-
ឃាត់ខ្លួនជនជាតិវៀតណាមប្រាំពីរនាក់និងគ្រឿងញៀនជាងមួយគីឡូក្រាម

ស្វាយរៀង៖នគរបាលខេត្តស្វាយរៀងបានបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួនប្រាំពីរនាក់និងគ្រឿងញៀនជាងមួយគីឡូក្រាម បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២៤ នេះ។ នគរបាលជំនាញគ្រឿងញៀនបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែឧសភា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិតបានបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសុទ្ធសឹងជាភេទប្រុសប្រាំពីរនាក់។ ក្នុងនោះ ១.ឈ្មោះ ផាម មិនហៅ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ២.ឈ្មោះ ផាម វ៉ាងមិន អាយុ២៩ឆ្នាំនមុខរបរបុគ្គលិកKTVតឹងឡេង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នបានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤នៅផ្សារទំនេីប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ។ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត។ មានប្រសាសន៍នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលេីកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ។ជាមួយនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ។លោកជំទាវបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម ។ លោកជំទាវបណ្ឌិត ក៏បានជំរុញ ដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ៕ដោយៈម៉ាដេប៉ូ
-
ឯកឧត្តម សុខ សូកេន៖ បានណែនាំដល់ក្រុមការងារ ត្រូវបន្តចុះដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ

(ខេត្តកំពង់ធំ)៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានណែនាំដល់ក្រុមការងារ ត្រូវបន្តចុះអោយដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះជាការថ្លែងគ្រាឯកឧត្តមអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោក អួង សារឿន ប្រធានគណបក្សស្រុកបារាយណ៍ និងលោក ម៉ម ប៊ុនថា បានអានរបាយការណ៍ និងសេចក្តីសម្រេចសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំរួច ឯកឧត្តម សុខ សូកេន បានសម្តែងនូវការអបអរសាទរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ នាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណ និងបានវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ គណៈកម្មាធិការគណបក្សស្រុក និងឃុំទាំងអស់ ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ…
-
លោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធី «ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា ស្តីពីរសជាតិកសិផលខ្មែរ»

ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១នៃកម្ពុជាកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធី «ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា ស្តីពីរសជាតិកសិផលខ្មែរ» ដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង២៧១ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមាន អញ្ជើញចូលរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមជាមួយការចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតផងដែរ។ សូមជម្រាបថា ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់៕ដោយៈ ដេប៉ូ
-
ភ្លៀងធ្លាក់ដើមឆ្នាំ៖ រដូវផ្សិតប៉ក់ ឬផ្សិតផូងផាំង ផ្តល់ចំណូលដល់ អ្នកភូមិនៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ដូចគ្នានឹងខេត្តតំបន់ខ្ពង់រាបដទៃទៀតដែរ នៅស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលភ្លៀងធ្លាក់ដើមឆ្នាំផ្សិត ធម្មជាតិ ម៉្យាងបានដុះពេញព្រៃរបោះ។ប្រជាពលរដ្ឋនិយមហៅផ្សិតព្រៃ ពណ៌ខ្មៅប្រផេះនិងមានរាងមូលទំហំប៉ុនមេដៃឬប៉ុន មេជើងនេះ ថា”ផ្សិតប៉ក់ឬផ្សិតផូងផាំង”។ផ្សិតនេះអាចយកមកធ្វើជាម្ហូប ច្រើនបែប។ដោយមានចំនួនច្រើនលើសលុបហួសពីសេចក្តីត្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាននោះផ្សិតប៉ក់ក៏បានក្លាយជាប្រភពចំណូលតាមរយៈការលក់ដូរទៅទីផ្សារក្រៅមូលដ្ឋាន។ លោកមេឃុំក្តុលសែនជ័យ ស្រុកទឹកផុស លោក ម៉ឹង វិសាលសុខបានប្រាប់ទូរទស្សន៍អប្សរាថា នៅពេលភ្លៀងធ្លាក់ដំបូង ផ្សិតប៉ក់ដុះយ៉ាងច្រើន។ប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជ័យដែលតែងតែឡើងបេះផ្សិតប៉ក់យកមកធ្វើម្ហូបនិងលក់ដូរទៅទីផ្សារ តាមរយៈឈ្មួញចុះមកទិញផ្ទាល់។វត្តមានផ្សិតប៉ក់ដុះច្រើននៅភ្នំនៃតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល។អ្នកដកផ្សិតមានចំនួនច្រើនក្នុងមួយថ្ងៃៗ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកដកផ្សិតយកមកលក់ និងបរិភោគបានថយចុះជាបណ្ដើរៗ។លោកមេឃុំបញ្ជាក់ថា ចំនួនអ្នកដកផ្សិតថយចុះដោយសារកត្តាពីរយ៉ាង ។ទី១.ផ្សិតប៉ក់នៅតាមភ្នំឬក្នុងដីសហគមន៍ទឹកធ្លាក់ស្រែអំពិល ថយចុះ។ផ្សិតចាប់ផ្តើមស្បើយ។ផ្សិតនេះដុះច្រើននៅពេលភ្លៀងធ្លាក់ដំបូងប៉ុណ្ណោះ។ទី២.ដោយសារឈ្មួញបានទម្លាក់ថ្លៃ ត្រឹមប្រាំពាន់រៀលក្នុងមួយគីឡួក្រាម ខណៈដំបូងឡើយអាចលក់បានមួយគីឡូតម្លៃពីមួយម៉ឺនទៅពីរម៉ឺនរៀល។ លោកមេឃុំក្រុលសែនជ័យ បន្តថា កាលពីភ្លៀងធ្លាក់ដើមឆ្នាំប្រជាជនក្នុងឃុំ ក៏ដូចមកពីឃុំដទៃបានសម្រុកនាំគ្នាទៅដក ផ្សិតប៉ក់យកមកបរិភោគនិងលក់ ដែលអាចរកចំណូលបានពីប្រាំមួយម៉ឺន ទៅជាង១០ម៉ឺនក្នុងមួយថ្ងៃ។ លោក យ៉ែន សៅ ប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុសឯណោះវិញ និយាយថាបច្ចុប្បន្នប្រជាពលរដ្ឋ ក្នុងឃុំជៀប សម្រុកទៅដកផ្សិតប៉ក់លក់ឱ្យឈ្មួញ។លោកបន្តថា ខាងឃុំក្តុលសែនជ័យ មានភ្លៀងធ្លាក់មុន ហើយរយៈពេល ប្រមាណមួយខែ ផ្សិតចាប់ផ្ដើមថយចុះ។ប៉ុន្តែនៅឃុំជៀប ទើបមានភ្លៀងធ្លាក់ក្រោយ ម៉្លោះហើយផ្សិតទើបតែដុះ ។ បច្ចុប្បុន្ន ប្រជាពលរដ្ឋ មានពីរឃុំ គឺឃុំជៀប និង ឃុំទួលខ្ពស់…
-
ផលិតផលក្នុងស្រុករបស់កូនខ្មែរ ត្រូវបានយកមកដាក់បង្ហាញនៅផ្សារទំនើប ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យៈផលិតផលក្នុងស្រុករបស់កូនខ្មែរត្រូវបានយកមកដាក់តាំង បង្ហាញនៅផ្សារទំនើបព្រំដែន កម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ ក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ដែលបានរៀបចំកាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើបក្រុងប៉ោយប៉ែត ។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកផលិតនិង អ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន។ការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ និងអង្គ ភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយនផលិតផលមួយខេត្តបានថ្លែងថា វេទិកាផ្គូរផ្គងនេះដែរ ក៏មាន បំណងជំរុញឱ្យអ្នកពាក់ព័ន្ធពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិត តាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិមួយ ផលិតផលមួយ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះឱ្យបានកាន់តែច្រើន។ លោកបន្តថាវេទិកានេះពិតជាបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង សហគមន៍ ។
-
អនុប្រធានអចិន្ត្រៃយ៍បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍

កំពង់ធំៈកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានសំណេះសំណាល និងប្រគល់ភារកិច្ចមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តចេញដំណើរក្នុងបេសកកម្ម ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ កងកម្លាំងទាំងបី រួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធត្រូវចូលរួមការពារគ្រប់គ្រងនិងបង្ក្រាបឲ្យបាននូវរាល់បទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ដោយមិនទុកឲ្យជនខិលខូចមួយចំនួនបន្តលបលួចទន្ទ្រានកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិបានជាដាច់ខាត។ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ភារកិច្ចនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់នូវគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តចេញទៅបំពេញបេសកកម្ម នៅពេលនេះផងដែរ៕ដោយៈប៊ុន រដ្ឋា
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី៤គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឳកាសនោះលោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា។ ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនទាំងបួនគ្រួសារមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងនិងថវិកាមួយមួយចំនួន៕ដោយៈ ប៊ុន រដ្ឋា
-
បង្កើតទិដ្ឋភាពបៃតងដោយផ្តល់កូនឈើចំនួនពីរម៉ឺនដើម ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖កូនឈើចំនួនពីរម៉ឺនដើម ជាប្រភេទដើមចាន់គីរី ត្រូវបានលោក យឹម សំណាងអភិបាលរងខេត្តបន្ទាយ មានជ័យរួមជាមួយលោក ហ៊ូ ប៊ុនហេង ក្រុមការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាសមាជិកក្រុមប្រឹក្សា ខេត្តប្រគល់ជូនថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុកទាំងប្រាំបួនក្នុងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។កូនរុក្ខជាតិទាំងនេះជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកកជំទាវ ។ ដើមឈើទាំងនេះនឹងត្រូវយកទៅដាំនៅបណ្តាក្រុង ស្រុកដែលបានផ្តល់ជូនក្នុងបំណងបង្កើតបរិស្ថានល្អនិងទិដ្ឋភាពបៃតង ដើម្បីលើកកម្ពស់សោភណភាព និងការរស់នៅរបស់ប្រជាជន។លោក យឹម សំណាងបានថ្លែងក្នុងពិធីប្រគល់កូននៅបរិវេណ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យថា សូមយកកូនរុក្ខជាតិទាំងនេះទៅដាំដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ។ទន្ទឹមនេះសូមចូលរួមថែរក្សាព្រៃឈើដែលបានដាំដុះ និងព្រៃឈើនៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ ក្នុងឱកាសនេះដែរ លោក យឹម សំណាងនិងក្រុមការងារក៏បានបន្តដំណើរទៅវិទ្យាល័យសម្ដេចឪដើម្បីចូលរួមជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ កងកម្លាំងទាំងបី មន្ត្រីរាជការ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនអភិវឌ្ឍន៍ដាំកូនឈើផ្ទាល់ជានិមិត្តរូបផងដែរ៕ដោយ៖ឃិន គន្ធា
-
ឯកឧត្តម ហួត ហាក់ ៖ មន្ត្រីអធិការកិច្ច ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងត្រូវប្រកាន់គោលការណ៍ និងពន្យល់ដល់ភាគីពាក់ព័ន្ធ ឱ្យយល់ច្បាស់អំពីការងារអធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ជាមន្ត្រីអធិការកិច្ចត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពរងអធិការកិច្ចចំណុះក្រសួង ស្ថាប័ន ព្រមទាំងត្រូវប្រកាន់គោលការណ៍ និងពន្យល់ដល់ភាគីពាក់ព័ន្ធ ឱ្យយល់ច្បាស់អំពីការងារអធិការកិច្ច ដែលមិនមែនសំដៅ ចុះទៅតែចាប់កំហុសនោះទេ តែជួយកែតម្រូវ កែម្អនិងសហការ (លើកលែងកំហុសធ្ងន់ធ្ងរ ដែលត្រូវអនុវត្តវិធានការច្បាប់) ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។ ការថ្លែងបែបនេះរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ទី៦ វគ្គ១+២ និងប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីបណ្តាក្រសួង ស្ថាប័ន ចំនួន ១១ សាលារាជធានី ខេត្ត ចំនួន ៥ និងតាមបណ្តាខណ្ឌទាំង១៤ រៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច និងគ្រូឧទ្ទេសនាមទាំងអស់ ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាល រយៈ ពេលវេលា៨ថ្ងៃពេញ សម្រេចបានលទ្ធផលល្អ…