-
អ្នកនៅរស់គោរពវិញ្ញាណក្ខន្ធនៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងទិវាជាតិនៃការចងចាំ នៅវត្តអំពែភ្នំ

កំពង់ស្ពឺ៖ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា លោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមមាន ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ឧទ្ទិសកុសលនិងគោរពវិញ្ញាណក្ខន្ធជននៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅវត្តអំពែភ្នំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះ លោក សរ សុពុត្រា បានរំលឹកថា ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាគ្រប់រូប នៅតែ ចងចាំដោយមិនអាចបំភ្លេចបាននូវសម័យកាលដ៏ខ្មៅងងឹត ដ៏សែនកាចសាហាវ និងឃោរឃៅ ដែលបាន កើតឡើងលើទឹកដីកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។ ការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបង្សុកូល នាវេលានេះ គឺដើម្បីរំលឹកដល់ ឧបការៈគុណរបស់បញ្ញវន្ត យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងប្រជាជនស្លូតត្រង់ ដែលបានបាត់បង់ ជីវិតក្រោមការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ។ លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន…
-
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃ២០ ឧសភា

កំពង់ចាម៖ ទិវាជាតិ នៃការចងចាំ ថ្ងៃ២០ ឧសភា នេះ គឺជាការរំលឹក ដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលមាតុភូមិ និងប្រជាជនយើង ធ្លាប់បានឆ្លងកាត់ ក្នុងរបបមួយ ដ៏សែនឃោរឃៅ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចប្រវត្តិសាស្រ្តសកលលោក ។ នេះជាការលើកឡើងរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្ម ក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀមកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ន ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្ងៃ២០ ឧសភា នេះហើយ ជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍ នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុង នូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិ ហើយទាញបញ្ច្រាសឲ្យដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាព ក្នុងបុព្វកាលវិញ ។ ឯកឧត្តម បន្តទៀតថា សង្គមកម្ពុជា ត្រូវបំផ្លាញខ្ទេចខ្ទី ដល់ឬសគល់ គ្មានស្នាមញញឹម គ្មានសំណើច…
-
កម្ពុជា-ចិនរួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់

(សៀមរាប)៖ កម្ពុជា-ចិន បានរួមគ្នាចែករំលែកបណ្តុះបណ្តាលស្តីពី«ការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់» ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ចែលមានអ្នកចូលរួមជាមន្ត្រីសាលាស្រុកបន្ទាយស្រី សាលាឃុំទាំង៦របស់ស្រុកបន្ទាយស្រី នគរបាល កងរាជអាវុធហត្ថ កងទ័ព យុវជន និងសិស្សានុសិស្ស ចំនួន ១០០នាក់ លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីទ្រឹស្តីនៅសាលាស្រុកបន្ទាយស្រីពេញ១ថ្ងៃនេះគឺក្នុងគោលបំណងសំខាន់ចំនួន២គឺ ១-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែករវាងអ្នកជំនាញកម្ពុជានិងចិននៃខេត្ត-ក្រុងសម្ព័ន្ធភាពលើការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និង២-រួមចំណែកអបអរសាទរឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដើម្បីទាក់ទាញទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប និយាយដោយឡែក ទស្សនាកម្ពុជា និយាយរួម ។ ក្នុងនាមគណៈប្រតិភូចិន និងអ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាស្រុកបន្ទាយស្រី ហើយតាមរយៈអង្គវេទិកានេះ អ្នកជំនាញដែលអញ្ជើញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង រួមជាមួយមូលនិធិចិន PEACELAND នឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយក្រុមការងារនៅមូលដ្ឋានស្រុកបន្ទាយស្រីដែលរួមមានកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ដែលពោរពេញដោយជំនាញនិងបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីបង្កើនពុទ្ធិនិងចែករំលែកបទពិសោន៍កាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។ លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះវេទិកាដែលរួមគ្នារៀបចំរវាងភាគីកម្ពុជានិងភាគីចិន ដើម្បីរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរឈានឆ្ពោះទៅសម្រេចបានភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃសហគមន៍ជោគវាសនារួមចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។…
-
កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ច សហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ ៕ ដោយ សួង ពិសិដ្ឋ
-
ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៥% ខណៈអត្រាអតិផរណាបានថយចុះមកត្រឹម ២,១%

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ក្នុងអត្រា ៥% ខណៈអត្រាអតិផរណា បានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ បានក្លាយជាមុខងារ និងភារកិច្ចស្នូលរបស់ធនាគារកណ្តាល ជាពិសេសចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧-២០០៨ ។ ក្នុងទិសដៅនេះ ធនាគារជាតិ បានគិតគូរពីស្ថិរភាពហិរញ្ញវត្ថុ ដោយធ្វើការវិភាគ និងវាយតម្លៃលើសូចនាករសំខាន់ៗ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុជាតិ ដែលគ្របដណ្តប់ដោយវិស័យធនាគារ ។ ជាមួយការរីកចម្រើនឥតឈប់ឈរ នៃប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា និងភាពប្រទាក់ក្រឡារវាងប្រព័ន្ធធនាគារ និងវិស័យផ្សេងទៀត កាន់តែមានភាពស្មុគស្មាញជាងមុន ការវិភាគស្ថិរភាពហិរញ្ញវត្ថុ ត្រូវបានកែលម្អឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ ។ លោកជំទាវបណ្ឌិត ក៏បានគូសរំលេចពីការវាយតម្លៃនៅក្នុងរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថា មានភាពធន់…
-
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

(ខេត្ដកំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងលោកជំទាវ, អ្នកឧកញ៉ា ទ្រី ភាព និងជំទាវឧកញ៉ា, លោក ម៉ក់ ហឺន និងភរិយា ព្រមទាំង ឯកឧត្តមលោកជំទាវក្រុមការងាររាជដ្ឋាភិបាល និងក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពរដ្ឋយ៉ាងច្រើនកុះករ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។…
-
ប្រទេសសំខាន់ៗ ប្រាំ នាំចូលទំនិញពីកម្ពុជាច្រើនជាងគេ

ភ្នំពេញៈ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន និង ថៃ គឺជា ប្រទេស ដែល ស្រូប យក ទំនិញ ពី កម្ពុជា បាន ច្រើន ជាង គេ ក្នុង រយះ ពេល បួនខែ ដើមឆ្នាំ ២០២៤ នេះ។ ទំនិញ ដែល កម្ពុជា បាន លក់ ទៅកាន់ ប្រទេស ទាំង ប្រាំនេះ មាន ទំហំទឹក ប្រាក់សរុប ចំនួន ៨ ពាន់ លាន ដុល្លារ អាមេរិក។ នេះ បើ យោង តាម របាយការណ៍ ពី នាយកដ្ឋាន គយ និង រដ្ឋាករ។របាយការណ៍ ដដែល…
-
សួនកសិឧស្សាហកម្មកម្ពុជា-អូស្ត្រាលី នាំចេញកសិផលកម្ពុជា ៩៥% ទៅប្រទេសអាស៊ាន

ភ្នំពេញៈ គម្រោងបង្កើតសួនកសិឧស្សាហកម្មកម្ពុជា-អូស្ត្រាលី Agri-Food Industrial Park នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះហើយ ហើយតាមរយៈសួននេះ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ នឹងត្រូវបានលក់ទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ។ នេះបើយោងតាមការប្រកាសរបស់សា្ថនទូតអូស្ត្រាលីប្រចាំកម្ពុជា។ ស្ថានទូតនេះបានឲ្យដឹងទៀតថា ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះនឹងកែច្នៃទៅជាផលិតផលសម្រេចដូចជា ដំណាប់ ទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ កាលពីថ្ងៃទី១៥ខែឧសភានេះ ភាគីទាំងពីរបានជួបពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍសួននេះ, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគម្រោង, និងដំណើរការវាយតម្លៃ ដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថានទូតអូស្ត្រាលី, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផង។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និយាយថា នៅពេលសួនកសិ-ឧស្សាហកម្មនេះដំណើរការ វានឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកសាងសង់សួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា។ ស្ថានទូតអូស្ត្រាលីបានឲ្យដឹងបន្ថែមថា ក្រៅពីទីតាំងប្រមូល និងនាំចេញកសិផល សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២…
-
ពលរដ្ឋខ្មែរជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាងប្រាំពាន់លានដុល្លារ កម្ចីមិនដំណើរការកើនឡើង

ភ្នំពេញៈគិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៤នេះ មានប្រជាជនខ្មែរចំនួន១,៥៥លាននាក់ ជំពាក់បំណុលគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុសរុបចំនួន ៥ ១៦០លានដុល្លារអាមេរិក។ ទំហំកម្ចីមានចន្លោះពីបីពាន់ដុល្លាររហូតដល់ច្រើនជាងប្រាំម៉ឺនដុល្លារ។ នេះបើយោងតាមតួលេខចុងក្រោយដែលទូរទស្សន៍អប្សរាទទួលបានពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍ដដែលបង្ហាញថា ឥណទានគ្រួសារដែលអ្នកខ្ចីអាចប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន នាំមុខគេជាមួយនឹងទំហំកម្ចីដល់ទៅ៣១ភាគរយនៃកម្ចីសរុប ហើយតាមបន្តដោយកម្ចីសម្រាប់កសិកម្មចំនួន២២ភាគរយ ពាណិជ្ជកម្ម និងជំនួញ ប្រហែល២០ភាគរយ និងសេវាកម្មជាង១០ភាគរយ។ សំណង់ ដឹកជញ្ជូន និងកម្មន្តសាល មានបរិមាណកម្ចីតូចជាង ចន្លោះពី២ទៅ៧ភាគរយ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាធនាគារនៅខេត្តរតនៈគីរីកាលពីពេលថ្មីៗនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា ឥណទានរបស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុបានគ្របដណ្តប់លើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ ហើយថាវិស័យមីក្រូហរិញ្ញវត្ថុនៅតែបន្តរក្សាបាកំណើន និងបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទ។ ប៉ុន្តែ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បារម្ភពីការប្រើប្រាស់កម្ចីមិនចំគោលដៅដែលអាចបង្កបញ្ហាដល់សង្គម និងសេដ្ឋកិច្ចវិញ។ លោកបន្តថា«អ្វីដែលខ្ញុំចង់បញ្ជាក់ពេលនេះគឺជាអន្តរកាលមួយអ្នកប្រើកម្ចីត្រូវមានការប្រុងប្រយ័ត្ន ទាំងកម្ចីទិញផ្ទះ ឡាន ឬយកទៅរកស៊ី ដោយសារស្ថានភាពសេដ្ឋកិច្ចពេលនេះ ស្ថិតក្នុងភាពស្រពិចស្រពិល»។ ប្រជាជនដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនជាងគេគឺអ្នករស់នៅរាជធានីភ្នំពេញ ដែលមានកម្ចីសរុប ៨១៧លានដុល្លារ។ បន្ទាប់មក ខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ ខ្ចីជាង៤០០លានដុល្លារដូចគ្នា ព្រៃវែងជាង៣០០លានដុល្លារ បាត់ដំបង សៀមរាប កំពត កំពង់ធំ និងខេត្តបន្ទាយមានជ័យ ជាង២០០លានដុល្លារ និងខេត្តផ្សេងៗទៀតដែលខ្ចីក្រោម១០០លានដុល្លារ។…
-
ព្រឹកនេះ ចាប់ផ្តើម កែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២

(ភ្នំពេញ)៖ ស្របតាមនិយាមនីតិវិធីប្រតិបត្តិជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់៖ កំណែសន្លឹកកិច្ចការបេក្ខជន នឹងត្រូវចាប់ផ្តើមនៅព្រឹកបន្ទាប់ពីការប្រឡងប្រជែងជ្រើសរើសត្រូវបានបញ្ចប់។ ជាក់ស្តែងសម្រាប់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលកំណែ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបានចាប់ផ្តើម។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យចូលរួមស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ។ សូមជម្រាបថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមពីម៉ោង ៨ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ ដោយ ង៉ាន់ ទិត្យរូបភាព សែម បូរិន