា ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌសម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។ ក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើន ថែមទៀត ។ អ្វីដែលសំខាន់ ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍ នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ ។ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា…

  • “អង្គការសម្ព័ន្ធមិត្តសត្វព្រៃបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ដើមក្នុងយុទ្ធនាការដាំដើមឈើ ១ លានដើម”

    “អង្គការសម្ព័ន្ធមិត្តសត្វព្រៃបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ដើមក្នុងយុទ្ធនាការដាំដើមឈើ ១ លានដើម”

    (ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងធ្វើការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម ដែលគាំទ្រលើ “យុទ្ធនាការដាំដើមឈើ ១លានដើម”។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។ ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២ ០០០ ដើមជូនចំពោះក្រសួងបរិស្ថាន ចំនួន ៥០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង ចំនួន ២០ ០០០ ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង។ កូនឈើចំនួន ៥០០០ ដើមដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។ ក្នុងចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន…