-
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បណ្តុះបណ្តាលមុខជំនាញមាន ៥ វិស័យ ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា

(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលរៀបចំឡើង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។ លោក មុត ចិន្តា បានលើកឡើងថា បច្ចុប្បន្នវិទ្យាស្ថានមានអគារសរុបចំនួន ៥អគារ អគាររដ្ឋបាល ១អគារ អគារសិក្សា ២អគារ អគាររោងជាង ១អគារ អគារអន្តវាសិកដ្ឋាន ១អគារ និងរោងជាងជួសជុលរថយន្ត ២រោងជាង ។ វិទ្យាស្ថានមាននាយក ១រូប នាយករង ៤រូប ការិយាល័យចំនួន ៥ ដេប៉ាតឺម៉ង់ ចំនួន ០៦ មានបុគ្គលិកសរុបចំនួន ៦៥នាក់ ស្រី ០៩នាក់ គ្រូបច្ចេកទេសជាប់កិច្ចសិន្យា ០៦រូប ស្រី ០២រូប…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន

(ខេត្តកណ្តាល)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ភ្ញាស់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ បន្ទាប់ពីចុះពិនិត្យកន្លែងបង្កាត់ និងភ្ញាស់កូនត្រី ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជំរុញការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការគិតគូរលក្ខណៈសេដ្ឋកិច្ច ធ្វើឱ្យមានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំបន្ថែមឱ្យវិទ្យាស្ថានពិនិត្យលទ្ធភាពដាក់ប្រើប្រាស់ផ្ទាំងថាមពលសូឡា ដែលចំណាយតិច និងសន្សំសំចៃ ដើម្បីជួយសម្រួលដល់ដំណើរការនៃការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ក្នុងវិទ្យាស្ថាន ជាពិសេសការពិសោធ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់វិទ្យាស្ថាន ឱ្យពិនិត្យលទ្ធភាពបន្ថែមផងដែរ លើការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលអាចមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ សូមបញ្ជាក់ថា ការផលិតកូនត្រីពូជនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ចែកចេញជាពីរ គឺ៖…
-
ស.ស.យ.ក. ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលអញ្ជើញជាអធិបតីជាមួយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ក្នុងឱកាសរៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ បើតាម លោក សុខន តារាពី ក្រុមការងារ ស.ស.យ.ក. ដែលទទួលបន្ទុករៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត ក្នុងនោះ មានការនិមន្តព្រះសង្ឃរាជ និងមន្ត្រីសង្ឃទាំងពីរគណៈចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩…
-
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុកទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ លើកទី៧ ប្រព្រឹត្ត ទៅនៅ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណៈដែលមន្រ្តីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរំពឹងថា នឹងទាក់ទាញអ្នកចូលរួមច្រើនខ្ទង់ម៉ឺននាក់។ ទាក់ទងនឹងព្រឹត្តិការណ៍នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អ្នកកាសែតថា ទិវាជាតិបណ្តុះបណ្តាល បច្ចេកទេសនិង វិជ្ជាជីវៈ នៅចុងសប្តាហ៍នេះ មានអង្គភាពថ្នាក់ជាតិ ចូលរួម ចំនួន ១០៤អង្គភាព ដែលស្មើនឹង ១២៥ស្តង់ និង សម្រាប់ថ្នាក់ក្រោមជាតិ ចំនួន ២៨០អង្គភាព ទាំង ២៤ខេត្ត។ លោក រំពឹងថា នឹងទាក់ទាញ អ្នក ចូលរួមប្រមាណជាង ៦ម៉ឺននាក់។ នៅក្នុងទិវាជាតិដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញរយៈពេលពីរថ្ងៃមានការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការ…
-
ថ្ងៃទី២៧ ខែមិថុនា កម្ពុជានឹងប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១

ភ្នំពេញ៖កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខក្រោម ប្រធានបទ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែប្រសើរ”។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤នេះ មានគោលបំណងបង្កើនការយល់ដឹងជាក់ស្តែង និងចែករំលែកឧត្តមានុវត្តន៍ ដល់សហគ្រាស ធុនមីក្រូ តូច និង មធ្យម ដើម្បីឱ្យពួកគេអាចពង្រីកសក្តានុពលកំណើន និងភាពប្រកួតប្រជែងជាសាកលរបស់ខ្លួន តាមរយៈការឈានចូលក្នុងប្រព័ន្ធ និង ពង្រឹងភាពអនុលោម ការចាប់យកស្តង់ដារ លទ្ធភាពទទួល បានហិរញ្ញវត្ថុ និងការប្រើប្រាស់ព័ត៌មានទីផ្សារ។ ទិវាជាតិនឹងសម្របសម្រួលភាពជាដៃគូ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងរវាង សហ គ្រាស ធុនមីក្រូ តូច និងមធ្យម ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី គាំទ្រដល់កំណើន និងភាព ប្រកួត ប្រជែងនៃវិស័យនេះ។ កម្មវិធីនេះក៏មានគោលដៅ រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី អំណោយ ផលដែលផ្តល់ការគាំទ្រ និងបរិយាបន្ន…
-
ព្រឹកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី “ព្រះរាជកម្មវិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ” បានឱ្យដឹងថា ដោយទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត ក្នុងនោះ មានការនិមន្តព្រះសង្ឃរាជ និងមន្ត្រីសង្ឃទាំងពីរគណៈចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩ អង្គ, កម្មវិធីពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ ស្ថាបនិក និងព្រះរាជសកម្មភាពនៃគំរូវីរភាព ប្រកបដោយទសពិធរាជធម៌របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ…
-
អភិបាលខេត្តៈ វិមជ្ឈការនិងវិសហមជ្ឈការជាទិសដៅក្នុងការអភិវឌ្ឍប្រទេស

បន្ទាយមានជ័យៈឯកឧត្តម ប្លែក វ៉ារីនប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកថ្មពួកនិងស្រុកស្វាយចេក កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា គោលនយោបាយ វិមជ្ឈការនិងវិសហមជ្ឈការ ជាទិសដៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តម ប្លែក វ៉ារី បន្តថាវិមជ្ឈការ និងវិសហមជ្ឈការ ឬជាការផ្ទេរអំណាចគ្រប់គ្រងដឹកនាំនៅមូលដ្ឋាននិងការទម្លាក់ថវិកាជាតិ ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាគោលដៅចម្បងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈនិងឆ្លើយតបតម្រូវការ ។បច្ចុប្បន្នការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលថ្នាក់ខេត្តជាអ្នកសម្របសម្រួល លើបណ្ដាអង្គភាព ស្ថាប័ននិងមន្ទីរដែលបានកំពុងផ្ទេរការគ្រប់គ្រងមកឲ្យថ្នាក់ដឹកនាំខេត្ត ចំពោះតែលើមន្ត្រីប៉ុណ្ណោះ។ដូច្នេះអាជ្ញាធរមូលដ្ឋានបន្តអនុវត្តការងារជាផលប្រយោជន៍រួមជាធំដើម្បីឆ្លើយតបនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ សូមជម្រាបថា សមាជិកក្រុមប្រឹក្សាស្រុកថ្មពួកនិងស្រុកស្វាយចេកអាណត្តិទី៤ នេះសរុបរួមមាន៣៨រូប ៕ដោយៈគៀន ច័ន្ទហ៊ីន
-
អភិបាលខេត្តកំពត៖ ត្រូវធ្វើជាមន្ត្រីបម្រើពលរដ្ឋ ហើយឱ្យពលរដ្ឋស្គាល់ កុំធ្វើជាមន្ត្រីមានតួនាទីហើយពលរដ្ឋជួបមុខមិនស្គាល់

កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានដាក់ចេញនូវគោលការណ៍ និងគោលនយោបាយជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋនៅតាមមូលដ្ឋានទទួលបានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ថ្លែងក្នុងពិធីតែងតាំងចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបូកគោនិងក្រុមប្រឹក្សា ស្រុកដងទង់ជាមួយឯក ឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដូច្នេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងអស់ ពិសេសក្រុមប្រឹក្សាក្រុង-ស្រុក ទាំងពីរដែលទើបនឹងទទួលបានការប្រកាសតែងតាំងចូលកាន់មុខតំណែងនាពេលនេះ ត្រូវធ្វើជាមន្ត្រីដែលមានតួនាទីបម្រើពលរដ្ឋ ឱ្យពលរដ្ឋបានស្គាល់មុខ ស្គាល់ចិត្ត និងស្រឡាញ់ពេញចិត្ត មិនត្រូវធ្វើជាមន្ត្រីដែលទទួលបានតួនាទីហើយពលរដ្ឋមិនស្គាល់មុខ ធ្វើឱ្យពលរដ្ឋទទួលរងនូវទុក្ខលំបាក បង្ហូទឹកភ្នែក និងការឈឺចាប់ជាដើម។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានរំលឹកដែរថា ប្រជាពលរដ្ឋកម្ពុជាកន្លងមក បានទទួលរួចមកហើយនូវការឈឺចាប់ដែលមិនអាចបំភ្លេចបាន គឺក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះប្រទេសយើង ប្រជាជនយើងបានបាត់បង់នូវអ្វីៗគ្រប់យ៉ាង ព្រាត់ប្រាស់គ្រួសារ ហូបចុកមិនបានគ្រប់គ្រាន់ មានតែការឈឺចាប់។ តែក្រោយពីប្រទេសយើងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលយកមកដោយលំបាក ដោយជីវិត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យពលរដ្ឋយើងពោពេញទៅដោយភាពសុខសាន្ត ភាពសប្បាយរីករាយ…
-
ផែនការស្ថាបនាព្រែកជីកហ៊្វូណនតេជោ ធ្វើអោយពួកប្រឆាំងបរាជ័យស្ពឹកមុខ (Video Inside)

-
ឯកឧត្តម ឃួង ស្រេង ៖ ចក្ខុវិស័យកម្ពុជា អភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង បានអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅសាលាខណ្ឌច្បារអំពៅ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់អោយបាន ចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ ឯកឧត្តម បានលើកជាឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រយរៀល យកតម្លៃ៥០០រយ ឬ ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងត្រូវធ្វើការរឿងនេះ ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការកាន់អំណាចយូរ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។ មហិច្ចតារបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។…