Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាត ឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាត ឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក…

  • មន្រ្តីគណបក្សជួបក្រុមប្រឹក្សាឃុំប្ញស្សីក្រោកមកពីគណបក្សប្រជាជនកម្ពុជា

    មន្រ្តីគណបក្សជួបក្រុមប្រឹក្សាឃុំប្ញស្សីក្រោកមកពីគណបក្សប្រជាជនកម្ពុជា

    បន្ទាយមានជ័យ៖ឯកឧត្តម គោស៊ុំ សារឿត សមាជិកគណៈ​កម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុ​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាល​ពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញ​សំណេះ​សំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា​ជា​ក្រុមប្រឹក្សាឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជាឃុំឬស្សីក្រោក។ ជំនួបនេះបានធ្វើឡើងខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។ក្នុងព្រឹត្តិការណ៍នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង គឺជាអង្គបោះឆ្នោត។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម គោស៊ុំ សារឿត បានរំលឹក​ដល់ក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមប្រឹក្សាឃុំគណបក្ស​ប្រជាជន​កម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី ត្រូវបន្ត​អនុវត្ត​លើការផ្ដល់​សេវាសាធារណៈនៅមូលដ្ឋានជាកត្តាគន្លឹះ ៕ដោយ៖ឃិន គន្ធា

  • អភិបាលខេត្តកំពង់ធំជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងកម្មករ​រក្សាភាព​​សុខសាន្តជាមួយគ្នា

    អភិបាលខេត្តកំពង់ធំជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងកម្មករ​រក្សាភាព​​សុខសាន្តជាមួយគ្នា

    កំពង់ធំ ៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំជំរុញ​ឱ្យ​ម្ចាស់​ក្រុមហ៊ុនចម្ការកៅស៊ូ និងកម្មករ អនុវត្តតាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាលដើម្បីភាពសុខសាន្ត​ជាមួយគ្នា ។ឯកឧត្តម​រំលឹកបានបែបនេះ នៅក្នុងពេល​អញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី កំពុងបំពេញការងារ​ចម្ការកៅស៊ូនៅក្រុមហ៊ុនចំនួន​បួនគឺ ក្រុមហ៊ុនតាន់បៀន, ក្រុមហ៊ុន ភឿកហ្វា ,ក្រុមហ៊ុន​បារៀរ៍និងក្រុមហ៊ុន​ហ្គោលហ្វ័លសុន ក្នុងឱកាសអនុស្សាវរីយ៍​លើកទីលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ។ ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាច្រើនរយនាក់ កាលពីពាក់​កណ្ដាលសប្ដាហ៍នេះ​ ឯកឧត្តមបានអានសារលិខិត​របស់​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តីកម្ពុជា ដែលរំលេច​ពីការយកចិត្តទុកដាក់ឱ្យរៀបចំផ្តល់ជូននូវរបប​សន្តិសុខសង្គម​។សហគ្រាស គ្រឹះស្ថាន ដែលមាននិយោជិកចាប់ពីម្នាក់ ឡើង​ទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់​រងការងារ ដោយនិយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ឈ្នួល​ពីនិយោជិកនោះឡើយ។ ឯកឧត្តមបានជំរុញទៅដល់កម្មករ កម្មការិនីទាំងអស់ត្រូវបន្ត​សិក្សារៀនសូត្រទៅលើផ្នែកជំនាញឱ្យបានច្បាស់លាស់ដើម្បីងាយ​ស្រួល​រកការងារ​ធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់។ត្រូវចៀស​ឆ្ងាយពីគ្រឿងញៀន ។គោរពច្បាប់ចរាចរណ៍ ។ពិសេស​ត្រូវ​ចាយ​វាយថវិកា របស់ខ្លួនឱ្យចំគោលដៅ ។មិនត្រូវយកថវិកា​នោះទៅលេងល្បែងស៊ីសងដែលនាំឱ្យខុសនឹងច្បាប់។ លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ មាន​សហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្លាំងពលកម្មចំនួន ៤២១ ​សហគ្រាស និងមានកម្មករ និយោជិកចំនួន១៧.​៨៦៦​នាក់( ស្រី៦.៨៣៨…

  • ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា និងឧត្តមមន្ត្រីអាស៊ានចិន ពិភាក្សាអំពីការ​អនុវត្ត​សកម្ម​ភាព​នានា ដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ឆ្នាំ២០២៤

    ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា និងឧត្តមមន្ត្រីអាស៊ានចិន ពិភាក្សាអំពីការ​អនុវត្ត​សកម្ម​ភាព​នានា ដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន របស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម SUN Weidong អនុរដ្ឋមន្រ្តីការបរទេស និងជាឧត្តមន្រ្តីអាស៊ាន នៃសាធា​រណរដ្ឋ​ប្រជាមានិតចិន នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចិនលើកទី៣០។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសបានពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន ដោយបានផ្តោតលើ​វិស័យ​សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ភាគីទាំងពីរ បានពិភាក្សាជាពិសេសអំពីលទ្ធភាពអនុវត្តសកម្មភាពនានា ដើម្បីអបអរ​សាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ៕ ដោយ សួង ពិសិដ្ឋ

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺនដុល្លារ

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺនដុល្លារ

    កំពង់ចាម ៖ក្នុងពិធីអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធី​ប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា អាណត្តិទី៥ នៅ​សាលាខេត្កកំពង់ចាមកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណៈ​កម្មា​ធិការ​សាខាបានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់ទ្រទ្រង់ប្រើប្រាស់លើការងារមនុស្សធម៌ ។ ក្នុងពិធីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយក​រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត​កំពង់​ចាមអាណត្តិទី៥ និងលោកជំទាវ ពុំ ចន្ទីនី អគ្គ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជាអញ្ជើញជាអធិបតី ,ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាមបាន​​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជាដែលបានផ្ដល់នូវ​ទំនុកចិត្ត ក៏ដូចជាបានផ្ដល់នូវឱកាសឱ្យរូបឯកឧត្តមបាន​បំពេញ​បេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូន​ប្រជាជន និងសង្គមជាតិជាពិសេស ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជាតែងតែសហការ​យ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល។កាកបាទក្រហមកម្ពុជា បានបំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយ​ដល់គោលនយោបាយគាំពារ​សង្គមរបស់រាជរដ្ឋាភិបាល…

  • ក្រសួងទេសចរណ៍ផ្តើមរៀបចំយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការសកម្មភាពរយៈពេលវែង

    ក្រសួងទេសចរណ៍ផ្តើមរៀបចំយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការសកម្មភាពរយៈពេលវែង

    (ភ្នំពេញ)៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍ ។ បន្ថែមលើនោះ ក្រសួងទេសចរណ៍នឹងផ្តោតសំខាន់ទៅលើផែនការសកម្មភាពរយៈពេល ៣ឆ្នាំខាងមុខ (2025-2027) ជាពិសេសលើ ផែនការសកម្មភាពសំខាន់ៗ គោលបំណង សូចនាករ និងគោលការណ៍ណែនាំនៃយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការរួមបញ្ចូលគម្រោងសំខាន់ៗទៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “BUILD + 3Ds” នីមួយៗ ដើម្បីទ្រទ្រង់និរន្តរភាពកំណើនទេសចរណ៍រយៈពេលវែងរបស់កម្ពុជា ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរទៅលើ ការបន្តកំណែទម្រង់ទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ស្របនឹងការវិវត្តនៃវិស័យទេសចរណ៍។ លើសពីនេះ កិច្ចប្រជុំ ក៏បានសង្កត់ធ្ងន់លើការបែងចែកថវិកា ដើម្បីធានាបាននូវសង្គតិភាពសម្រាប់ការអនុវត្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត “BUILD + 3Ds” នេះ ។ កិច្ចការសំខាន់ៗទាំងនេះ…

  • ឯកឧត្តម ខ័ណ្ឌ ចំណាន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ

    ឯកឧត្តម ខ័ណ្ឌ ចំណាន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ

    (រតនគិរី)៖ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅភូមិកាមែន ក្នុងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ចំនួន ៥០៤ វិញ្ញាបនបត្រ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងបានលុងព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ ។ លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី បានធ្វើរបាយការណ៍សង្ខេប អំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តមានជាអាទិ៍៖ បានចុះបញ្ជី និងចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣១ ភូមិ និងចុះបញ្ជីតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្មើនឹងចំនួន ២៩,៥៨៨ វិញ្ញាបនបត្រ។ ដោយឡែកនាឱកាសចែកប័ណ្ណនៅភូមិកាមែន ឃុំសាមគ្គីនាថ្ងៃនេះ ចំនួន ៥០៤ វិញ្ញាបនបត្រ មាន ៖ ដីលំនៅឋានចំនួន ២០៩…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជន ជួយទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុន នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជន ជួយទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុន នៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឲ្យវិស័យឯកជន ជួយដល់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុន នៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស បើកឱ្យដំណើរការជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋ ចង់បានវិស័យឯកជន ចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ ។ សម្តេចធិបតី បានបន្តថា ការចង់បានរបស់ខ្ញុំ គឺទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នា បង្កើតបរិយាកាសវិនិយោគល្អ ដើម្បីទាក់ទាញវិនិយោគិនមកកាន់កម្ពុជាបន្ថែមទៀត ។ សម្តេច ថា វិស័យឯកជន ​មិនត្រឹមតែជួយលើកសំណើរទេ ​តែជួយក្នុងការអនុវត្ត ជាជាងរដ្ឋដើរតួរជាឆ្មា វិស័យឯកជនជាកណ្តុរ ត្រូវដើរតួរជាឆ្មាទាំងអស់គ្នា ជួយចាប់កណ្តុរ កណ្តុរនោះគឺបរិស្ថានធុរកិច្ច ប្រកបដោយភាពទាក់ទាញ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើក​ដំណើការ​ជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា”

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើក​ដំណើការ​ជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា”

    ភ្នំពេញ៖ សមាគមចំនួនប្រាំបួនដែលកំពុងបណ្ដាក់ទុនរក​ស៊ីនៅ​កម្ពុជាបានរួមគ្នាបង្កើតសម័្ពន្ធភាពមួយដែលមានឈ្មោះថា​​““សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” និងត្រូវបានប្រកាស​ជា​ផ្លូវការនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគ​កម្ពុជាបានបញ្ជាក់ឱ្យដឹងថា ការបង្កើតឱ្យមាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ កម្ពុជា នាពេលនេះជាការផ្តួចផ្តើមរួមគ្នា​ដោយសមាគមចំនួន ៩ រួមមាន៖ ១. សមាគមស្បែកជើង​កម្ពុជា ២. សមាគម​ផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ៣. សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ៤. សមាគមពាណិជ្ជ​កម្មកម្ពុជាខេមឈីន ៥. សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិន​ស៊ីឈួន​ឆុងឈីងកម្ពុជា ៦. សមាគមសហគ្រិនចិនជាំង​ស៊ូនៅកម្ពុជា ៧. សមាគមពាណិជ្ជ​កម្មកម្ពុជា អានហួយ ៨. សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និង៩. សមាគមសហភាពអ្នកដឹកនាំ។ អ្នកឧកញ៉ា លី ឃុនថៃ បញ្ជាក់ថា “សម្រាប់ទិន្នន័យសរុប នៃសមាគមទាំងប្រាំបួន រួមគ្នាបានចូល រួមសម្រេច នូវការជំរុញ និង​ទាក់ទាញវិនិយោគិនបរទេសចូលមកបណ្តាក់ទុនក្នុង ប្រទេស​កម្ពុជា មានទំហំវិនិយោគសរុបជាង ១៥,២ ពាន់លានដុល្លារ​អាមេរិក និងបានផ្ដល់ឱកាសការងារ ជូនដល់កម្មករ…