-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពិនិត្យ និងពង្រឹងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្ត្រយោធា នៅអគារសារមន្ទីរប្រវត្តិសាស្រ្តយោធាបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្ត្រយោធារាយការណ៍ដល់អង្គប្រជុំ អំពីកិច្ចការ អនុវត្តសម្រេចភារកិច្ច តាមផែនការដែលថ្នាក់លើ និងផែនការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន ។លោកក៏បានបញ្ជាក់ជូនអំពីភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរ ក្រុមការងារប្រវត្តិសាស្ត្រយោធា មេបញ្ជាការ គ្រប់បណ្ដាអង្គភាព នាយការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាបំពេញភារកិច្ច ក្នុងការងារប្រវត្តិសាស្ត្រយោធា ទទួលបានជោគជ័យ និងបានបញ្ជាក់អំពីលទ្ធផលធំៗមួ ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបាន ក្នុងការងារប្រវត្តិសាស្រ្តយោធា ដើម្បីជាភស្តុតាងប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ មានជាអាទិ៍ បានកសាងសារមន្ទីរប្រវត្តិសាស្ត្រយោធា មួយខ្នងតាមរចនាបទខ្មែរ សម្រាប់តម្កល់ឯកសារ និងសម្ភារៈផ្សេងៗ ដែលបន្សល់ទុកពីសម័យសង្គ្រាម និងបានកសាងវិមានរំលឹកគុណយុទ្ធជនពលី ព្រមទាំងបានរៀបចំសោភ័ណភាពផ្នូរសពកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីជាការដឹងគុណ ។…
-
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្វខួប ១០ឆ្នាំនៃការបង្កើតបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្ធខួប ១០ឆ្នាំនៃការបង្កើតបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងអង្គទូត តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី បុគ្គលិកនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជននានា ជាច្រើនរូប។ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនៅការបង្កើតគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់ លើជំនាញបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលកើតចេញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការកសាងធនធានមនុស្ស ជំនាញឌីជីថល ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះនៅក្នុងការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងគាំទ្រដល់ការចាប់យកនៅការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ មានឆន្ទៈនយោបាយខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ប្រាក់ សុខុន ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយដែលមានឈ្មោះថា…
-
សម្ដេចតេជោ ហ៊ុន សែន សូមឱ្យរុស្ស៊ី យកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញវិស័យទេសចរណ៍រុស្ស៊ីកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងដូច្នេះ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ បានស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយក៏សូមឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតពាំនាំការអរគុណជូនចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ីដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្ដេច ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា កម្ពុជាកន្លងទៅថ្មីៗនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការគោរពចំពោះ សម្ដេចតេជោ និងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឋានៈជាអ្នកការទូតចាស់វស្សាម្នាក់នៅកម្ពុជា ឯកឧត្តម សូមថ្លែងអំណរគុណចំពោះសម្ដេចដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់…
-
អភិបាលខេត្ត៖ ជំរុញការពង្រឹងជំនាញវិជ្ជាជីវៈដល់ពេទ្យឆ្មប

បន្ទាយមានជ័យ៖ ការពង្រឹងជំនាញវិជ្ជាជីវៈ ដល់ពេទ្យឆ្មបដើម្បីលើកកម្ពស់សេវាថែទាំព្យាបាលសុខភាព មាតា ទារក គឺជាប្រធានបទនៃទិវា ឆ្មប ៥ ឧសភា ដែលបានប្រារព្ធនៅសាលាគរុកោសល្យខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងក្នុងពិធីនេះថា ឆ្មបមានតួនាទីសំខាន់ក្នុងការបង្កើត និងថែទាំសុខុមាលភាពទារក រួមទាំងមាតាផងដែរ។ដូច្នេះចាំបាច់ត្រូវបង្កើនជំនាញវិជ្ជាជីវៈផ្នែកឆ្មបនេះ បំប៉នចំណេះដឹងថ្មីៗក្នុងសម័យបច្ចេកវិទ្យាទំនើបបន្ថែមទៀតដើម្បបង្កើនសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនស្ត្រីជាមាតា និងទារក។ ឯកឧត្តមអភិបាលបន្ថែមទៀតថា ការពង្រឹងជំនាញវិជ្ជាជីវៈពេទ្យឆ្មបនេះផ្ដោតសំខាន់លើសេវាថែទាំព្យាបាលសុខភាព មាតា ទារក ។ សូមបញ្ជាក់ថា ពេទ្យឆ្មបនៅខេត្តបន្ទាយមានជ័យមានចំនួន៥៥២នាក់។ក្នុងឱកាសទិវាឆ្មបដែលរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យក៏មានការផ្ដល់អំណោយជាកញ្ចប់ឃីតដល់ស្ត្រីមានផ្ទៃពោះ និងពេទ្យឆ្មបសរុប ២០០នាក់ ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ណែនាំដល់អ្នកវិនិយោគទុនកូរ៉េ ពិនិត្យលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ ឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ណែនាំដល់អ្នកវិនិយោគទុនកូរ៉េ ពិនិត្យលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែលបានជួយរៀបចំដំណើរទស្សនកិច្ចដំបូងរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅថ្មីៗនេះ ដែលជាការបន្តនូវនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីរាជរដ្ឋាភិបាលចាស់ ទៅរាជរដ្ឋាភិបាលថ្មី ។ ឯកឧត្តមអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាជាង ៣០ឆ្នាំកន្លងមក នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ។ នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ឯកឧត្តម ជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តម បានរំលឹកផងដែរជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងនិងការរួមចំណែករបស់សម្ដេចតេជោ ក្នុងការភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ ១៩៩៧។ ឯកឧត្តម…
-
មន្ទីរពេទ្យបង្អែករមាសហែកថ្មី ផ្តល់សេវាផ្នែកវះកាត់ជាលើកដំបូង

ស្វាយរៀង៖មន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៤នេះបានបង្ហាញវឌ្ឍនភាព និងសកម្មភាពផ្តល់សេវាផ្នែកវះកាត់ជាលើកដំបូងរបស់មន្ទីរពេទ្យបង្អែករមាសហែកថ្មី។ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា បន្ទាប់ពីមន្ទីរសុខាភិបាលខេត្តបានបង្កើតក្រុមការងារសម្របសម្រួលការងារវះកាត់របស់មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យនេះបានផ្ដល់សេវាវះកាត់ជាលើកដំបូងរបស់ខ្លួនបានពីរករណី ប្រកបដោយជោគជ័យ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ។ករណីទី១. វះពោះវៀនខ្នែងនិង ករណីទី២. វះពោះវៀនធ្លាក់ចូលពងស្វាស។ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឱ្យដឹងទៀតថា អគារមន្ទីរពេទ្យបង្អែករមាសហែកថ្មី បានកកើតឡើងក្រោមការឧបត្ថម្ភពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក។ សូមជម្រាបថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ មានទីតាំងនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ មន្ទីរពេទ្យបង្អែកថ្មីនេះ មានលទ្ធភាពផ្តល់សេវាគ្របដណ្តប់លើ ១៦ឃុំ ស្មើនឹង២០៤ភូមិ ដែលមានប្រជាជនសរុប ១៥៤.៤៥៣ នាក់ (ស្រី ៧៦,៧៦២ នាក់) ។មន្ទីរពេទ្យនេះផ្តល់សេវាសង្គ្រោះបន្ទាន់ ជំងឺទូទៅនិងជំងឺឆ្លង របួស-វះកាត់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធកំពង់ផែអន្តរជាតិកំពតនៅក្រុងបូកគោ

-
លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណ្ណត្តិទី៤ គឺជាជោគជ័យនៃដំណើរការលទ្ធិប្រជាធិបតេយ្យ (Video Inside)

-
ទូតឥណ្ឌូនេស៊ី ៖ សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ ទូតឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ។ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំ កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្ដម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឥណ្ឌូណេស៊ី នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម បាននាំសហការី ចូលជួបសំដែងការគួរសម ។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយឯកឧត្តមសង្ឃឹមថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេច នឹងបន្តទំនាក់ទំនងល្អរវាងប្រជាជន និងស្ថាប័នព្រឹទ្ធសភាកម្ពុជា…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទរ ជូនចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថានៅក្នុងអាណត្តិបេសកកម្មរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត លោកជំទាវនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីកសាងនិងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានរាយការណ៍ជូន សម្ដេចតេជោ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានប្រជាជនគុយបា គោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។ នៅក្នុងពេលទស្សនកិច្ចផ្លូវការចុងក្រោយរបស់ សម្ដេចតេជោ…