-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញបំពេញបេសកកម្មគោះ ទ្វារវិនិយោគ នៅសហភាពអឺរ៉ុប

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ ប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញ ទស្សនកិច្ច នៅសហភាពចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ទស្សនកិច្ចរយៈពេលវែងបង្គួរនេះត្រូវបាន ដាក់ ឈ្មោះថា “ដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាព អឺរ៉ុប”។ នៅទឹកដីសហភាពអឺរ៉ុបដំបូងកាលពីព្រឹកថ្ងៃចន្ទទី១០ ខែមិថុនាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មព្រះរាជាណាចក្រអេស្ប៉ាញ។ក្នុង ឱកាសនេះប្រទេសអេស៉្បាញបានបង្ហាញចំណាប់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេស កកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ រដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រ កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយ ថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគ បាន ផងដែរ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថាព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ…
-
គម្រោងវិនិយោគចំនួន ២៥ ដែលមានទុនវិនិយោគជាង ២៤៦លានដុល្លារ ត្រូវបានអនុម័តដោយស៊ីឌីស៊ីក្នុងខែឧសភា

ភ្នំពេញ៖ក្នុងខែឧសភាកន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួនមួយគម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៨គម្រោង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថាជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖១.គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣៥កន្លែង។២.គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែងនិង៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។ ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖១.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច…
-
ការពង្រឹងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក រួមគ្នាជាមួយមិត្តនៃប្រទេសមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់

(ភ្នំពេញ)៖ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គបានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងកិច្ចប្រជុំឧត្តមមន្ត្រីនៃមិត្តប្រទេសមេគង្គ នៅថ្ងៃទី ៥-៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក បានពិភាក្សារអំពីរបៀបវារៈសំខាន់ៗរួមមានវឌ្ឍនភាព និងទិសដៅអនាគតនៃកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងគម្រោងអនុម័តផែនការសកម្មភាពនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកនាពេលខាងមុខ។ ជាមួយគ្នានេះដែរ កិច្ចប្រជុំឧត្តមមន្ត្រីមិត្តនៃប្រទេសមេគង្គ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា នៅលេខាធិការដ្នានគណកម្មការទន្លេមេគង្គ (MRC) ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់របស់ប្រទេសមេគង្គ” ដោយមានការចូលរួមពីប្រទេសមេគង្គទាំងអស់រួមជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត។ កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើវិស័យអាទិភាពសំខាន់ៗ សម្រាប់ការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពសម្រាប់យន្តការមិត្តរបស់ប្រទេសមេគង្គ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងមិត្តនៃប្រទេសមេគង្គទាំងអស់ដែលបានជួយក្នុងការអភិវឌ្ឍអនុតំបន់ និងស្នើសុំបន្តការគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គនានាបន្ថែមទៀតរួមមាន៖ (១) ពង្រឹងភាពជាដៃគូរវាងសាធារណៈ និងឯកជន (២) ការអភិវឌ្ឍធនធានមនុស្ស (៣) ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និង(៤) វិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថល ៕ ដោយ ៖ សួង ពិសិដ្ឋ
-
កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ប្រទេសថៃ ដែលផ្ទុកកុងតឺនរ័ មកប្រទេសកម្ពុជា បានជួបខ្យល់រលកធំលិច នៅក្នុងសមុទ្រកោះរ៉ុង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤

-
លទ្ធផលអវិជ្ជមានក្នុងធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តកែប

កែបៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត រដ្ឋបាលក្រុងកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ សរុបចំនួន ២១០នាក់ (ស្រី៧០នាក់) បានធ្វើតេស្តរកសារធាតុញៀនកាលពីចុងសប្ដាហ៍កន្លងទៅនេះនៅសាលប្រជុំសាលាខេត្ត។ ការធ្វើតេស្តរកសារធាតុញៀន នេះ ដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កែប និងបានប្រព្រឹត្តទៅក្រោមការចូលរួមរបស់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។ សូមជម្រាបថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺអនុវត្តតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ លោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានបញ្ជាក់ថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀននេះមាន៖១.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុបចំនួន១០៣នាក់ (ស្រី៣៦នាក់ )២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែប សរុបចំនួន៥៧នាក់ (ស្រី២០នាក់)និង៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាស្រុកដំណាក់ចង្អើរ សរុបចំនួន៥០នាក់ ស្រី១៤នាក់ បានមកធ្វើតេស្តគ្រប់ចំនួន។ជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត ក្រុង…
-
រដ្ឋបាលខេត្តកែបផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨

កែបៈឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីចុងសប្ដាហ៍កន្លងទៅបានប្រជុំផ្សព្វផ្សាយ នូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជូនថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធ ឧត្តមអគ្គានុរក្សប្រធានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឳកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនូវផែនការយុទ្ធសាស្ត្រ នេះ ពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់ និងជំរុញលើកកម្ពស់ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលខេត្តកែប សម្រេចបាននាពេលកន្លងមក។ ឯកឧត្តម បន្តថា ក្រសួងមហាផ្ទៃដាក់ចេញនូវផែនយុទ្ធយុទ្ធសាស្ត្រ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង…
-
ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តឦសានរតនាហៅវត្តភ្នំស្វាយចូលរួមដាំកូនឈើប្រណិត៥០០ដើម នៅជុំវិញវត្ត

រតនគិរីៈកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ព្រះតេជគុណ កុយ វឌ្ឍី ព្រះគ្រូចៅអធិការវត្តឦសានរតនារាមហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានដឹកនាំព្រះសង្ឃ និងពុទ្ធចំណុះជើងវត្តប្រមាណ១០០អង្គ-នាក់ដាំកូនឈើ ប្រណិតប្រភេទឈើធ្នង់ ចំនួន៥០០ដើមនៅជុំវិញវត្ត ដើម្បីកែលម្អទីវត្តអារាមនេះឲ្យមានភាពស្រស់បំព្រង និងក្លាយជាគោលដៅទេសចរណ៍។ ព្រះតេជគុណកុយ វឌ្ឍី មានថេរដីកាថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺអនុវត្តតាមថេរដីការរបស់ ព្រះរតនសោភិត គឹម សុជាតិ ព្រះមេគណខេត្តរតគិរី ដោយព្រះអង្គបានណែនាំគ្រប់វត្តអារាមក្នុងខេត្តរតនគិរីដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនសោភ័ណភាពជុំវិញវត្តផង និងក៏ជាការបំផុសស្មារតីព្រះសង្ឃ និងពលរដ្ឋស្រឡាញ់ព្រៃឈើផង៕ដោយៈ គតិ យុត្ត
-
សមិទ្ធផលនានាតម្លៃជាង២៤ម៉ឺនដុល្លារ នៅវត្តទួលថ្ងាន់ត្រូវបានសម្ពោធឆ្លង

បាត់ដំបងៈសាលាធម្មសភា និងសមិទ្ធផលនានាដែលមានតម្លៃប្រមាណជាង២៤ ម៉ឺនដុល្លារ ក្នុងវត្តវឌ្ឍនកុសលារាម ហៅវត្តទួលថ្ងាន់ ស្ថិតនៅក្នុងភូមិនិគមឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានសម្ពោធឆ្លងកាលពីចុងសប្ដាហ៍កន្លងទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះឯកឧត្តម ប្រាក់ សំអឿន បានលើកឡើងថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះពិតជាបានរួមចំណែកយ៉ាងសំខាន់បម្រើឧត្តមប្រយោជន៍នៅក្នុងទីអារាមនេះ ដែលកើតឡើងពីទឹកចិត្តសទ្ធាជ្រះថ្លា បរិច្ចាគធនធានផ្ទាល់ខ្លួន របស់ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងអាជ្ញាធរ និងព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត នៅទីនេះ។សមិទ្ធផលរីកចម្រើនទីនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាម្លប់នៃសុខសន្តិភាព របស់ប្រទេសជាតិយើងបានឡើយ។ បើគ្មានសន្តិភាព យើងមិនអាចកសាងនូវសមិទ្ធផលនានាបានឡើយមិនថាវិស័យពុទ្ធចក្រ ឬក៏ អាណាចក្រ នោះទេ។ តាមរយៈរបាយការណ៍របស់លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា សមិទ្ធផលថ្មី សាលាធម្មសភា ស្ថិតក្នុងវត្តវឌ្ឍនកុសលារាម មានបណ្តោយប្រវែង៣០ម៉ែត្រនិងទទឹងប្រវែង១៦ម៉ែត្រ,ដំបូលប្រក់ក្បឿង បានកសាងរួចរាល់ជាស្ថាពរតម្លៃប្រមាណ ២៤៧ ៨៥០ ដុល្លារអាមេរិក៕(អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.)
-
អភិបាលខេត្តរតនគិរី អញ្ជើញចូលរួមកសាងឧបដ្ឋានសាលានៅវត្តរស្មីសាមគ្គីរតនារាម

រតនគិរី :ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចាក់ប្លង់សេឧបដ្ឋានសាលានៅវត្តរស្មីសាមគ្គីរតនារាម ហៅវត្តភូមិថ្មី ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ មានប្រសាសន៍នាឱកាសនេះឯកឧត្តមអភិបាលខេត្តបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាវបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមនាឱកាសនេះ។ ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីវត្តរស្មីសាមគ្គីរតនារាមនេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផល ជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តរស្មីសាមគ្គីរតនារាមនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជាមកពីទីកន្លែងផ្សេងៗ ។សូមបញ្ជាក់ថា ឧបដ្ឋានសាលាដែលធ្វើការចាក់ប្លង់សេនាពេលនេះមានទំហំ៣២ម៉ែត្រគុណនឹង៤៩ម៉ែត្រគ្រោងចំណាយថវិកាជាង១០ម៉ឺនដុល្លារ៕ដោយៈ គតិ យុត្ត
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅខេត្តកែប

កែប:ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១៣០នាក់ (ស្រី៧៥នាក់ )បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ពងទឹក ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបកាលពីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០៤ ក្រោមវត្តមានចូលរួមពីឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ប្រជាពលរដ្ឋមកព្យាបាលជំងឺចំនួន ២៦៧៩នាក់ (ស្រី១៧៦៥ នាក់ )មកពីភូមិទាំង១៨ នៃខេត្តកែប។ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ។ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត…