-
សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នឹងអញ្ជើញបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ របស់សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
-
រថយន្តសេរីទំនើបបុករះរុឺម៉កម៉ូតូកង់បី៤គ្រឿង និងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងរបួស២នាក់ទាំងព្រឹកនៅខណ្ឌដូនពេញ
ភ្នំពេញ៖ បុរសជនជាតិចិននិងមានស្ត្រីម្នាក់ជាជនជាតិដូចគ្នារួមដំណើរផងនោះ បានបើករថយន្តសេរីទំនើប ម៉ាក BENTLEY FLYING SPUR ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករះរុឺម៉កម៉ូតូកង់បីដែលចតនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតទ្វារផ្ទះនិងរុឺម៉កម៉ូតូកង់បី បណ្តាលឱ្យមនុស្ស២នាក់រងរបួស បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំថ្មី ២០២២ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង មានចំនួនសរុបជាង ៧ម៉ឺននាក់
នៅក្ក្នុងថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ឈានចូលឆ្នាំ២០២២នេះ ទោះបី នៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង មិនមានរៀបចំនូវពិធីកំសាន្តផ្លូវការណាមួយពីអាជ្ញាធរក៏ដោយ។ប៉ុន្តែនៅតាមទីសួនច្បារសាធារណៈប្របដងស្ទឹងសង្កែទាំងនៅត្រើយខាងកើត និងត្រើយខាងលិចយ៉ាងហោចណាស់ក៏មានមនុស្សរាប់ម៉ឺននាក់បានដើរលេងយ៉ាងកកកុញនៅតាមសួនច្បារ បាននាំគ្នាដុតគោមបង្ហោះលេងតាមចំណង់ចិត្ត។ ដោយឡែកនៅសួនច្បារនាគសន្តិភាព និងនៅតាមវិថីម្ហូបអាហារ ក្នុងទីប្រជុំជនក្រុងបាត់ដំបង បងប្អូនភាគច្រើននាំគ្នាហូបចំណីអាហារតាមមាត់ស្ទឹង និង អង្គុយលេង ហូបចំណីអាហារវេចខ្ចប់តាមទីសួន។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ថា មនុស្ស២៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែមករា ម្សិលមិញ
ភ្នំពេញ ៖ មានជនសង្ស័យ២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសថា យានយន្ត ៥១៣គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ៥១៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤៦២គ្រឿង និងរថយន្ត ៥១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង
-
នារីរូបស្រស់ម្នាក់ ចេញពីរខារ៉ាអូខេ DM ត្រូវជនសង្ស័យឆក់កាបូបបានសម្រេច នៅខណ្ឌទួលគោក
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្គុបពីមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរូបស្រស់ម្នាក់ជាភ្ញៀវ ខណៈដើរចេញពីខារ៉ាអូខេDMបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ នៅចំណុចមុខខារ៉ាអូខេ DM តាមបណ្ដោយផ្លូវ២១៥
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៤,២៦២,៥៨៩នាក់ (គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២)
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៦២,៥៨៩នាក់។
-
បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើល ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ភ្នំពេញ៖ ក្រុមបាតុករខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ បន្ទាប់ពីពួកគេ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ សរុប ចំនួន២២នាក់ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នារសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។
-
មន្ត្រីបក្ស CPP ត្រូវមានសមត្ថភាព ដេីម្បីបម្រើប្រជារាស្ត្រនៅតាមមូលដ្ឋានឲ្យល្អ
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត ថ្លែងថា មន្ត្រី CPP គឺត្រូវមានសមត្ថភាព ចំណេះវិជ្ជា និងបទពិសោធន៍ ដេីម្បីជាសេចក្តីទុកចិត្តក្នុងការបំរេីផលប្រយោជន៍ និងសេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែប្រសេីរទៅតាមតម្រូវការ។