-
មេបញ្ជាការកងទ័ពជើងគោក៖ត្រូវអនុវត្តបទបញ្ជាដោយមិនលើកលែងចំពោះជនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ

កំពង់ធំ៖មេបញ្ជាការកងទ័ពជើងគោកបានណែនាំដល់បណ្ដាមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដោយមិនត្រូវលើកលែង ឬយោគយល់ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាប្រមុខរាជរដ្ឋាភិបាលស្តីពីការការពារទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការយោធភូមិភាគទី៤ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអានបទបញ្ជាលេខ០១៣ ប.ជ ២០២៤ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់កងយោធពលខេមរភូមិន្ទ ចូលរួមសហប្រតិបត្តិការ តាមការស្នើសុំរបស់ស្ថាប័ន បរិស្ថាន រដ្ឋបាលព្រៃឈើ និងស្ថាប័នដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។ ក្នុងកិច្ចប្រជុំដដែលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបង្ហាញលទ្ធផលនៃកិច្ចប្រតិបត្តិការដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រយៈពេល១០ថ្ងៃក្រោមការដឹកនាំរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំដោយបានរឹបអូសយកដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានយកជាច្រើនរយហិកតា និងបានបំផ្លាញដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដែលបានដាំដុះរួចហើយបានរាប់ម៉ឺនដើម។ជនល្មើសចំនួនប្រាំនាក់កំពុងប្រព្រឹត្តបទល្មើសត្រូវបានចាប់ខ្លួន ព្រមទាំងវត្ថុតាងជាច្រើនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបាន។នាយឧត្តមសេនីយ៍…
-
ឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា ថ្វាយសារលិខិត ថ្វាយព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា

(ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមការងារ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំ និងបានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រុមការង នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធក្រសួងសុខាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញ រូមមាន៖ បទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ក្រសួង ស្ថាប័ន ដោយបង្ហាញសង្ខេប ពីគោលនយោបាយជាតិ ដែលមានគោលបំណង ១)- សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ, ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ, ៣)- បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨ សម្រាប់អនុវត្ត ។ បទបង្ហាញ ការគ្រប់គ្រង…
-
ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ៕
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ២៩៣៨នាក់ នៅស្រុកតាំងគោក

(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ករណី ស្ថិតនៅក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែនគ្រើលអណ្តូងពោធិ៍ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់,…
-
សម្តេច ម៉ែន សំអន បន្តសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ ក្រុង ស្រុកនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ពិសេសអង្គបោះឆ្នោត ត្រូវបន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង ។ នេះគឺជាការលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ…
-
ជនពិការ ៖ ទោះទីផ្សារចង្អៀតបន្តិចពិតមែន តែមិនអស់សង្ឃឹម និង ស្នើសុំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសបើកចិត្តទូលាយចំពោះជនពិការ

(ភ្នំពេញ)៖ បើទោះបីកើតមកមាន ពិការភាព និងមួយចំនួនទៀតព្រោះតែកើត ឧប្បត្តិហេតុ នាំធ្លាក់ខ្លួនពិការក្តី ប៉ុន្តែ ជនពិការ មិនអស់សង្ឃឹម និង ធ្លាក់ទឹកចិត្ត នោះឡើយ ពួកគេ នៅតែ ខិតខំ ស្វះស្វែង រកការងារធ្វើដើម្បីចិញ្ចឹមជីវិតដូចមនុស្សទូទៅផងដែរ។ ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ជនពិការមួយចំនួនបានបង្ហាញពីការមានបំណងចង់បានការងារធ្វើ និងពិសេសបានស្នើដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស នានាត្រូវបើកចិត្តទូលាយក្នុងការទទួលជនពិការ។ លោក ម៉ុក ក្រឹម ជាជនពិការជើង នៅតែលើរទេះមួយរូប រស់នៅ ស្រុក បាទី ខេត្ត តាកែវ បានលើកឡើងដោយសំណូមពរឱ្យរោងចក្រនានាទទួលរូបលោកចូលធ្វើការដើម្បីបានថវិការចិញ្ចឹមជីវិត។មកដល់ពេលនេះរូបលោកពុំមានការងារធ្វើឱ្យលំនឹងទេ ហេតុនេះបន្ទុកការចាយវាយស្ថិតនៅលើឪពុកម្តាយ និងបងប្អូន ។ ស្ថិតក្នុងវ័យ ៣៤ឆ្នាំដែលជាជនពិការពីកំណើតមកបុរសរូបនេះបានលើកឡើងពីកន្លងមកមានការរើសអើងជនពិការក្នុងការឱ្យចូលធ្វើការងារ តែពេលនេះរូបលោកមិនអស់សង្ឃឹមពេកទេដោយសារក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានបើកទូលាយជាងមុនក្នុងការទទួលជនពិការឱ្យចូលធ្វើការ។ អ្នកស្រី ឌឹម គន្ធា ជាជនជនមានពិការជើង រស់នៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាលដែលរៀនបញ្ចប់ដាក់បរិញ្ញាបត្រក្នុងរាជធានីភ្នំពេញមួយរូបបានលើកឡើងថាអ្នកស្រីធ្លាប់ធ្វើការងារក្រុមហ៊ុនកន្លងមកផងដែរ។សម្រាប់ថ្ងៃនេះអ្នកស្រីចង់បានការងារថ្មីដែលល្អប្រសើរជាងមុន។ ស្រ្តីរូបនេះបានលើកឡើងថាជនពិការក៏មានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សទូទៅដែរ…
-
ឡាវបានប្រគល់ដំរី មួយគូដល់កម្ពុជា ដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំង២

(ភ្នំពេញ)៖ ប្រទេសឡាវបានធ្វើការប្រគល់ដំរីញីឈ្មោលមួយគូដែលមានឈ្មោះថាចំប៉ា និងរំដួល ដែលប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ពិធីប្រគល់សត្វដំរីមួយគូនេះដែរក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ក្នុងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ គួរបញ្ជាក់ថាសត្វដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលក្នុងនេះ ដំរីញីឈ្មោះ «រំដួល» កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៩ខែនិងចំណែកដំរីឈ្មោល ឈ្មោះ «ចំប៉ា» កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៧ខែ។ ប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា…
-
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺជាស្ពានបន្តក្តីស្រមៃយុវជន ក្នុងការវិលត្រលប់មកកាន់ការសិក្សា

(កំពង់ស្ពឺ)៖ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់យុវជនដែលមានជីវភាពក្រីក្រ អាចបន្តក្តីស្រមៃក្នុងការសិក្សា អភិវឌ្ឍសមត្ថភាពជំនាញ ដើម្បីមានឱកាសក្នុងការប្រគួតប្រជែងក្នុងទីផ្សារការងារដែលមានស្រាប់។ នាយកវិទ្យាស្ថានរូបនេះថា៖« ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាឱកាសល្អណាស់សម្រាប់យុវជនដែលមានជីវភាពក្រីក្រ ពួកគេរៀនជំនាញដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ មានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូលសមរម្យបន្ទាប់ពីសិក្សាចប់»។ លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបានពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានជួយជ្រោមជ្រែងសិស្សទាំងឡាយណាដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារតាមក្រុមហ៊ុនឯកជនជាច្រើនទៀត។ លោកបានអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ។ ដោយឡែក លោក រៀម សុភា គ្រូបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា៖«ក ម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះអាចប្រែក្លាយយុវជនដែលប្រើកម្លាំងក្នុងការធ្វើការ មកជាយុវជនដែលប្រើជំនាញធ្វើការវិញ។ វាក៏ប្រែក្លាយយុវជនដែលគ្មានជំនាញ មកមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីឈានជើងចូលក្នុងទីផ្សារការងារដែលមានស្រាប់»។ លោកបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសបានចុះមូលដ្ឋានផ្ទាល់ ដើម្បីគៀគរយុវជនមកចុះឈ្មោះចូលរៀនជំនាញនេះ ហើយភាគច្រើននៃយុវជនគឺធ្វើការដោយប្រើកម្លាំង ហើយគ្មានជំនាញ ដូច្នេះការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាការផ្តល់ឱកាសយ៉ាងសំខាន់ក្នុងការឱ្យពួកគេងាកមកសិក្សាចាប់យកជំនាញ ពិតប្រាកដមួយដើម្បីអាចទទួលបានចំណូលសមរម្យជាងការងារដែលគ្មានជំនាញ។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ…
-
អភិបាលស្រុកអណ្តូងមាសនាំយកអំណោយជូនប្រជាពលរដ្ឋបួនគ្រួសារនៅឃុំតាឡាវដែលរងគ្រោះដោយខ្យល់កន្រ្តាក់

រតនគិរីៈលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាសកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤រួមជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមួយបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស ចំនួនបួនគ្រួសារដែលរងគ្រោះដោយគ្រោះដោយខ្យល់កន្រ្តាក់។ អំណោយយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះមាម អង្ករ មី ត្រីខកំប៉ុងមុង ភួយ សារុង និងថវិកា១៥មុឺនរៀល។ដោយឡែកគ្រួសារដែលមានទារកបាត់បង់ជីវិតដោយសារជំងឺតាំងពីចាប់កំណើត ទទួលបាន៤៤មុឺនរៀល។ក្នុងនោះ២០មុឺនរៀលជាការឧបត្ថម្ភ របស់ឯកឧត្តមកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។ នៅក្នុងឱកាសនេះ លោក មាស សារ៉េត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី ជូនបងប្អូន ប្រជាពលរដ្ឋទាំងបួនគ្រួសារ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខនិងការលំបាករប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។សូមបញ្ជាក់ថា សប្បុរសជនដែលបានឧត្ថម្ភជួយគ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមាន ៖ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ,លោក មាស សារ៉េត អភិបាលស្រុកមាស,លោក អ៊ឹម ដៀ អភិបាលរងស្រុកអណ្តូងមាសនិង ក្រុមប្រឹក្សាឃុំតាឡាវ ៕ដោយៈគតិ យុត្ត